ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យង់ សាំងកុមារបានថ្លែងថា ចំពោះជនបរទេសដែលបានមករស់នៅកម្ពុជាដោយខុសច្បាប់ គឺត្រូវការអនុវត្តតាមច្បាប់ស្តីពីសញ្ជាតិ និងច្បាប់ស្តីពីអន្តោប្រវេសន៍។ លោកបានឲ្យដឹងទៀតថា ចំពោះការគ្រប់គ្រងទន្លេនិងបឹងធម្មជាតិខ្មែរជាសិទ្ធិអំណាច និងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការថ្លែងរបស់លោកនេះ ក្រោយម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កំពុងត្រូវបានរុះរើចេញជាបណ្តើរៗ ក្រោយរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យរុះរើ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញា ចំពោះសន្តិសុខអ៊ីស្រាអែល ហើយនឹងធ្វើការងារជាមួយ រដ្ឋាភិបាលថ្មីនៃប្រទេសនេះ ក្រោយរដ្ឋសភាអ៊ីស្រាអែល បានបញ្ចប់ការកាន់តំណែង នាយករដ្ឋមន្ត្រី ១២ឆ្នាំរបស់លោក Benjamin Netanyahu នៅថ្ងៃអាទិត្យម្សិលមិញនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងដោយមិន បញ្ជាក់ឈ្មោះរបស់លោក Netanyahuនោះ លោក...
បរទេស៖ មេដឹកនាំនៃក្រុមប្រទេស G7 បានចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅទូទាំងពិភពលោក និងស្នើឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះប្រភពនៃមេរោគកូរ៉ូណា។ ក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅឆ្នាំក្រោយនេះ ហើយនឹងធ្វើការងារជាមួយវិស័យឯកជន G20 និងប្រទេសដទៃទៀត ដើម្បីបង្កើនការចូលរួមចំណែក បរិច្ចាគនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ តាមសេចក្តីរាយការណ៍...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មី ចំនួន១.៨០៤នាក់ ដែលបានបញ្ជាក់ថា ករណីកូវីដ-១៩ បន្ទាប់ពីក្រុមអាជ្ញាធរ សុខាភិបាល បានធ្វើតេស្ត ក្នុងរយៈពេលមួយថ្ងៃ មានចំនួន៥.០៧០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៩៣.២៧២នាក់ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.១២៩នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេស កើនដល់ ៤៨៧.៤០១នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបមានអ្នកឆ្លងថ្មី...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា មេដឹកនាំនៃប្រទេសសមាជិកណាតូ នឹងពិភាក្សាគ្នាពីប្រធានបទនានា ដែលរួមមានទាំងភាពលំបាក បង្កឡើងដោយរុស្ស៊ីនិងចិន នៅជំនួបកំពូលក្នុងទីក្រុងព្រួចសែល បង្ហាញពីតម្រូវការចាំបាច់ ដើម្បីឆ្លើយតបចំពោះយុទ្ធនាការ ព័ត៌មានមិនពិតរបស់រុស្ស៊ី។ នៅពេលធ្វើដំណើរទៅ ដល់ជំនួបកំពូល លោកស្រី Angela Merkel បានមានថ្លែងថា មេដឹកនាំនានា ក៏នឹងពិភាក្សាគ្នាពីវិធីដែលពួកគេអាច...
ភ្នំពេញ៖ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២:២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ បើតាមគេហទំព័រហ្វេសប៊ុករបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា “កម្ពុជាបានបាត់បង់មរតកមនុស្ស រស់មួយរូបទៀតនាថ្ងៃនេះ លោកយាយ...
ភ្នំពេញ ៖ លោក សយ សុភាពបានចោទជាសំណួរ ទៅដល់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តងថា តើហ៊ាន ឬមិនហ៊ាន ក្រោយពីរាស្ត្រទូទាំងនគរ អបអរសាទរ វិធានការរដ្ឋបាលសាលារាជធានី ដែលបណ្ដេញពលរដ្ឋ រស់នៅលើផ្ទៃទឹក ។ លោក សយ សុភាព បានបញ្ជាក់នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា “ឥឡូវដល់វេនអគ្គនាយកដ្ឋាន...
ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកតាមដានបញ្ហា បណ្ដាញផ្ទះបណ្ដែតទឹក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរថៃ មិនផ្តល់សញ្ជាតិ ឲ្យនិគមន៍ជនវៀតណាម និងចិននោះទេ ទោះបីជាពួកគេរស់នៅ រហូតដល់ជិតស្លាប់ ទៅវិញក៏ដោយ ។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៣៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានសម្រេច អនុញ្ញាតឲ្យបើកដំណើរការ គ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តទៅ ។ គួរឲ្យដឹងដែរថា ក្រោយស្ថានភាព នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤៥៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៥នាក់(១៧នាក់មកពីថៃ) និងជាសះស្បើយ ចំនួន៤នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៧នាក់ ស្លាប់៣នាក់ និង៣៧៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លង កូវីដថ្មីចំនួន១៦១នាក់បន្ថែមទៀត និងជាសះស្បើយ ចំនួន១៨នាក់ នៅថ្ងៃទី១៤ ខែមិថុនា។
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១ ដោយបានព្យាករណ៍ថា កម្ពុជា នឹងទទួលឥទ្ធិពល ពីខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរគួរបផ្សំ និងប្រព័ន្ធសម្ពោធទាប នូវភាគខាងលើ ថ្វីត្បិតតែបាត់ក្នុងមួយរយៈពេល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា រកឃើញអ្នកចាក់វ៉ាក់សាំង ទី៣លាននាក់ ជាស្ដ្រីមេម៉ាយឈ្មោះ ស៊ុ សំអឿន អាយុ៤៨ឆ្នាំ រស់នៅខេត្តកណ្ដាល ទទួលជំនួយឧបត្ថម្ភ ១០លានរៀល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងក្រុមគ្រូពេទ្យប្រចាំគោលដៅ មណ្ឌល ចត្តាឡីស័កក្នុងខេត្ត បានត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះអ្នកសង្ស័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើដំណើរមកពីរាជធានី បណ្ដាខេត្តផ្សេងៗក្នុងប្រទេស និងពលករមកពីក្រៅប្រទេស ចូលមកកាន់ខេត្តស្ទឹងត្រែង ក្នុងនោះបានរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨១នាក់បន្ថែមទៀត ដែលជាកម្មកររោងចក្រ ពូ ចិន ស្ថិតនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រឡាចខាងលិច ស្រុកកំពង់ត្រឡាច ខេត្តកំពត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពត...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៤នាក់ និងជាសះស្បើយចំនួន ១៣៨នាក់។
បរទេស៖ ថ្នាក់ដឹកនាំអង្គការណាតូ ត្រូវបានគេរំពឹងថា នឹងចាត់ទុកប្រទេសចិន ជាហានិភ័យសន្តិសុខ ចំពោះសម្ពន្ធមិត្តលោកខាងលិច នៅថ្ងៃចន្ទនេះ ក្រោយមួយថ្ងៃបន្ទាប់ពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងនិយាយថា ជាការបង្កាច់បង្ខួចកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ដោយមេដឹកនាំសម្ពន្ធមិត្តដ៏លើកឡើង ពីក្តីព្រួយបារម្ភ ស្តីពីការបង្កើនកម្លាំងយោធារបស់រុស្ស៊ីក្នុងពេលថ្មីៗនេះ នៅជិតប្រទេសអ៊ុយក្រែនផងនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា ប៉ូលិសតួកគី នៅថ្ងៃចន្ទនេះ បានឃាត់ខ្លួនមន្ត្រីប៉ូលិសចំនួន៤៧នាក់ ដោយពួកគេមានជាប់សង្ស័យនឹងបណ្តាញ នៃការធ្វើរដ្ឋប្រហារមួយដែលបរាជ័យនៅក្នុងឆ្នំា២០១៦ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ប៉ូលិសបានបើកប្រតិបត្តិការបង្ក្រាបនៅក្នុងខេត្តចំនួន៣២ ដើម្បីចាប់ខ្លួនជនសង្ស័យ តាមការបញ្ជាពីក្រុមសុភាចារបុរស នៅខេត្ត Balikesir ។ ក្រុមសុភាចារបុរសបានឲ្យដឹងថា...
ស្រាបៀរ កម្ពុជា ដែលជាផលិតផល ក្នុងស្រុកដ៏ល្បី កាលពីថ្ងៃទី ១៤ ខែ មិថុនា បានបង្ហោះរូបភាព នៅលើហ៊េ្វសប៊ុកផេករបស់ខ្លួន ដោយបង្ហាញដបទទេស្អាត មិនមានសូម្បីតែឡូហ្គោ អក្សរ ឬពណ៌អ្វីទាំងអស់ ពោលគឺមានតែទ្រង់ទ្រាយ នៃដបតែប៉ុណ្ណោះ។ តើស្រាបៀរ កម្ពុជាចង់បង្ហាញអ្វីឲ្យប្រាកដទៅ? ពិតជាគួរឲ្យឆ្ងល់ណាស់! បើយើងពិនិត្យមើលរូបភាពនេះ ឲ្យលម្អិត គឺហាក់ដូចជា ស្រាបៀរ កម្ពុជាកំពុងរាប់ថយក្រោយ ត្រៀមស្វាគមន៍អ្វីមួយ ក្នុងពេលឆាប់ៗខាងមុខនេះដែលទាក់ទង នឹងដបស្រាបៀរ ជាក់ជាមិនខាន។ តើអាចដែរ ឬទេថា ស្រាបៀរ កម្ពុជា នឹងមានដំណឹងប្រកាស នាពេលខាងមុខពាក់ព័ន្ធ ជាមួយនឹងដបស្រាបៀររបស់ខ្លួន? នៅពេលនេះ...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បាននោះទេ ព្រោះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗដើម្បីធ្វើការផ្សព្វផ្សាយឲ្យដឹង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីជំងឺនេះ ។ នេះបើតាមការចេញផ្សាយរបស់ទូទរស្សន៍ជាតិ(ទទក)។ ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ទាំង៥ចំណុះឲ្យក្រសួងនៅថ្ងៃ១៤ មិថុនា លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “កម្ពុជាមិនអាចលាក់បាំង...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសអន្ដរក្រសួង ពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្នុងសេចក្ដីប្រកាសអន្ដរក្រសួង ក៏បានឲ្យដឹងទៀតថា ប្រកាសអន្ដរក្រសួងនេះ មានវិសាលភាអនុវត្តចំពោះការពិន័យអន្ដរការណ៍ លើអំពើល្មើសដែលមានចែង ក្នុងមាត្រា៤១ ,មាត្រា៤៤ ,មាត្រា៤៥ ,មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្ដីពី...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានចេញបទបញ្ជា ឲ្យអ្នកពាក់ព័ន្ធស្វែងរកបុគ្គលណា ដែលយកលុយពីប្រជាពលរដ្ឋពេលទៅចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកមកផ្តន្ទាទោស ទៅតាមច្បាប់ឲ្យបាន ។ សម្ដេច ទៀ បាញ់ បានចេញបទ បញ្ជាបែបនេះ ក្រោយពីមានមេខ្យល់នាំប្រជាពលរដ្ឋ មកពីតំបន់ផ្សេងៗ មកចាក់វ៉ាក់សាំង...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេសរបស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនា ដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោក Blinken...
បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍ អាមេរិក United Airlines នៅសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងធ្វើការបញ្ជាទិញយន្តហោះ ចំនួនដល់ទៅ២០០គ្រឿង មានតម្លៃសរុបរាប់ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិត យន្តហោះ Boeing និង Airbus ។ ប្រភពដដែលបានឲ្យដឹងទៀតថា យន្តហោះរបស់ Boeing ប្រភេទ 737 MAX...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅតាមដែនជម្រកសត្វព្រៃ របស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមាន សត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុក ចូលក្នុងព្រៃ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជារូបឆ្កែចចក នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា នៅតាមដែនជម្រកសត្វព្រៃ វត្តមានសត្វឆ្កែចចក ចាប់ផ្តើមមានឃើញមកវិញ បន្ទាប់ពីបានរឹតបន្តឹងការ...
ភ្នំពេញ៖ គ្រូឧទ្ទេស និងគណៈគ្រប់គ្រង សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំ ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tablet ថ្មីជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធឺណែត ប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុនសែលកាត។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតំបន់បិទខ្ទប់មួយចំនួន ក្នុងស្រុកស្រីសន្ធរ និងបានប្រជុំចេញ វិធានការបន្ថែម ដល់អាជ្ញាធរស្រុក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនឡើង ។ លោកអភិបាលខេត្ត...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
