ប្រភពពីប្រទេសថៃ៖ យ៉ាងហោចណាស់ពលករ ខ្មែររបួស១៥នាក់ ក្នុងនោះកុមារ៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ កាលនៅវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិ វ៉ាងណាមយ៉េន ត្រង់ផ្លូវបំបែកសួនប៉ា នៅក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ។ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ រថយន្តដឹកពលករខ្មែរ ធ្វើការបេះផ្លែមៀន បានបុកគ្នា រវាងជាមួយរថយន្ត...
បរទេស៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Alexander Novak បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានស្នើសុំឲ្យរុស្ស៊ី ផ្តល់ប្រាក់កម្ចី ២ពាន់លានដុល្លារ បន្ថែមទៀត សម្រាប់គម្រោងនានា ដែលរួមមានទាំងការ កសាងរោងចក្រ ថាមពលនុយក្លេអ៊ែ រោងចក្រថាមពល វារីអគ្គិសនី ផ្លូវរថភ្លើង និងផ្លូវរថភ្លើងក្រោមដី។ លោករដ្ឋមន្ត្រីថាមពលរុស្ស៊ី តាមសេចក្តីរាយការណ៍...
បរទេស៖ ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា ប្រារព្ធធ្វើកិច្ចពិភាក្សាផ្លូវការ នៅខែក្រោយ ជាការបោះជំហាន ទៅរកការធ្វើឲ្យ ប្រសើរឡើងវិញ នូវចំណងមិត្តភាព ដែលជាប់គាំង ដោយសារភាពល្វីងជូរចត់ ជាច្រើនទសវត្ស ក្នុងអំឡុងសម័យសង្គ្រាម ហើយក្នុងពេល បច្ចុប្បន្ននេះ កាន់តែធ្ងន់ធ្ងរ ទៅព្រោះជម្លោះជំនួញ។ យោងតាមប្រភព ពីទីភ្នាក់ងារសារព័ត៌មាន Yahoo...
ខាងក្រោមនេះ ជាវិធីសាស្ត្រក្នុងការធ្វើឲ្យ ប្តីប្រពន្ធអ្នកមិនមានបញ្ហានឹងគ្នា។ តើមានអ្វីខ្លះទៅ? -អ្នកមិនត្រូវឈ្លោះគ្នា ព្រោះតែរឿងដដែលៗនោះទេ ត្រូវតែដោះស្រាយឱ្យចប់ ទើបបញ្ហាមួយនេះមិនកើតឡើងវិញ។ -អ្នកមិនត្រូវព្រោះតែ អារម្មណ៍មិនសប្បាយចិត្ត ហើយប៉ះពាល់ដល់ប្តីឬប្រពន្ធអ្នកទេ។ អ្នកគួរតែចាំថា អារម្មណ៍មួយនេះអាចបំផ្លាញ គ្រួសារអ្នកដោយមិនដឹងខ្លួន ពេលដែលអ្នកមានអារម្មណ៍ខុសប្រក្រតីខ្លាំង។ -អ្នកមិនត្រូវនិយាយពាក្យអសុរស់ផ្សេងៗ ចំពោះគ្នានោះទេ ទោះជាឈ្លោះ ឬទាស់គ្នាយ៉ាងណាក៏ដោយ ទើបមិនបំផ្លាញអ្នកទាំងពីរយ៉ាងងាយ។ -អ្នកមិនត្រូវតែងតែត្អូញត្អែរពីការ បែងចែកការងារផ្ទះមិនស្មើរភាពគ្នាទេ...
មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានធ្វើការអំពាវនាវ ឱ្យបង្កើនសមត្ថភាពយោធា របស់ប្រទេសរបស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ដើម្បីទប់ទល់នឹងការ គំរាមកំហែងជាសកល។ ថ្លែងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ីលោកពូទីនបាននិយាយថា បច្ចេកវិទ្យាយោធា កំពុងរីកចម្រើន យ៉ាងឆាប់រហ័ស...
វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកានេះ បានឲ្យដឹងថារដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានជួប ជាមួយលោក Sheikh Abdullah Bin Zayed Al Nahyan រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសសហភាព អារ៉ាប់រួមកាលពីថ្ងៃម្សិលមិញនេះ...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ខណៈពេលដែលប្រទេសជាតិយើងកំពុងមាន ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ គ្រោះថ្នាក់ចរាចរណ៍ជាកត្តាមួយធ្វើឲ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ និងខូចខាតទ្រព្យសម្បត្តិឯកជន និងរដ្ឋជា ច្រើនផងដែរ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ...
កូរ៉េ៖ តារាចម្រៀង Go Hara សមាជិកក្រុម Kara ត្រូវប្រទះ ឃើញស្លាប់ក្នុងផ្ទះដោយយមិនដឹងមូលហេតុ ។ ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ២០១៩ នេះថាតារាចម្រៀង Goo Hara បានលាចាកលោកហើយក្នុងវ័២៨ ឆ្នាំនៅវេលាម៉ោងជាង៦ល្ងាច ហើយនៅក្នុងផ្ទះរបស់នាងម្តុំ Cheongdam ក្នុងស្រុកGangnam...
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដេីម្បី ធ្វេីទំនើបកម្មមន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិតាមរយ:ការបន្តកសាង អាគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យសាងសង់បាន១៧ភាគរយ រួចមកហើយ ក្នុងតម្លៃ៣៩លាន ៧សែនដុល្លារខណ:គិតត្រឹមល្ងាចនេះ មានសប្បុរសជនចូលរួមជាថវិកាបាន៥៣លានដុល្លារហេីយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរលេីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤វិច្ឆិកានេះថា”បីថ្ងៃរួចមកហើយដែលខ្ញុំ មកកំដរម្តាយក្មេកខ្ញុំ នៅមន្ទីរពេទ្យកាលម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាល...
បរទេស៖ បេសកម្មរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិ បាននិយាយថា ប្រទេសនេះមិនបាន ទទួលអ្វីទាំងអស់ ក្រៅពីអារម្មណ៍នៃការក្បត់ ចាប់តាំងពីមេដឹកនាំ លោក គីមជុងអ៊ុន និងប្រធានាធិបតី អាមេរិកលោក ដូណាល់ត្រាំ ប្តេជ្ញាបង្កើត ទំនាក់ទំនងថ្មី។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ ថវិកាចំនួន ១០,៨៩២,៤០៤ ដុល្លារ ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យ គន្ធបុប្ផាដើម្បីចូលរួមធានាឲ្យនិរន្តរភាព នៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យនេះ ។ យោងតាមសេចក្តីជូនដំណឹង របស់មូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០១៩ បានឲ្យដឹងថាថវិកាចំនួន១០,៨៩២,៤០៤ ដុល្លារនេះ គិតរួមទាំងថវិកាចំនួន...
វ៉ាស៊ិនតោន: ថ្លែងទៅកាន់ក្រុមអ្នកកាសែតមួយ នៅថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកានេះ យោធាអាមេរិកបាននិយាយថា ប៉ុន្មានថ្ងៃនេះនាវាចម្បាំងរបស់ខ្លួន បានធ្វើដំណើរចូល ទៅដល់ដែនទឹកនៃកោះ ជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងទាមទារ ដោយចិន នៅក្នុងគ្រាដែលភាពតានតឹង រវាងគ្នានោះ។ បញ្ហានៃដែនទឹក ដែលជាច្រកចេញចូលផ្លូវទឹក ដ៏មមាញឹកបំផុតលើលោកនេះ គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាសំខាន់ៗ ជាច្រើនដែលរដ្ឋាភិបាល នៃមហាយក្ស ទាំងពីរកំពុងប្រឈមមុខដាក់គ្នា។ បញ្ហាទាំងអស់ ដែលកំពុងកើតមានរវាង...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទុកឲ្យមានចរាចរ គ្រឿងញៀន នៅក្នុងសង្គមកម្ពុជានោះ នឹងមានបញ្ហាកើត មានរឿងកាន់ច្រើន ដូច្នេះត្រូវរួមគ្នា លុបបំបាត់ ចរាចរណ៍គ្រឿងញៀន ។ ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ ចរាចរណ៍លើកទី១៤ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ សម្តេច...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ត្រាំ បាននិយាយកាលពី ថ្ងៃសុក្រថា លោកបានជួយសង្គ្រោះ ហុងកុង ពីការបំផ្លិចបំផ្លាញ ដោយការបញ្ចុះបញ្ចូល ប្រធានាធិបតីចិន លោកស៊ីជីនពីង ឲ្យបញ្ឈប់ការបញ្ជូន កងទ័ពទៅបង្ក្រាបចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យ របស់ខ្លួន។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
ភ្នំពេញ៖ មន្ត្រីប៉េអឹមម្នាក់ឈ្មោះ ស្រ៊ាង នៅបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើប្រាស់អំណាច របស់ខ្លួន វាយទៅលើជនរងគ្រោះម្នាក់ ជាអនីតិជន បណ្ដាលឲ្យរងការ ឈឺចុកចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមន្ត្រីអាវុធហត្ថ ម្នាក់នេះ ចោទជនរងគ្រោះថា ពាក់ព័ន្ធនឹងការរក្សាទុក គ្រឿងញៀនខុសច្បាប់ ប៉ុន្តែគ្មានភស្តុតាង ច្បាស់លាស់ ដើម្បីដាក់បន្ទុកជនរងគ្រោះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លទ្ធផលជាបឋម រហូតមកដល់ពេលនេះ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា សមត្ថកិច្ចចុះបង្ក្រាបបាន១តោន។ ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ឯក បម្រុង ប៊ួយ វ៉ាន់ណាម អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម៕...
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៣.១៥៩លើក បណ្តាលឲ្យបាត់បង់ ជីវិត១.៥២១នាក់ និងរបួស៤.៧២១នាក់ ។ជាមធ្យមអ្នកស្លាប់ ជាង៥នាក់ និងរបួស១៧នាក់ ក្នុង១ថ្ងៃ។ ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលបណ្តោះអាសន្ន បូលូវី គឺលោក Arturo Murillo បានប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្ន របស់បូលីវី បានបើករឿងក្តី ឧក្រិដ្ឋកម្មប្រឆាំង នឹងអតីតប្រធានាធិបតី លោក Evo Morales កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩...
បរទេស៖ ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បានយល់ព្រមបន្តកិច្ចព្រមព្រៀង ចែករំលែកការសម្ងាត់ យោធាទ្វេភាគីមួយ ជាមួយប្រទេសជប៉ុន កាលពីថ្ងៃសុក្រនេះ ដើម្បីជាប្រយោជន៍ ដល់ការរក្សា ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍នៅថ្ងៃសុក្រថា មន្ត្រីជាន់ខ្ពស់ របស់វិមានខៀវ ប្រធានាធិបតី កូរ៉េខាងត្បូង បាននិយាយថា ក្តីព្រួយបារម្ភជុំវិញ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះ ប្រជាពលរដ្ឋសមត្ថកិច្ច ដែលខិតខំទប់ស្កាត់ ធ្វើឲ្យបរាជ័យ នូវឧបាយកល ដ៏ពិសពុល របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលបាន ប្រមាថព្រះមហាក្សត្រ និងប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីព័ត៌មាន នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ចំពោះតួនាទី របស់លោក ក្នុងការត្រួតពិនិត្យ អ៊ីនធឺណេត ដ៏ទូលំទូលាយ គឺសំដៅដល់ការផ្តាច់ អ៊ីនធឺណេត ទូទាំងប្រទេសរយៈពេល៥ថ្ងៃ ដើម្បីជាមធ្យោបាយជួយទប់ស្កាត់ ការតវ៉ាប្រឆាំង តម្លៃប្រេងឡើងថ្លៃ នៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងរតនាគារ...
បរទេស៖ ក្រុមហ៊ុនកម្មវិធីសូហ្វវែ ខ្នាត់យក្សអាមេរិក Microsoft តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ ទើបបបានទទួល ការអនុញ្ញាត ពីរដ្ឋាភិបាលអាមេរិក ឲ្យលក់កម្មវិធី សូហ្វវែ ឲ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies ដែលជាប់បម្រាម មិនឲ្យធ្វើជំនួញ ជាមួយក្រុមហ៊ុន អាមេរិក អស់រយៈពេលជាច្រើនខែ។ ក្រុមហ៊ុន Microsoft បាននិយាយថា...
បរទេស: ប្រធានាធិបតីចិនលោកXi Jingping នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកានេះ បានមានប្រសាសលើកឡើងមួយថា ទីក្រុងប៉េកាំង ពិតជាមានបំណងចង់ធ្វើការងារ ដើម្បីសម្រេចឲ្យបាន កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រុងប៉េកាំង ក៏មិនដែលមានភាពខ្លាច រអារ ក្នុងការតស៊ូតបត គោលបំណងដើម្បី ការពារផលប្រយោជន៍ ផ្ទាល់ខ្លួនវិញនោះដែរ។ ថ្លែងទៅកាន់ គណៈប្រតិភូធុរកិច្ច របស់សហរដ្ឋអាមេរិក លោកXi...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវា អន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក...
ភ្នំពេញ៖ ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ ឆ្នាំ២០១៩នេះ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិមអេ ខេមបូឌា នឹងកាន់តែ សប្បាយរីករាយជាមួយ នឹងដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់...
ករណីរកឃើញសាកសពឃាតករនេះ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រទះឃើញ នៅនៅចំណុចបឹងមួយកន្លែងខាងកើតរោងចក្រធីវ៉ាយស្ថិត ក្នុងភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៩។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថាបុរសដែលជាឃាតករដែលសម្លាប់ស្ត្រីរងគ្រោះកាលពីម្សិលមិញនេះបានឃើញអណ្តែតទឹក ហើយត្រូវបានប្រទះឃើញនៅព្រឹកនេះ។បុរសជាឃាតករមានឈ្មោះនាង ក្រឹមអាយុ២៥ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យជាឃាតករ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់នារីជាសង្សារហើយ បានមកលាងខ្លួននៅស្រះនេះ ប្រហែលជាកំពុងលាងសម្អាតដៃជើង ក៏រអិលធ្លាក់ចូលស្រះទឹកនេះលង់ស្លាប់តែម្តង ព្រោះឃើញមានមួក...
បរទេស៖ គុណវិបត្តិមួយត្រូវ បានគេរកឃើញ នៅក្នុងទូរស័ព្ទស្មាតហ្វូនប្រភេទ Android ដែលអនុញ្ញាតឱ្យពួក Hacker (ចោរបច្ចេកវិទ្យា) ជ្រៀតចូលកាមេរ៉ាដោយមិនឱ្យអ្នកប្រើប្រាស់ បានដឹង ដែលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់រយលាននាក់។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកជំនាញសន្តិសុខ បានរកឃើញភាពងាយរងគ្រោះជាច្រើន នៅលើស្មាតហ្វូនប្រភេទ...
តាកែវ៖សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តតាកែវ បានធ្វើការចុះឆ្មក់បង្រ្កាបទីតាំដាំកញ្ឆាមួយកន្លែង នៅជ្រលងភ្នំបាយ៉ងកោ ដោយបានរិបអូសកញ្ឆាក្រៀម ជំងន់ជិត១រយគីឡូក្រាម និងបានបំផ្លាញដើមកញ្ឆាមួយចំនួន ចំពេះការចុះឆ្មក់ចាប់កញ្ឆានេះ បានធ្វើឡើងនៅព្រឹកថ្ងៃ សៅរ៏ ទី ២៣ ខែ វិឆ្ឆិការ ឆ្នាំ ២០១៩ នៅចំណុចជ្រោះកញ្រ្ចែង លើខ្នងភ្នំបាយ៉ង់កោ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្រែអំពក ស្រុកគីរីវង់។ យោងតាម...
បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកគួរតែទំពារស្ករកៅស៊ូ បន្ទាប់ពីញាំអាហាររួច ដើម្បីការពារធ្មេញរបស់អ្នកពីការរលួយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវលើការលាងជម្រះ បានសិក្សាអស់រយៈពេល ៥០ ឆ្នាំ ហើយបានរកឃើញថា ស្ករកៅស៊ូគ្មានជាតិស្ករកាត់ បន្ថយហានិភ័យ នៃការពុកធ្មេញបាន ២៨ ភាគរយ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ