ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា «CEMPAKA» ដែលកើតមាន នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះ ចូលទៅភាគខាងត្បូង ប្រទេសចិន បណ្តាលឲ្យកម្ពុជា មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំខ្យល់កន្រ្តាក់ ក្នុងកម្រិតខ្លាំង ចាប់ពីថ្ងៃទី ១៩-២២ ខែកក្កដា...
ហ្សាកាតា ៖ ក្រសួងសុខាភិបាល ឥណ្ឌូនេស៊ី បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានកើនឡើងចំនួន ៤៤,៧២១ ករណី ក្នុងរយៈពេលមួយថ្ងៃ ហើយចំនួន សរុបកើនឡើងដល់ ២,៨៧៧,៤៧៦ករណី និងចំនួនអ្នកស្លាប់ បានកើនឡើងចំនួន ១,០៩៣ នាក់ សរុបកើនឡើងដល់ ៧៣,៥៨២ នាក់...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទថា ប្រទេសនេះមានកំណត់ត្រាឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១១ ៧៨៤ នាក់ និងអ្នកស្លាប់ចំនួន ៨១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ករណីឆ្លងថ្មីដែលត្រូវបានរកឃើញនោះ គឺ ១១.៦៨៤ នាក់ រកឃើញក្នុងចំណោមប្រជាជនទូទៅ និង ១០០ នាក់ក្នុងចំណោមអ្នកទោសពន្ធនាគារ។ យោងតាមសារព័ត៌មាន...
AFP៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បាននាំគ្នា ទៅលើកនិងប្រមូលសាពសព អ្នកជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុង យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ទីដែលមាន អ្នកកើតនិងអ្នកស្លាប់ ដោយសារជំងឺនេះ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ ទីភ្នាក់ងារព័ត៌មានបារាំងអាអ្វេហប៉េ រាយការណ៍នៅថ្ងៃចន្ទនេះ ថា ក្រុមគ្រូពេទ្យរដ្ឋជាច្រើន បានសម្រេចចិត្តមិនមកធ្វើការ ក្រោយពីរដ្ឋប្រហារយោធា និងការបង្ក្រាបទៅលើហ្វូងបាតុករ ដែលជាហេតុធ្វើឱ្យមន្ទីរពេទ្យសាធារណ...
ភ្នំពេញ៖ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ចិនក្លាយជាប្រទេសធំជាងគេ ដែលផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា។ ក្នុងកម្មវិធីសន្ទនាអនឡាញ ស្តីពី ខួប៦៣ឆ្នាំ ទំនាក់ទំនងការទូត កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយបានឲ្យដឹងថា ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨,១៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនេះ សរុបកើនឡើងដល់ ៥,៤៣៣,៩៣៩ករណី។ ប្រទេសនេះ ក៏បានកត់ត្រាចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺឆ្លង ២៥ នាក់ផ្សេងទៀតផងដែរ ដោយចំនួនអ្នកស្លាប់ទាក់ទង នឹងមេរោគនេះមានចំនួន ១២៨,៧០៨នាក់។ តួលេខទាំងនេះរាប់បញ្ចូល...
អាឡាមីន៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំមួយនៅទីនេះ ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្ត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេហ្ស៊ីប។ លោក Sisi បានស្នើឱ្យលោក វ៉ាង យី បង្ហាញនូវការគោរពដ៏ស្មោះត្រង់ ចំពោះប្រធានាធិបតីចិនលោកស៊ី...
បរទេស៖ អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ពន្ធមិត្តផលិតប្រេង ដឹកនាំដោយប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានព្រមព្រៀងគ្នាក្នុងទីក្រុងឌូបៃ ប្រទេសសហភាពអារ៉ាប់រួម បង្កើនការផលិតប្រេងក្នុងមួយថ្ងៃ ៤០០.០០០បារ៉ែល ក្នុងកិច្ចប្រឹងប្រែងបង្កើនសមត្ថភាពផលិត នៅមុនការរាតត្បាតជម្ងឺកូវីដ១៩ បានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០២០។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា បណ្ដាប្រទេសអ្នកផលិតប្រេងនានា...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយ នៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវា បង់ថ្លៃអគ្គិសនី ដោយមិនគិតថ្លៃសេវារបស់ខ្លួន រហូតដល់ ៧ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការទូទាត់ថ្លៃអគ្គិសនី។ អ្នកប្រើប្រាស់សេវា របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ កម្ពុជាគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពី «និរន្តរភាព នៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ» (Sustainable Agriculture Productions and Food System) ព្រោះថា ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ឆ្នាំ២០៣០ ។ នេះបើតាមលោក វេង សាខុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៩០នាក់ ជាសះស្បើយចំនួន១០៨៧នាក់ និងស្លាប់ចំនួន២២នាក់ទៀត។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥៨១នាក់ និងអ្នកដំណើរពីបរទេសចំនួន២០៩នាក់។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៧៩៧១នាក់ អ្នកជាសះស្បើយចំនួន៦០០១៧នាក់ និងអ្នកស្លាប់ចំនួន១១២៨នាក់ ៕
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជានឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១ (11th MGC FMM) នាថ្ងៃទី ២១...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញ ភារកិច្ចព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរ ពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យ វិទ្យាល័យព្រះសីហនុ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានថ្លែងថា ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោប្រវែងជិត៣គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ ៨០ភាគរយហើយ ដោយគ្រោងបញ្ចប់រួចរាល់ត្រឹមខែសីហា បើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីកស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន និងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការ ។...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងកំពុងរៀបចំដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ» ដោយសារ តែភាពសំខាន់នៃតំបន់នេះ ផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ថា ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន៥៣នាក់ត្រូវបានសម្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានការវាយប្រហារតាមដែនអាកាស និងក្នុងសមរភូមិកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅភាគខាងកើតខេត្ត Kapisa ក្រុមសកម្មប្រយុទ្ធចំនួន១៨នាក់ត្រូវបាន សម្លាប់ និងបង្កឲ្យរបួស២៤នាក់ បន្ទាប់ពីកងទ័ពពអាកាសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមដែនអាកាស...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ម៉ាឡេស៊ី បានកត់ត្រាចំនួនអ្នកស្លាប់ថ្មីដែលគិតតែមួយថ្ងៃគត់គឺច្រើនបំផុតច១៥៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧.០១៩នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១០.៧១០នាក់ ត្រូវបានរាយការណ៍ឲ្យដឹងដែលក្នុងនោះ១២នាក់ជាអ្នកនាំចូល...
“ស្តីអំពីខួប អនុស្សាវរីយ៍ នៃការបង្កើត ទំនាក់ទំនង ការទូត រវាងចិន និងកម្ពុជា“ នាថ្ងៃទី១៥ ខែកក្កដា ក្នុងឱកាសខួបអនុស្សា វរីយ៍លើកទី ៦៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ដែលនឹងខិតជិតមកដល់ នាពេលខាងមុខនេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមាន កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃ១៩ កក្កដា ថា “សភាពការណ៍នៅកម្ពុជាខុសឆ្ងាយពីនៅភូមា ចំណេះដឹងរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់(សម រង្ស៊ី)បានត្រឹមលួចចម្លងពីគេដែលមិនអាចទៅរួចទាល់តែសោះ” ។ លោកបន្តថា ឲ្យដើរនយោបាយការបរទេសយ៉ាងម៉េច បើក្រុមឧទ្ទាមក្រៅច្បាប់ គ្មានបរទេសណាទទួលស្គាល់ផងនោះ ។ លោកថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចម្លងតាមថៃ តាមភូមា តាម វ៉េណេហ្ស៊ុយអេឡា តាមយូហ្គោស្លាវី…. ឥឡូវចប់ហើយចម្លងតាមខាងណាក៏ចប់ដែរ។ ការថ្លែងរបស់លោក...
ភ្នំពេញ ៖ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានថ្លែងថា ប្រជាជនខ្មែររស់នៅអូស្ដ្រាលី និងនូរ៉ែហេ្សឡង គ្មានការបែកបាក់គ្នាឡើយ អ្នកដែលបែកបាក់នោះ គឺក្រុមលោក ហុង លីម អតីតសមជិកសភាពអូស្ត្រាលីដើមកំណើតខ្មែរ។ ការលើកឡើងរបស់ លោក គឹម សន្ដិភាព...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ថា សារព័ត៌មាន Downing Street បានឲ្យដឹងនៅថ្ងៃអាទិត្យថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក Rishi Sunak អធិការបតីនឹងធ្វើចត្តាឡីស័ក ជាធម្មតា បន្ទាប់ពីបានប៉ះពាល់ជាមួយនឹងលោក Sajid Javid...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យផ្លូវការ និងឆ្លើយតបនឹងជំងឺបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រុស្ស៊ី បានចុះក្នុងបញ្ជីមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៥.០១៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ខណៈដែលវីរុសក្លាយពូជ Delta កំពុងបន្តឆ្លងរាលដាល ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.៩៥៨.១៣៣នាក់ ។ មជ្ឈមណ្ឌល បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ចំនួន៧៦៤នាក់ គិតក្នុងថ្ងៃមុន ដែលនាំឲ្យចំនួនអ្នក...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា កូនស្រីរបស់រដ្ឋទូត របស់ប្រទេសអាហ្គានីស្ថាន ប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានគេជឿជាក់ថា ត្រូវបានចាប់ខ្លួន និងមានរបួសផងដែរ ដោយក្រុមឧក្រិដ្ឋជនមួយក្រុម។ នាង Silsila Alikhil ត្រូវបានចាប់ខ្លួនជាច្រើនម៉ោង ក្រោយពេលដែលនាង បាននឹងកំពុងធ្វើដំណើរ តាមផ្លូវទៅផ្ទះវិញ ចេញពីរដ្ឋធានីទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃសុក្រ។ មន្ត្រីរបស់ប៉ាគីស្ថាន...
នៅពេលដែលយើងមិ នទាន់ឆ្លងកូវីដ-១៩ គឺយើងកាន់តែ ប្រុងប្រយ័ត្នខ្ពស់បំផុត!នៅពេលនេះ កូវីដ-១៩ បម្លែងឈ្មោះ (Delta) កំពុងឆ្លងរាលដាល យ៉ាងលឿន (កើន៧០%) នៅសហរដ្ឋអាមេរិក។ រីឯនៅកន្លែងស្នាក់នៅរបស់កីឡាករ ទៅចូលរួមប្រកួតកីឡា អូឡាំពិក នៅជប៉ុន (Tokyo Olympic village) ក៏មានអ្នកឆ្លងកូវីដ-១៩ គួរអោយព្រួយបារម្ភ ផងដែរ។ ក្នុងតំបន់អាស៊ាន...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានសម្លាប់មនុស្ស អស់១៤១នាក់ ។ នៅក្រុង Bad Muenstereifel ស្ថិតនៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ថា ពលរដ្ឋ បានលង់ទឹកស្លាប់ ដោយសារគ្រោះទឹកជំនន់ ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ច ទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិទឹកជំនន់ នៅអ៊ឺរ៉ុបខាងលិច។ ទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល គ្រោះទឹកជំនន់ជាច្រើនថ្ងៃ បានវាយប្រហារ ទៅលើតំបន់អ៊ឺរ៉ុបខាងលិច និងបានបណ្តាលឲ្យមនុស្ស ប្រមាណជា ១៧១នាក់មកហើយ បាត់បង់ជីវិត និងជាច្រើនទៀត...
ភ្នំពេញ ៖ សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ សម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ៖ ម៉ាសធម្មតាចំនួន១លានបន្ទះ ,ម៉ាស N95 ចំនួន ១០ម៉ឺនបន្ទះ , ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែនចំនួន១០០គ្រឿង ព្រមទាំងថវិកា សរុបចំនួន...
បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យនេះ បានប្រកាសថា នឹងធ្វើការបង្កើនទីតាំងរឹតបន្តឹង ដែលក្នុងនោះរួមមានទាំងការកំណត់ នៃការធ្វើដំណើរផងដែរ ខណៈដែលចំនួន នៃការឆ្លងកូវីដ កាន់តែមានសន្ទុះខ្លាំងក្លាឡើង។ គិតត្រឹមថ្ងៃអាទិត្យ ប្រទេសថៃ រកឃើញករណីថ្មី ដល់ទៅ១១ ៣៩៧នាក់ និងចំនួនអ្នកស្លាប់ថ្មី១០១នាក់ ដែលចំនួននេះ បានធ្វើឲ្យករណីឆ្លងសរុប មានទៅដល់ ៤០៣ ៣៨៦នាក់ និងស្លាប់កើនទៅដល់...
ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១ បានបន្តចែកអំណោយដល់អ្នកសារព័ត៌មានកម្ពុជាដែលជួបប្រទះ កង្វះខាតជីវភាពចំនួន ៣៣នាក់ ក្នុងអំឡុងពេលប្រឈមការរាតត្បាតជម្ងឺកូវីដ១៩នៅកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក...
ភ្នំពេញ ៖ ក្រោយផ្តល់យោបល់ឲ្យអតីតគណបក្សសង្រ្គោះជាតិ (CNRP) បានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ មិនបានសម្រេច ដោយអតីតថ្នាក់ដឹកនាំបក្សនេះមិនអនុវត្តតាម ហើយខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិដែលនឹងឈានចូលមកដល់នាឆ្នាំ២០២២-២០២៣ ខាងមុខ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានរំលឹកថា “រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ” ដោយលើកនេះ ក្នុងនាមលោកជាតំណាង គ ប...