បរទេស៖ នៅថ្ងៃសៅរ៍នេះ វិទ្យុបារាំង បានរាយការណ៍ ថាមនុស្សប្រាំបួននាក់ ត្រូវបានឃុំខ្លួនដោយសង្ស័យថា មានការពាក់ព័ន្ធនឹងការវាយប្រហារ ដោយកាំបិតដ៏សាហាវ ទៅលើគ្រូម្នាក់ នៅភាគពាយ័ព្យនៃក្រុងប៉ារីសខណៈ ដែលក្រុមអ្នកស៊ើបអង្កេតពិនិត្យមើល ថាតើជនល្មើសបានធ្វើតែម្នាក់ឯង ឬមានអ្នកសមគំនិតផ្សេងទៀត។ ក្នុងនោះផងដែរមនុស្ស ៤ នាក់ ដែលពាក់ព័ន្ធជាមួយនឹង ឧក្រិដ្ឋជន ដែលមានទាំង ឪពុកម្តាយជីតានិងប្អូនប្រុសអាយុ ១៧ ឆ្នាំ...
ភ្នំពេញ ៖ នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់មានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។ នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួរទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ ឲ្យបានជាអតិបរិមាហេដ្ឋារចនា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកនេះបានឱ្យដឹងថា ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ។ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើការក្រើនរំលឹក ក៏ដូចជាអំពាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ប្រសិនបើមានករណីចាំបាច់ ត្រូវរាយការណ៍ ប្រាប់អាជ្ញាធរជាបន្ទាន់។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ សម្ដេច ទៀ បាញ់បានថ្លែងបញ្ជាក់ថា”...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីស្លាប់ចំនួនទៅដល់ ២៥៣ ករណីកូវីដ១៩ គិតត្រឹមមួយថ្ងៃចុងក្រោយ ហើយវាធ្វើឲ្យអ្នកស្លាប់សរុប នៅក្នុងប្រទេសអ៊ីរ៉ង់កើនដល់ ៣០ ១២៣ នាក់។ យោងតាមលោក Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឱ្យដឹងថា...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នានៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ ដោយប្រឆាំងនឹងក្រឹត្យ ស្ថានការណ៍គ្រាមានអាសន្ន ទោះបីរដ្ឋាភិបាលបានបញ្ជា ឱ្យបិទផ្លូវដែកស្ទើរតែទាំងអស់ នៅក្នុងរដ្ឋធានីក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចូលរួមប្រមូលផ្តុំ ត្រូវបានគេស្នើសុំឱ្យទៅទីតាំង ដែលនៅជិតបំផុត គឺផ្លូវបំបែក...
ភ្នំពេញ៖ កម្មវិធីស្វែងរក ពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី ១៨ ខែតុលា នេះហើយ។ ក្នុងរយៈពេលដែលម៉ាកសម្ភារៈការិយាល័យ ដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ក្រុមហ៊ុនបានផ្ដោត ក្នុងការបង្កើតនិងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលសម្ភារៈការិយាល័យដែលមានគុណភាពកាន់តែល្អ ដែលទន្ទឹមនឹងនេះក៏ជាផលិតផលប្រកបដោយ...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនដែលអញ្ជើញមកពីខេត្តបន្ទាយមានជ័យ និងប្រចាំខេត្តបាត់ដំបង ក្រោមការសម្របសម្រួលពីសំណាក់ លោកបណ្ឌិតឧកញ៉ា ភូ ពុយ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នាសភាពាណិជ្ជកម្មខេត្តបាត់ដំបង ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនទាំងអដ់ដែលមានវត្តមាន...
បរទេស៖ ជំនួយការអគ្គស្នងការប៉ូលីស ជាតិលោកឧត្តមសេនីយ៍ទោ Jaruwat Waisaya កាលពីថ្ងៃសុក្របានព្រមាន ប្រព័ន្ធផ្សព្វផ្សាយ មិនឱ្យផ្សព្វផ្សាយ ព័ត៌មានមិនពិត អំពីការតវ៉ាប្រឆាំង លទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយនិស្សិត ដែលកំពុងបន្តកើតមាន ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយយោងទៅលើ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យលោក Joe Biden បានបង្កើនការវាយប្រហារ របស់លោកលើ លោកប្រធានាធិបតីដូណាល់ ត្រាំ ជុំវិញគោលនយោបាយ ការបរទេសរបស់អាមេរិក “អាមេរិកទីមួយ” និងការដោះស្រាយ ជំងឺរាតត្បាតកូវីដ-១៩ ដោយសារបេក្ខជនទាំងពីរនាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍ សាលប្រជុំតាមកញ្ចក់ទូរទស្សន៍ ក្នុងពេលដំណាលគ្នា ជំនួសឱ្យការប្រឈមមុខ នៃការពិភាក្សាដេញដោល។ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មុនការបោះឆ្នោតថ្ងៃទី០៣...
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថាការសម្រេចចិត្ត របស់ខ្លួន ក្នុងការបន្តការរុករកប្រេង នៅក្នុង សមុទ្រចិនខាងត្បូង ដែលមានជម្លោះ គឺជាសកម្មភាពឯកតោភាគី ដែលធ្វើឡើង ដោយគ្មានការពិគ្រោះយោបល់ ជាមួយប្រទេសចិនឡើយ ។ នាយកដ្ឋានថាមពល បានឲ្យដឹងថា លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានយល់ព្រមលើកលែង ការហាមឃាត់រយៈពេល ៦ឆ្នាំ លើការរុករក...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម, លោកបណ្ឌិតឧកញ៉ា ភូ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់តំបង , លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសមាជិកសហព័ន្ធ និងសហការី នារសៀលថ្ងៃទី១៨...
ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបន្តអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិនកែច្នៃរបស់រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនិងរោងម៉ាស៊ីនកិនស្រូវ ឡាយ ស៊ែ នៅស្រុកថ្មគោលខេត្តបាត់ដំបង ។ ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច...
កំពង់ចាម ៖ លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងប្រធានមន្ទីរជុំវិញខេត្តកំពង់ចាម អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត មានសទ្ធាជ្រះថ្លា បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស...
ភ្នំពេញ ៖ ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិចុះល្បាតចំនួន១៨២៣លើកដែល ក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយកសាងនិងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី ព្រមទាំងពិន័យអន្តរការណ៍៤១ករណី។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន នៅថ្ងៃទី១៨...
ភ្នំពេញ៖លោកផូរ ស៊ីតាល់ លោកអ៊ុង សុម៉ៅ លោក តឹក សុភក្តិ លោក អេម ពៅ លោកនិងលោកឃិត គន្ធា តំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បាន ដឹកនាំសមាជិកសមាជិការ...
ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ឥតឈប់ឈរ និងបង្កទៅជាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌដង្កោ ជាច្រើនគ្រួសារ រងផលប៉ះពាល់ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីជួយសម្រួល ដល់ជនរងគ្រោះ ក្នុងគ្រាលំបាកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងប្រទេសសឹង្ហបូរី នឹងទាញយកព័ត៌មានអំពីបច្ចេកវិទ្យាសិប្បនិម្មិត ហៅកាត់ (AI) ដើម្បីវាយតម្លៃថ្នាំដែលមាននៅក្នុងមូលដ្ឋានចំនួន១២ប្រភេទ ដើម្បីទទួលបានការរួមបញ្ចូលគ្នានៃថ្នាំដែលអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ១៩ ។ កាសែតក្នុងស្រុកបានរាយការណ៍ថា ការប្រើវិធីឌីជីថលអន្តរកម្មដើម្បីគណនាការបូករួមបញ្ចូលគ្នាដ៏មានប្រសិទ្ធិភាពបំផុតនៃថ្នាំរួមជាមួយកម្រិតរបស់ពួកគេពីលទ្ធភាពច្រើនជាង៥៣០.០០០នាក់ ។ ក្រុមអ្នកស្រាវជ្រាវនឹងធ្វើការវាយតម្លៃសំណុំថ្នាំ១២ប្រភេទដែលអាចប្រើបានក្នុងមូលដ្ឋានរាប់ចាប់ពីថ្នាំប្រឆាំងនឹងមេរោគរហូតដល់ការព្យាបាលចំគោលដៅនិងភ្នាក់ងារដទៃទៀត។ ក្រុមអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Yong Loo Lin...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ជិត៥.០០នាក់ ត្រូវាបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសស៊ីរី ចាប់គិតតាំងពីខែមីនា ស្របពេលដែលប្រទេសកំពុងចាត់វិធានការទប់ស្កាត់យ៉ាងតឹងរឹង ដោយក្រុមអាជ្ញាធរសុខាភាពរបស់ប្រទេសស៊ីរី ។ ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៦នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបដែលបានចុះក្នុងបញ្ជីនៅក្នុងប្រទេសចាប់តាំងពីខែមីនា មានរហូតដល់៤.៩៨៧នាក់ ។ ចំនួនអ្នកទាំងនោះបូករួមទាំងអ្នកជាសះស្បើយចំនួន១.៤៥៦នាក់់ និងមានអ្នកស្លាប់ចំនួន២៤១នាក់ ។ នេះជាចំនួនដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី ប៉ុណ្ណោះ...
សេអ៊ូល៖ កាសែតកូរ៉េខាងជើងមួយកាលពីថ្ងៃសុក្របានព្រមានប្រឆាំងនឹងវិបត្តិអត់អាហារពិភពលោកក្នុងការរំលឹកដល់ទិវាស្បៀងអាហារពិភពលោក ខណៈប្រទេសក្រីក្រមួយនេះនៅតែបន្តតស៊ូនឹងកង្វះខាតអាហាររ៉ាំរ៉ៃផ្ទាល់ខ្លួន។ កាសែតគណៈរដ្ឋមន្រ្តីរបស់កូរ៉េខាងជើងឈ្មោះ Minju Joson បានចុះផ្សាយថាយ៉ាងហោចណាស់មានមនុស្ស ៨២០ លាននាក់នៅជុំវិញពិភពលោក កំពុងទទួលរងនូវភាពអត់ឃ្លានគិតត្រឹមខែមិថុនា ឆ្នាំនេះដែលក្នុងនោះ ២៤៤ លាននាក់ជាកុមារអាយុក្រោម ៥ ឆ្នាំ។ កាសែតបានចង្អុលបង្ហាញថា កម្រិតផលិតកម្មនៅក្នុងវិស័យកសិកម្មនៅទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារលក្ខខណ្ឌអាកាស ធាតុមិនអំណោយផល ដូចជាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម។ មន្ត្រីនោះបានសង្កត់ធ្ងន់ថា...
ភ្នំពេញ ៖ នៅខណៈនេះ ដោយបានការចង្អុលបង្ហាញពី លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងដោយបានការគាំទ្រពីលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជំនាញដែលជាសេនធិការ បានសម្រេចចិត្ត បើកមុខទឹកនៅ អាងទឹកភាស ប្រវែង៤ម៉ែត្រ ដើម្បីសម្រួលមុខទឹកកាត់បន្ថយ ហានិភ័យផ្សេងៗ...
ភ្នំពេញ ៖ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពជើងទឹក និង កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឈរជើងចាំជួយអន្តរាគមន៍សង្រ្គោះ ប្រជាពលរដ្ឋនៅចំណុចគួរស្រូវ១ គួរស្រូវ២ វត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។ ក្នុងឱកាសនោះដែរ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ បេីទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ក្រសួងសុខាភិបាល បានឲ្យដឹងបែបនេះ ក្រោយពីមានអ្នកលក់ថ្នាំព្យាបាលទឹកនោមផ្អែមច្រើនណាស់តាមonline ។ ជុំវិញ បញ្ហា ទាំងនេះ លោកស្រី ឱ វណ្ណឌីន...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីល្ងាចថ្ងៃសុក្រ លោក ម៉ាក្រុង អេមម៉ាណូអ៊ែល (Emmanuel Macron) ប្រធានាធិបតីបារាំង បានអំពាវនាវឲ្យពលរដ្ឋបារាំងនាំគ្នាក្រោកឈរឡើង និងសន្យាភ្លាមៗ និងបញ្ជាក់អំពីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិយម ដោយលោកបានថ្កោលទោសទៅ លើក្រុមភេរវករឥស្លាម ដែលបានសម្លាប់ជីវិតគ្រូបង្រៀនម្នាក់នៅតំបន់ជាយក្រុងនៃទីក្រុងប៉ារីស ។ លោក ម៉ាក្រុង...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute ដែលជាទីភ្នាក់ងារត្រួតពិនិត្យជំងឺជាតិ បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ បានរក្សាកំណើនខ្ពស់ និងបានកើនឡើងក្នុងកំណត់ត្រាថ្មីដែលមានចំនួន៧.៣៣៤ករណី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៤៨.៥៥៧នាក់ ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា កំណត់ត្រាប្រចាំថ្ងៃមុន មានអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានចុះក្នុងបញ្ជីកាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។ យោងតាមសេច្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យានយន្តដឹកជញ្ជួនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិ...
យូអិន៖ ក្រសួងការបរទេសនៅទីក្រុងព្យុងយ៉ាងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងបានប្តេជ្ញាពង្រឹងយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់កូរ៉េខាងត្បូង។ ក្រសួងបានឲ្យដឹងថាប្រតិភូកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៩ ខែតុលា ដោយបានរិះគន់កូរ៉េខាងត្បូងដូចខាងលើនេះ។ ប្រតិភូត្រូវបានដកស្រង់សម្ដីដោយថា“ គ្មានអាថ៌កំបាំងទេ” នៅផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េការធ្វើសមយុទ្ធយោធារួមគ្នាដែលបង្កហេតុត្រូវបានធ្វើឡើងសូម្បី តែពេលមានការរីករាលដាលនៃជំងឺឆ្លង និងអាវុធទំនើបបានបន្តនាំចូលពីខាងក្រៅគំរាមកំហែងដល់សន្តិភាព និងធ្វើឱ្យមានអរិភាព៕ ដោយ ឈូក បូរ៉ា
សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានអំពាវនាវកាលពីថ្ងៃសុក្រ សម្រាប់ការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីអនុវត្តការអំពាវនាវរបស់មេដឹកនាំលោក គីម ជុងអ៊ុន សម្រាប់យុទ្ធនាការ ៨០ ថ្ងៃដោយថាអាទិភាពគួរតែត្រូវបានដាក់ លើការស្តារឡើងវិញពីព្យុះទីហ្វុងថ្មីៗនេះ និងដោះស្រាយបញ្ហា ប្រឈមផ្នែកសេដ្ឋកិច្ច ដោយគ្មានជំនួយពីខាងក្រៅ។ កាលពីដើមខែនេះលោកគីម ជុងអ៊ុន បានរៀបចំកិច្ចប្រជុំមួយរបស់គណបក្សពលករកំពុងកាន់អំណាច និងបានចាប់ផ្តើម“ យុទ្ធនាការ ៨០ ថ្ងៃ” ដើម្បីសម្រេចគោលដៅជាតិ...
ពោធិសាត់ ៖នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០នេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តពោធិសាត់បាននាំយកថវិការ បស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកប្រគល់ជូនគ្រួសារសពដែលរងគ្រោះលង់ទឹក ជំនន់ទឹកភ្លៀងចំនួន ៣ គ្រួសារ។ ការប្រគល់ជូនអំណោយជាថវិកាទៅដល់គ្រួសារសពជនរងគ្រោះដោយសារលង់ទឹកជំនន់ទឹកភ្លៀងនោះមានចំនួន ៣ គ្រួសារក្នុងមួយគ្រួសារៗទទួល បានថវិកាពីសម្តេចតេជោចំនួន...