អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋអាជ្ញាតួកគីនៅថ្ងៃអង្គារនេះបានបញ្ជាឱ្យឃុំខ្លួនមនុស្សសរុបចំនួន ១០៨ នាក់ដែលជាប់ទាក់ទងហើយគេជឿជាក់ថា ស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងឆ្នាំ២០១៦ ។ ទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ប្រតិបត្តិការត្រូវបានអនុវត្តដោយក្រុមប្រឆាំងភេរវកម្មនៅក្នុងខេត្តជាច្រើនដើម្បីចាប់ជន សង្ស័យតាមបញ្ជារបស់រដ្ឋអាជ្ញានៅទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុល។ រដ្ឋអាជ្ញាបានចោទប្រកាន់ជនសង្ស័យ ២៤ នាក់ពីបទទាក់ទងសមាជិកនៃបណ្តាញ ដែលដឹកនាំដោយបព្វជិតតួកគី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen...
ដាកា៖ រដ្ឋាភិបាលបង់ក្លាដែស បានឲ្យដឹងថា ខ្លួននឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្តួចផ្តើមសន្តិសុខណាមួយ ក្រោមយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសលោក AK Abdul Momen បានបង្ហាញជំហររបស់រដ្ឋាភិបាលលោក ក្នុងពេលនិយាយជាមួយក្រុមអ្នកសារព័ត៌មាន នៅការិយាល័យក្រសួងរបស់លោកនៅរដ្ឋធានីដាកា ដែលថា បង់ក្លាដែន នឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្ដួចផ្ដើមសន្ដិសុខក្រោមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកនោះទេ។ លោកបានលើកឡើបថា...
ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវ បង្កើនកិច្ចប្រឹងប្រែងរួមគ្នា របស់អាស៊ានដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅយប់ថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅថ្ងៃទី២ មីនា តាមប្រព័ន្ឋវីដេអូ។ រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនង របស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។ ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះ” ។ រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃ ស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕
តូក្យូ៖ជប៉ុននៅថ្ងៃអង្គារនេះបាន និយាយថាការស៊ើបអង្កេតមួយ នឹងត្រូវធ្វើឡើងបន្ទាប់ ពីវ៉ាក់សាំងការពារកូវីដចំនួនជាង ១ពាន់ដូសត្រូវបានបោះចោលនៅពេលដែលវាត្រូវ បានដាក់រក្សានៅក្នុងទូរសិតុណ្ហភាព។ វិទ្យាស្ថានវេជ្ជសាស្ត្របានរាយការណ៍ថា វ៉ាក់សាំងប្រមាណជា១ ០៣២ដូសដែលជាផលិតផលរបស់ Pfizer-BioNTech ត្រូវបាន គេរកឃើញថាបានខូចកាលពីចុងសប្តាហ៍ កន្លងទៅដែលវ៉ាក់សាំងនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា ចាំបាច់ត្រូវរក្សានៅក្នុងទូររក្សា សិតណ្ហភាពយ៉ាងហោចណាស់ ពីក្រោម៨០អង្សាទៅក្រោម៦០អង្សា។ គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាកសាំងជូន ពលរដ្ឋរបស់ប្រទេសជប៉ុនទើបតែ បានធ្វើឡើងកាលពីថ្ងៃទី១៧ខែកុម្ភៈប៉ុណ្ណោះ ពោលគឺនៅមុនពេល៥ខែដែលព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូនឹងត្រូវធ្វើឡើងហើយមកដល់ពេលនេះរដ្ឋាភិបាល បានកំណត់យកតែវ៉ាក់សាំង...
បរទេស ៖ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ Sinopharm ចំនួន៥០.០០០ដូសដំបូង ដែលបរិច្ចាគឲ្យដោយប្រទេសចិន ស្របពេលដែលអ៊ីរ៉ាក់ កំពុងតែតស៊ូប្រឹងប្រែងដោះស្រាយជាមួយការផ្ទុះឆ្លងកើនឡើង។ យន្តហោះដឹកជញ្ជូនយោធាអ៊ីរ៉ាក់មួយគ្រឿង ដែលដឹកថ្នាំវ៉ាក់សាំងក្រុមដំបូងពីប្រទេសចិននោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Baghdad International Airport នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ។រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ លោក Hassan al-Tamimi បានមានប្រសាសន៍នៅក្នុងអំឡុងពិធីទទួលមួយដូច្នេះថា “យើងស្នើជាបន្ទាន់ឲ្យមានការដឹកជញ្ជូននេះ ដោយសហការជាមួយស្ថានទូតចិន។...
បរទេស៖ ទីប្រឹក្សាសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសចិនមានគោលដៅចាក់ថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩ ឲ្យបានចំនួន៤០ភាគរយនៃប្រជាជនខ្លួន នៅត្រឹមចុងខែកក្កដា ដោយតម្រូវឲ្យបង្កើនកាន់តែខ្លាំងក្នុងដំណើរចាក់វ៉ាក់សាំង សូម្បីមានការបង្កើននាំចេញថ្នាំវ៉ាក់សាំងទៅក្រៅប្រទេសក៏ដោយ។ លោក Zhong Nanshan ជាអ្នកជំនាញផ្នែកមេរោគកូរ៉ូណា ដែលជួយរៀបចំការឆ្លើយតបនឹងជម្ងឺកូវីដ១៩ បាននិយាយនៅថ្ងៃចន្ទថា សមាមាត្រនៃថ្នាំវ៉ាក់សាំងបច្ចុប្បន្ននេះ គឺត្រូវបានផ្តល់ឲ្យដល់មនុស្សចំនួន១០០នាក់ ក្នុងប្រទេសចិន គឺមានចំនួន៣,៥៦ទាបខ្លាំងជាងចំនួនសមាមាត្រនៅអ៊ីស្រាអែល សហភាពអារ៉ាប់រួម និងសហរដ្ឋអាមេរិក។ នៅក្នុងវេទិកាអនឡាញរៀបចំដោយសាកលវិទ្យាល័យ Tsinghua...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអង្គការ សុខភាពពិភពលោក WHO បានធ្វើការអំពាវថ្មីមួយទៀតទៅ ដល់បណ្តាប្រទេសនានាព្រមទាំងក្រុមហ៊ុនអ្នកផលិត ផងក្នុងការផ្តល់ជំនួយបន្ថែមទៀតជូនទៅដល់ប្រទេសកំពុង អភិវឌ្ឍក្នុងការដំណើរការវ៉ាក់សាំងប្រឆាំងទៅនឹងបញ្ហាកូវីដ។ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាជំហ៊ានជាច្រើនទៀតគួរតែត្រូវធ្វើឡើង ក្នុងការបង្កើតផលិតកម្មផលិតវ៉ាក់សាំងទាំងអស់រួមទាំង បច្ចេកវិទ្យាដឹកជញ្ជូនជាដើមដើម្បីអាចជួយសម្រួលដល់ការចែកចាយ និងការចាក់វ៉ាក់សាំង។ លោកបានបន្តថា៖ ពួកយើងនឹងមិនអាចទទួល យកជ័យជំនះលើកូវីដបានឡើយប្រសិន...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ទូរទស្សន៍រដ្ឋបានផ្សាយថា គ្រាប់មីស៊ីលថ្មីមួយរបស់ប្រទេសអ៊ីស្រាអ៊ែល បានផ្លោងចូលបរិវេណនៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ។ តាមការដកស្រង់សម្តីរបស់យោធាមួយរូបបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដែលបានបាញ់ចេញពីទឹកដីគ្រប់គ្រងដោយអ៊ីស្រាអ៊ែល Golan Heights ។ សេចក្តីរាយការណ៍បានដាក់ថា កងទ័ពអាកាសរបស់ស៊ីរី បានធ្វើការតបតវិញទៅនឹងការវាយប្រហារនេះ ដោយបានបាញ់កម្ទេចគ្រាប់មីស៊ីលជាច្រើនគ្រាប់...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជិត៨យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌាបានមកដល់ប្រទេសកម្ពុជាហេីយ។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់នាយប់ថ្ងៃទី២ មីនា នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញក្រោមអធិបតីភាពលោក ម៉ម...
ភ្នំពេញ ៖ លោកស្រី លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា (WHO) បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏ថ្មីមួយ និងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងការរាលត្បាតជំងឺកូវីដ-១៩ ប្រសិនបើប្រើប្រាស់ត្រឹមត្រូវនោះ នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់...
ភ្នំពេញ៖វត្តមានកូនប្រុស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ា ង គឺលោកវរ:សេនីយ៍ឯក សៀ ទីន ចូលរួមក្នុង ប្រតិបត្តិការកម្ទេចក្រុមចាប់ជំរិត ៤នាក់ ត្រូវសាធារណជនវាយតម្លៃថា មានសមត្ថភាពជំនាញ ដឹកនាំបញ្ជារ ក្រុមការងារ ប្រកបដោយជោគជ័យ គួរស្ញើចសរសើរ។ សូមទស្សនាវីដេអូ ខាងក្រោម ដែលលោកសៀ ទីន នាយរងសេនាធិការ...
ភ្នំពេញ ៖ សាកសពឧក្រិដ្ឋជន៣នាក់ ដែលបាញ់សម្លាប់ប្តីប្រពន្ធមួយគូ ដើម្បីជម្រិតប្លន់យកប្រាក់១លានដុល្លារ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ត្រូវបានឪពុក-ម្តាយ និងសាច់ញ្ញាតិមកទទួលស្គាល់ហើយ នៅរសៀលថ្ងៃ២ មីនា ដើម្បីយកធាតុ ទៅធ្វើបុណ្យនៅផ្ទះរៀងខ្លួន លើកលែងតែមេក្លោងឈ្មោះ អ៊ឹម វណ្ណារិទ្ធទេ ដែលមិនទាន់ឃើញសាច់ញ្ញាតិ មកទទួលស្គាល់។ នាម៉ោង១១ព្រឹកថ្ងៃ២មីនានេះ សាកសពឧក្រិដ្ឋជនទាំង៤នាក់ ត្រូវបានតាអាចារ្យភ្លុកប្រចាំនៅវត្តទឹកថ្លា...
ភ្នំពេញ៖ ទឹកក្រូចអាយស៍ IZE សូមអរគុណ និងអបអរសាទរគម្រប់ខួប១ឆ្នាំ ដែល SmallWorld SmallBand ក្រុមតូច ក្លាយជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ។ ក្នុងនោះ ទឹកក្រូចអាយស៍ IZE ក៏ចូលរួមត្រេកអរដល់ SmallWorld SmallBand ក្រុមតូច សម្រាប់ការបន្តជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ក្រោយបានរួមសហការគ្នាក្នុងការពាំនាំយកភាពសប្បាយរីករាយ...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយនៅថ្ងៃអង្គារ ទី២ ខែមីនានេះថា កងកម្លាំងយោធា របស់សហភាពមីយ៉ាន់ម៉ា នៅតែបន្ត បង្ក្រាប ក្រុមបាតុករនៅទីក្រុង សេដ្ឋកិច្ចសំខាន់ៗ ដូចជាទីក្រុង ណៃពិដោ និងទីក្រុងយ៉ាងហ្គោន ជាដើម ខណៈដែលក្រុមបាតុករ ក៏នៅតែបន្តធ្វើបាតុកម្ម ដោយមិនញញើតនឹងការបង្ក្រាប ។...
ភ្នំពេញ ៖ អ្នកវិភាគពីស្ថានការណ៍ នយោបាយ បានលើកឡើង ឲ្យជាការពិចារណាថា គួរមានច្បាប់ ដាក់ត្រកូលលោក សម រង្ស៊ី កុំឲ្យធ្វើនយោបាយ៣តំណ ។ អ្នកវិភាគ បានលើកពីប្រវត្តិសាស្ត្រថា បាត់ដំបង សម័យលោកម្ចាស់ បានបង្ហាញឲ្យខ្មែរឃើញច្បាស់ហើយ ក្បត់ជាតិលើកទឹកដី ភាគខាងលិចឲ្យស្តេចសៀម និងលើកសួយសារ អាករថែមទៀត ដោយមិនស្តាប់ស្តេចខ្មែរ...
ភ្នំពេញ ៖ សម្រេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចឲ្យផ្អាក ការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន។ ក្នុងលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ សម្ដេច...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៣ និង ០៤ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ផ្សារទំនិញ ជីប ម៉ុង Supermarkets និង Express ទាំង ៧ សាខា ប្តេជ្ញាការពារ និង ផ្តល់ អោយអតិថិជននូវសុវត្តិភាពខ្ពស់បំផុត ក្នុងបរិវេណផ្សារទំនិញរបស់ខ្លួន តាមរយៈការ សម្អាតមេរោគជាប្រចាំតាមបច្ចេកទេស ណែនាំដោយក្រសួងសុខាភិបាល។ លោក ឡូរ៉ង់ ហែមលេត (Laurent Hemlet)...
ភ្នំពេញ ៖ គម្រប់ខួបមួយថ្ងៃ នៃការបាញ់សម្លាប់សពទាំង៤នាក់ កាលពីម៉ោង១១ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នោះ នាម៉ោង១១ព្រឹកថ្ងៃនេះ សាកសពឧក្រិដ្ឋជនទាំង៤នាក់ ត្រូវបានតាអាចារ្យភ្លុកប្រចាំនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកដាក់ចូលឡ ដើម្បីបូជាម្ដងម្នាក់ៗ ព្រោះមិនអាចទុកបានទៀតទេ ដោយសារសពចាប់ផ្តើមហើម និងមានរុយរោម។ កាលពីម៉ោង១១ព្រឹកថ្ងៃ១ មីនា មានព្រឹត្តិការណ៍មួយបានផ្ទុះឡើង បង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរពេញមួយក្រុង ដោយសារកម្លាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេច កំណត់យកសណ្ឋាគារ សាកាណា (SAKANA HOTEL) ដែលមានទីតាំងស្ថិត នៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ក្នុងនោះម្ចាស់សណ្ឋាគារ សាកាណា ត្រូវផ្អាកមិនទទួលភ្ញៀវ ដទៃឲ្យស្នាក់នៅ , ត្រូវសហការជាមួយ ក្រុមការងារ...
ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័ត លើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ កិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាតាមសំណើ របស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះមាន៦...
សិង្ហបុរី៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ា ឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង ដ៍សាហាវទៅលើជនស៊ីវិល និងការដោះលែងជាបន្ទាន់ នូវទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំនយោបាយដទៃទៀត។ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានឲ្យដឹងផងដែរថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់នៅថ្ងៃអាទិត្យ ៣ថ្ងៃកន្លងទៅនេះ ខណៈដែលអាជ្ញាធរមីយ៉ាន់ម៉ា បានបង្ក្រាបការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធា។ ថ្លែងក្នុងអំឡុងកិច្ចពិភាក្សា...
អាស៊ី ៖ រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហៅកាយ់ថាអាស៊ាន បានរៀបចំ សម្រាប់កិច្ចប្រជុំពិសេសមួយ ជាមួយយោធាកំពុងគ្រប់គ្រង ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី០២ ខែមីនា ក្នុងគោលបំណង ដើម្បីលុបបំបាត់អំពើហឹង្សា ដែលបានសម្លាប់ និងបើកផ្លូវដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងកើនឡើង ។ កិច្ចចរចានេះនឹងធ្វើឡើងពីរថ្ងៃ បន្ទាប់ពីថ្ងៃចលាចល ដ៏បង្ហូរឈាមខ្លាំងបំផុត ចាប់តាំងពីយោធា បានដករដ្ឋាភិបាល...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងជាសារអប់រំទៅ កាន់អ្នកបើកបរថា បើកបរខ្លួនឯង គឺយើងកំណត់ការស្លាប់រស់ដោយខ្លួនឯង ហើយបើកបរឲ្យយឺតកុំបង្ខំ កុំស្រវឹងគឺគ្មានគ្រោះថ្នាក់អីនោះទេ ប្រយ័ត្នឲ្យបានខ្ពស់គឺរស់បានយូរ ។ លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ មីនានេះថា ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់ កក្រើកធរណី រំជួយមេឃពាក់ព័ន្ធនឹងអតីត...
ភ្នំពេញ ៖ ក្រោយទទួលគោលការណ៍ ឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានលុបចោល ការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១ ដើម្បីសន្សំសំចៃថវិកាជាតិ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ក្នុងស្ថានភាពកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ក្រសួងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងសាធារណការ...
ភ្នំពេញ ៖ ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ខណៈបច្ចុប្បន្នសាងសង់ បាន៩៦%ហើយ ។ តាមរយៈបណ្ដាញទំនាក់ទំទង សង្គមហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្នុងពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល...
ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ និងបរិយាយទៅលើសំដីរបស់លោក សម រង្ស៊ី ដែលចង់បានការដោះស្រាយ លើផ្នែកនយោបាយក្នុងគោលបំណង ឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមានសេរីភាព និងឲ្យអតីតបក្សសង្រ្គោះជាតិ រស់ឡើងវិញនោះគឺលោកថា មិនអាចទៅរួចទេ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការប្រកាសសាលក្រម...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា វាជាការខកចិត្ត ដែលក្រុងតេអេរ៉ង់ បានច្រានចោលសំណើដើម្បីធ្វើកិច្ចចរចា ក្រៅផ្លូវការជាមួយបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកជុំវិញ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា “ខណៈដែលយើងខកចិត្ត ចំពោះការឆ្លើយតបរបស់អ៊ីរ៉ង់យើង នៅតែត្រៀមរៀបចំឡើងវិញ ក្នុងការទូតប្រកបដោយអត្ថន័យ ដើម្បីទទួលបានមកវិញ នូវការគោរពគ្នាទៅនឹងការប្តេជ្ញាចិត្ត JCPOA” អ្នកនាំពាក្យរូបនេះបានបន្ថែមថា“ យើងនឹងពិគ្រោះយោបល់ជាមួយដៃគូ P5 +...
កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
វ៉ាស៊ីនតោន ៖ ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រើគ្រប់មធ្យោបាយ ដែលមាន ដើម្បីប្រយុទ្ធប្រឆាំង នឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ចិន ហើយនឹងផ្តល់អាទិភាព ដល់កម្មវិធីការងារកម្លាំងពលកម្ម របស់ទីក្រុងប៉េកាំង ដែលផ្តោតលើជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិច និង សាសនាដទៃទៀត។ USTR បានឲ្យដឹង នៅក្នុងរបាយការណ៍ របស់ខ្លួនដោយគូសបញ្ជាក់ពីរបៀបវារៈគោល...