បរទេស៖ អភិបាលរដ្ឋហាវ៉ៃលោក David Ige បាននិយាយថា មន្រ្តីប៉ូលីសពីរនាក់បានស្លាប់ បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Honolulu ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរដ្ឋលោក David Ige បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ រដ្ឋរបស់យើងទាំងមូលមានការសោកស្តាយចំពោះការបាត់បង់មន្ត្រីប៉ូលីសក្រុង Honolulu...
សេអ៊ូល៖ របាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានកើនឡើង ១,៨ ភាគរយនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងកំណើន ដែលរំពឹងថា នឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀត បើទោះបីជាមានការដាក់ទណ្ឌកម្ម ពីអន្តរជាតិក៏ដោយ។ យោងតាមសន្និសីទ ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ ២០២០ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប របស់កូរ៉េខាងជើង...
ភ្នំពេញ៖ រថយន្តដឹកប្រេងសាំងនិងប្រេងម៉ាស៊ូត ១គ្រឿង ខណៈកំពុងបញ្ឆេះស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះរងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង១ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពង់ចម្លង ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនេះ មានរថយន្តដឹកប្រេងសាំងនិងប្រេងម៉ាស៊ូត ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទម្ងន់១តោន បើកបរដោយជនរងគ្រោះមានឈ្មោះ...
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី អនុប្រធាន គណៈកម្មាធិការជាតិលើក កម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរបានធ្វើការថ្កោលទោស យ៉ាងពេញទំហឹង ចំពោះឥរិយាបថអសីលធម៌ ទាំងឡាយណា គួរឲ្យស្អប់ខ្ពើម...
ភ្នំពេញ ៖ ក្រោយពីទទួលនូវដំណឹងថា កម្ពុជាទទួលរង ឥទ្ធិពលខ្យល់អាក្រក់ ពីបណ្តាប្រទេសមួយចំនួននោះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានប្រកាសជាថ្មី តាមការអង្កេតគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នៅទូទាំងប្រទេស ឃើញថា ស្ថានភាពគុណភាពខ្យល់ នៅកម្ពុជា មានគុណភាពល្អប្រសើរឡើងវិញ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់...
ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសឲ្យមេធាវី ជួយការពាក្តីអ្នកសារព័ត៌មាន លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោសែន បានទទួលយកសំណើការពារក្តីអ្នកសារព័ត៌មាន នៅពេលមានបញ្ហាប្តឹងផ្តល់ណាមួយ ក្នុងការធ្វើការងារតាមវិជ្ជាជីវៈរបស់ខ្លួនត្រឹមត្រូវ ។ ក្នុងជំនួបពិភាក្សាការងារ រវាងក្រសួងព័ត៌មាន ជាមួយក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន នាព្រឹកថ្ងៃទី២០ ខែមករា...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក ហុង ណាំគី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តោតលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅឆ្នាំនេះ ជាមួយប្រទេសរុស្ស៊ី ម៉ុងហ្គោលី និងប្រទេសដទៃទៀត ដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ស្របតាមគំនិតផ្តួចផ្តើមការទូត នៃគោលនយោបាយភាគខាងជើងថ្មីរបស់ខ្លួន។ លោកហុង បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃម្សិលមិញ។ លោកហុង បានប្រាប់អង្គប្រជុំថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានថ្លៃថា នៅឆ្នាំ ២០ ២០ នេះថវិកាជាតិ សម្រាប់ រដ្ឋបាលឃុំ សង្កាត់ បានកើនឡើងដល់ទៅជាង ១២ ម៉ឺនដុល្លារ ក្នុងនោះ ថវិកាមូលនិធិយ៉ាង តិច ៧ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍មូល ដ្ឋាន ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពរួមចំណែក ផ្សព្វផ្សាយយ៉ាងសកម្មរបស់ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) ក្នុងការផ្សព្វផ្សាយ ជូនដល់សាធារណជនឲ្យ ជ្រាបពីការរីកចំរើន នៃទំនាក់ទំនងរវាងកម្ពុជា-ចិន នាពេលនេះ និង ទៅអនាគត ។ នៅថ្ងៃទី២០ ខែមករា...
ហាណូយ៖ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គឺជាប្រធានបទដ៏សំខាន់ នៃទំនាក់ទំនងវៀតណាម – ចិនក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការបរទេសវៀតណាម លោក ផាម ប៊ិញមិញ នៅក្នុងអត្ថបទមួយ ដើម្បីរំលឹកខួបលើកទី ៧០ នៃចំណងការទូត រវាងវៀតណាម – ចិន។...
ភ្នំពេញ៖ សួស្តីឆ្នាំថ្មីប្រពៃណីចិន! រីករាយ និងប្រារព្ធឱកាសដ៏ពិសេសនេះ ជាមួយការផ្តល់ជូនដ៏អស្ចារ្យ នៅណាហ្គាវើលដ៍ ដូចជា ម្ហូបនាំលាភ ការសម្តែងសិល្បៈ និងការតុបតែងនៅក្នុងអគារដ៏ស្អាតប្លែក ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។ ប្រសិនបើអ្នកចង់ពិសាអាហារ ពេលល្ងាចជាមួយអ្នក ជាទីស្រឡាញ់របស់អ្នក ឬម្ហូបចិនផ្សេងទៀត សូមអញ្ជើញមកសាកល្បង ម្ហូបឈុតនៅភោជនីយដ្ឋាន ឈ្នះពានរង្វាន់ចិន Fortune Palace ឬ...
សេអ៊ូល៖ មន្រ្តីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងពិចារណា ក្នុងការដាក់ពន្ធ ២០ ភាគរយលើប្រាក់ចំណូល ពីប្រតិបត្តិការឌីជីថល cryptocurrency នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យោងតាមមន្រ្តីបានឲ្យដឹងថា ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាឱ្យការិយាល័យពន្ធ លើប្រាក់ចំណូលរបស់ខ្លួន ពិនិត្យមើលផែនការពន្ធ សម្រាប់ប្រតិបត្ដិការហិរញ្ញវត្ថុឌីជីថល ដោយកាលពីមុន ការិយាល័យពន្ធដាររបស់ក្រសួង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនមិត្តហ្វូន បានប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO ឆ្នាំ2020 ទៅកាន់អតិថិជនដែល មានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះ រង្វាន់មហស្ចារ្យ» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។ អ្នកស្រី ហាក់ ស្រី រស់នៅរាជធានីភ្នំពេញ ជាអតិថិជនដែលមានសំណាងឈ្នះ រង្វាន់រថយន្តទំនើបនេះបានថ្លែង ទាំងអារម្មណ៍រំភើបឥតឧបមាថា...
បរទេស៖ ភាពតានតឹង រវាងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលកំពុងកើនឡើង ចាប់តាំងពីការដកខ្លួនរបស់លោក ដូណាល់ត្រាំ ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានឈានដល់ចំណុចកំពូល នៅខែមករានេះ បន្ទាប់ពីការសម្លាប់មេបញ្ជាការកំពូល របស់សាធារណរដ្ឋអ៊ីស្លាមលោក Qasem Soleimani ។ បន្ទាប់ពីការធ្វើឃាតនេះ ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត បានអំពាវនាវជាថ្មីម្តងទៀត...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកនានា តាមសេចក្តីរាយការណ៍ កំពុងតែមានការតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសកម្មភាពយោធាថ្មីៗ របស់ប្រទេសកូរ៉េខាងជើង ដោយមាននាយឧត្តមសេនីយ៍ ជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ទីក្រុងព្យុងយ៉ាង កំពុងតែពង្រីកសមត្ថភាពអាវុធរបស់ខ្លួន បានយ៉ាងលឿន។ នាយឧត្តមសេនីយ៍កងទ័ពអាកាស លោក John Hyten ជាអនុប្រធាន នៃអគ្គសេនាធិការចម្រុះរបស់អាមេរិក បានមានប្រសាសន៍នាពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ មានមូលដ្ឋាន...
ភ្នំពេញ ៖ កូនដំរីព្រៃញី១ក្បាលទៀត ដែលទើបកើតប្រហែលមួយ សប្តាហ៍ត្រូវបានបាត់បង់ជីវិត ក្នុងដែនជម្រកសព្វព្រៃភ្នំពេច ខេត្តមណ្ឌលគិរី ដោយមានស្ថានភាពធ្ងន់ធ្ងរនៅត្រង់អវៈយវៈ ។ កាលពីថ្ងៃទី១៧ មករា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញកូនសត្វដំរីព្រៃញី១ក្បាល កំពុងដេកដួលនៅចំណុចព្រៃសាក្រឹត ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងស្ថានភាពហត់អស់កម្លាំងខ្លាំង ដោយមានជំងឺនៅត្រង់អវៈយវៈ និងមាត់ ស្ថិតនៅក្រោមបរិយាកាស និងអាកាសធាតុក្តៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី២០...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា លោកមិនចង់ឲ្យប្រទេសរុស្ស៊ីវិល ទៅរកការអនុវត្តនាសម័យ សហភាពសូវៀត ដែលមេដឹកនំាស្លាប់ក្នុងតំណែង ដោយគ្មានផែនការជ្រើស អ្នកស្នងតំណែងបន្ទាប់ ហើយនេះគឺជាការរំពឹងទុក ផ្លាស់ប្តូរជុំវិញអនាគតរបស់លោក ក្រោយរូបលោកបានធ្វើឲ្យមាន ភាពចលាចលផ្នែកនយោបាយ នៅក្នុងសប្ដាហ៍នេះ។ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ...
ភ្នំពេញ ៖ ស្ត្រីជរាជាអ្នកអនាម័យមួយរូប បានទទូចសុំឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ស្វែងរកក្មួយស្រីបង្កើត វ័យ២១ឆ្នាំ ជាក្មេងកំព្រាគ្មានម្តាយ-ឪពុក បានបាត់ខ្លួន កាលពីសប្តាហ៍មុន ពោលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មកទល់នឹងពេលនេះ បាត់ដំណឹងសូនឈឹងទាល់តែសោះ ។ យោងតាមលោកយាយ ចាន់ថា បានឲ្យដឹងថា ក្មួយស្រីគាត់បានសុំទៅលេងផ្ទះមិត្តភក្តិ ដោយចេញទៅជាមួយម៉ូតូ១គ្រឿង ម៉ាក់ ZoomerX...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ឲ្យពលរដ្ឋអនុវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលមានខ្លឹមសារដូចខាងក្រោម៖
បរទេស ៖ សប្តាហ៍នេះ កាសែត Bloomberg បានចេញផ្សាយថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញពីបំណង ចង់វិនិយោគ នៅលើកោះណាតានូ របស់ប្រទេសឥណ្ឌូណេស៊ី ខណៈប្រធានាធិបតី Widodo Joko ក៏បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីបដិសេធនូវការទាមទារ របស់ចិនលើដែនទឹក ដែលសម្បូរធនធាន នៅលើសមុទ្រចិនខាងត្បូងដែរនោះ។ លោក...
ភ្នំពេញ៖ សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានចូលជួបសម្ដែងការគួរសម ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាស បុណ្យចូលឆ្នាំចិន៕
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានជ្រើសរើសមនុស្សសំខាន់ម្នាក់ ដែលមានចំណងទាក់ទង ជាមួយប្រទេសកូរ៉េខាងត្បូង ឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសថ្មី ហាក់ជាការបង្ហាញ ឲ្យឃើញនូវការផ្លាស់ប្តូរ ក្នុងគោលនយោបាយ ចំពោះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍ថា យោងទៅតាមប្រភពមួយ ក្នុងប្រទេសកូរ៉េខាងជើង នាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានជូនដំណឹង ដល់ឯកអគ្គរដ្ឋទូតបរទេសនានា...
ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំចិន-វៀតណាម កាន់តែខិតជិតចូលមកដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើនិងណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះកុងតាក់ភ្លើង ត្រូវបិទឲ្យអស់ មុននឹងចាកចេញពីគេហដ្ឋាន ព្រោះអគ្គិភ័យភាគច្រើនកើតឡើង ពីអគ្គិសនីនេះតែម្តង ដោយសារតែធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ។ ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យប្រជាពលរដ្ឋ៥១គ្រួសារ និងចែកអំណោយពលរដ្ឋ២៣៣គ្រួសារ នៅតំបន់អភិវឌ្ឍន៍ OCIC ក្នុងឱកាសបុណ្យចូលឆ្នាំចិន...
ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌច្បារអំពៅ ក្រោយពីទទួលព័ត៌មានថា នៅក្នុង ទីសត្តឃាតដ្ឋានជ្រូកព្រះពន្លា បានលួចបើករបរខុសច្បាប់មួយទៀត គឺល្បែងស៊ីសងជល់មាន់ និងលេងបៀ ដាក់លុយធំៗនោះ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាអោយលោក រស់ សុភក្តិ...
ភ្នំពេញ ៖ មន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួម ពិធីបើកអង្គសិក្ខាសាលា បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់កងទ័ពជើងទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅបញ្ជាការដ្ឋាន កងទ័ពជើងទឹកជ្រោយចង្វារ ៕
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នំា២០២០ថា សែរាជវង្សអង់គ្លេស បានឯកភាព ដោយប្រទានសិទ្ធិដល់ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan Markle មិនមានសិទ្ធិក្នុងនាមជាសមាជិក នៃក្រុមគ្រួសាររាជវង្សតទៅទៀតឡើយ ។ មហាក្សត្រីយានី និងព្រះបរមរាជវាំង បាក់ខីងហាំ (Buckingham) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីល្ងាចថ្ងៃសៅរ៍ថា ក្រោយពីបានជួបពិភាក្សារវាងសមាជិកជាន់ខ្ពស់នៃសែរាជវង្ស...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត៥.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ៨គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃក្រុង Sami របស់ប្រទេសក្រិច កាលពីវេលាម៉ោង០២និង៥២នាក់ទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។ គ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៨.២២៤៥ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់២០.៧៣៦២ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត...
ភ្នំពេញ ៖ ក្រោយពីក្រុមអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសរៀបចំគម្រោងផែនការឲ្យ លោកសម រង្ស៊ីវិលមកកម្ពុជាជាលើកទី២ នៅនៅឆ្នាំនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា គម្រោងនេះគ្មានអ្វីជាឧបសគ្គដល់ពួកគាត់ឡើយ ក៏ប៉ុន្ដែត្រូវដោះស្រាយជា មួយតុលាការនៅកម្ពុជា ជាមុនសិន។ ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិដែលមានសាខានៅក្រៅប្រទេស បានលើកឡើងពីផែនការមាតុភូមិនិវត្តន៍ទី២របស់លោក សម រង្ស៊ី សម្រាប់ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...