បរទេស៖រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ នឹងដកការរឹតបន្តឹងលើការធ្វើដំណើរនៅតាមព្រំដែនជាប់កាណាដានិងម៉ិកស៊ិក ចាប់ពីក្នុងខែវិច្ឆិកា សម្រាប់អ្នកបានចាប់វ៉ាក់សាំងរួចទាំងស្រុង ជាការបើកទ្វារអាមេរិកជាថ្មីទទួលភ្ញៀវទេសចរ និងសមាជិកគ្រួសារតែដែលនៅបែកគ្នា ក្នុងអំឡុងពេលរាតត្បាតនៃជម្ងឺកូវីដ១៩។ អ្នកដំណើរបរទេស ដែលផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំង និងចង់ទៅសួរសុខទុក្ខគ្រួសារ ឬក៏មិត្តភក្តិ ឬក៏ទិញឥវ៉ាន់នៅសហរដ្ឋអាមេរិក នឹងត្រូវអនុញ្ញាតឲ្យចូល នេះបើតាមសម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក នៅថ្ងៃអង្គារ ត្រឹមតែមួយសប្ដាហ៍ក្រោយរដ្ឋបាលលោក បៃដិន និយាយថា ខ្លួននឹងដកការរឹតបន្តឹងដូចគ្នានេះ លើជនបរទេសដែលសម្លឹងធ្វើដំណើរមកពីបរទេស។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ នូវការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ខណៈ រាល់សំណង់អគារបេតិកភណ្ឌ ដែលត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ យោងតាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី១២ តុលា បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្ម បណ្តាលឲ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ...
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានបន្តបកស្រាយចម្ងល់នានារបស់អ្នកសារព័ត៌មាន ដែលផ្ញើកាន់ផងខ្លួន ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ ពីមូលដ្ឋានយោធាចិន នៅសមុទ្ររាម នៃខេត្តព្រះសីហនុ។ តាមរយៈសារអេឡិចត្រូនិច ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន ឱ្យដឹងថា ៖ -យើងដឹងអំពីការរាយការណ៍ ដែលអាចជឿទុកចិត្តបាន ថាការស្ថាបនាដ៏សំខាន់ របស់សាធារណរដ្ឋប្រជាមានិតចិន...
លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះលើកីឡាករកោះហ្កាំ ក្នុងជើងទី២ ដោយលទ្ធផល ២-១ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋានប្រទេសបារ៉ែនយប់មិញនេះ។ ឧកញ៉ា ដែលមានអតីតភាពជាពលករ នៅប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់ថា លោកមានសេចក្តីរីករាយជាខ្លាំង ក្រោយពេលឃើញកីឡាករកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានណែនាំដល់ រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវព្យាយាមដោះស្រាយទំនាស់នានារបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ កុំឲ្យប្រជាពលរដ្ឋ ពិបាករកមេធាវី ដោយចំណាយថវិកាច្រើន។ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលខេត្តកំពតថ្មី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត...
បរទេស ៖ មន្ត្រីនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក លោក Ned Price បាននិយាយប្រាប់នៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងពួកតាលីបង់ មានការពិភាក្សាគ្នាប្រកប ដោយអំណោយ ផលល្អ លើបញ្ហាជំនួយមនុស្សធម៌ សម្រាប់អាហ្វហ្គានីស្ថាន នៅក្នុងអំឡុងជំនួប នៅប្រទេសកាតា កាលពីថ្ងៃចុងសប្ដាហ៍ ។ ក្រុមមន្ត្រីទាំងពីរ...
ដូហា ៖ ក្រុមតាលីបង់ បានធ្វើកិច្ចចរចាទល់មុខគ្នា ជាលើកដំបូង ជាមួយគណៈប្រតិភូអាមេរិក-សហភាពអឺរ៉ុប នៅទីក្រុងដូហា ប្រទេសកាតា ខណៈទីក្រុងព្រុចសែល បានសន្យាផ្តល់ជំនួយចំនួន ១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ) ដល់អាហ្វហ្គានីស្ថាន ។ នៅឯកិច្ចប្រជុំដូហា និងសន្និសីទ នៃប្រទេសសេដ្ឋកិច្ចធំៗ របស់ពិភពលោក G20 សារសម្រាប់...
កិច្ចប្រជុំដំណាក់កាលទីមួយ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាងសហគមន៍ រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើ ការកំណត់ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកល ឆ្នាំ២០២១-២០៣០...
ភ្នំពេញ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី ដែលផ្ទេរមកពីខេត្តពោធិ៍សាត់ បានប្ដេជ្ញាចិត្តបង្ក្រាបសកម្មភាព ល្មើសច្បាប់នានា ដូចជាក្រុមជនទំនើង ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងដោះស្រាយទំនាស់ដីធ្លី ដែលនៅសេសសល់ ក្នុងមូលដ្ឋានខេត្ត។ ការប្រកាសរបស់លោកនេះ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តកំពតថ្មីរបស់លោក ធ្វើឡើងក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី...
ហ្សាកាតា ៖ កោះបាលី ដែលជារមណីយដ្ឋានរបស់ឥណ្ឌូនេស៊ី កំពុងរង់ចាំភ្ញៀវទេសចរអន្តរជាតិ ដោយក្តីរីករាយ ព្រោះវានឹងបើកដំណើរ ការឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ីលោក ហារី យ៉ាឌីស៊ូកាដានី បានលើកឡើងថា មានបន្ទប់ចំនួន ៨,០០០ នៅក្នុងសណ្ឋាគារផ្កាយ ៣...
ហ្សឺណែវ ៖ រដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ីតាលី លោក Luigi Di Maio បានអំពាវនាវ ឱ្យរដ្ឋមន្ត្រីមក ពីក្រុមប្រទេស ២០ (G20) ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពិភពលោក តាមរយៈអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម និងវិនិយោគ...
ភ្នំពេញ ៖ ធនាធាអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ ដើម្បីធ្វើការស្តារសេដ្ឋកិច្ចជាតិ ។ ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោកស្រី Sunniya Durrani-Jamal...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្មី ជំនួសលោក ជាវ តាយ ដែលត្រូវបាន ព្រះមហាក្សត្រ តែងតាំងជាអភិបាល...
តេអេរ៉ង់៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះជាពិសេស ចាប់តាំងពីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់បានរងនូវទណ្ឌកម្ម ដឹកនាំដោយវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការខកចិត្តចំពោះលោកខាងលិច និងការស្វែងរកដំណោះស្រាយនៅផ្ទះ តាមរយៈការធ្វើពិពិធកម្មដៃគូ អន្តរជាតិរបស់ខ្លួនរដ្ឋបាលអ៊ីរ៉ង់ថ្មី ចាប់តាំងពីឡើងកាន់តំណែង កាលពីខែសីហា បានអនុវត្តសកម្មភាពការទូត ដោយផ្តោតសំខាន់លើ “សម្លឹងមើលទៅភាគខាងកើត” ។ នៅខែកញ្ញា...
ប៉េកាំង៖ លោក វ៉ាង យី តំណាងពិសេសរបស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ក្រុមប្រទេស G20 គួរតែផ្តល់នូវអត្ថប្រយោជន៍ ពេញលេញរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាពស្ថេរភាព វិបុលភាព និងការអភិវឌ្ឍន៍ របស់អាហ្វហ្គានីស្ថាន និងតំបន់។ លោកវ៉ាង យី ក៏ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនផងដែរ...
បរទេស ៖ ការិយាល័យស្ថិតិទូទៅ របស់ប្រទេសវៀតណាម (GSO បាននិយាយថា ពលករចំណាកស្រុក ប្រមាណ ១,៣ លាននាក់បានវិលត្រឡប់ ទៅស្រុកកំណើតវិញ នៅចន្លោះខែកក្កដា និងថ្ងៃទី១៥ ខែកញ្ញា ក្រោមផលប៉ះពាល់ ដោយសារជំងឺរាតត្បាត ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា...
ភ្នំពេញ: កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កាលពីអធ្រាត្រ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឆ្មក់ចូលក្នុងផ្ទះស្ត្រីសង្ស័យម្នាក់ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានសង្ស័យចំនួន២នាក់ និងដកហូតបានថ្នាំញៀន មួយចំនួនធំ ពីពួកគេ។ មន្ដ្រីនគរបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា ជនសង្ស័យ២នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ៖ ទី...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ជនជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ដំាដុះដោយខុសច្បាប់នូវរុក្ខជាតិញៀន ( ដំណាំកញ្ឆារ) និង...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវមានភាពស្មោះត្រង់ ក្នុងការប្រាប់មន្ដ្រីពេទ្យថា ខ្លួនបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះមានពលរដ្ឋមួយចំនួន មិនបានចាក់វ៉ាក់សាំង តែទៅសុំកាតចាក់វ៉ាក់សាំង ដោយប្រាប់ថា ខ្លួនបាត់កាត។ ក្រោយបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកស្រី...
ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា បានអញ្ជើញលោក កឹម សុខា មកទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារ នៅនិវាសដ្ឋានរបស់ទូត ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ បើតាមលោក កឹម សុខា ផ្សាយក្នុងហ្វេសប៊ុក...
ប៉េកាំង៖ ចិនកំពុងធ្វើតេស្ត សាកល្បងនាវាប្រយុទ្ធ គ្មានមនុស្សបើក នៅឯមូលដ្ឋាន កងទ័ពជើងទឹក សម្ងាត់មួយ នៅឆ្នេរសមុទ្រភាគឦសាន របស់ប្រទេសចិន។ នេះបើតាមវិទ្យាស្ថាន កងទ័ពជើងទឹក អាមេរិក (USNI) បានរាយការណ៍នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមព័ត៌មាន...
បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេស រុស្ស៊ី លោក Sergei Ryabkov បាននិយាយថា វិមានក្រឹមឡាំង មិនបដិសេធ ការបញ្ឈប់ប្រតិបត្តិការ បេសកកម្មការទូត រុស្ស៊ីនិងអាមេរិក ជាបណ្តោះអាសន្នទេ។ លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ទីក្រុងមូស្គូ ចង់បញ្ចៀសសេណារីយ៉ូ បែបនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អាជ្ញាធរបានឲ្យដឹងនៅថ្ងៃអង្គារទី ១២ ខែតុលានេះថា យ៉ាងហោចណាស់ មនុស្ស១១នាក់បានស្លាប់ និង៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ យ៉ាងខ្លាំង នៅទូទាំងប្រទេសហ្វីលីពីន ដែលបានជន់លិចភូមិ និងបង្កឲ្យមានគ្រោះបាក់ដី ។ ព្យុះត្រូពិចដ៏ធ្ងន់ធ្ងរ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ ឡើង ដែលស្ម័គ្រចិត្ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៧២នាក់ទៀត តាមលទ្ធផលតេស្ត(PCR) ជាសះស្បើយចំនួន៤៩៤នាក់ និងស្លាប់ចំនួន១៥នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន២៥នាក់។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៥ ៦០៧នាក់ អ្នកជាសះស្បើយចំនួន១០៩ ២៩៦នាក់ និងអ្នកស្លាប់ចំនួន២ ៥៥៩នាក់ ៕
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង លើការអនុវត្តការងារល្អ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឲ្យភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យផងដែរ...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ការិយាល័យ US Department of Agriculture នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា តាមរយៈបណ្តុះបណ្តាធនធានមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ១.២៦១នាក់ ក្នុងរយៈពេល១ថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៩.៨១៣នាក់ ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ៤៧នាក់ ដល់១៤២.៧៦៣នាក់ ។ នេះបើយោងតាមក្រសួងសុខាភិបាល ។ យោងតាមក្រសួងបានឱ្យដឹងថា មនុស្សចំនួន ២.១៣០នាក់ទៀត ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អត្រានៃការជាសះស្បើយ ពីជំងឺកូវីដ-១៩ នៅឥណ្ឌា គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ៩៨.០៤ភាគរយ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា “រហូតមកដល់ពេលនេះអ្នកជំងឺ ៣៣.៣២០.០៥៧នាក់ បានជាសះស្បើយ” ។ “អត្រាកំណើនជាតិឥឡូវនេះគឺ ៩៨.០៤ភាគរយ”...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ ចាប់ពីម៉ោង ៩និង៣០នាទី រហូតដល់ម៉ោង១១ថ្ងៃ ១៦ ធ្នូ នេះ យោធាថៃ នៅតែបន្តការបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំង...
ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ភារកិច្ចបន្ទាន់បំផុត គឺការបញ្ឈប់ការបាញ់ប្រហារគ្នារវាង កម្ពុជា-ថៃ និងការពារជនស៊ីវិល...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់ យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រទេសថៃ និងកម្ពុជា នូវកាតព្វកិច្ចពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ ។ លោកបាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។ សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៩និង១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
