បរទេស៖ កងកម្លាំងអ៊ុយក្រែន បានប្រយុទ្ធនឹងការឈ្លានពាន របស់រុស្ស៊ីនៅតាមដងផ្លូវនៃរដ្ឋធានី គៀវ នៅថ្ងៃសុក្រនេះ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូ ថា វាយប្រហារទៅលើគោលដៅជាជនស៊ីវិល និងបានអំពាវនាវឱ្យមានការដាក់ ទណ្ឌកម្មអន្តរជាតិបន្ថែមទៀតលើរុស្ស៊ី។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការបំផ្ទុះនៅព្រឹកព្រលឹមក្នុងទីក្រុងគៀវ បានចាប់ផ្តើមថ្ងៃទីពីរនៃអំពើហិង្សា...
នាយកគ្រប់គ្រង IMF Kristalina Georgieva បាននិយាយថា “ជម្លោះនេះក៏កំពុងមានផលប៉ះពាល់សេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរផងដែរ ដែលវានឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលវា បន្តទៅមុខទៀត”។ វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃសុក្រថា ព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះ ក្នុងប្រទេសអ៊ុយក្រែន គឺជា “បញ្ហានៃក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ”...
Breaking: យោធារុស្ស៊ី បានបាញ់ស្រោច មកលើ រដ្ឋធានីអ៊ុយក្រែន កាលពីថ្ងៃសុក្រ។ នេះជាអ្វីដែលយើងដឹងអំពីវិសាលភាពនៃកូដកម្ម និងការប្រយុទ្ធគ្នានៅលើដី។ កំណត់បង្ហាញរូបភាព ដោយទីភ្នាក់ងារព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោកស្រី ចេន ភ្សាគី ( Jan Psaki) អ្នកនាំពាក្យសេតវិមាន បាននិយាយថា សេតវិមាន មិនបាន “បដិសេធការទូត ជារៀងរហូត” ជាមួយរុស្ស៊ីនោះទេ, នេះបើតាមការផ្សាយ របស់ FOX News នៅមុននេះបន្តិច។ Psaki បាននិយាយបែបនេះ ក្នុងអំឡុងពេល...
Update: សមាជិកចំនួន ១១ ក្នុងចំណោមសមាជិកទាំង ១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោត សម្រាប់ចលនាថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែវេតូរបស់រុស្ស៊ី រារាំងវិធានការនេះ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រទេសចិន ឥណ្ឌា និងអារ៉ាប់រួម បោះឆ្នោតអនុប្បវាទ។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី បោះឆ្នោត “វេតូ” សេចក្តីសម្រេចរបស់អ.ស.ប ស្តីពីការ មើលងាយការឈ្លានពាន នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយកគ្រប់គ្រង IMF Kristalina Georgieva និយាយថាអ៊ុយក្រែន ស្នើសុំ “ការផ្តល់ហិរញ្ញប្បទានបន្ទាន់”,នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្ត្រីអង់គ្លេស៖ ចក្រភពអង់គ្លេស គ្រោងដាក់ទណ្ឌកម្ម ‘ជិតមកដល់’ ប្រឆាំងនឹងលោក ពូទីន និង ឡារ៉ូវ ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្ត្រី Trudeau ប្រកាសថា កាណាដា នឹងដាក់ទណ្ឌកម្មលោក ពូទីន និង ឡារ៉ូវ ដោយនិយាយថា គាត់ គាំទ្រការរារាំងប្រទេសរុស្ស៊ី ពីប្រព័ន្ធធនាគារ SWIFT, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការហាមប្រាមការធ្វើដំណើរ នឹងក្លាយជា “ផ្នែកនៃទណ្ឌកម្ម” របស់សហរដ្ឋអាមេរិក លើលោក ពូទីន និង ឡារ៉ូវ : សេតវិមាន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ទីក្រុងមូស្គូ ឌឺឱ្យ ការដាក់ទណ្ឌកម្ម លើលោក ពូទីន លោក ឡារ៉ូវ គឺជាសញ្ញា នៃភាពទន់ខ្សោយ របស់លោកខាងលិច, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រាប់ស្ថានីយទូរទស្សន៍រុស្ស៊ី នៅយប់ថ្ងៃសុក្រ ថាទំនាក់ទំនងជាមួយលោកខាងលិច “បានឈានដល់បន្ទាត់ បន្ទាប់ពីចំណុចនៃការមិនត្រឡប់មកវិញ ចាប់ផ្តើម” ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
Breaking: UN អំពាវនាវឱ្យមាន “ការចូលប្រើដោយសុវត្ថិភាព និងគ្មានការរារាំង” ទៅកាន់អ៊ុយក្រែន សម្រាប់ប្រតិបត្តិការជំនួយមនុស្សធម៌, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
សម្ដេច ស ខេង ប្រាប់មន្ត្រីរាជការស៊ីវិល មិនឲ្យយកម៉ោងធ្វើការ ទៅបម្រើគណបក្សណាមួយឡើយhttps://dap-news.com/national/2022/02/25/224065/ ក្រសួងសាធារណការ ប្រជុំពិនិត្យលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿន ពីភ្នំពេញ ទៅបាវិតhttps://dap-news.com/national/2022/02/25/224071/ ក្រសួងពាណិជ្ជកម្ម បើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតខ្មែរ ៤០ម៉ឺនតោន ទៅតំបន់ស្វយ័តជនជាតិ ជាំងក្វាងស៊ីhttps://dap-news.com/national/2022/02/25/224129/ ប្រមុខការទូត កម្ពុជា-អាល្លឺម៉ង់ ជួបគ្នាពិភាក្សាពីស្ថានភាព នៅអ៊ុយក្រែននិងមីយ៉ាន់ម៉ាhttps://dap-news.com/national/2022/02/25/224212/...
ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថា ចិននៅតែជាសន្លឹកបៀរអាត់ របស់ពិភពលោកទាំងមូល!។ ការលើកឡើងពីសំណាក់ អ្នកស្រាវជ្រាវរូបនេះ បន្ទាប់ពីមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសត្រៀមចរចាជាមួយអ៊ុយក្រែន ក្រោយជួបពិភាក្សាជាមួយ លោក ស៊ី ជីនពីន ប្រធានាធិបតីចិន។...
ភ្នំពេញ៖ បេីតាមការផ្តល់ព័ត៌មានបឋម ពីសមាគមនិស្សិតកម្ពុជានៅរុស្សី បានឲ្យដឹងថា ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រ នៅប្រទេសអ៊ុយក្រែនឡើយ ។ នេះបេីតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរលោក ជុំ សុន្ទរី ។ លោក ជុំ សុន្ទរី បានលេីកឡេីងថា ដោយយើងពុំមានស្ថានទូតប្រចាំ នៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអោយស្ថានទូតកម្ពុជា ប្រចាំនៅរុស្សីស្វែងរកព័ត៌មាន...
បរទេស៖ ខណៈដែលពិភពលោកបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមកនោះ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun មានទស្សនៈផ្សេងដោយប្រាប់ VOA ជាភាសាភូមាថា រុស្ស៊ីកំពុងធ្វើសកម្មភាពដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន និងសរសើរតួនាទីរបស់ទីក្រុងម៉ូស្គូក្នុងការធ្វើឱ្យមានតុល្យភាពអំណាចពិភពលោក។ យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីនៅថ្ងៃសុក្របានបញ្ចេញការវាយលុកយោធាដ៏ធំបំផុតមួយរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី 2...
ភ្នំពេញ៖នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោតំណាងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានអញ្ជើញចូលរួមពិធីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២២។ លោក អ៊ូ តារា...
WARSAW៖ តាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការគំរាមកំហែង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ត្រូវបានមេដឹកនាំពិភពលោកមួយរូបបង្ហាញដោយចំហមកនោះ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ទើបតែបានធ្វើវា ដោយលោកបានព្រមាននៅក្នុងសុន្ទរកថា ថាលោកមានអាវុធដែលអាចប្រើប្រាស់បាន ប្រសិនបើអ្នកណាហ៊ានប្រើមធ្យោបាយយោធា ដើម្បីសាកល្បងបញ្ឈប់ការកាន់កាប់អ៊ុយក្រែនរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការគំរាមកំហែងនេះប្រហែលជាទទេ ដែលគ្រាន់តែជាការញញើតរបស់ប្រធានាធិបតីរុស្ស៊ី...
ភ្នំពេញ ៖ ក្រោយពីប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដាក់ខ្៖សម្ដេចតេជោរយ:ពេលខ្លី ហេីយបន្ដធ្វេីការដូចទម្លាប់ៗមុនៗ កាលពី សម្ដេច ធ្វេីចត្តាឡីស័ក។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដោយសារខ្ញុំ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។...
Breaking: EU យល់ព្រម បង្កកទ្រព្យសម្បត្តិអឺរ៉ុប ដែលជាប់ពាក់ព័ន្ធនឹង លោក ពូទីន, ឡារ៉ូវ ជុំវិញការឈ្លានពានអ៊ុយក្រែន៖ មន្ត្រីការទូត, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័៏ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ ខែមករា ឆ្នាំ២០២២ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានឆ្លើយតប និងដោះស្រាយចំនួន ១១គណនី និង៤៤គណនីទៀត កំពុងស្ថិតដំណាក់កាលដោះស្រាយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា...
នារសៀលថ្ងៃទី២៥ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកPutin ប្រធានាធិបតីរុស្ស៊ី ។ ក្នុងកិច្ចជំនួប ប្រមុខរដ្ឋនែប្រទេសទាំងពីរបានផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់ស្តីពីស្ថានការណ៍អ៊ុយក្រែននាពេលបច្ចុប្បន្ន លោកPutinបានជម្រាបជូនអំពីប្រវត្តិសាស្រ្តនៃបញ្ហាអ៊ុយក្រែន ព្រមនឹងសភាពការណ៍និងគោលជំហររបស់ប្រទេសរុស្ស៊ីក្នុងការចាត់សកម្មភាពយោធាពិសេសនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយបានថ្លែងថា សហរដ្ឋអាមេរិកនិងអង្គការណាតូមិនអើពើពីក្តីកង្វល់សន្តិសុខដ៏ស្របច្បាប់របស់រុស្ស៊ីក្នុងរយៈពេលយូរមក បានរំលោភពាក្យសន្យារបស់ខ្លួនម្តងហើយម្តងទៀត បន្តដាក់ពង្រាយយោធាទៅភាគខាងកើត ។ ភាគីរុស្ស៊ីរីករាយធ្វើការចរចាថ្នាក់ខ្ពស់ជាមួយភាគីអ៊ុយក្រែន។ ជាការឆ្លើយតប លោក Xi...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានដោះសម្លៀកបំពាក់ស៊ីវិលចេញ ហើយពាក់ឯកសណ្ឋានយោធា ដើម្បីប្រយុទ្ធជាមួយកងទ័ពរបស់លោក ការពារមាតុភូមិអ៊ុយក្រែន ប្រឆាំងនឹងកងទ័ពរុស្ស៊ី។ សូមជម្រាបថា យោធារុស្ស៊ីនិយាយថា ខ្លួនបានគ្រប់គ្រងអាកាសយានដ្ឋានយុទ្ធសាស្ត្រមួយនៅខាងក្រៅរដ្ឋធានីអ៊ុយក្រែន ហើយកាត់ផ្តាច់ទីក្រុង គៀវ ចេញពីភាគខាងលិច។ អាកាសយានដ្ឋានក្នុង Hostomel មានផ្លូវរត់ដ៏វែងដែលមានសមត្ថភាពផ្ទុកយន្តហោះដឹកជញ្ជូនធុនធ្ងន់បានផងដែរ។ ការរឹបអូសបានអនុញ្ញាតឱ្យរុស្ស៊ីលើកទ័ពតាមអាកាសទៅជាយក្រុងគៀវបាន។ Hostomel មានចម្ងាយត្រឹមតែ 7...
Breaking៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានាធិបតីគឺលោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជូនគណៈប្រតិភូ ទៅកាន់រដ្ឋធានី Minsk នៅប្រទេសបេឡារុស ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ី ចូលទៅជិតទីក្រុងគៀវ នៅថ្ងៃទីពីរនៃការលុកលុយរបស់ទីក្រុងម៉ូស្គូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ អ្នកនាំពាក្យរបស់ពូទីន លោក Dmitry...
បរទេស៖ យោធារុស្ស៊ីនិយាយថា ខ្លួនបានគ្រប់គ្រងអាកាសយានដ្ឋានយុទ្ធសាស្ត្រមួយនៅខាងក្រៅរដ្ឋធានីអ៊ុយក្រែន ហើយកាត់ផ្តាច់ទីក្រុង គៀវ ចេញពីភាគខាងលិច។ អាកាសយានដ្ឋានក្នុង Hostomel មានផ្លូវរត់ដ៏វែងដែលមានសមត្ថភាពផ្ទុកយន្តហោះដឹកជញ្ជូនធុនធ្ងន់បានផងដែរ។ យោងតាមសារព័ត៌មាន The Economic Times ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការរឹបអូសបានអនុញ្ញាតឱ្យរុស្ស៊ីលើកទ័ពតាមអាកាសទៅជាយក្រុងគៀវបាន។ Hostomel មានចម្ងាយត្រឹមតែ 7 គីឡូម៉ែត្រ...
ប៉េកាំង៖ ទូរទស្សន៍រដ្ឋចិន បានអោយដឹងនៅមុននេះបន្តិចថា ប្រធានាធិបតី រុស្សី លោក Vladimir Putin បានប្រាប់ទៅភាគីចិន ប្រធានាធិបតីចិន លោក Xi Jingping ថា នឹងធ្វើការចរចារជាមួយប្រទេសអ៊ុយក្រែន។
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយនៅថ្ងៃសុក្រថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា លោកគាំទ្រការដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈការពិភាក្សា នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូបានបើកការលុកលុយប្រទេសជិតខាងរបស់ខ្លួន គឺអ៊ុយក្រែន។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈទូរទស្សន៍រដ្ឋ CCTV លោក ស៊ី...
បរទេស៖ កងទ័ពអាកាសរបស់កោះតៃវ៉ាន់បានប្រញាប់ប្រញាល់ហោះប្រដេញព្រមានយន្តហោះយោធាចិនចំនួន ៩គ្រឿង ដែលបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន (ADIZ) ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន ដោយទីក្រុងតៃប៉ិមានការភ័យខ្លាចថា វិបត្តិនេះអាចជំរុញទីក្រុងប៉េកាំងឱ្យបង្កើនសម្ពាធលើឬសូម្បីតែនឹងអាចវាយប្រហារកោះនេះ។ យោងតាមសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសចិនដែលអះអាងថា ដែលជាកោះតៃវ៉ាន់គ្រប់គ្រងដោយខ្លួនឯងថាជាទឹកដីរបស់ខ្លួន គឺបានបង្កើនយុទ្ធនាការបំភិតបំភ័យយោធាប្រឆាំងនឹងកោះនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតែងតែហោះហើរយន្តហោះចូលទៅក្នុង ADIZ...
នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកាប់គ្នាដោយប្រើ កាំបិតប៉័ងតោ ដុំថ្ម និងពូថៅ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖១.ឈ្មោះ កែវ សម័យ ភេទប្រុស អាយុ១៦ឆ្នាំ២.ឈ្មោះ...