បរទេស÷ ទាហានឆ្មាំជាតិពីរនាក់ត្រូវបានបាញ់ប្រហារនៅថ្ងៃពុធនៅជិតសេតវិមាន ដែលមន្ត្រីបានពិពណ៌នាថា ជាការវាយឆ្មក់គោលដៅ ហើយជនសង្ស័យត្រូវបានឃុំខ្លួនបន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើងក្នុងអំឡុងពេលបាញ់ប្រហារនោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនសង្ស័យថាជា Rahmanullah Lakanwal អាយុ ២៩ ឆ្នាំជាជនជាតិអាហ្វហ្គានីស្ថានមកពីរដ្ឋវ៉ាស៊ីនតោន។ មន្ត្រីរូបនេះបាននិយាយថា ការវាយប្រហារនេះកំពុងត្រូវបានស៊ើបអង្កេតថាជាអំពើភេរវកម្ម។មន្ត្រីរូបនេះបាននិយាយថា Lakanwal បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១...
កោះកុង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចពិនិត្យមើលកន្លែងចិញ្ចឹមត្រីបែបធម្មជាតិមួយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុកស្ថិតនៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ នៅក្នុងដំណើរអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនោះដែរ លោកបណ្ឌិត កៅ ថាច ក៏បានបង្ហាញពីឱកាស និងទីផ្សារក្នុងស្រុករបស់យើង...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានព្រមានថា អឺរ៉ុបត្រូវតែនៅតែជាតួអង្គសំខាន់ក្នុងការចរចាទាក់ទងនឹងវិបត្តិអ៊ុយក្រែន ដោយសន្យាថានឹងបន្តគាំទ្រអាល្លឺម៉ង់។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅសភាជាន់ទាបBundestag លោក Merz បានស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តលើបញ្ហាអឺរ៉ុប អាចត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងជាមួយអឺរ៉ុបប៉ុណ្ណោះ។ លោក Merz បានលើកឡើងថា ខណៈពេលដែលលោកចង់ឱ្យជម្លោះបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន កិច្ចព្រមព្រៀងដោយគ្មានការយល់ព្រមពីអ៊ុយក្រែន...
មីនស្ក៍៖ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌឺ លូកាសេនកូ បានស្នើធ្វើម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពលើអ៊ុយក្រែននៅទីនេះ ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BELTA ដែលគ្រប់គ្រងដោយរដ្ឋ។ លោក លូកាសេនកូ បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់បេឡារុសក្នុងការសម្របសម្រួលការចរចាឡើងវិញ ដោយថា ទីក្រុងមីនស្ក៍នៅតែអាចបម្រើជាទីកន្លែងសម្រាប់កិច្ចចរចា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកក៏បានឆ្លើយតបទៅនឹងការរិះគន់ចំពោះជំហររបស់បេឡារុស្ស ដោយសង្កត់ធ្ងន់ថា ប្រទេសនេះរក្សាបណ្តាញសន្ទនាជាមួយប្រទេសលោកខាងលិច...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា វាលឿនពេកក្នុងការសន្មតថាជម្លោះអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។ លោក Peskov បានឆ្លើយតបទៅនឹងការលើកឡើងថា “វាលឿនពេកក្នុងការនិយាយបែបនោះ” ដោយឆ្លើយតបទៅនឹងការលើកឡើងថា ភាគីទាំងពីរមិនដែលខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ។ លោកក៏បានជំរុញកុំឱ្យបកស្រាយច្រើនពេកអំពីការសន្ទនាតាមទូរស័ព្ទរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលលោកបានលើកឡើងថា ហាក់ដូចជាមានគោលបំណងរំខានដល់កិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃពុធគេហទំព័រ Bloomberg បានចេញផ្សាយឯកសារចម្លងពីរនៃការហៅទូរស័ព្ទរវាងមន្ត្រីជាន់ខ្ពស់អាមេរិក...
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា លេខ ០២ បប...
ភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមសេវាកម្មហោះហើរផ្ទាល់របស់ខ្លួនឡើងវិញទៅកាន់កោះ Con Dao នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរនូវជម្រើសធ្វើដំណើរកាន់តែច្រើន និងជម្រើសដែលមានតម្លៃសំបុត្រសមរម្យជាងមុន ដើម្បីទស្សនាគោលដៅទេសចរណ៍នៃដែនដីកោះដ៏ទាក់ទាញបំផុតមួយរបស់វៀតណាម។ ឥឡូវនេះ លោកអ្នកអាចកក់សំបុត្រទុកមុនបាន ខណៈដែលក្រុមហ៊ុន...
ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានចេញសេចក្ដីបដិសេធនូវរបាយការណ៍របស់អង្គការ Human Rights Watch ទាក់ទងនឹងបញ្ហាពលករ ដោយក្រុមសហជីពទាំងនោះ ជារបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់។ ការចេញសេចក្ដីបដិសេធនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់យោបល់ ដល់ក្រុមប្រឆាំងដែលកំពុងទាញយកបញ្ហាព្រំដែន ដើម្បីកេញចំណេញនយោបាយថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះ ជាងអ្នកជំនាញព្រំដែន ដែលបានធ្វើកិច្ចការងារនេះ រាប់ទសវត្សរ៍មកហើយ ។ ការផ្តល់យោបល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយម ដែលមានបក្ខពួកនៅក្រៅប្រទេស ក្នុងមួយរយៈនេះ...
ភ្នំពេញ៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខ សុវត្ថិភាពផ្សេងៗ ស្ទើតែគ្មាន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ចូលរួមពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ ដើម្បីការពារ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅកម្ពុជា ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចខាងក្រោម៖ ១- អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៤២៥ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ សូមបញ្ជាក់ថា ក្រុមការងារនេះ មានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ...
កំពង់ធំ៖ លោក ជិន ហុីន មេឃុំសាលាវិស័យ លើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិតដែលចុះមកទស្សនៈកិច្ចសិក្សានៅក្នុងសហគមន៍ជាំម្រេច ដែលស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកមេឃុំមានប្រសាសន៍ថាថា “ការចូលរួមរបស់យុវជនក្នុងការអភិរក្សព្រៃឈើនិងធនធានធម្មជាតិជាការល្អសម្រាប់ប្រទេសយើង។ ចំពោះការចុះទស្សនៈកិច្ចសិក្សាក្រុមនិស្សិតរបស់អង្គការក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពយុវជនឱ្យមានមូលដ្ឋានគ្រឹះនិងចំណេះដឹងចំណេះធ្វើការងារគ្រប់គ្រងបរិស្ថាននិងធនធានធនជាតិ ក៏ដូចជាឆ្លើយតបនឹងការកែទម្រង់លើវិស័យ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី ដើម្បីរួមចំណែកអភិវឌ្ឍនិងអភិរក្សបរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជានាពេលបច្ចុប្បន្ន...
ខេត្តពោធិ៍សាត់÷ ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយ លោកវេជ្ជ. Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT និងលោក Choi II Do ប្រធានអង្គការសហគមន៍ DAIL បានចុះមកពិនិត្យ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានថ្លែងថា ប្រទេសកម្ពុជា នឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) នៅថ្ងៃទី២៧ ខែវិច្ឆិកា...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ...
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តស្អាង ស្ថិតក្នុងភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផេន...
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជា យល់ឃើញដូចៗគ្នាថា របាយការណ៍របស់អង្គការ Human Rights Watch ស្ដីពី បញ្ហាពលករ ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិល ត្រឡប់មកស្រុកវិញ...
ទិញឡាន ឈ្នះឡាន ត្រឹមតែ ៣០០គ្រឿងដំបូងតែប៉ុណ្ណោះ! ការកក់មានសន្ទុះកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយសូមប្រញាប់ឡើងកុំអោយ ឱកាសដ៏អស្ចារ្យមួយនេះរំលងផុតទៅអោយសោះ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២ ឬសម្រាប់តែអតិថិជន ៣០០ គ្រឿងដំបូងតែប៉ុណ្ណោះ។ រៀងរាល់ការជាវរថយន្តគ្រប់ម៉ូឌែលណាមួយរបស់ Toyota Cambodia អតិថិជនទាំងអស់នឹងមានសិទ្ធ ងការចាប់ឆ្នោតផ្សងសំណាង មានឱកាសឈ្នះបានរថយន្ត TOYOTA RAIZE...
បរទេស: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី ជៀសវាងការកើនឡើងបន្ថែមទៀតនៃជម្លោះជាមួយចិន ក្នុងអំឡុងពេល នៃការហៅទូរស័ព្ទមួយក្នុងសប្តាហ៍នេះ, នេះបើយោងតាមប្រភពពីរ របស់រដ្ឋាភិបាលជប៉ុន ដែលដឹងពីបញ្ហានេះ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកស្រី តាកៃឈី...
ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សន្និសីទ សារពត៌មានស្តីពីគម្រោង “ការឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាខួប ៥ ឆ្នាំ” បានប្រារព្ធឡើងនៅ The Kampus, ពីម៉ោង ៨ ទៅ ១១ ព្រឹក ។ គម្រោងមនុស្សធម៌...
ភ្នំពេញ ៖ ក្នុងឱកាសទទួលជូប លោកស្រី YASMIN SIDDIQI នាយកថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងប្រតិភូ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB...
ភ្នំពេញ ៖ ក្នុងកម្មវិធីអបអរសាទរទិវាគ្រូបង្រៀន ភាសាបារាំងអន្តរជាតិ, លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើក ទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ បន្តចូលរួមចំណែក ដើម្បីធ្វើឱ្យការរៀនភាសា បារាំង នឹងប្រែក្លាយជាបទ ពិសោធន៍មួយដ៏រីករាយ។ ការលើកឡើង របស់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាសហភាពអារ៉ាប់រួម (UAE) បានសន្យាផ្តល់ប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រ ដល់គម្រោងអគ្គិសនី និងថាមពលនៅទូទាំងប្រទេសយេមែន ដែលរងគ្រោះដោយសង្រ្គាម។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Aden រវាងប្រធានក្រុមប្រឹក្សាដឹកនាំប្រធានាធិបតី Rashad Al-Alimi និងឯកអគ្គរដ្ឋទូត UAE លោក Mohamed Hamad...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីបច្ចុប្បន្នភាព នៃការចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣៣ នៅប្រទេសថៃ, ដោយបានបន្ថយមកត្រឹម ១៥០នាក់ ក្នុងចំណោម ១៣ប្រភេទកីឡា។ ថៃ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានបញ្ជាក់ថា បេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff និងមន្ត្រីផ្សេងទៀត ដែលពាក់ព័ន្ធនឹងការចរចាស្តីពីការ ដោះស្រាយជម្លោះអ៊ុយក្រែន នឹងធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ។ លោកUshakov ដែលផ្តល់ដំបូន្មាន ដល់ប្រធានាធិបតី...
តូក្យូ៖ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា លោកស្រីបានបញ្ជាក់ជាថ្មី នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយ សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានកើតឡើងភ្លាមៗបន្ទាប់ពីលោកបានជួប ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានថា លោក...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” គឺទីក្រុងទី៩ ជាជ័យលាភីមួយ ដែលមានការទទួលស្គាល់ ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង ស្រុក ខណ្ឌណា...
កោះកុង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល បានអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ រៀបចំឡើង ដោយសមាគម សហគ្រិនវ័យក្មេងកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី...
បរទេស៖ ភ្លើងឆេះដ៏សាហាវបំផុតរបស់ហុងកុង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានឆាបឆេះពេញមួយយប់ បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៤ នាក់ស្លាប់ និង ២៧៩ នាក់ទៀត បាត់ខ្លួន ដោយក្រុមអ្នកជួយសង្គ្រោះ នៅតែទាញមនុស្សចេញពីអគារផ្ទះល្វែងខ្ពស់ៗដែលកំពុងឆាបឆេះកាលពីពេលព្រឹក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ហុងកុងជាច្រើនបានរាយការណ៍ថា...