បរទេស ៖ប្រភពផ្លូវការរបស់ប្រទេសលីបង់ចំនួនពីរ បាននិយាយប្រាប់ឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះថា ប្រទេសលីបង់និងប្រទេសអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងបន្តធ្វើកិច្ចពិភាក្សាគ្នាដែលសម្របសម្រួលដោយអាមេរិក ស្តីពីជម្លោះពាក់ព័ន្ធព្រំដែនសមុទ្រមីឌីទែរ៉ានេ នៅសប្ដាហ៍ក្រោយ។គួរបញ្ជាក់ថា កិច្ចចរចាគ្នារវាងលីបង់និងអ៊ីស្រាអែល ដែលជាសត្រូវចាស់នឹងគ្នា គឺត្រូវបានធ្វើឡើងនៅក្នុងខែតុលា ដើម្បីព្យាយាមដោះស្រាយជម្លោះ ដែលបង្កពីការរុករកអ៊ីដ្រូកាបូន នៅក្នុងតំបន់សម្បូរឧស្ម័ន ប៉ុន្តែកិច្ចពិភាក្សាបានជាប់គាំងតាំងពីពេលនោះមក។ មន្ត្រីលីបង់មយរូប ដែលបដិសេធសុំមិនប្រាប់ឈ្មោះ ព្រោះតែភាពរសើបនៃបញ្ហានោះ បាននិយាយប្រាប់សារព័ត៌មានថា ភាគីសហរដ្ឋអាមេរិក បានជូនដំណឹងដល់ប្រទេសលីបង់ថា...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មានការវាយប្រហារដោយគ្រាប់រ៉ុកកែត ទៅលើមូលដ្ឋានទ័ព អាកាសមីយ៉ានម៉ាពីរកន្លែង ប៉ុន្តែមិនមានអ្នករងគ្រោះទេ គឺត្រឹមតែបង្កឲ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ហើយនេះជាសញ្ញាមួយទៀតបង្ហាញឲ្យឃើញការធ្លាក់ចុះសន្តិសុខ ចាប់តាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពី៣ខែមុន។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មិនមានក្រុមប្រដាប់អាវុធណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដែលយោធាបានធ្វើការបញ្ជាក់ប្រាប់ នៅក្នុងសន្និសីទកាសែតនេះនោះទេ។គួរបញ្ជាក់ថា...
ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!
ភ្នំពេញ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃនេះបានឧបត្ថម្ភ ស្បៀងអាហារ ដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅចែកជូន ដល់ពលរដ្ឋដែលរងផលប៉ះពាល់ ពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ។ ដើម្បីទប់ស្កាត់ការកើនឡើង នៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញត្រូវបានដាក់ ឲ្យសិ្ថតក្នុងស្ថានភាពបិទខ្ទប់ កាលពីថ្ងៃទី១៥...
ភ្នំពេញ-ថ្ងៃទី២៩ ខែមេសា៖ ដោយមើលឃើញ ពីតម្រូវការយ៉ាងច្រើន បន្ទាប់ពីកសិដ្ឋានចិញ្ចឹមគោ ទឹកដោះគិរីសួគ៌ ផ្តល់ជូនទឹកដោះគោស្រស់ ១០០% ដោយឥតគិតថ្លៃចំនួន ជាង ១០០ ០០០លីត្រ ជូនអតិថិជនរបស់ខ្លួន ក្នុងរយៈពេលកន្លងមកនេះ កសិដ្ឋានគិរីសួគ៌ បានសម្រេចចិត្ត បន្តប្រូម៉ូសិនថ្មីមួយទៀត ក្នុងខែឧសភា។ កសិដ្ឋានចិញ្ចឹមគោ យកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន Khmer...
បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេស មួយចំនួននៅលេីពិភពលោក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងសហគមន៍ ចំនួន ៨៨០នាក់ បន្ថែម ទៀត ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ មេសានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៨០នាក់ មាននៅ...
ភ្នំពេញ ៖ ដោយអនុវត្ត តាមសេចក្ដីសម្រេច រាជរដ្ឋាភិ បាលក្រសួងទេសចរណ៍ បានឲ្យប្រតិបត្តិករទេស ចរណ៍ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ ហាមឃាត់ការ ធ្វើដំណើរជាបណ្តោះ អាសន្នចំពោះជនជាតិឥណ្ឌា និងអ្នកដំណើរជនជាតិ បរទេសទាំងអស់ ដែលធ្វើដំណើរមកពីឥណ្ឌា ។ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចហាមឃាត់ មិនឲ្យជនជាតិឥណ្ឌា និងជនបរទេសទាំងឡាយមកពីឥណ្ឌាចូលកម្ពុជាឡើយ...
បរទេស ៖ មន្ត្រីមួយរូបបាននិយាយនៅថ្ងៃពុធថា ប្រទេសថៃកំពុងស្វែងរកកិច្ចពិភាក្សា ជាមួយប្រទេសជប៉ុន ទាក់ទងនឹងប៉ាតង់ សម្រាប់ថ្នាំ Favipiravir ដែលជាថ្នាំត្រូវប្រើ ដើម្បីព្យាបាលជំងឺកូវីដ-19 ដើម្បីទទួលបានសិទ្ធិ ផលិតថ្នាំនេះ នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង...
ភ្នំពេញ ៖ ថា្នក់ដឹកនាំ និងសមាជិក សមាជិកា នៃ ប៊ី អិន អាយ កម្ពុជា (BNI Cambodia) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអង្ករ១៦តោន ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែខិតខំបន្ដរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ទោះបីកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ក៏ដោយ ជាក់ស្ដែង រោងចក្រ សហគ្រាស់ ចំនួន១ ១០៣ បើកដំណើរការថ្មី ។ តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៥...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានពន្យល់អំពីឱសថ បុរាណ Lianhua Qingwen Capsules ដែលកម្ពុជា ទទួលបានពីមិត្តដែកថែបចិន គឺមិនមែនជាឧសថ សម្រាប់ព្យាបាលជំងឺកូវីដ១៩ ឲ្យជាសះស្បើយនោះទេ។ លោកស្រីថា វាគ្រាន់តែជាប្រភេទ ឱសថបុរាណចិន ប៉ុណ្ណោះ...
បរទេស ៖ នៅក្រោយជំនួបគ្នា មួយនៅថ្ងៃអង្គារនេះ រវាងប្រធានាធិបតី នៃប្រទេសបង់ក្លាដេស លោក Abdul Hamid ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe មកភាគីទាំងពីរត្រូវបានគេដឹងថា បានឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ យោធារវាងគ្នា ។ នៅក្នុងអំឡុង នៃកិច្ចប្រជុំ លោក Hamid...
ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់ នៅតំបន់ក្រហម នឹងចាប់អនុវត្តពីថ្ងៃទី១-៣០ ខែឧសភា ឆ្នាំ២០២១ដែលរៀបចំ ដោយក្រសួងការពារជាតិ ។ នេះបើយោងតាមការ ចេញផ្សាយរបស់ ទទក នៅថ្ងៃ៣៩ មេសា ។ ក្នុងនោះដើម្បីឲ្យយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅ...
បរទេស ៖ គណបក្សប្រឆាំងចំនួន ៦ នៅប្រទេសថៃ នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍ រួមមួយទាមទារ ឱ្យលោក នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា លាលែង ពីតំណែង ដោយចោទប្រកាន់ថា លោកបានបរាជ័យ ក្នុងការដោះស្រាយការផ្ទុះឡើង នៃជំងឺកូវីដ១៩ ។ យោងតាមសារ ព័ត៌មាន Bangkok Post...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន១៨៧នាក់ ដែលជាលទ្ធផល នៃការវិភាគ វត្ថុសំណាក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ៕
ភ្នំពេញ-ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយ នៅកម្ពុជា កំពុងផ្តល់ជូនសេវា ទូទាត់វិក្កយបត្រ ចំណាយដោយមិនគិតថ្លៃសេវា ដល់អតិថិជនរបស់ខ្លួន សម្រាប់ការបង់សងប្រាក់កម្ចី ការទូទាត់ថ្លៃទឹកនិងអគ្គិសនី និងតម្រូវការហិរញ្ញវត្ថុ ប្រចាំថ្ងៃផ្សេងទៀត ដើម្បីសម្រាលបន្ទុករបស់អតិថិជនដែលបង្ករឡើងដោយជំងឺកូវីដ-១៩។ ការផ្តល់ជូននេះ ដែលអាចរកបានសម្រាប់ អ្នកប្រើប្រាស់កម្មវិធី TrueMoney...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បានឲ្យដឹងថា លោកនឹងធ្វើការ ជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ តាមរយៈ“ ការទូត” និង“ ការរារាំងដ៏តឹងរឹង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក បៃដិន បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា លើកដំបូងទៅកាន់សម័យប្រជុំសភា...
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងរបាយការណ៍ គោលនយោបាយ ស្តីពីទំនាក់ទំនងអន្តរកូរ៉េ សម្រាប់ឆ្នាំនេះថា ប្រទេសកូរ៉េខាងត្បូង នឹងព្យាយាមជួយផ្លាស់ប្តូរ កិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងឆ្ពោះទៅមុខ និងស្តារកិច្ចពិភាក្សាផ្ទាល់ខ្លួន ជាមួយក្រុងព្យុងយ៉ាង។ របាយការណ៍ដែល បានដាក់ជូនរដ្ឋសភា គឺជាផែនការសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបាន រៀបចំឡើង ដើម្បីអនុវត្តផែនការ លម្អិតរយៈពេល ៥ ឆ្នាំដែលបង្ហាញពីគោលបំណង...
បរទេស ៖ មន្ទីរពេទ្យមួយចំនួន នៅតាមបណ្តាខេត្ត ជាច្រើនក្នុងប្រទេសថៃ បានបញ្ឈប់ការផ្តល់សេវា ទទួលអ្នកជំងឺ បន្ទាប់ពីបុគ្គលិកជាច្រើន ក្នុងមន្ទីរពេទ្យបានឆ្លងវីរុសកូវីដ-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យRuam Phaet Chai Nat នៅខេត្ត...
ភ្នំពេញ ៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទ (Lockdown) តំបន់មួយចំនួន នៅមុខបរិវេណពេទ្យ បង្អែកខេត្ត និងផ្សារកណ្ដាល ក្រោយរកឃើញបុគ្គលម្នាក់ ឆ្លងជំងឺកូវីដ១៩ នៅភូមមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ បើតាមការប្រកាស របស់រដ្ឋបាលខេត្ត ឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃ លើការស្នើសុំបង្កើតភូមិថ្មី របស់រាជធានី-ខេត្តមួយចំនួន។ ក្រុមការងារអន្តរក្រសួងនេះ មានលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន ។ ក្នុងសេចក្ដីសម្រេច នាពេលថ្មីៗនេះ...
ញូវដេលី ៖ ប្រទេសឥណ្ឌា បានរាយការណ៍ កាលពីថ្ងៃពុធថា មនុស្សជាង ២០ម៉ឺននាក់បានស្លាប់បន្ទាប់ពីបានឆ្លងវីរុសកូវីដ-១៩នេះ ដោយសារតែប្រទេស អាស៊ីខាងត្បូង ដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់បានឆ្លងជំងឺឆ្លងទម្រង់ថ្មីនេះ។ រដ្ឋាភិបាលក៏បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៣,២៩៣ នាក់ក្នុងរយៈពេល ២៤ ម៉ោង ដែលលើសពី ៣,០០០ នាក់ជាលើកដំបូង សម្រាប់អ្នកស្លាប់ប្រចាំថ្ងៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់៖ កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។
វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិ ក្រុមហ៊ុន BioNTech លោក Ugur Sahin កាលពីថ្ងៃពុធបានសម្តែង នូវទំនុកចិត្តលើប្រសិទ្ធភាព នៃវ៉ាក់សាំង ដែលបានបង្កើតរួមគ្នា ដោយក្រុមហ៊ុន របស់លោក និងក្រុមហ៊ុនឱសថអាមេរិក Pfizer ប្រឆាំងនឹងមេរោគឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា។ លោក Sahin ដែលជាសហស្ថាបនិក...
ភ្នំពេញ៖ លោក ទៀ សុខា នៅថ្ងៃទី២៩ មេសានេះ បានចាត់ឲ្យក្រុមការងារ ពាំនាំនូវការសួរសុខទុក្ខ និងនាំយកម្ហូបអាហារ សម្ភារៈប្រើប្រាស់មួយចំនួនបន្ថែមទៀត យកទៅឧបត្ថម្ភជូនដល់បុរីទារក និងកុមារជាតិ ស្ថិតនៅផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា អំណោយទាំងអស់នេះ បានប្រគល់ម្តងរួចមកហើយ កាលពីថ្ងៃទី២២ ខែមេសា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ត្រូវបានគេរកឃើញថា មានករណីវិជ្ជមានកូវីដ១៩កើនឡើង រហូតទៅដល់៣១៤២នាក់ គឺជាតួលេខ ដែលខ្ពស់បំផុតមិនធ្លាប់ មានឡើយ ក្នុងរយៈពេល២ខែចុងក្រោយនេះ ។ ក្រសួងការសុខាភិបាល បានបានប្រកាសថា ក្រោយទទួលបានករណីវិជ្ជមានថ្មី ច្រើនបែបនេះ វាបនធ្វើឲ្យចំនួននៃអ្នក ឆ្លងកូវីដសរុប នៅទូទាំងប្រទេស...
រ៉ូម៖ សហភាពអឺរ៉ុប (EU) បានប្រកាសនៅសប្តាហ៍នេះថា ខ្លួនកំពុងប្តឹងក្រុមហ៊ុនឱសថ AstraZeneca ពីបទរំលោភកិច្ចសន្យា ចំពេលមានកង្វះការចែកចាយធំៗ ដែលជាករណី មួយដែលអ្នកវិភាគ ច្បាប់លើកឡើងថា ពិបាកនឹងបញ្ជាក់ ឬបង្ហាញពីភស្ដុតាង។ អ្នកនាំពាក្យ នៃគណៈកម្មការអឺរ៉ុប បានប្រាប់សារព័ត៌មានចិនស៊ីនហួ កាលពីថ្ងៃពុធថា ក្រុមហ៊ុន AstraZeneca បានបង្ហាញថា ខ្លួននឹងអាចផ្តល់នូវវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩...