Phnom Penh, Cambodia, 25 November 2020 – បេសកកម្មរបស់ Tik Tok គឺការជម្រុញឲ្យមានគំនិតច្នៃប្រឌិតថ្មីនិងនាំយកមកវិញនូវភាពសប្បាយរីករាយដល់អ្នកប្រើប្រាស់។ តាមរយៈការផ្តោតលើចំនុចស្នូលនៃបេសកកម្មនេះ Tik Tok ធានាឲ្យបានពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាជម្រុញឲ្យមានការចូលរួម។ ដើម្បីក្លាយខ្លួនជាទម្រង់វីដេអូទូរស័ព្ទមួយប្រកបដោយបរិយាប័ន្ន ពួកយើងបានសម្រេចប្តេជ្ញាដាក់ចេញនូវលក្ខណៈកម្មវិធីថ្មីដែលហៅថា «រូបថតដែលអាចបង្កភាពប៉ះទង្គិច»ឬ« photosensitivity»។ ការដាក់ចេញនូវលក្ខណៈកម្មវិធីថ្មី «រូបថតដែលអាចបង្កភាពប៉ះទង្គិច»...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩ ឈ្មោះ Sputnik V របស់ប្រទេសរុស្ស៊ី នឹងមានតម្លៃតិចជាង២០ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលជាតម្លៃទីផ្សារអន្តរជាតិ ហើយក្រុងម៉ូស្គូ មានបំណងនឹងផលិតលើសពី១ពាន់លានកម្រិត នៅក្នុងស្រុក និងនៅបរទេស នៅឆ្នាំក្រោយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា តុលាការបារាំង នឹងបើកសវនាការ លើបណ្ដឹងបរិហាកេរ្តិ៍ ដែលសម្ដេច បានប្ដឹង សម រង្ស៊ី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបណ្ដឹងនេះ ត្រូវបានសម្ដេចប្ដឹងតាំងពីឆ្នាំ២០១៩មកម្ល៉េះ ។ សូមជម្រាបថា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញប្រកាសមួយឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៨២.២៣៦នាក់ គិតត្រឹមថ្ងៃអង្គារនេះ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន ១.៧៣១នាក់ ក្នុងរយៈពេល ២៤ម៉ោង ។ ចំនួនអ្នកស្លាប់ដោយសារ ជំងឺបានកើនឡើងដល់ ១.៧៨៤នាក់ ដោយមានអ្នកស្លាប់ថ្មីចំនួន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសជប៉ុននិងប្រទេសចិន នៅថ្ងៃអង្គារនេះ បានព្រមព្រៀងគ្នា បន្តធ្វើកិច្ចពិភាក្សាគ្នា ស្តីពីបញ្ហានានា ជុំវិញរឿងសមុទ្រចិនខាងកើត ជាទីដែលប្រទេសទាំងពីរ កំពុងជាប់ក្នុងជម្លោះ។ លោក បានធ្វើការថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផល ការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២0 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារទៅកាន់ក្រុមប្រឆាំង ត្រូវដំណើរការផ្លូវច្បាប់ ឲ្យចប់សិន ចាំនិយាយផ្លូវនយោបាយ ព្រោះនៅកម្ពុជាគ្មាន អ្នកទោសនយោបាយនោះ ។
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន ក្នុងស្រុកនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមអ្នកធ្វើ ការជួរមុខពាក់ព័ន្ធទៅនឹង សេវាសុខាភិបាល នៃប្រទេសឥណ្ឌាប្រមាណជា ១០លាននាក់ នឹងទទួលបានវ៉ាក់សាំង កូវីដ១៩ នៅពេលណាដែលរដ្ឋាភិបាលមាន វ៉ាក់សាំងនេះគ្រប់គ្រាន់ ក្នុងស្តុក។ យោងតាមប្រភពដដែល បានសរសេរទៀតថា ក្រុមដែលនឹងត្រូវបានទទួល វ៉ាក់សាំងមុនគេ ដែលមានចំនួនប្រហែល ជា១០លាន នាក់នោះគឺត្រូវបាន រដ្ឋាភិបាលកំណត់រួចរាល់ហើយ...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការិយាល័យ ADB នៅក្រុងកូឡុំបូ បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ធនាគារអភិវឌ្ឍន៍ស៊ី (ADB) បានអនុម័តលើទឹកប្រាក់ កម្ចីចំនួន១៦៥លានដុល្លារ ដល់ប្រទេសស្រីល័ង្កា ដើម្បីគាំទ្រដល់ផ្នែក ហិរញ្ញវត្ថុខ្នាតតូច និងសហគ្រាសខ្នាតមធ្យម (SMEs)ដែលបានរងនូវផលប៉ះពាល់ ដោយសារជំងឺ ឆ្លងរាតត្បាតកូវីដ១៩...
វ៉ាស៊ីនតោន៖ អ្នកជំនាញសហរដ្ឋអាមេរិក បានឲ្យដឹងថា ការជ្រើសរើស របស់លោកប្រធានាធិបតី ចូ បៃដិន ឱ្យធ្វើជារដ្ឋលេខាធិការ ទំនងជានឹងស្វែងរកការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង របស់កូរ៉េខាងត្បូង ជាមួយជប៉ុន នៅពេលដែលលោកជំរុញឱ្យ មានកិច្ចប្រឹងប្រែង ពហុភាគី ដើម្បីលុបបំបាត់ នុយក្លេអ៊ែរ កូរ៉េខាងជើង។ ប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក បានជ្រើសរើសលោក...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារ របស់សមាជិកក្រុមមេធាវី រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថាមានមន្រ្តីគណបក្សប្រជាជន ជាច្រើននាក់ កំពុងជាប់គុកជាក់ស្ដែង អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាដើមពោល គឺឲ្យតែធ្វើខុសច្បាប់...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារ របស់សមាជិកក្រុមមេធាវី រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា តុលាការបារាំង នឹងបើកសវនាការ លើបណ្ដឹងបរិហាកេរ្តិ៍ ដែលសម្ដេច ប្ដឹង សម រង្ស៊ី នៅថ្ងៃទី ១...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារ របស់សមាជិកក្រុមមេធាវី រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មខ្លាំងៗ ចំពោះជនបរទេសមួយចំនួន ដែលគាបសង្កត់ឲ្យតុលាការកម្ពុជា ពន្លឿនការកាត់ក្ដី សំណុំរឿងក្រុមប្រឆាំង ខណៈនៅប្រទេសបារាំង គ្រាន់តែសំណុំរឿង បរិហាកេរ្តិ៍ ដែលសម្ដេចបានប្ដឹង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារបានសរសេរថា ប៉ូលីសបារាំងបានបើកប្រតិបត្តិការ ចុះរុះរើជំរុំជនភៀសខ្លួនបណ្តោះអាសន្នមួយ នៅចំកណ្តាលក្រុងប៉ារីស ដោយមានទាំងការប៉ះទង្គិចគ្នាខ្លាំងៗផងដែរ ជាមួយជនចំណាកស្រុក និងសកម្មជនមួយចំនួន។ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin ដែលបានបង្ហោះនៅលើ Twitter របស់លោកថា ឈុតឆាកខ្លះៗពិតជាគួរឲ្យ ភ្ញាក់ផ្អើលខ្លាំងណាស់ហើយលោកបានចេញបញ្ជាឲ្យ ក្រុមប៉ូលីសក្នុងរាយការណ៍ និងផ្តល់របាយការណ៍ឲ្យ បានគ្រប់ជ្រុងជ្រោយអំពីសកម្មភាពទាំងនោះ។...
បរទេស៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់រំពឹងថា ក្រុមហ៊ុនបរទេសនានា នឹងវិលត្រឡប់មកវិញ ប្រសិនបើទណ្ឌកម្មសហរដ្ឋអាមេរិក ត្រូវបានដកក្រោមប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ហើយមានក្រុមហ៊ុនខ្លះ បានធ្វើកុងត្រាបឋមរួចរាល់ហើយ។ លោក Ali Rabiei តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ សន្និសីទកាសែតមួយ ដែលផ្សាយបន្តផ្ទាល់លើគេហទំព័រ...
ភ្នំពេញ៖ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានថ្លែងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គម ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩ នៅលើពិភពលោក ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន...
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ជំនួយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩ ព្រមជាមួយគ្នានោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានទទួលភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ជួយដឹកជញ្ជូនម៉ាស ចេញពី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី និងតំបន់ Nagorno-Karabakh។ ក្រោយពីនេះ លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការប្តេជ្ញា របស់ទីក្រុងមូស្គូនិងទីក្រុងតេអេរ៉ង់ ចំពោះការធ្វើឲ្យប្រាកដថា...
ភ្នំពេញ៖រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២២០២០ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៤រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៧...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សីតុណ្ហភាពចុះត្រជាក់ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែធ្នូ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La...
យន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ចូលសមុទ្របន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋាន Bombay នៅថ្ងៃទី១ខែមករាកាលពីក្នុងឆ្នាំ១៩៧៨ ដោយសម្លាប់អ្នកដំណើរទាំងអស់សរុប២១៣នាក់។ ការធ្លាក់យន្តហោះនេះគឺត្រូវបានគេជឿជាក់ថាមកពីកំហុសរបស់ពីឡុតនិងភាព មិនប្រក្រតីនៃផ្នែកមួយចំនួននៃយន្តហោះ។ ជើងហោះហើរលេខ 855 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានចាកចេញពីអាកាសយានដ្ឋាន Santrapruz (បច្ចុប្បន្នជាអាកាសយានដ្ឋាន Chatrapati) នៅទីក្រុងMumbaiប្រទេសឥណ្ឌា...
បរទេស៖ប្រទេសក្រិកនិងសហភាពអារ៉ាប់រួម ដែលទាំងពីរប្រទេសសុទ្ធតែប្រឆាំងនឹងគោលនយោបាយតួកគីថ្មីៗនេះនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងសារលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រមួយ ក្រោយការជួបគ្នានៅក្នុងទីក្រុង អាប៊ូដាប៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ ព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed បានមានបន្ទូលប្រកាសដូច្នេះថា “ខ្ញុំមានអំណរសោមនស្សរីករាយ ចំពោះការជួបជាមួយនាយករដ្ឋមន្ត្រីកិ្រក លោក Kyriakos Mitsotakis...
បរទេស៖ប្រមុខអង្គការណាតូនិងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានអញ្ជើញលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃដិន ធ្វើការកសាងចំណងមិត្តភាពអាត្លង់ទិកឡើងវិញ និងជួបជាមួយសម្ពន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោននានា នៅក្នុងឆ្នាំក្រោយ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក បៃដិន បានសម្តែងការអបអរចំពោះរូបលោក ចំពោះការឈ្នះឆ្នោត និងបានអញ្ជើញលោកឲ្យធ្វើទស្សនកិច្ចទីស្នាក់ការកណ្ដាលរបស់សម្ពន្ធមិត្តយោធា នៅក្នុងទីក្រុងព្រួចសែល។...
ភ្នំពេញ៖លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ទទួលបន្ទុកការងាររៀបចំគ្រប់គ្រង និងការអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍបណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យរៀបចំអភិវឌ្ឍន៍កម្មវិធីចំនួន២សម្រាប់សាធារណៈជនប្រើប្រាស់នាពេលខាងមុខ។ យោងតាមបណ្ដាញសង្គមតេឡេក្រាមរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា កម្មវិធីចំនួន២នោះ រួមមាន៖ ១.ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។ ២.កម្មវិធី Mobile Application of...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នឹងអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ « មេធាវី ស្ម័គ្រចិត្ត សម្តេចតេជោសែន » នាវិមានសន្តិភាព ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ តាមរយៈបណ្ដាញ...
ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី១ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិកលោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill ចេញសេចក្តីប្រកាសមួយដែលជា ការចុះហត្ថលេខាដោយអ្នកតំណាងនៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅ ឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃសេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើងដើម្បីក្នុងគោលបំណងធំគឺការថែរក្សាសន្តិភាពក្រោយសង្គ្រាម។ ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តា ប្រទេសចំនួន៥០បានជួបគ្នាម្តង ទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះបាន ពិភាក្សាលើមូលដ្ឋាននៃសំណើដែលបានធ្វើឡើងដោយតំណាង...
ភ្នំពេញ ៖ និស្សិតកម្ពុជាសិក្សា និងហាត់ការជំនាញកសិកម្មនៅ ប្រទេសអុីស្រាអែលចំនួន១២៨នាក់នឹងមកដល់រាជធានីភ្នំពេញ នៅម៉ោង៦ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេកទូតខ្មែរប្រចាំនៅប្រទេសអេហ្ស៊ីប។ ពួកគេចាកចេញពីទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែលនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤៥ នាទី ដោយធ្វើការហោះហើរត្រង់មកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី ២៥...