Chongqing៖ នាយករដ្ឋមន្ត្រីចិនលោកលី ខឹឈាង បានសង្កត់ធ្ងន់លើការងារ រឹងមាំក្នុងការគ្រប់គ្រង និងជួយសង្គ្រោះអំឡុង ពេលគ្រោះទឹកជំនន់ ក៏ដូចជាការស្តារ កសាងឡើងវិញ និងបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងសន្ទុះនៃការស្តារសេដ្ឋកិច្ចឡើងវិញ ចំពេលមានការកែទម្រង់ និងការបើកចំហ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បាន ឱ្យដឹងថា លោកលី ក៏ជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍...
គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
នាពេលថ្មីៗនេះ ក្រុមការងារកសិដ្ឋានគិរីសួគ៌ (Kirisu Farm) បានយកទឹកដោះគោ សុទ្ធស្រស់ ពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋាន ក្នុងខេត្តតាកែវ មករាជធានីភ្នំពេញ ដើម្បីណែនាំទឹកដោះគោស្រស់ និងសុទ្ធបំផុត របស់កម្ពុជានេះ មកកាន់ទីផ្សារមួយចំនួន ដូចជាហាងកាហ្វេ និងភោជនីយដ្ឋាននានា ។ អគ្គនាយកក្រុមហ៊ុន យីនកុក ហ្វូត...
សេអ៊ូល៖ កូរ៉េខាងជើង បានទាមទារការសុំទោស និងសំណងរបស់ជប៉ុន ចំពោះការសម្លាប់កម្មករកូរ៉េដោយបង្ខំ ក្នុងការលិចនាវាជប៉ុន ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ បន្ទាប់ពីចប់សង្គ្រាមលោកលើកទី ២ ។ អ្នកនាំពាក្យសមាគម ជនរងគ្រោះកូរ៉េនៃការ បង្ខំឲ្យធ្វើសេចក្តីព្រាង និងក្រុមគ្រួសារនៅសេសសល់ ដែលជាអង្គការរបស់កូរ៉េខាងជើង បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកខួបលើកទី ៧៥ នៃការលិចនាវា Ukishima Maru និងការសម្លាប់ប្រជាជនកូរ៉េនៅលើនាវា។...
មូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតប នឹងមេរោគកូវីដ១៩ របស់ប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៤ ៧៤៤ ករណីថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបទៅមានអ្នកឆ្លង សរុបក្នុងប្រទេសនេះចំនួន ៩៦១.៤៩៣ នាក់ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤...
ស្វាយរៀង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងស្វាយរៀង សហការជាមួយកម្លាំង ជំនាញការិយាល័យ ប្រឆាំង គ្រឿងញៀនខេត្ត បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់រួមនិងវត្ថុតាង ថ្នាំញៀនមួយចំនួន។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ កម្លាំងជំនាញបានបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់...
បរទេស៖ កងទ័ពជើងទឹកថៃ បានធ្វើសង្រ្គាមពាក្យសំដី ជាមួយគណបក្ស ភឿថៃ ជុំវិញការទិញនាវាមុជទឹក ២ គ្រឿងបន្ថែមទៀតពីប្រទេសចិន ក្នុងពេលដែលប្រទេស កំពុងមានវិបត្តិសេដ្ឋកិច្ច។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នាយសេនាធិការកងទ័ពជើងទឹកលោក Sittiporn Maskasem បាននិយាយនៅថ្ងៃច័ន្ទថា កងទ័ពជើងទឹកត្រូវការនាវាមុជ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា អជ្ញាធរនៃកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសផ្អាក ជាបណ្តោះអាសន្ន នូវផែនការ ក្នុងការបើកដំណើរការ តំបន់ទេសចរណ៍របស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរណ៍ អន្តរជាតិ នៅក្នុងខែកញ្ញានេះ។ ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយលោក អភិបាល ខេត្តបាលី លោក Wayan Koster...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹក នាំកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី៣ កាលពីថ្ងៃទី ២៤ ខែសីហាលោក Li Keqiang នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ កិច្ចស្រាវជ្រាវ និងផលិតវ៉ាក់សាំង សម្រាប់ជំងឺវីរុសCOVID-19 និងអនុញ្ញាតប្រើប្រាស់ជាផ្លូវការ ភាគីចិននឹងផ្តល់អាទិភាព ដល់ប្រទេសកម្ពុជា និងបណ្ដាប្រទេស ទន្លេមេគង្គផ្សេងទៀត ។...
ស្វាយរៀង: លោកលី លីធុច ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្ម ពិសេសប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុករំដួល តំណាងលោកស្រីកិត្តិសង្គហបណ្តិ ម៉ែន សំអន នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០អញ្ជើញក្នុងពិធីប្រកាស សមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន។ អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកម៉ែន វិបុល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជា ពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ។ នេះបើតាមការឲ្យដឹងពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចូលរួមប្រជុំបូក សរុបការងារឆមាសទី៤...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្កើតឡើងក្នុងទិសដៅនយោបាយ គឺមិនមែនជាការកៀរគរ ឲ្យមកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឡើយ ។ លោក ផៃ ស៊ីផាន លើកឡើងបែបនេះ ក្រោយពីមានក្រុមប្រឆាំងមួយចំនួន តែងតែងលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន ។ នេះបើតាមការឲ្យដឹង ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា...
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំអំពី ការបិទស្លាកសញ្ញាចាំងពន្លឺលើ រថយន្ដដឹកជញ្ជូនផ្លូវគោក រ៉ឺម៉ក និងសឺមីរ៉ុម៉ក ដែលមានទម្ងន់សរុបអតិបរមា លើសពី ៣,៥តោន៕
ពោធិសាត់៖ អភិបាលខេត្ត និង ជាប្រធាន គណៈបញ្ជាការឯកភាពខេត្តពោធិសាត់ បានដឹកនាំកម្លាំងចម្រុះ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិសាត់ផងនោះ ឆ្មក់និងបង្រ្កាប ល្បែងហ្គេមអនឡាញភ្នាល់បាល់មួយកន្លែង កាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់។ នៅក្នុងកិច្ចប្រតិបត្តិការចុះឆ្មក់...
បរទេស៖ សកម្មជនប្រឆាំងរដ្ឋាភិបាល ម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តរ៉ាក់យ៉ង ខណៈពេលរង់ចាំស្វាគមន៍ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលដឹកនាំការប្រជុំគណៈរដ្ឋមន្រ្តី ចល័តនៅក្នុងខេត្តនេះ នៅថ្ងៃច័ន្ទ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានយក សកម្មជនខាងលើ នៅស្រុក Muang...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅសប្តាហ៍នេះ បានធ្វើការបង្ហាញនូវ ចំណាប់អារម្មណ៍ដ៏ខ្លាំងមួយ ក្នុងការចាប់យកការងារប្រតិបត្តិការគ្នា ជាមួយនឹងប្រទេសចិន ដើម្បីទទួលបានបច្ចេកវិទ្យា 5G ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយ លោករដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បានបញ្ជាក់ទៀតថា រុស្សីដាច់ខាតនឹងមិនធ្វើការ តាមការសម្រេចចិត្តដូចទៅ នឹងប្រទេសអាមេរិកឡើយ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត លោកអ៊ុន ចាន់ដា បានចាត់ទុក អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ដែលសមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ដោយបង្កើនការទប់ ស្កាត់ និងបង្ក្រាបកាន់តែម៉ឺងម៉ាត់បំផុត។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បាន ប្រកាសថា ចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ នៅតាមតំបន់មួយចំនួន។ សេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញជ្រលងសម្ពាធទាប...
ភ្នំពេញ៖ ដំណើរការសាងសង់ អាគាររដ្ឋបាលច្រកទ្វារ ព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង រហូតមកទល់ពេលនេះ បានប្រមាណជា ៩០% ហើយគ្រោងសម្ពោធ នៅពេលខាងមុខនេះ។ នេះបើតាមមន្ត្រីទទួលបន្ទុក ដឹកនាំការសាងសង់បានឲ្យដឹង ក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ ដំណើរការសាងសង់ នៅថ្ងៃ២៤ សីហា៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនា អំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែម...
ភ្នំពេញ៖ បន្ទាប់ពីបានទស្សនកិច្ចសិក្សា ស្វែងយល់អំពីផលិតផល និងគុណភាព ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជារួចមក លោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន របស់ចិន មានការជឿជាក់ថា ផលិតផលកសិផលទាំងនេះ នឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់ នៅប្រទេចិននាពេលខាងមុខឆាប់ៗនេះ។ ក្នុងជំនួបជាមួយលោក...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅរាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា សិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអាទិត្យ មានចំនួន៨៧នាក់ ជាមួយគ្នានេះដែរ មានអ្នកមកពីក្រៅប្រទេសចំនួន ១៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៥៦.៣៥៣នាក់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីការផ្តល់សិទ្ធិឲ្យជួយសង្គ្រោះបន្ទាន់ សម្រាប់ក្រុមវេជ្ជបណ្ឌិត ដោយប្រើប្រាស់សេរ៉ូមឈាម ឬហៅថា ផ្លាស្មាសេរ៉ូម ដែលយកចេញពីរាងកាយរបស់អ្នកជំងឺ បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីធ្វើការព្យាបាលទប់ទល់នឹងជំងឺនេះ ដែលបានសម្លាប់ មនុស្សអស់ជាង១៧៦.០០០នាក់នៅសហរដ្ឋអាមេរិក ។ ការផ្តល់សិទ្ធិនេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់៣.១០៦.៣៤៨នាក់ និងមានអ្នកស្លាប់សរុបកើនដល់៥៧.៥៤២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។ អ្នកឆ្លងជំងឺថ្មីមានចំនួន៦១.៤០៨នាក់ និងមានអ្នកស្លាប់ចំនួន៨៣៦នាក ដែលត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យបានឲ្យដឹងថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរមានចំនួន៧១០.៧៧១នាក់ នៅទូទាំងប្រទេសឥណ្ឌា ទោះបីជាយ៉ាងនេះក្តី ក៏មានអ្នកជាសះស្បើយពីជំងឺ និងចាកចេញពីមន្ទីរពេទ្យវិញ ចំនួន២៣៨.០៣៥នាក់ដែរ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ប្រចាំឆមាស លើកទី៤ នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ នឹង ថ្ងៃអង្គារ ទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅវិមានសន្តិភាពវេលាម៉ោង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យ កែលម្អ និងដាក់ចេញជាវិធានការសម្រាប់សាកល្បងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ។ នេះបើតាមបញ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ នៅថ្ងៃចន្ទ ទី២៤ សីហា ២០២០។ ក្នុងកិច្ចប្រជុំពិភាក្សានេះ បានសម្រេចដាក់ចេញនូវអភិក្រមពីរ ដែលគ្រឹះស្ថានសិក្សាត្រូវអនុលោមតាម៖ ១.ការដាក់សុវត្ថិភាព សុខុមាលភាព សុខភាពអ្នកសិក្សា...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មានករណីបុកគ្នារវាងរថយន្តដឹកអ្នកដំណើរ០១គ្រឿង និងរថយន្តដឹកទំនិញធុនតូច បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១០នាក់ និងបង្កឲ្យរបស់អ្នកផ្សេងទៀតចំនួន ២០នាក់ កាលពីថ្ងៃអាទិត្យ នៅខេត្ត Balochistan ស្ថិតនៅភាគនីរតីនៃប្រទេសប៉ាគីស្ថាន ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរបានដឹកអ្នកដំណើរជាង២០នាក់ ត្រូវបានបុកដោយរថយន្តដឹកទំនិញ ដែលមានអ្នកក្នុងរថយន្តនោះតែ០២នាក់ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា...