ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញខ្លឹមសារសង្ខេបបទ ឧទ្ទេសនាមរបស់លោក សម្រាប់មន្រ្តីការទូតថ្មី អំពីតួនាទីអង្គតុលាការនិងអង្គទូត ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់និងបង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន។ ខ្លឹមសារទាំងនោះលោកបានលើកឡើង៣ចំណុច៖ ១. អង្គតុលាការ មានភារកិច្ចត្រូវអនុវត្តតាមនីតិវិធីច្បាប់ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន...
ភ្នំពេញ៖ តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូល ប្រភេទត្រី ដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀត ដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹងរបស់សមាគមវារីវប្បករនៅកម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម ។ ក្រសួងកសិកម្មលើកឡើងថា ការផ្អាកជាបណ្ដោះអាសន្ននេះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម...
ភ្នំពេញ៖ ជាមួយទំនុកចិត្ត និងគុណភាពនៃការរចនាម៉ូតផ្ទះ ទំនើប ស៊ីវិល័យ ទាន់សម័យកាល របស់គម្រោង បុរី ប៊ុន លី ដែលទទួលបានការគាំទ្រ និងស្រឡាញ់ពេញចិត្ត ពីសំណាក់អតិថិជនជាច្រើន លើភាពជឿជាក់ កក់ផ្ទះ និងមានគម្រោងស្វែងរកកក់ផ្ទះ គ្រប់ប្រភេទ របស់ បុរី យើងខ្ញុំបានផ្តល់ជូននូវ ប្រម៉ូសិនជាពិសេស សម្រាប់កាដូឆ្នាំ...
បច្ចុប្បន្នភាព ក្រោយអំពើហិង្សានៅវិមានកាប់ពីតូល សហរដ្ឋអាមេរិក ដែលបានបណ្តាលអោយមនុស្ស ចំនួន៥នាក់ បានបាត់បង់ជីវិត មានសំនួរជាច្រើន ត្រូវបានចោទសួរឡើង នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា មាន CNN, CNBC, CNA និង Aljazeera ជាដើម ។ សំនួរដែលលេចធ្លោជាងគេនោះគឺ តើប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក ចូ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ចូ បៃដិន កំពុងប្រុងប្រយ័ត្នកាលពីថ្ងៃសុក្រ អំពីការគាំទ្របំណងប្រាថ្នា របស់គណបក្សប្រជាធិបតេយ្យ ក្នុងការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលកំពុងកាន់អំណាច ចំពោះការចោទប្រកាន់ថា បានញុះញង់អ្នកគាំទ្ររបស់លោករំលោភចូលអាគារកាពីតូល កាលពីដើមសប្តាហ៍នេះ ក្នុងអំឡុងពេលដំណើរការសភា ដើម្បីបញ្ជាក់អំពីការចាញ់ ការបោះឆ្នោតរបស់លោក។ នៅពេលដែលត្រូវបានគេសួរ អំពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងសភា តំណាងឱ្យការចោទប្រកាន់ពីការប្រព្រឹត្តមិនត្រឹមត្រូវនៅថ្ងៃច័ន្ទ...
CNN៖ ប្រធានាធិបតី ដូ ណាល់ត្រាំ បាននិយាយថា លោកនឹងមិនចូលរួមការស្បថ ចូលកាន់តំណែងរបស់លោក ចូបៃឌិននោះទេ ដែលការប្រកាសនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីជំនួយការ កំពូលរបស់លោក បានលួងឱ្យលោកចេញវីដេអូសារភាពថា លោកនឹងចាកចេញពីតំណែងឆាប់ៗនេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា...
សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថាជា“ សត្រូវដ៏ធំបំផុត” នៃប្រទេសរបស់លោក ដោយគំរាមបន្តបង្កើនសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួន។ យោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េបានឱ្យដឹងថា លោក គីម បានបន្ថែមថា គោលនយោបាយ របស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងក្រុងព្យុងយ៉ាង នឹងមិនផ្លាស់ប្តូរដោយមិនគិត ពីអ្នកណាគ្រប់គ្រង...
CNN៖ ប្រធានសភាលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកប្រជាធិបតេយ្យ បានត្រៀមខ្លួនឆ្ពោះ ទៅរកការចោទប្រកាន់នៅសប្តាហ៍ក្រោយ ប្រសិនបើប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ត្រាំ មិនលាលែងពីតំណែង ខណៈដែលសន្ទុះ នៃចិត្តដែលខឹងសម្បារ បានកើតឡើងយ៉ាងឆាប់រហ័ស ក្នុងចំណោមក្រុមអ្នកប្រជាធិបតេយ្យ ជាមួយលោក ត្រាំ ដើម្បីធ្វើការបោះឆ្នោតចោទប្រកាន់។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៩...
កោះកុង ៖ លោក សុខ សុទ្ធី អភិបាលរងខេត្ត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានដឹកនាំគណៈបញ្ជាការ ឯកភាពខេត្តកោះកុង និងស្រុកថ្មបាំង មានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង កម្លាំងចម្រុះកម្លាំងអាវុធហត្ថកម្លាំង នគរបាលក្រុមការងារមន្ទីរបរិស្ថាន និងមានការចូលសហការ ពីអង្គការសម្ព័ន្ធសត្វព្រៃ ចុះអនុវត្តន៍វិធានការរដ្ឋបាល ដោយរុះរើខ្ទម ចំនួន៥និងការកាប់ទន្ទ្រានដីរដ្ឋ យ៉ាងអាណាធិបតេយ្យ...
ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសេចក្តីជូនដំណឹង ជាបន្ទាន់មួយ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ អំពីវិធានការព្រំដែនថ្មី របស់ រដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរខ្មែរ ដែលចូលមកជប៉ុន ដោយត្រូវជូនដំណឹង ៧២ម៉ោងមុន ដើម្បីបញ្ជាក់ពីភាពគ្មាន ជំងឺកូវីដ១៩៕
បរទេស ៖ រដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក លោក Mike Pompeo បានជួបគ្នាជាមួយលោក Antony Blinken ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីសម្របសម្រួលពីការ ផ្ទេរអំណាច ត្រឹមតែប៉ុន្មានថ្ងៃក្រោយអ្នកគាំទ្រ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើបាតុកម្មបដិសេធពីការ បរាជ័យឆ្នោតរបស់លោក...
បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានលើកឡើងពីចំណង មិត្តភាពអន្តរកូរ៉េ និងចំណងមិត្តភាព ខាងក្រៅនានា នៅក្នុងថ្ងៃទី៣ នៃសមាជបក្សលើកទី៨របស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រម្សិលមិញនេះ ប៉ុន្តែបានផ្តល់សេចក្តីលម្អិត តិចតួចស្តីពីគោល នយោបាយរបស់លោក ។ កង្វះខាតព័ត៌មានជាក់លាក់ ស្តីពីយុទ្ធសាស្ត្រ របស់លោក គីម...
បរទេស ៖ គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃសុក្រសប្ដាហ៍នេះ បានស្នើឲ្យសមាជិកខ្លួន ទិញថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ផលិតដោយក្រុមហ៊ុន Pfizer និង BioNTech ចំនួន២០០លានដូសបន្ថែមទៀត ជាមួយជម្រើសថ្នាំវ៉ាក់សាំងផ្សេង១០០ លានដូសបន្ថែមទៀត ។ តាមសេចក្តីរាយការណ៍ ដូសនៃថ្នាំវ៉ាក់សាំងទាំងនោះ នឹងមានដល់ប្រទេសជាសមាជិក នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ហើយសហភាពអឺរ៉ុប បាននិយាយប្រាប់ថា ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩នោះ នឹងត្រូវទិញថ្នាំវ៉ាក់សាំងសរុប...
បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនតាមសេចក្តីរាយការណ៍ បានស្វះស្វែងរកមធ្យោបាយ ពិចារណាឡើងវិញ នូវចំណងមិត្តភាពអន្តរកូរ៉េ និងបានប្តេជ្ញាចំណងមិត្តភាព ការទូតនានា ស្របពេលលោកចូលរួមជាអធិបតីភាព លើសមាជបក្សដ៏កម្រមួយ ។ នៅថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃទី៣ នៃសមាជបក្សនោះ លោក គីម ជុងអ៊ុន បានលើកឡើងពីបញ្ហាគិតគូឡើងវិញនូវកិច្ចការកូរ៉េខាងត្បូង ថាចាំបាច់ទៅតាមស្ថានភាពជាក់ស្តែង និងការផ្លាស់ប្តូរនៃពេលវេលា...
ភ្នំពេញ ៖ ដើម្បីធានាការ អនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា មានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់មន្ទីរអប់រំរាជធានី ខេត្ត ការិយា ល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ត្រូវធ្វើរង្វាយតម្លៃកម្រិតចំណេះដឹង...
បរទេស៖មេដឹកនាំជាន់ខ្ពស់ អ៊ីស្រាអែល លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងតេអេរ៉ង់ គ្មានភាពប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក ចូលរួមជាថ្មី ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥នោះទេ ប៉ុន្តែថា ទណ្ឌកម្មលើសាធារណរដ្ឋឥស្លាម ត្រូវតែដកចេញឲ្យបានលឿន។ នៅក្នុងសុន្ទរកថា មួយដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនទទូច ហើយក៏មិនប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក វិលត្រឡប់មករកកិច្ចព្រមព្រៀងវិញដែរ ប៉ុន្តែអ្វីដែលសមហេតុផល គឺតម្រូវការរបស់យើង គឺការលើកលែងទណ្ឌកម្ម។ ទណ្ឌកម្មដ៏អាក្រក់ទាំងនេះ ត្រូវតែដកចេញវិញភ្លាម”។ គួរបញ្ជាក់ថា ភាពតានតឹង បាននិងកំពុងតែ កើនឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ២០១៨ ជាពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាចពិភពលោក ទាំង៦៕
សឹង្ហបុរី៖ នាយករដ្ឋមន្រ្តី សឹង្ហបុរីលោក Lee Hsien Loong បានទទួលវ៉ាក់សាំង បង្ការជំងឺកូវិដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech លើកដំបូងរបស់ខ្លួន នៅថ្ងៃសុក្រ (៨ មករា) ដែលបានក្លាយជា សមាជិកដំបូង នៃគណៈរដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវិដ១៩។ យោងតាម សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Lee បានទទួលការចាក់ថ្នាំនេះ រួមជាមួយបុគ្គលិកមន្ទីរពេទ្យទូទៅ សិង្ហបុរី (SGH) ក្នុងពិធីបើកការចាក់វ៉ាក់សាំងជាផ្លូវការ សម្រាប់បុគ្គលិកសុខាភិបាល។ ស្ថាប័នថែទាំសុខភាព សាធារណៈ រួមទាំងមន្ទីរពេទ្យនិងពហុព្យាបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករបស់ពួកគេនៅថ្ងៃសុក្រ។ SGH បានប៉ាន់ប្រមាណ ថាប្រហែលជា ៩០ នាក់នៃនិយោជិករបស់ខ្លួន នឹងចាក់វ៉ាក់សាំងនៅថ្ងៃដំបូង។ សូមជម្រាបថា វ៉ាក់សាំង Pfizer-BioNTech COVID-19 ត្រូវបានអនុម័ត ដោយប្រទេសសិង្ហបុរី កាលពីចុងឆ្នាំមុន ហើយការដឹកជញ្ជូន លើកដំបូង បានមកដល់នៅថ្ងៃទី ២១ ធ្នូ។ ការចាក់ថ្នាំបង្ការ រោគ សម្រាប់មនុស្សចាស់និងអ្នកដែលមានហានិភ័យខ្ពស់ នៃការការពារ ជំងឺកូវីដ១៩ គឺនឹងចាប់ផ្តើមនៅ ខែកុម្ភៈដោយចាប់ផ្តើម ពីមនុស្សវ័យចំណាស់ដែលមានអាយុ លើសពី ៧០ ឆ្នាំ។ ការចាក់វ៉ាក់សាំងនឹងមិនគិតថ្លៃសម្រាប់ ប្រជាជនសិង្ហបុរីនិងអ្នករស់នៅ រយៈពេលយូរនៅក្នុងប្រទេសនេះ ផងដែរ៕
ភ្នំពេញ៖ ការងារមានប្រាក់ខែខ្ពស់ ជាអ្វីដែលមនុស្សជាច្រើនចង់បាន ផ្ទុយពីលោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកអាចទទួលបាន ប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ ការងារចោលដោយគ្មានសោកស្ដាយ មកបង្កើតក្រុមហ៊ុនខ្លួនឯង រហូតមានការទទួលស្គាល់ ពីអ្នកជំនាញធនធានមនុស្សជាច្រើន។ «ខ្ញុំចង់ក្លាយជាផ្នែកមួយ ផ្ដល់ព័ត៌មាន ពីការងារល្អៗ ប្រាក់ខែខ្ពស់ ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះព័ត៌មាន និងការត្រៀមខ្លួន»។ នេះជាការតាំងចិត្តរបស់ម្ចាស់ក្រុមហ៊ុន វ័យក្មេងរូបនេះ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ចាប់ពីពេលនេះ ទៅរាល់អ្នកដំណើរ អន្តរជាតិទាំងអស់ដែលនឹង ធ្វើដំណើរចូលមកដល់ ប្រទេសអង់គ្លេស និងស្កុតឡេន នឹងត្រូវទាមទារ ចាំបាច់នូវលិខិតបញ្ជាក់ មួយដែលថាពួកគេ គឺអវិជ្ជមានកូវីដ១៩។ ប្រភពដដែល បានសរសេរទៀតថា ការសម្រេចចិត្តនេះនឹងត្រូវចូលជាធរមាន ចាប់ពីសប្តាហ៍ក្រោយនេះ តទៅហើយនៅអង់គ្លេសហើយ ការធ្វើតេស្តនេះត្រូវធ្វើឡើងយ៉ាងយូរបំផុត ៧២ម៉ោងមុនពេលធ្វើដំណើរហើយស្កុតឡេនក៏នឹងធ្វើដូចគ្នានេះដែរក្នុងពេលឆាប់ៗបន្ទាប់គ្នា។ គួរឲ្យដឹងដែរថា ក្នុងពេលតំណាលគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ក៏បានប្រកាសសន្យាដែរថាលោកនឹងចាត់ចែង ឲ្យមានការចែកចាយ និងចាក់វ៉ាក់សាំង កូវីដឲ្យបានដល់ខ្ទង់សែននាក់ ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១៥ខែមករាតទៅ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា តុលាការនៃប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាស ដើម្បីបញ្ជាឲ្យរដ្ឋាភិបាល នៃប្រទេសជប៉ុន ក្នុងការបង់លុយប្រាក់សំណង ទៅដល់ជនរងគ្រោះ ជាជនជាតិកូរ៉េខាងត្បូងប្រមាណជា១២នាក់ ដែលជាដើមបណ្តឹង។ ប្រភពដដែល បានសរសេរទៀតថា ពាក្យបណ្តឹងដែលបានចោទប្រកាន់ ជប៉ុនជាពិសេស យោធារបស់ខ្លួននៅក្នុងសម័យចក្រព័ទ្ធដែលបានចាប់ យកជនជាតិកូរ៉េខាងត្បូង ទៅជាទាសករផ្លូវភេទ នៅក្នុងអំឡុងសម័យសង្គ្រាមលោកទី២។ តុលាការកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុនត្រូវតែបង់ប្រាក់សំណង ប្រមាណជា១០០លានវ៉ុន ឬប្រមានជា៩១២០០ដុល្លារសម្រាប់ ដើមបណ្តឹងទាំង១២នាក់ ដែលបានដាក់ពាក្យប្តឹង នេះតាំងតែពីខែសីហា ឆ្នាំ២០១៣មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
CNN៖ ក្រុមហ៊ុនបាននិយាយ នៅល្ងាចថ្ងៃសុក្រថា ក្រុមហ៊ុន Twitter បានបញ្ឈប់ លោកប្រធានាធិបតី ដូ ណាល់ត្រាំពីវេទិការបស់ខ្លួន។ ក្រុមហ៊ុន Twitter បន្តថា « បន្ទាប់ពីពិនិត្យយ៉ាងដិតដល់ លើ Tweet ថ្មីៗពីគណនី @realDonaldTrump និងបរិបទនៅជុំវិញមកនោះ ពួកគេយើងបានផ្អាក គណនីនេះជាអចិន្ត្រៃយ៍ ដោយសារហានិភ័យនៃការញុះញង់ ឱ្យមានអំពើហិង្សា បន្ថែមទៀត»។ នៅក្នុងបរិបទ នៃព្រឹត្តិការណ៍ ដ៏គួរឱ្យរន្ធត់ នៅសប្តាហ៍នេះ យើងបានបញ្ជាក់ យ៉ាងច្បាស់នៅថ្ងៃពុធថា ការរំលោភបន្ថែមលើច្បាប់Twitter អាចនឹងមានលទ្ធផលនៅក្នុងសកម្មភាពនេះ។ សូមជម្រាបថា ការសម្រេចចិត្តរបស់ Twitter បានអនុវត្តតាមធ្វីតចំនួនពីរ ដោយលោក ដូណាល់ ត្រាំ នៅរសៀលថ្ងៃសុក្រដែលនឹងបញ្ចប់ ជាចុងក្រោយរបស់គាត់។ ការធ្វីតបានរំលោភលើគោលការណ៍ របស់ក្រុមហ៊ុន ប្រឆាំងនឹងការលើកតម្កើងអំពើហឹង្សាហើយធ្វីតទាំងពីរ (ការសរសេររបស់លោក ត្រាំ) ត្រូវតែអាននៅក្នុងបរិបទព្រឹត្តិការណ៍ធំ ៗ នៅក្នុងប្រទេសនិងវិធីដែលសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាចត្រូវបានប្រមូលផ្តុំដោយទស្សនិកជនផ្សេងៗគ្នារួមទាំងការញុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជានៅក្នុងបរិបទនៃគំរូនៃឥរិយាបទពីគណនីនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពសិក្សា សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃ៨ មករាបានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃ១១ មករា ដូច្នេះត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិ ភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOI) សម្រាប់ដំណើរការសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SO) ស្តីពីសេវារថយន្តដឹកសិស្ស សេវា បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត GM និងក្រុមហ៊ុនសហការរបស់ខ្លួន បានដឹកជញ្ជូនរថយន្តសរុប្រមាណជា ២,៩លានគ្រឿងចូលទៅ ក្នុងទីផ្សារលក់រថយន្តនៃប្រទេសចិនសម្រាប់ឆនាំ២០២០នេះពោលគឺមានអត្រាកំណើន ប្រមានជា១៤,១ភាគរយនៅក្នុងត្រីមាសទី៤។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយ GM នៅថ្ងៃពុធនេះបានបញ្ជាក៉ទៀតថាទោះបីជាស្ថិតនៅក្នុងតំណាក់កាលកូវីដ១៩ ក្តីប៉ុន្តែវាមិនបានធ្វើឲ្យជះឥទ្ធិពលខ្លាំងមកលើត្រីមាសទី២របស់ខ្លួនដូចពី កាលនៅត្រីមាសទី១ឡើយហើយវាបានបន្តកាន់តែរឹងមនៅពាក់កណ្តាលត្រីមាសទី៣ជាពិសេសប្រភេទរថយន្ត SUV, MPV និងរថយន្តប្រណិតជាច្រើនផ្សេងទៀត។ យោងតាមការបញ្ជាក់របស់លោក Julian Blissett អនុប្រធានគ្រប់គ្រងទូទៅរបស់ GM...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់សមត្ថកិច្ច ឲ្យបើកការស៊ើបអង្កេត នឹងធ្វើការបង្ក្រាប ទៅលើទីតាំងដែលមានពេស្យាចារ ជ្រកក្រោមស្លាកកន្លែងម៉ាស្សា ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងពិធីបើកវគ្គបំប៉ន ជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនទាន់បានធ្វើការសម្រេចចិត្តថាតើលោកនឹងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ លោកក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ឬយ៉ាងណានោះទេ។ ជាគោលការណ៍លោក គីម ជុងអ៊ុន បានយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសរបស់លោក នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨ ។ លោក Pompeo បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយ...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យចក្រភពអង់គ្លេស បោះបង់ចោលការបំភាន់នៃឥទ្ធិពលអាណានិគម ដែលកំពុងបន្តលើហុងកុង និងបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab បានលើកឡើងថា ការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជននៅហុងកុង គឺជា“ ការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងសេរីភាពរបស់ហុងកុង” ដូចដែលត្រូវបានការពារនៅក្រោមសេចក្តីប្រកាសរួមចិន – អង់គ្លេស។ ជាការឆ្លើយតបអ្នកនាំពាក្យក្រសួង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានការសោកស្តាយចំពោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀល ស្អប់ខ្ពើមស្ថាប័នជាតិ សាសន៍ខ្លួនឯងផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងមួយអាណត្តិកន្លងមក គ.ជ.ប...
BBC៖ គូប្រជែង របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងសភាទាំងពីររូប បានអំពាវនាវឲ្យដកលោក ត្រាំ ចេញពីតំណែង បន្ទាប់ពីមានការឈ្លានពានដ៏ខ្លាំងក្លា នៅវិមានកាពីតូល ដោយហ្វូងអ្នកគាំទ្ររបស់លោក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាធិបតេយ្យ លោក Chuck...