បរទេស៖ ក្រសួងការពារជាតិនៃប្រទេសកូឡំប៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបណ្ដេញ មន្ត្រីយោធាចំនួន១១នាក់ ចេញពីតំណែង និងការលាឈប់ពីតំណែង របស់នាយឧត្តមសេនីយ៍មួយរូប ពាក់ព័ន្ធនឹងការស៊ើបអង្កេតកំពុង តែប្រព្រឹត្តទៅចំពោះការចោទប្រកាន់ថា កងទ័ពបានធ្វើចារកម្ម លើអ្នកសារព័ត៌មាន អ្នកនយោបាយ ចៅក្រម និងសមាជិកយោធាដទៃទៀត។ ប៉ុន្តែក្រសួងមិនបានប្រាប់ឈ្មោះបុគ្គលដែលត្រូវបណ្ដេញចេញ ឬក៏ឈ្មោះនាយឧត្តមសេនីយ៍នោះទេ។ អគ្គមេធាវីរបស់ប្រទេសកូឡំប៊ី បានបើកការស៊ើបអង្កេត នៅក្នុងខែមករា បន្ទាប់ពីមានទស្សវដ្តីព័ត៌មានក្នុងស្រុក...
តូក្យូ៖ ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា បុគ្គលិកពេទ្យនៅ ក្នុងប្រទេសជប៉ុនកំពុងប្រឈម នឹងកង្វះខាតយ៉ាងខ្លាំង នៃឧបករណ៍ការពារ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ ទោះបីជាមានការខិតខំប្រឹងប្រែង ពីរដ្ឋាភិបាលក្នុងការបង្កើនការគាំទ្រក៏ដោយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សរុប ៧៨ ភាគរយបាននិយាយនៅ ក្នុងការស្ទង់មតិតាមអ៊ិនធឺរណែតដែល បានធ្វើឡើងកាលពីខែមុនថា...
ម៉ានីល៖ មន្ត្រីតុលាការកំពូលរបស់ហ្វីលីពីន បាននិយាយនៅថ្ងៃសៅរ៍ថា អ្នកទោសជិត ១ ម៉ឺននាក់ត្រូវបានដោះលែងនៅក្នុងប្រទេសហ្វីលីពីន ខណៈដែលប្រទេសនេះរារាំង ការឆ្លងមេរោគកូវីដ១៩ នៅក្នុងពន្ធនាគារដែលចង្អៀតណែនរបស់ខ្លួន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់លោក Mario Victor Leonen មន្រ្តីជាន់ខ្ពស់តុលាការកំពូលបានប្រាប់ក្រុមអ្នកយកព័ត៌មាន ថាវិធានការនេះធ្វើតាមការណែនាំដល់តុលាការជាន់ទាបដើម្បីដោះលែង...
បរទេស៖ អ្នកនាំពាក្យលោកស្រី Narumon Pinyosinwat បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃនិងឥណ្ឌាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងដើម្បីប្រយុទ្ធ ប្រឆាំងនឹងវីរុសឆ្លង និងផលប៉ះពាល់សេដ្ឋកិច្ច។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅវិមានរដ្ឋាភិបាលកាលពីម្សិលមិញលោកស្រី Narumon Pinyosinwat និយាយថា លោកប្រាយុទ្ធ ចាន់អូចា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ឲ្យដឹងដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមម៉ោង៧និង៤០នាទីល្ងាច ត្រូវនឹងម៉ោង២៣និង៤០នាទី ម៉ោងសកល នៅថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់១,១០០.១៩៧នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ដោយសារជំងឺ នៅក្នុងប្រទេស បានកើនឡើងដល់៦៤.៧៨៩នាក់...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានករណីសង្ស័យលើសពី ១១០.០០០ករណី នៃជំងឺអាសន្នរោគ ត្រូវបានកត់ត្រា នៅក្នុងប្រទេសយ៉េមែន គិតចាប់តាំងពីដើមឆ្នាំ២០២០ ។ ការិយាល័យ OCHA បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃ បានប្រកាស នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃសុក្រ បានបន្តការបិទប្រទេស ដែលផុតពេលនៅថ្ងៃទី៣ ខែឧសភា ដោយបន្តបិទរយៈពេល២សប្តាហ៍ទៀត ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ នៅក្នុងពេលបន្តជំហានទី២ នៃការបិទប្រទេស ដែលត្រូវបានបញ្ឈប់ នៅថ្ងៃទី០៣ ខែឧសភា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសុក្រ ដោយបានដកស្រង់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានឲ្យដឹងថា លោក Vladimir Yakushev រដ្ឋមន្ត្រី និងលោក Dmitry Volkov ដែលជាអនុរដ្ឋមន្ត្រីក្រសួងសំណង់ លំនៅដ្ឋាន និងឧបករណ៍ប្រើប្រាស់...
បរទេស៖ រដ្ឋាភិបាលថៃ បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការលក់ភេសជ្ជៈមានជាតិអាល់កុល នឹងត្រូវបានអនុញ្ញាតជាថ្មី ចាប់ពីថ្ងៃអាទិត្យតទៅ ប៉ុន្តែប្រជាជននឹងអាចផឹកបានតែនៅផ្ទះ និងមិនមែននៅក្នុងភោជនីយដ្ឋានឡើយ ក្រោយពីបម្រាម ត្រូវបានដកចេញវិញនោះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីប្រកាសនេះ ត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette ដែលជាផ្នែកមួយ នៃការបន្ធូរបន្ថយវិធានការតឹងរឹងមួយចំនួន...
វ៉ាសីនតោន៖ និយតករសហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេបានអនុញ្ញាតឱ្យប្រើជាបន្ទាន់ remdesivir ប្រឆាំងវីរុស ដែលមានលក្ខណៈពិសោធន៍ សម្រាប់ព្យាបាលអ្នកជំងឺ ដែលមានជំងឺរលាកសួត ដោយនិយាយថា ការសាកល្បងគ្លីនិក បានបង្ហាញលទ្ធផលល្អ ។ សហរដ្ឋអាមេរិក បានឲ្យដឹងថា “ខណៈដែលមានព័ត៌មាន មានកំណត់អំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការប្រើថ្នាំ remdesivir ដើម្បីព្យាបាលមនុស្ស នៅក្នុងមន្ទីរពេទ្យជំងឺកូវិដ-១៩ រដ្ឋបាលឱស...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ លើកឡើងថា លោកនឹងមានអ្វីនិយាយ អំពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលវេលា សមស្របណាមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។ លោកប្រធានាធិបតី ត្រាំ បានធ្វើការអត្ថាធិប្បាយជុំវិញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជៀង បានរាយការណ៍អំពីបង្ហាញមុខដល់ប្រជាជនសាធារណៈ ក្រោយពីលោកបានអវត្ដមាន...
ក្នុងខណៈដែល ពិភពលោកកំពុងប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លាជាមួយនឹងកូវិដ~១៩ ដែលជាសត្រូវរួមរបស់មនុស្សជាតិ នៅលើផែនដី មានបណ្តាញផ្សាយព័ត៌មាន ក្នុងស្រុក និងក្រៅប្រទេសកម្ពុជា មួយចំនួនដែលស៊ីឈ្នួល បម្រើបរទេសក៌ដូចជាក្រុមដែលអះអាងតាំងខ្លួនថា ជាអ្នកវិភាគឯករាជ បាននាំគ្នានិយាយរិះគន់ វាយប្រហាររដ្ឋាភិបាល លោក ហ៊ុន សែនថា បាន យកបញ្ហា កូវិដ~១៩ ដើម្បីបំបិទសិទ្ធិសេរីភាព សារព័ត៌មាននៅកម្ពុជា។ ពួកគេបានចាត់ទុក...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានេីកឡេីងថាសហរដ្ឋអាមេរិក កំពុងត្រៀមសម្រាប់ព្រឹត្តិការណ៍ណាមួយនៅកូរ៉េខាងជើង ខណៈដែលខ្លួនឃ្លាំមើលរបបនេះយ៉ាងជិតស្និទ្ធ ចំពេលមានរបាយការណ៍ដែលមិនបានបញ្ជាក់អំពីសុខភាពរបស់មេដឹកនាំលោក គីម ជុងអ៊ុន។ ថ្លែងនៅក្នុងកម្មវិធីវិទ្យុមួយឈ្មោះថា“ ស្កត់សាន់សូវ” លោក Pompeo បានបង្ហាញថាវាមិនធម្មតាទេ ប៉ុន្តែលោកមិនដែលគិតថាមេដឹកនាំកូរ៉េខាងជើង មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាងពីរសប្តាហ៍នោះទេ។ លោកគីម ជុងអ៊ុន ត្រូវបានគេឃើញចុងក្រោយដោយលោកធ្វើជាអធិបតីក្នុងកិច្ចប្រជុំនយោបាយរបស់គណបក្សពលករកំពុងកាន់អំណាចនៅថ្ងៃទី១១ ខែមេសា។ លោក...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានព្រមព្រៀង ជាមួយប្រទេស មួយចំនួន ដើម្បីបន្ធូរបន្ថយបទប្បញ្ញត្តិ ធ្វើដំណើរឆ្លងកាត់ព្រំដែន សម្រាប់មន្រ្តីអាជីវកម្មសំខាន់ៗ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោកដោយមិនធ្វើឱ្យ អន្តរាយដល់កិច្ចខិតខំប្រឹងប្រែង ជាសកល ដើម្បីដោះស្រាយជំងឺនេះ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ស្រី យូ មីងហេ បានចូលរួមក្នុងកិច្ចប្រជុំជាក់ស្តែង ជាមួយសមភាគីរបស់លោកស្រី មកពីប្រទេសសឹង្ហបុរី កាណាដាអូស្ត្រាលី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១ ខែឧសភា បានឲ្យដឹងថា ដ្ឋាភិបាលអូស្រ្តាលី នឹងធ្វើការជួបជុំគ្នាពិនិត្យឡើងវិញ នូវដំណាក់កាលដំបូងដើម្បីធ្វើការ ដកចេញនូវការរឹតបន្តឹង ក្នុងប្រទេសសាជាថ្មីម្តងទៀតនា ថ្ងៃទី ៨ ខែឧសភាខាងមុខនេះ។ គណៈរដ្ឋមន្រ្តី ដែលមានសមាសភាពដូចជា លោកនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរដ្ឋ ព្រមទាំងអជ្ញាធរដែនដី បានធ្វើការពិភាក្សាគ្នា ដើម្បីពិចារណា ក្នុងការបន្ធូរបន្ថយការរឹតត្បិតនៅ...
បរទេស៖ ក្រុមការងារណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានឈប់ចេញព័ត៌មាន ស្តីពីចំនួននៃការវាយប្រហារ របស់ពួកតាលីបង់ ដោយបច្ចុប្បន្ននេះ ត្រូវគេគិតថា ព័ត៌មានមានភាពរសើបខ្លាំង ក្នុងការចេញផ្សព្វផ្សាយ។ អគ្គអធិការកិច្ចពិសេស ទទួលបន្ទុកស្ថាបនា អាហ្វហ្គានីស្ថានឡើងវិញ ដែលរដ្ឋសភាអាមេរិក បង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីឲ្យឃ្លាំមើល ប្រាក់មូលនិធិអាមេរិក ដែលចំណាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងអំណរគុណ ចំពោះជនបរទេស ជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែង នៅកោះរ៉ុង ក្នុងការចូលរួម ជាមួយលោកឧកញ៉ា ក្នុងការអភិរក្សសត្វព្រៃ តាមរយៈការប្រគល់ សត្វពង្រូលមួយក្បាល ដើម្បីយកទៅព្រលែង នៅតំបន់ព្រៃធម្មជាតិ ។ តាមការអោយដឹង ពីជនបទេសខាងលើនេះ បានអោយដឹងថា សត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុង រីស៊តរបស់ពួកគាត់...
បរទេស៖ មន្ត្រីនាំពាក្យឲ្យយោធាអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទង្វើប្រកបដោយភាពគឃ្លើន ណាមួយ ធ្វើឡើង ដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស នឹងត្រូវជួបគ្នាជាមួយការ វាយបកដ៏ខ្លាំងក្លាវិញ។ នាយឧត្តមសេនីយ៍ លោក Abolfazi Shekarchi បានមានប្រសាសន៍ថា ភាពគឃ្លើនបែបនោះដែលអាមេរិកធ្វើឡើង នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានការឆ្លើយតបវិញភ្លាមៗ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រទី១ ខែឧសភានេះ បានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសអូស្ត្រាលី បានសម្រេចចិត្ត បាញ់សម្លាប់បុរសម្នាក់ ដែលបានធ្វើសកម្មភាព ចាក់ឲ្យរបួសមនុស្ស ជាច្រើននាក់ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងតំបន់Pilbara។ ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រមាណជា៥នាក់ បានទទួលរងរបួស ដោយសារបុរសម្នាក់នោះ និងក្នុងនោះមាន២នាក់ទទួលរងរបួសធ្ងន់ ។ អ្នកដែលបានឃើញហេតុការណ៍ ផ្ទាល់បាននិយាយថា...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារ បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល កម្ពុជា សម្ដេច តេជោ ហ៊ុន សែន នឹងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យរួចផុតពីគ្រោះភ័យនៃមេរោគ កូវីដ- ១៩...
ភ្នំពេញ ៖ ស្នងការការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល នៃការត្រួតពិនិត្យជាតិស្រវឹង នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម ៖ ១. ពិន័យអ្នកបើកបរ យានយន្ត ដែលមានជាតិស្រវឹង ចាប់ពី ០,២៥ ដល់០,៣៩ ចំនួន = ០៦ នាក់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសស៊ីរី បាននិយាយនៅថ្ងៃសុក្រនេះថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានបាញ់គ្រាប់រ៉ុកកែត ជាច្រើនគ្រាប់ ចេញពីតំបន់ Golan Heights ដែលអ៊ីស្រាអែលគ្រប់គ្រង់ ទៅលើគោលដៅ នៅខាងក្នុងប្រទេសស៊ីរីភាគខាងត្បូង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ប៉ុស្តិ៍កងជីវពលជាច្រើនកន្លែង នៅជិតខេត្ត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសាបានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងនៅថ្ងៃនេះ បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់ រហូតទៅដល់ ៦៤១លានដុល្លារ នៅក្នុងត្រីមាសទី១នេះហើយ កំពុងត្រៀមផែនការកាត់បន្ថយ កម្លាំងពលកម្មនិងផលិតកម្មផលិត យន្តហោះរបស់ខ្លួនផងដែរ។ ក្នុងនោះផងដែរក្រុមហ៊ុន ក៏បានប្រកាសនឹងបញ្ចប់ដំណើរការ ផលិតយន្តហោះ 737 Maxផងដែរ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី១ ជាមួយនឹងប្រាក់ចំណូលដែលមាន ១៦,៩...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៤,៣ ភាគរយក្នុងខែមេសា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារគ្រោះថ្នាក់នៃជំងឺរាតត្បាត និងការធ្លាក់ចុះតម្លៃប្រេង ហើយបានជួបនឹង ឱនភាពពាណិជ្ជកម្មប្រចាំខែដំបូង ចាប់ពីឆ្នាំ២០១២ ។ ការនាំចេញទៅក្រៅប្រទេស បានឈានដល់ ៣៦,៩ ពាន់លានដុល្លារកាលពីខែមុនធៀបនឹង ៤៨,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ស្របពេលនឹងការបង្កេីនអនាម័យ សុខភាពអាយុជីវិត ប្រជាពលរដ្ឋ តរូវតែចូលរួមគោរព ច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងរាល់ថ្ងៃ ហើយស្លាប់ច្រេីនជាងជំងឺឆ្លងកូវីវីដ-១៩ ទៅទៀត។ សម្ដេចតេជោបានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ថា ប្រជាពលរដ្ឋ...
បរទេស៖ នៅថ្ងៃសុក្រ ទី១ ខែឧសភា មហាសេដ្ឋីដែលជាស្ថាបនិក របស់ក្រុមហ៊ុន Microsoft លោក Bill Gate បានសរសេរនៅក្នុង blog របស់លោកថា បច្ចុប្បន្នលោកមាន បេក្ខភាពជោគជ័យពី ៨ ទៅ១០ ហើយសម្រាប់ការផលិត វ៉ាក់សាំងការពារវិរុសកូរ៉ូណា។ លោក Bill Gate...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែបញ្ជូនប៉ូលីសម្ងាត់ ឲ្យតាមដានបង្ក្រាបមនុស្សនៅក្នុងប្រទេស ដែលកំពុងតែផ្សព្វផ្សាយ ពាក្យចចាមអារាម ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ដោយផ្អែកលើកិច្ចសន្ទនាគ្នា ជាមួយប្រភពនៅក្នុងប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មានជប៉ុន Asia Press’ Korean បានរាយការណ៍នៅពេលថ្មីៗនេះថា ចំនួនប្រជាជនកូរ៉េខាងជើង ដែលជឿថា លោក...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីបញ្ចប់ រោងចក្រផលិតជី ដែលការបង្ហាញខ្លួន ជាសាធារណៈលើកដំបូងរបស់លោក បន្ទាប់ពីអវត្តមានរយៈពេល ២០ថ្ងៃដែលបង្កឱ្យមានពាក្យចចាមអារាម អំពីសុខភាពរបស់លោក។ ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលកូរ៉េបានរាយការណ៍ថា លោក គីម បានកាត់ខ្សែបូណ៍ នៅក្នុងពិធីប្រារព្ធពិធីបញ្ចប់រោងចក្រ ផលិតជីស៊ុនឆុនផូផាត់ហ្វិច នៅសាន់ឈុ ន ភាគខាងជើងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ។...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី Mikhail Mishustin បានជម្រាបដល់លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ថា គាត់មានរោគសញ្ញាដែលបញ្ជាក់ថា បានឆ្លងជំងឺកូវីដ១៩ ហើយសុំលាលែងពី...