សេអ៊ូល៖ លោក Chung Euisun អនុប្រធានប្រតិបត្តិ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប បានស្នើនូវតម្រូវការចំនួន ៣ ដើម្បីសម្រេចបាននូវសង្គមមួយ ដែលដើរដោយថាមពលអ៊ីដ្រូសែន ក្នុងអំឡុងពេលប្រជុំអាជីវកម្មសកល នៅទីក្រុងប៉ារីស។ នៅក្នុងការប្រជុំទូទៅ របស់ក្រុមប្រឹក្សាអ៊ីដ្រូសែន នៅថ្ងៃទី ២០ ខែមករា (ម៉ោងក្នុងតំបន់) អនុប្រធានប្រតិបត្ដិរូបនេះ បានស្នើនូវវិធីសាស្ត្រសំខាន់ៗចំនួន ៣ ដើម្បីជំរុញការប្រើប្រាស់អ៊ីដ្រូសែន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានអគ្គិភ័យ បំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ នាឱកាសបុណ្យឆ្នាំចិន-វៀតណាម។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤-២៧ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃអង្គារនេះថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ០,២ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមករា ដែលជាអត្រាធ្លាក់ចុះទាបបំផុតក្នុងមួយឆ្នាំ ដោយសារតែការនាំចេញ គ្រឿងអេឡិចត្រូនិចនៅក្រៅប្រទេស បានស្ទុះងើបឡើងវិញ។ យោងតាមសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសនេះ មានចំនួន ២៥,៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១ ដល់ ២០...
ភ្នំពេញ ៖ ក្រោយប្រទះឃើញ ចម្លាក់ទោល «សត្វម្ករ» នៅទំនប់ទឹកមុជ ជើងភ្នំគូលេន ស្ថិតនៅទិសពាយ័ព្យ នៃរមណីយដ្ឋាន ប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប អាជ្ញាធរអប្សរា បានធ្វើការបកស្រាយ អំពីចម្លាក់ដ៏កម្រមួយនេះ។ យោងតាមការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០បានឲ្យដឹងថា...
ប្រភពដើមនៃ “The String of Pearls” ៖ នៅឆ្នាំ ២០០៤ ក្រុមហ៊ុនប្រឹក្សាយោបល់ អាមេរិក Booz Allen Hamilton បានបង្កើតទ្រឹស្តី“ String of Pearl” ដែលបង្ហាញថាចិន នឹងព្យាយាមពង្រីកវត្តមាន កងទ័ពជើងទឹកខ្លួន ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែនសមុទ្រស៊ីវិល...
បរទេស៖ ជាមួយនឹងទាហាន អាមេរិកជិត ៣៩.០០០ នាក់ ដែលត្រូវបានដាក់ពង្រាយ នៅទូទាំងប្រទេសអាល្លឺម៉ង់ កងទ័ពអាមេរិកាំង Garrison Bavaria ដែលមានមូលដ្ឋាននៅ Grafenwohr ត្រូវបានគេគិតថា ជាមូលដ្ឋានយោធាអាមេរិក ធំបំផុតមួយនៅឯបរទេស ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរអរគុណ ចំពោះប្រជាពលរដ្ឋ ដែលជាជនរួមឈាម បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុសន្តិភាពជាតិ ។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា សន្តិភាពដែលកម្ពុជា ខិតខំរកបានដោយ លំបាកបំផុត ហើយដែលបានថែរក្សា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃ ក្រសួងមហាផ្ទៃ បានថ្លែង កោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនានា ដែល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការចុះផ្សព្វផ្សាយអប់រំ ច្បាប់ស្ដីពី សុវត្ថិភាព ចរាចរណ៍ផ្លូវគោកកន្លងមកនេះ ក្នុងនោះក៏មាន ស្ថាបន័បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិង...
ភ្នំពេញ ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលប្រព័ន្ធផ្សព្វផ្សាយឈានមុខគេនៅកម្ពុជា បានទទួលប័ណ្ណសរសើរ ក្នុងសកម្មភាពចូលរួមផ្សព្វផ្សាយអប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាលើកទី៤ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង...
ខាងក្រោមនេះ ជាការដកស្រង់ ពីអត្ថបទរបស់កាសែតទ្បឺម៉ុងរបស់បារាំង ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលលោក ស៊ាន វិសុទ្ធ អតីតប្រធានរដ្ឋបាល នៃសាលាក្តីខ្មែរក្រហម បានយកមកបង្ហាញ។ ប្រទេសចិនធ្វើខ្លួនជាដៃគូមិនអាចខ្វះបាន និងមានសារប្រយោជន៍ ចំពោះប្រទេសមីយ៉ាន់ម៉ា។ ឆ្លៀតឱកាស ដែលប្រទេសជិតខាងខ្លួនមីយ៉ាន់ម៉ា ស្ថិតនៅក្នុងភាពឯកា ដោយសាររឿង ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក្រុងប៉េកាំង ពង្រីកសហប្រតិបត្តិការក្នុងក្របខណ្ឌ...
វ៉ាស៊ីនតោន៖ អនុប្រធាននៃអគ្គសេនាធិការចំរុះ សហរដ្ឋអាមេរិក បានឲ្យដឹងថា លោកមាន“ ទំនុកចិត្ត ១០០ ភាគរយ” លើសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការការពារខ្លួនពីមីស៊ីលថ្មី របស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ នាយឧត្តមសេនីយ៍ John Hyten បានធ្វើការកត់សម្គាល់ នៅក្នុងសិក្ខាសាលាមួយ នៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដោយកត់សម្គាល់ថា កូរ៉េខាងជើងបានបោះជំហានយ៉ាងសំខាន់...
បរទេស៖ ព្យុះបាននាំមកនូវភ្លៀងធ្លាក់ យ៉ាងខ្លាំងដល់តំបន់ដែលរងការវាយប្រហារដោយភ្លើងឆេះព្រៃ នៅភាគខាងកើតប្រទេសអូស្ត្រាលី ប៉ុន្តែអាជ្ញាធរព្រមានថា វិបត្តិភ្លើងឆេះព្រៃរបស់ប្រទេសនេះនៅតែបន្ត វែងឆ្ងាយនៅឡើយ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ភ្លើងឆេះជាង ៨០កន្លែង កំពុងឆេះនៅទូទាំង New South Wales (NSW) និងរដ្ឋ...
កែប: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សារព័ត៌មានសំខាន់ខ្លាំងណាស់ សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពជាក់ស្តែងសង្គម អរិយធម៌ វប្បធម៌ ការអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងពិធី ប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មានថ្មីខេត្តកែប, លោក រស់ ឧត្តុង្គ ត្រូវបានប្រកាស ចូលកាន់មុខតំណែង...
សេអ៊ូល៖ ក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃអង្គារនេះថាប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនកងទ័ពទៅកាន់ច្រក សមុទ្រហូម៉ូស ដោយពង្រីកតំបន់ប្រតិបត្តិការ របស់អង្គភាពប្រឆាំងការលួចចម្លងរបស់ខ្លួន ដែលបានដាក់ពង្រាយនៅក្បែរនោះ ដើម្បីជួយការពារផ្លូវទឹកយុទ្ធសាស្ត្រ។ ប៉ុន្តែក្រសួងនឹងមិនចូលរួម ជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ហេីយនឹងបើកប្រតិបត្តិការ ដោយឯករាជ្យបើតាមការពិចារណាលើ ទំនាក់ទំនងរបស់ខ្លួន ជាមួយអ៊ីរ៉ង់។ ចំពេលមានភាពតានតឹង ជាមួយអ៊ីរ៉ង់សហរដ្ឋអាមេរិក បានស្នើសុំឱ្យកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀតចូលរួម ក្នុងសម្ព័ន្ធយោធា ដើម្បីការពារដែនទឹកហើយទីក្រុងសេអ៊ូល បានឲ្យដឹងថាខ្លួនកំពុងថ្លឹងថ្លែងនូវជម្រើសចម្រុះ...
បរទេស៖ ភាពតានតឹង ក្នុងតំបន់បានកើនឡើង កាន់តែខ្លាំងនាពេលថ្មីៗនេះ បន្ទាប់ពីការសម្លាប់ មេបញ្ជាការយោធាកំពូល របស់អ៊ីរ៉ង់លោក Qasem Soleimani នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក សំដៅទៅលើព្រលានយន្តហោះ អន្តរជាតិ Baghdadi កាលពីថ្ងៃទី ៣ ខែមករា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា...
ភ្នំពេញ៖លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងប្រាប់ប្រតិភូ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) កាលពីថ្ងៃទី២០ ខែមករាថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបើកចំហទីផ្សារកសិផល ដល់ប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសផ្លែស្វាយ នឹងត្រូវអនុញ្ញាត ឲ្យនាំចូលជាលើកដំបូងដោយផ្ទាល់ ទៅកាន់ទីផ្សារចិនតែម្ដងពោល គឺលែងមានការនាំឆ្លងកាត់ប្រទេសទី៣ ដូចកាលពីមុនទៀតហើយ។ សូមរំលឹកថា ប្រសិនបើដំណើរការបានយ៉ាងរលូន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារដាស់តឿន ដល់អ្នកបើកបរថា បើសិនរកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវដកប័ណ្ណបើកបរ មិនអនុញ្ញាតឲ្យបើកបរពេញមួយជីវិត ចំណែកអ្នកស្រវឹង ត្រូវដកប័ណ្ណបណ្តោះអាសន្ន ។ សម្តេចអះអាងថា ការធ្វើបែបនេះ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ បានសម្លាប់មនុស្ស១,៩៨១នាក់ និងរងរបួស...
អាប៊ូចា៖ យោងតាមសារជីវកម្ម ប្រេងកាតជាតិ របស់រដ្ឋ នៃប្រទេសនីហ្សេរីយ៉ា ហៅកាត់ថា (NNPC)បានឲ្យដឹងនៅថ្ងៃចន្ទថា ចំនួននៃអ្នកស្លាប់ ដោយសារផ្ទុះឆេះបំពង់ បង្ហូរប្រេងមួយកន្លែង នៅក្រុង Lagos ដែលជាតំបនសេដ្ឋកិច្ច ពិសេសរបស់ប្រទេស នីហ្សេរីយ៉ា បានកើនដល់៥នាក់ ។ ទីភ្នាកងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។...
ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្ត/ក្រុង នៃប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ ក៏បានអប់រំ ជាចម្បងដល់សិក្ខាកាម ជាងមួយពាន់នាក់ពាក់ព័ន្ធ នឹងសារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។ ការបញ្ចប់នេះបានធ្វើឲ្យ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្លាយជាក្រុមហ៊ុន ឈ្មួញជើងសារ...
ភ្នំពេញ៖ នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២០នេះ បុរី អូរ៉ូរ៉ា ស៊ីធី និងរៀបចំស្តង់ផ្តល់ព័ត៌មាន នៅផ្សារម៉ាក្រូ អតិថិជន ដែលបានកក់ប្រាក់ នៅថ្ងៃនេះ នឹងទទួលបានការចាប់រង្វាន់ ដែលមានជាសាច់ប្រាក់ រហូតដល់ ១០ ០០០ដុល្លារអាមេរិក រួមទាំងបរិក្ខាប្រើប្រាស់ទំនើបៗ ជាច្រើនទៀត។ លោក ឃិន សារ៉ាត់...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានកោតសរសេរកិច្ចព្រមព្រៀងជំនួញ ដែលចុះហត្ថលេខា កាលពីសប្ដាហ៍មុន ជាមួយប្រទេសចិនថា ធ្វើឲ្យចំណងមិត្តភាពជាមួយទីក្រុងប៉េកាំង ប្រសើរឡើងខ្លាំង ដោយលោកនិយាយថា វាប្រសើរខ្លាំងជាងការរំពឹងទុក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អង់គ្លេស Ibtimes នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនចេះឈប់ឈរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានឈានដល់ដំណាក់កាល ប្រកាសអាសន្នហើយ។ នេះជាប្រសាសន៍ របស់សម្តេចនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងឱាសអញ្ជើញប្រជុំបូក...
បរទេស ៖ មន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងសេអ៊ូលកំពុងតែពិចារណារកផ្លូវរក្សាកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងចើង ស្តីពីការអនុញ្ញាត ឲ្យប្រជាជនរបស់ខ្លួន ធ្វើដំណើរទៅប្រទេសកុម្មុយនិស្តឯកោនេះ តាមលក្ខណៈឯកជន ដោយសង្កត់ធ្ងន់ថា បញ្ហានោះមិនមែនជាកម្មវត្ថុ នៃទណ្ឌកម្មអន្តរជាតិនោះទេ។ មន្ត្រីក្រសួងកូរ៉េខាងត្បូង តាមសេចក្តិរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងកំពុងតែពិចារណាពីជម្រើសផ្សេងៗគ្នា ស្តីពីដំណើរទេសចរណ៍កម្រាន្តឯកជន ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយរួមបញ្ចូលទាំងរបៀបដែលយើងនឹងពិគ្រោះគ្នាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហានេះ ហើយនឹងមានរឿងត្រូវពិភាក្សាគ្នា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាត ឲ្យសហព័ន្ធសហជីពសេរីកម្មករកម្ពុជា ប្រារព្ធពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបគម្រប់១៦ឆ្នាំនៃ ការទទួលមរណៈភាព វីរជនកម្មករ លោក ជា វិជ្ជាដែលត្រូវបានឃាតកសម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ យ៉ាងសាហាវឃោរឃៅ ក្បែររបងវត្តលង្កា ។ កម្មវិធីគោរពវិញ្ញាណក្ខន្ធ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា...
ភ្នំពេញ៖ នៅថ្ងៃអង្គារ១២ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចរណ៍ WESTERDAM សញ្ជាតិ NETHERLAND មានបណ្តោយ ២៨៥ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ បាននាំអ្នកដំណើរចំនួន...
ស្វាយរៀង៖ មានករណីសិស្ស នៅអនុវិទ្យាល័យខ្ជាយ មានសភាពវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងសន្លប់ ចំនួន ៦ នាក់ស្រី និងសិស្សវិទ្យាល័យ ហ៊ុន សែន ប្រសូតិចំនួន៤នាក់ មានអាការៈមិនស្រួលខ្លួន ក្រោយពីបានបញ្ចូន មកដល់មន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ។ លោកវ៉ា វុទ្ធី អនុប្រធានការិយាល័យអប់រំ...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប នឹងពិភាក្សារកគ្រប់វិធីទាំងអស់ ដើម្បីបន្តរក្សាបទឈប់បាញ់គ្នាផ្លូវការមួយ នៅក្នុងប្រទេសលីប៊ី ប៉ុន្តែដំណោះស្រាយសន្តិភាពណាមួយ នឹងត្រូវការជាចាំ បាច់នូវការគាំទ្រពិតប្រាកដ ពីសហភាពអឺរ៉ុប ដើម្បីរក្សាវា។ ដោយត្រូវគេសួរថា តើសហភាពអឺរ៉ុបអាចនឹងពិចារ ណាដល់បេសកកម្មរក្សាសន្តិភាព យោធាដែរឬទេនោះ លោក Josep Borrell បានមានប្រសាសន៍...
តាកែវ ៖ ក្រុមកម្មារិនីរោងចក្រដេសម្លៀកបំពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ប្រមាណជឹត៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ អង្គារ៏ ទី ២១ ខែ មករា ឆ្នាំ ២០២០នេះ។ លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងទទួលស្គាល់ថា...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានបញ្ជាឱ្យមានការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគវីរុសកូរ៉ូណាវីរុស ដែលបណ្តាលឱ្យមាន ករណីជំងឺរលាកសួត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយណែនាំទាក់ទង នឹងស្ថានភាពជំងឺរលាកសួត លោកស៊ី ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម...
បរទេស៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានដាក់ពាក្យបណ្តឹងទៅប៉ូលីសបន្ទាប់ ពីឈ្មោះរបស់លោកស្រី ត្រូវបានប្រើដើម្បីចុះ ឈ្មោះគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រីយីងឡាក់ បាននិយាយកាលពីថ្ងៃច័ន្ទថា ទំព័រហ្វេសប៊ុក ជាច្រើនដែលមានឈ្មោះថា“ យីងឡាក់ស៊ីណាវ៉ាត្រា” គឺមិនពិតទេ។ ប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី...