ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទំាងពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី ២០០.០០០នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ។ សាកលវិទ្យាល័យខាងលើ បានបង្ហាញទិន្នន័យឲ្យដឹងថា ពលរដ្ឋសរុបចំនួន ២០០.៦៩៨នាក់ បានស្លាប់ដោយសារជំងឺ គិតត្រឹមម៉ោង...
ភ្នំពេញ៖ ហេតុអ្វី បានជាវៀតណាម ចូលមកបោះតង់ នៅតំបន់ស ព្រំដែនខេត្តកណ្ដាល និងវៀតណាម បានដោយងាយស្រួល ខណៈដែលការបោះតង់នេះ មិនអាចធ្វើឡើង ក្នុងរយៈពេលមួយព្រឹក បាននោះទេ ។ តើមកពីអាជ្ញាធរខេត្តកណ្ដាល និងវរៈការពារព្រំដែន អសមត្ថភាព ឬមិនហ៊ានតតាំង ជាមួយភាគី វៀតណាម? មជ្ឈដ្ឋាននានា បានសម្ដែងការរិះគន់ថា ការដែលវៀតណាមបោះតង់រួចហើយ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា យោងតាមទិន្នន័យចុងក្រោយ ចេញដោយក្រសួងសុខាភិបាល របស់ប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃអាទិត្យនេះបានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១២.៧២៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ ២៦៩នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន ។ ទិន្នន័យបានប្រកាសឲ្យដឹងថា អ្នកជំងឺចំនួន ១៥នាក់ បានស្លាប់ និងមនុស្ស៧៨៣នាក់...
រតនគិរី ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ចាន់ សារុន ប្រធានក្រុមកាក បាទក្រហមកម្ពុជា សង្កាត់ឡាបានសៀក ក្រុងបានលុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមខេត្តរតនគិរី ផ្តល់ជូនគ្រួសារ លោកយាយ គង់ គឹមហឿន អាយុ៧៤ឆ្នាំ មានជំងឺទឹកនោមផ្អែម...
ពោធិសាត់ ៖ ថវិកាចំនួន ២១១ ០០០ដុល្លារ ដែលទទួលបានមក ពីការចូលរួមចែករំលែក របស់អង្គភាពអគ្គីសនីកម្ពុជា អាជ្ញាធរអគ្គីសនីកម្ពុជា សប្បុរសជន និង បណ្តាក្រុមហ៊ុននានា យកមកប្រគល់ជូន ដល់សាខាកាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដើម្បីទុកប្រើប្រាស់ ក្នុងពេលដែលប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ជួបកង្វះខាត និងអ្នកងាយរងគ្រោះ និងជួបឧប្បទ្ទហេតុផ្សេងៗ ។ ពិធីប្រគល់...
បរទេស៖ លោក Sue Mi Terry សមាជិកជាន់ខ្ពស់នៃ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលបានបម្រើការជា អ្នកវិភាគជាន់ខ្ពស់របស់ CIA ទៅលើស្ថានការណ៍នៅកូរ៉េ និងបានធ្វើការលើ គោលនយោបាយប្រទេសកូរ៉េ នៅឯក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងរដ្ឋបាលលោក ប្រធានាធិបតតី George W. Bush និងរដ្ឋបាល បារ៉ាក់...
ភ្នំពេញ៖ សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានថ្លែងនូវសមានចិត្តដ៏មុតមាំ ប្រកដោយសហភាតរៈ ជូនចំពោះអ្នកកាសែតវ័យចំណាស់ ដែលអ្នកខ្លះ បានចូលនិវត្តន៍ និងអ្នកខ្លះទៀត បន្តបេសសកម្មលើវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយ នៅស្នាក់ការកណ្តាលសសកច នាបុរីរុងរឿង ខណ្ឌជ្រោយចង្វារ...
ម៉ាឌ្រីដ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៥ ខែមេសានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអេស្បាញ បានប្រកាសអះអាងហើយថា ខ្លួននឹងនៅតែបន្តគោលការណ៍សុវត្ថិភាព ចំពោះវិរុសរាតត្បាតកូវីដ១៩ដដែល នៅតាមបន្ទាត់ព្រំដែន ដីគោករបស់ខ្លួន រហូតដល់ថ្ងៃទី១០ខែឧសភា។ នេះមានន័យថា ការឆ្លងកាត់ធ្វើដំណើរ រាងប្រទេសបារាំង និងប័រទុយហ្គាល់ នឹងមិនអាចធ្វើបានឡើយ រហូតដល់ខែក្រោយ ។ គួរឲ្យដឹងដែរថា ការប្រកាសបន្តការបិទច្រកព្រំដែននេះ ធ្វើឡើងជាលើកទី៣ហើយ...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៥ ខែមេសានេះ បានឲ្យដឹងថា រដ្ឋចំនួន ៣ របស់ អាមេរិកបានអនុញ្ញាត ឱ្យហាងមួយចំនួន បើកដំណើរការឡើងវិញ បន្ទាប់ពីមានវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាហើយ ខណៈនេះផងដែរ ចំនួនអ្នកស្លាប់នៅក្នុង ប្រទេសបានកើនឡើង ទៅដល់ ៥១០០០ នាក់មកហើយ។...
ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអត់ធ្មត់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះវិធានការនានា ជាពិសេសបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ។ សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ...
ព្រៃវែង ៖ បុរសម្នាក់ ជាអ្នកបើកបរ រថយន្តឈ្មួល តណ្ហាឡើង ពុះកញ្ជ្រោលរោលរាល ចាប់បង្ខំស្ត្រី ជិះរថយន្តជាមួយ សេពសន្ថវះ បានសម្រេច នៅលើរថយន្ត របស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ករណីឃាត់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៤៣នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ នគរបាលស្រុកមេសាង ខេត្តព្រៃវែង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹងចំណងមិត្តភាព ជាមួយសេដ្ឋកិច្ចធំ ៗ នៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ ពិភពលោកមានភាពប្រសើរឡើងវិញ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយជំងឺរាតត្បាតកូវីដ-១៩ថ្មី។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Park Yang-woo បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ដ៏អស្ចារ្យមួយរបស់ G-20 ថា “កូរ៉េខាងត្បូង នឹងពង្រីកចំណងទាក់ទង ជាមួយបណ្តាប្រទេសផ្សេងៗគ្នា នៅជុំវិញពិភពលោក...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៥ ខែមេសានេះបានឲ្យដឹងថា ប្រទេសបានអនុញ្ញាតិ ឲ្យហាងអាជីវកម្មតួចៗ ដំណើរការវិញ ហើយក្រោយការ ប្រកាសបិទ ប្រទេសអស់ រយៈពេលជាង១ខែ ក្រោយមកដោយសារ តែវិបត្តិកូវីដ១៩។ ក្រសួងមហាផ្ទៃ របស់ឥណ្ឌា បាននិយាយថា ទោះបីជាយ៉ាងណាក្តី បុគ្គលិកតែពាក់កណ្តាលប៉ុណ្ណោះ ដែលនឹងអនុញ្ញាតិឲ្យចូលធ្វើការវិញ ហើយនិងបន្តធ្វើ តាមគោលការណ៍សុវត្ថិភាព...
បរទេស ៖ ប្រទេសស៊ែប៊ី នៅថ្ងៃសៅរ៍នេះ បានបញ្ជូនយន្តហោះ ចំនួន៤គ្រឿង ដឹកគ្រឿងបរិក្ខារពេទ្យ រួមមានស្រោមដៃ ម៉ាស់ និងសម្លៀកបំពាក់ការពារ ទៅកាន់ប្រទេសអ៊ីតាលី សម្រាប់ជាការបរិច្ចាគ ជួយដល់ប្រទេស ជាសមាជិកសហភាពអឺរ៉ុប ដោះស្រាយបញ្ហាឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា ។ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានមានប្រសាសន៍ថា...
បរទេស៖ អ្នកជំនាញផ្នែកសុខភាព សាធារណៈកំពូលរបស់ ប្រទេសចិនបាននិយាយថា ប្រទេសចិន អាចមានវ៉ាក់សាំងប្រឆាំងនឹង មេរោគ Covid-19 សម្រាប់ការប្រើជាបន្ទាន់នៅខែកញ្ញា និងសម្រាប់សាធារណជន ទូទៅនៅដើមឆ្នាំក្រោយ ។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយ...
បរទេស៖ អ្នកកបើកយន្ដហោះ Jet-liner លោក Thanun Khantatatbumroong បានសម្រេចចិត្តចាប់ផ្តើមរត់ម៉ូតូ ដោយផ្តល់សេវាអាហារដល់ផ្ទះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍របស់គាត់ បានផ្អាកសេវាកម្មក្នុងអំឡុងពេលមានវិបត្តិ Covid-19 ដោយកាត់បន្ថយប្រាក់ចំណូល របស់គាត់ជាង ៥០ ភាគរយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានបន្តព្យាបាល អ្នកជំងឺឆ្លងកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត សរុបកើនដល់ ១១៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ ៣នាក់ទៀតតែប៉ុណ្ណោះ ៕
បរទេស៖ ប្រជាជននៅរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង បានចាប់ផ្តើមទិញរបស់ ប្រើប្រាស់ស្តុកទុក នៅពេលមានពាក្យចចាមអារ៉ាម អំពីការស្លាប់របស់មេដឹកនាំ ប្រទេសគឺលោកគីមជុងអ៊ុន។ នេះបើយោងតាមកាសែត Washington Post ។ ប្រជាជនបានរាយការណ៍ថា បានទិញអ្វីៗគ្រប់យ៉ាងតាំង ពីស្រារហូតដល់ត្រីកំប៉ុង ក្នុងពេលរបាយការណ៍ស្តីពី “ជំងឺធ្ងន់ធ្ងរ” របស់ប្រធានាធិបតី គីម ឬសូម្បីតែភាពមិនច្បាស់លាស់ នៃការស្លាប់របស់មេដឹកនាំ កំពូលរបស់ប្រទេស។...
រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសប៉ាឡេស្ទីន បានជំរុញឲ្យអ៊ីស្រាអ៊ែល ធ្វើការដោះលែងអ្នកទោសប៉ាឡេស្ទីនម្នាក់ មានរោគសញ្ញាជំងឺកូវីដ១៩ ករណីនេះបានកើតរយៈពេល ៣ថ្ងៃ បន្ទាប់ពីរូបគាត់ ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ West Bank ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ លោក Saeb Erekat...
ភ្នំពេញ៖ ក្រោយចុះត្រួតពិនិត្យឃើញថា ភាគីវៀតណាម បោះតង់រំលោភចូលក្នុងតំបន់សចំនួន ៩កន្លែងនោះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានប្រាប់ឲ្យរុះរើសចេញឲ្យឆ្ងាយ ពីបន្ទាត់ព្រំដែនជាតំបន់សភ្លាមៗ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ពីខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចាត់ឲ្យតំណាង នាំយកអង្ករចំនួន ២តោន និង គ្រឿងឧបភោគ បរិភោគជាច្រើនទៀត សម្រាប់ជាចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តគល់ទទឹង រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរ ព្រះតេជគុណព្រះគ្រូ គូ សុភាព...
ថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ នឹងត្រៀមខ្លួនបើកដំណើរ ការឡើងវិញនៅថ្ងៃទី១ ឧសភា បន្ទាប់ពីការបិទជាបណ្តោះអាសន្ន ដោយសារវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់លោក Sutheerawat Suwannawat នាយកព្រលានយន្តហោះថា ពួកគេនឹងអាចទ្រទ្រង់រាល់ការ ហោះហើរទាំងអស់ដូចពីមុន ប៉ុន្តែការកែសំរួលមួយចំនួន នឹងត្រូវបានទាមទារទាក់ទងទៅ...
បរទេស៖ កូរ៉េខាងត្បូង បានចេញមុខបន្សាបលើ ការរំពឹងទុកកាន់តែច្រើនឡើង ៗ អំពីសុខភាពរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីមជុងអ៊ុន ដោយប្រាប់ CNN ថា លោក គីម គាត់“ មានជីវិត និងមានសុខភាពល្អ” ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៧,៩៥១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,៩៩៣នាក់ អ្នកស្លាប់សរុបចំនួន៖...
បរទេស៖ វាត្រូវបានគេរាយការណ៍ថា ជាការពិតដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិននិងជប៉ុនថា មេដឹកនាំផ្តាច់ការអាយុ ៣៦ ឆ្នាំ របស់ប្រទេសកូរ៉េខាងជើងបានស្លាប់។ ចំណែកប្រភពផ្សេងទៀតបាននិយាយថា លោក គីម ជុងអ៊ុន បានក្លាយជាមនុស្សរុក្ខជាតិ ដោយគ្មានក្តីសង្ឃឹមក្នុងការសង្គ្រោះឡើយ បន្ទាប់ពីការវះកាត់បេះដូង។ ដោយសារតែលក្ខណៈនៃរបបសំងាត់ជ្រុលនៅក្នុងប្រទេសកូរ៉េខាងជើង, ការអះអាង ពីការស្លាប់របស់លោកគីមជុងអ៊ុន ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការផ្ទៀងផ្ទាត់ មុនការប្រកាសរបស់រដ្ឋជាផ្លូវការ។ យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយនៅថ្ងៃទី២៦...
SINGAPORE៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បានរាយការណ៍ករណីឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៦១៨ករណី កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យមានករណីឆ្លងដែលត្រូវបានបញ្ជាក់ សរុបនៅក្នុងប្រទេសនេះកើនដល់ ១២.៦៩៣ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗ ៨១ ភាគរយ ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមមនុស្សដែលគេស្គាល់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៤...
បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់ កំពុងតែឃ្លាំមើលសកម្មភាព អាមេរិកយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែនឹងមិនចាប់ផ្តើមជម្លោះនៅក្នុងតំបន់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ការថ្លែងរបស់លោក រ៉ូហានី ដែលធ្វើឡើងស្របពេលមានភាព តានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់នេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយព្រះចៅនៃប្រទេសកាតា...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា ចំនួនសរុបនៃការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី ត្រូវបានគេបញ្ជាក់ត្រឹមថ្ងៃសុក្រ បានកើនឡើងដល់១០៤.៩១២នាក់ ទន្ទឹមនឹងនេះដែរ ករណីនៅអ៊ីរ៉ង់វិញ បានកើនឡើងដល់៨៨.១៩៤នាក់ ស្របពេលប្រទេសកំពុងបន្តបិទ ។ តួកគី ជាប្រទេសថ្មីដែលបានផ្ទុះឡើងជំងឺ នៅតំបន់មជ្ឈិមបូព៌ា គិតត្រឹមថ្ងៃសុក្រ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣.១២២នាក់ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់២.៦០០នាក់...