បរទេស៖ កាលពីថ្ងៃអង្គារ ទី៧ មករាម្សិលមិញនេះ កងទ័ពនៃកងកម្លាំង ទ័ពអាកាសឥណ្ឌូណេស៊ីបានដាក់ពង្រាយ យន្តហោះចម្បាំងរបស់ខ្លួនចំនួន ៤ គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងដើម្បីប្រឈមមុខ ទៅនឹងទីក្រុងប៉េកាំងបន្ទាប់ ពីទីក្រុងហ្សាការតាបានធ្វើការតវ៉ាមួយចំពោះការរំលោភ របស់ចិនទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ខ្លួន។ ការប្រឈមមុខដាក់គ្នាបានចាប់ផ្តើម តាំងតែពីពាក់កណ្តាលខែធ្នូ នៅពេលដែលនាវាឆ្មាំនៅឆ្នេរសមុទ្រចិន ដែលអមដំណើរដោយទូកនេសាទចិន បានចូលដែនទឹកនៅឯនាយឆ្នេរណាតានូភាគខាងជើង របស់ឥណ្ឌូណេស៊ីហើយវាបានធ្វើឱ្យទីក្រុង ហ្សាការតាកោះហៅឯកអគ្គរដ្ឋទូត ទីក្រុងប៉េកាំងទៀតផងដើម្បី មកពិភាក្សាគ្នា។...
ជាការពិតណាស់ វាមិនមែនជារឿងងាយស្រូលនោះទេ ដែលយើងអាចទទួលបាន ជោគជ័យនៅក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួន ព្រោះមានមនុស្សមួយចំនួនតូច ពួកគាត់ជោគជ័យតែមួយៗនោះទេ តែសំរាប់កកញ្ញាសាលីកាវិញ គឺនៅក្មេងខ្ចី តែគំនិតរកស៊ីរបស់កញ្ញា មិនបានក្មេងនោះទេ ពោលគឺកញ្ញាបានខិតខំរកស៊ី យ៉ាងខ្លាំងទើបទទួលបានជោគជ័យ ទាំងក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនបែបនេះ។ នាយិកាវ័យក្មេងម្នាក់នេះ បាននិយាយថាទម្រាំតែអាច ដើរមកដល់ចំណុចនេះ មិនមែនជារឿងងាយទេ គឺកញ្ញាបានជួប នៅឧបសគ្គយ៉ាងខ្លាំង នឹងរឿងយ៉ាប់នៅក្នុងជីវិតជាច្រើន...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ថា មានហេតុការណ៍អំពីការធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់ប្រទេសអាហ្វហ្គានីស្ថាន០១គ្រឿង ។ ប្រភពព័ត៌មានបឋមបានរាយការណ៍មកថា យន្តហោះយោធារបស់អាហ្វហ្គានីស្ថានបានធ្លាក់ ដែលមានមនុស្សនៅលើនោះជាច្រើននាក់ប្រឈមនឹងសេចក្តីស្លាប់ ។ ព័ត៌មានពិស្តារមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការការពារខ្លួនគឺមិនចាត់ទុក ជាការបង្កើតសង្រ្គាមនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញការការពារខ្លួន គឺជាការទប់ស្កាត់ កុំឲ្យមាន ការឈ្លានពាន មកលើអធិបតេយ្យខ្លួនតែប៉ុណ្ណោះ ជាពិសេស គឺត្រូវតែជៀសឲ្យឆ្ងាយ ពីការធ្វើឲ្យកើតសង្រ្គាម ជាមួយនឹងជាតិសាសន៍ខ្លួនឯង គឺវានិងកើតក្តីអន្តរាយ ដល់ជាតិនិងប្រជាពលរដ្ឋ។ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបែបនេះ ស្របពេលដែលសង្គ្រាមពាក្យសម្ដី...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិធីបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០២០ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា, សាលានាយទាហានសកម្ម នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ លោក ម៉ាណែត សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្ននេះ កម្ពុជាកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ព្រោះវាក៏អាចមានផលប៉ះពាល់ មកលើប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មី ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមករា...
រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។ នេះគឺជាការផ្តល់ជូនកាដូ ដ៏វិសេសវិសាលបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសបងប្អូនកម្មការិនី ជាស្រ្តីសម្រាលកូន ដើម្បីឆ្លើយតប ទៅនឹងជីវភាព របស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាត ក្នុងអំឡុងពេល សម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់ សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត។ យោងតាមរបាយការណ៍ របស់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុប ប្រមាណជាង ៥៧ពាន់លានរៀល ដល់កម្មការិនី ជាសមាជិក ប.ស.ស សម្រាលកូនចំនួន ១៤២៥០៣ នាក់ ដែលមានចំនួនកូន សរុបចំនួន ១៤៣៥០០នាក់ (ស្រ្តីសម្រាល បានកូនភ្លោះពីរ មានចំនួន ៩៧៩នាក់ និងកូនភ្លោះបី មានចំនួន ០៩នាក់) ។ គិតតែក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ៣១ពាន់លានរៀល ត្រូវបានបើកផ្តល់ជូន ដល់កម្មការិនីសម្រាលកូនតាមរយៈ ប.ស.ស. ហើយមានការកើនឡើង រហូតដល់ទៅ ១៩% ធៀបទៅនឹងឆ្នាំ២០១៨ ។ នេះសបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការផ្ទាល់ ។ គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ នឹងទទួលបាន គោលរបបប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖ – សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល – សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល – សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល ៕
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ថា ព្រិលបានវាយប្រហារ មកលើតំបន់ជាច្រើននៅក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមរិក ។ នេះជាទិដ្ឋភាពមួយដែលបង្ហាញ អំពីការធ្លាក់ព្រិលដ៏ច្រើន គ្របដណ្តប់នៅរដ្ឋធានី ដ៏ល្បីល្បាញរបស់អាមេរិក នៅ Pennsylvania Avenue ។ ព្រិលបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងតំបន់ ក្នុងនោះមានឧទ្យាន និងរូបសំណាក...
បរទេស៖ មន្រ្តីជាន់ខ្ពស់របស់អង្គភាពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ខ្លួននឹងបើកការវាយប្រហារទៅលើទីក្រុងឌូបៃក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងទីក្រុង ហៃហ្វា នៅប្រទេសអ៊ីស្រាអែល ប្រសិនបើទឹកដីអ៊ីរ៉ង់ត្រូវបានទម្លាក់គ្រាប់បែកនាពេលអនាគត។ យោងតាមសារព័ត៌មាន Lucis Philippines ចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងប៉ុស្តិ៍ Telegram របស់ខ្លួន IRGC បាននិយាយថា ទីក្រុងទាំងពីរនឹងត្រូវបានកំណត់គោលដៅក្នុងប្រតិបត្តិការទី...
ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី 08 ខែមករា ឆ្នាំ 2020 នេះ ។...
បរទេស៖ នៅព្រឹកព្រលឹមនៃថ្ងៃពុធនេះ ប្រទេស អ៊ីរ៉ង់ បានធ្វើការវាយប្រហារមីស៊ីលចំនួន ២ ទៅលើគោលដៅរបស់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការធ្វើឃាតទៅលើ មេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺឧត្តមសេនីយ៍ Soleimani។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ali Khamenei បានហៅការវាយប្រហារ មីស៊ីលទាំងយប់ទៅលើមូលដ្ឋានអាកាសរបស់អាមេរិកថា ជាការទះកំផ្លៀងអាមេរិក...
បរទេស៖ យ៉ាងហោចណាស់ ទីតាំងយោធាអាមេរិកចំនួនពីរ ត្រូវបានវាយប្រហារ ដែលជាផ្នែកមួយនៃសកម្មភាពសងសឹក ចំពោះការសម្លាប់មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ ឧត្តមសេនីយ៍ Qasem Soleimani នៅទីក្រុងបាកដាត កាលពីថ្ងៃទី ៣ ខែមករា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា កងកម្លាំង ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC)...
ភ្នំពេញ ៖ ក្រុមសហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការទាក់ទងសិទ្ធិមនុស្ស បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា សាងសង់ស្តូបដើម្បីទុករំលឹក ការចង់ចាំដល់អ្នកពាក់ព័ន្ធ ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តព្រះសីហនុ និងខេត្តកែប ។ លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធី នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី...
តេអេរ៉ង់៖ យន្តហោះរដ្ឋអ៊ុយក្រែនមួយគ្រឿង ដែលដឹកអ្នកដំណើរ យ៉ាងហោចណាស់ ១៨០ នាក់បានធ្លាក់ នៅថ្ងៃពុធនេះ ដោយសារតែបញ្ហា បច្ចេកទេស ភ្លាមៗបន្ទាប់ពីហោះ ចេញពីអាកាសយានដ្ឋាន Imam Khomeini របស់ក្រុងតេអេរ៉ង ហើយអ្នកដំណើរទាំងអស់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់នេះ។ យន្ដហោះប៊ូអ៊ីង ៧៣៧ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍អន្ដរជាតិអ៊ុយក្រែន បានធ្លាក់នៅជិតព្រលានយន្តហោះ ហើយបានផ្ទុះឆេះ...
បរទេស៖ របាយការណ៍នេះបានកើតឡើង បន្ទាប់ពីការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ នៅថ្ងៃពុធនេះទៅលើមូលដ្ឋានទ័ពអាកាសចំនួន ២ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលទ័ពអាមេរិកបានឈរជើង ដើម្បីឆ្លើយតបនឹងការសម្លាប់ឧត្តមសេនីយ៍ របស់កងកម្លាំងពិសេស Qudem របស់អ៊ីរ៉ង់គឺលោក Qasem Soleimani នៅព្រលានយន្តហោះ Baghdad ដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ បន្ទាប់ពីតាមដាន យ៉ាងយកចិត្តទុកដាក់ ឃើញថា មួយរយៈចុងក្រោយនេះ ស្ថានភាពជម្លោះ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសអ៊ីរ៉ង់ កាន់តែមានភាពតានតឹងនោះ កម្ពុជា បានសម្ដែងនូវការព្រួយបារម្ភ យ៉ាងខ្លាំង និងខ្លាចស្ថានភាព ប្រឈមមុខដាក់គ្នានេះ កាន់តានតឹងខ្លាំងឡើងៗ រហូតអាចឈានទៅរកជម្លោះ ទ្រង់ទ្រាយធំ ណាមួយកើតឡើង ហើយកម្ពុជាក៏លើកទឹកចិត្ត ឲ្យភាគីទាំងពីរស្វែងរកការចរចាគ្នា ដោយសន្តិវិធី ។...
ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារយុវជន បានរៀបចំពិធី បិទការប្រកួតកីឡាបាល់ទាត់យុវជន និងប្រគល់ពានរង្វាន់ជ័យលាភី របស់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ល្វាឯម និងកៀនស្វាយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។ កម្មវិធីនោះ ក៏មានការចូលរួមពីលោក...
តូក្យូ ៖ ក្រុមអ្នកច្បាប់ របស់លោក Carlos Ghosn អតីតនាយកប្រតិបត្តិក្រុមហ៊ុន Renault-Nissan បានបើកការវាយប្រហារ ទៅលើក្រុមហ៊ុន Nissan Motor Co Ltd ដោយចោទប្រកាន់ថា ក្រុមហ៊ុនផលិត រថយន្តបានប្រើការស៊ើបអង្កេតផ្ទៃក្នុង មានលក្ខណៈលម្អៀង ទៅរកការចាប់ខ្លួន Ghosn និងបញ្ឈប់លោក ពីការរួមបញ្ចូលគ្នា...
ប៉េកាំង៖ តំបន់ពាណិជ្ជកម្មសេរីចិន – អាស៊ាន (FTA) គឺជាគំរូដ៏អស្ចារ្យមួយ សម្រាប់ពាណិជ្ជកម្ម សេរីពិភពលោក ព្រោះពិភពលោកបច្ចុប្បន្ន កំពុងតែមានការកើនឡើង នូវការគាំពារនិយម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន People’s Daily ។ ក្នុងរយៈពេល ៣ ត្រីមាសដំបូង នៃឆ្នាំ ២០១៩...
ភ្នំពេញ៖ ក្រោយពីតាមដាន អស់រយៈពេលប៉ុន្មានថ្ងៃរួចមក សង្កេតឃើញថា រោងចក្រក្នុងស្រុក កំពុងបន្តទម្លាក់តម្លៃផ្លែស្វាយយ៉ាងគំហុក ខណៈតម្លៃលើទីផ្សារអន្តរជាតិ ពុំមានការធ្លាក់ចុះនោះ សមាគមសហព័ន្ធស្វាយកម្ពុជា នឹងកោះប្រជុំក្រុមឈ្មួញកណ្តាលម្តងទៀត នៅថ្ងៃទី១៣ ខែមករាខាងមុខ ដើម្បីស្វែងរកដំណោះស្រាយ ទប់ស្កាត់ការធ្លាក់ចុះនេះ ។ លោកអ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគមសហព័ន្ធស្វាយកម្ពុជា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៨...
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៦១នាក់ ស្រី៦នាក់ ត្រឡប់ទៅស្រុកកំណើតវិញ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ។...
បច្ចុប្បន្ននេះ អ្វីដែលអតិថិជនគ្រប់រូប កំពុងស្វែងរកលំនៅឋានស្អាត សម្រាប់រស់នៅ តែងតែព្រួយបារម្ភ ទៅលើគុណភាពសំណង់ ខណៈដែលចូលស្នាក់នៅ មិនទាន់បានប៉ុន្មានផង ត្រូវឈឺក្បាល ទៅលើបញ្ហាជ្រាបទឹក ក៏ដូចជាស្ទះលូ និងបញ្ហាប្រេះជញ្ជាំងជាដើម ។ ដោយមើលឃើញ ពីកង្វល់របស់ប្រជាជនកម្ពុជា បានធ្វើឲ្យ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ...
បរទេស៖ ចំពេលមានភាព តានតឹង កើនឡើងនៅអាស៊ីខាងលិច នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី បានជួបពិភាក្សាគ្នា យ៉ាងទូលំទូលាយជាមួយប្រធានាធិបតី អាមេរិកដូណាល់ត្រាំ កាលពីថ្ងៃអង្គារ ដោយលោកម៉ូឌី ដែលបង្ហាញពីឆន្ទៈ របស់ឥណ្ឌាក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ ដែលមានផលប្រយោជន៍ ទៅវិញទៅមក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨...
វ៉ាស៊ីនតោន៖ ឱនភាពពាណិជ្ជកម្មអាមេរិក បានធ្លាក់ចុះក្នុងខែវិច្ឆិកា មកនៅកម្រិតទាបបំផុត ក្នុងរយៈពេលជាង ៣ ឆ្នាំ ដោយសារតែការនាំចេញរបស់អាមេរិក កើនឡើងខណៈដែលការនាំចូលបានថយចុះ ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅលើផ្លូវដែលអាចមើលឃើញ ឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹង កាលពីថ្ងៃអង្គារនេះថា គម្លាតរវាងអ្វីដែលអាមេរិកលក់ និងអ្វីដែលខ្លួនទិញ នៅក្រៅប្រទេសបានរួមតូច ៨,២% ក្នុងខែវិច្ឆិកាដល់...
យោងតាមការសិក្សា របស់អង្គការក្រៅរដ្ឋាភិបាល នៅប្រទេសកម្ពុជា ការលុបបឹងជាបណ្តើរ ៗ ចាប់តាំងពីឆ្នាំ ២០០៣មក អាចបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងរាជធានីភ្នំពេញ។ យោងតាមវែបសាយ lepetitjournal ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការក្រៅរដ្ឋាភិបាល ឬសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី ២៧ ខែធ្នូ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយ ចំនួន ៣៦៣,២២៤ដុល្លារ ដល់អង្គភាពចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ ។ គម្រោង៣ រួមមាន ៖ ទី១-កែលម្អផ្លូវថ្នល់ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានថវិកាចំនួន ១៨,៥៦០ដុល្លារ ,...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃអង្គារ បានទទូចដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យដោះស្រាយភាពខុសគ្នា លើបញ្ហាសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោក Geng បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់លើសារសំខាន់ នៃយុទ្ធសាស្ត្រ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយឥណ្ឌូណេស៊ី។ ទោះយ៉ាងណាស្ថានការណ៍វិវឌ្ឍន៍ ឬផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងឥណ្ឌូនេស៊ី...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រើសុន្ទរកថារបស់លោកសម្រាប់ឆ្នាំថ្មីនៅថ្ងៃអង្គារនេះ ដើម្បីផ្តល់នូវការពិភាក្សាពេញលេញរវាងកូរ៉េទាំងពីរ ស្តីពីការប្រើប្រាស់ដោយសន្តិភាពនៃតំបន់គ្មានយោធា (DMZ) និងកម្មវិធីដែលទាក់ទងនឹងព្រំដែន។ លោកបានស្នើឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការចុះបញ្ជី DMZ ដែលបែងចែកឧបទ្វីបនេះជាពីរ នៅលើបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូដូចជា“ ស៊ីសារ៉េម” ឬចំបាប់ប្រពៃណីកូរ៉េដែល ត្រូវបានចុះបញ្ជីនៅឆ្នាំ២០១៨ ដោយកូរ៉េទាំងពីរថា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ។ លោកប្រធានាធិបតី មូ ន បានកត់សម្គាល់អំពីតម្លៃអេកូឡូស៊ីនិងប្រវត្តិសាស្រ្តរបស់ឌីអឹមក៏ដូចជាសារៈសំខាន់របស់វានៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព...
BBC៖ តម្លៃប្រេងបានហក់ឡើង បន្ទាប់ពីយ៉ាងហោចណាស់ មានមូលដ្ឋានអាកាសចំនួន ២ ដែលមានកងទ័ពអាមេរិក ឈរជើងនៅប្រទេស អ៊ីរ៉ាក់ រងការវាយប្រហារ ដោយមីស៊ីលផ្លោង ពីអ៊ីរ៉ង់ បណ្តាលឱ្យមានអ្នកស្លាប់ជាង ៨០នាក់ និងរបួសជាង ២០នាក់ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំនេះ នឹងដំណើរការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។ យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី៨...