ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១៧ តុលានេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕
ភ្នំពេញ ៖ លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានបញ្ជាក់ពីឆន្ទៈ ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៧នេះ។ នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសការចូលរួម...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរជាតិប្រមាណ ១,៨៩ លាននាក់ ដើរលេងកម្សាន្ដទូទាំងប្រទេស កើនឡើង ៥២,២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ តាមៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា «...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
លទ្ធផលនៃការស្ទង់ប្រជាមតិដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈមចិន និងសកលវិទ្យាល័យប្រជាជនប្រទេសចិនចំពោះពិភលលោកទាំងមូល បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ចំនួន៩៣,៨%បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលនៃ “ខ្សែក្រវាត់និងផ្លូវ”។ ការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍នៃប្រទេស ដែលចូលរួមក្នុងសហការកសាង “ខ្សែក្រវាត់និងផ្លូវ”ចំនួន៩២.២%បានសម្គាល់ថា ១០ឆ្នាំកន្លងមក ហេដ្ឋរចនាសម្ព័ន្ធបុរេលក្ខណ្ឌសម្រាប់សម្រេចការអភិវឌ្ឍការតភ្ជាប់ផ្នែកហេដ្ឋរចនាសម្ព័ន្ធបាននាំមមកការលើកកម្ពស់និងកែលម្អយ៉ាងលេចធ្លោសម្រាប់ជីវភាពរបស់ប្រជាជន។ប្រតិបត្តិការរបស់ប្រទេសចិនក្នុងការកាត់បន្ថយ បំណុលរបស់ប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ទទួលបានការកោតរសរសើរ ខ្ពស់របស់ពីអ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៥%មកពីអ្នកផ្តល់បទសម្ភាសន៍នៃប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ដោយពួកគេរំពឹងថា ប្រទេសខ្លួនអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយប្រទេសចិនក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។ ការស្ទង់ប្រជាមតិទូទាំងពិភពលោកនេះមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៣៨៥៧នាក់ មកពីប្រទេសចំនួន៣៥ ក្នុងនោះ...
បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានបដិសេធមិនទទួលយកការចង់បានរបស់លោក Vladimir Zelensky ឡើយដែលមានបំណងចង់បំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រភពដកស្រង់សំដីដោយ RT បានឲ្យដឹងទៀតថាអ៊ីស្រាអែលបានពន្យល់លោក Zelensky នេះគឺមិនមែនជាពេលវេលាដែលសមរម្យនោះទេ សម្រាប់ការធ្វើដំណើរបែបនេះ។ ថ្មីៗនេះគេជឿជាក់ថាប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបង្ហាញអំពីបំណងចង់ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។ គួរឲ្យដឹងដែរថាចេតនារបស់មេដឹកនាំអ៊ុយក្រែនរូបនេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលគឺដើម្បីបង្ហាញពី សាមគ្គីភាពហើយដំណើរទស្សនកិច្ចនេះនឹងជំរុញ ឲ្យមានការគាំទ្រអន្តរជាតិសម្រាប់ការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ថ្ងៃទី ១៦ ខែតុលា ពិធីចេញផ្សាយលើកដំបូងនៃសៀវភៅក្រោមចំណងជើងថា« លោក Xi Jinping ថ្លែងអំពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”» ជាពហុភាសាបានធ្វើឡើងនៅក្រុងប៉េកាំង។ សៀវភៅដែលចេញផ្សាយជា ៥ ភាសារួមមាន ភាសាអារ៉ាប់ ភាសាអេស្ប៉ាញ ភាសាព័រទុយហ្គាល់ ភាសាអាល្លឺម៉ង និងភាសាជប៉ុនបានចេញលក់ជាផ្លូវការទាំងក្នុងនិងក្រៅប្រទេស។ ភ្ញៀវកិត្តិយសដែលចូលរួមពិធីបានយល់ឃើញថា រយៈពេល១០ឆ្នាំបន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ក្រោមការជំរុញផ្ទាល់របស់លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការ និងអនុញ្ញាតឲ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបំពេញតួនាទីជាតំណាង គ.ជ.ប ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងមុខតំណែងស់ម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ តុលា...
បរទេស ៖ ការចូលដោយគ្មានទិដ្ឋាការ សម្រាប់អ្នកទេសចររុស្ស៊ី ត្រូវបានពន្យារពេលពី ៣០ ថ្ងៃទៅដល់ ៩០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកា និងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែមេសា, នេះបើតាមនាយករដ្ឋមន្ត្រីថៃ បានប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា...
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសថៃ លោក សេដ្ឋា ថាវីស៊ីន បានខ្ចីរថយន្ត Tesla Model Y ខ្នាតកណ្តាលរបស់ភរិយាលោក ក្នុងកាយវិការមួយដែលលោកសង្ឃឹមថា នឹងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអាមេរិកឱ្យមកបណ្តាក់ទុននៅប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សេដ្ឋា...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី បានព្រមានកាលពីថ្ងៃចន្ទថា ផ្កាយរណបអវកាសលោកខាងលិចបច្ចុប្បន្នកំពុងត្រូវបានប្រើដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនអាចក្លាយជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ីនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT នាយកសម្រាប់ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសលោក Vladimir Ermakov បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជួយអ៊ុយក្រែនក្នុងវិធីដែល ហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលគ្មានគ្រោះថ្នាក់។ លោក Ermakov បាននិយាយទៀត៖ជាក់ស្តែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនបានដឹងច្បាស់ថាសកម្មភាពបែបនេះពិតជាមានការចូលរួមដោយប្រយោលនៅក្នុងជម្លោះប្រដាប់អាវុធនោះទេ។ ក្រៅពីនេះលោកបានព្រមានថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពាក់កណ្តាល របស់លោកខាងលិចនៅក្នុងលំហអាច...
ភ្នំពេញ ៖ រាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ ពីសំណាក់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ ពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាថ្ងៃទី១៧ តុលា សម្រាប់ពលរដ្ឋខណ្ឌបឹងកេងកង លោក ហួត ហៃ បានលើកឡើងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសអនុញ្ញាតឲ្យ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ជំនាញខាងសាងសង់ផ្លូវនៅលើទឹករដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែតុលា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏ដូចជាប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងមេដឹកនាំតំបន់មួយចំនួនទៀតកាលពីថ្ងៃចន្ទ ដោយក្នុងនោះលោកបានផ្តល់នូវ មធ្យោបាយដើម្បីកាត់បន្ថយភាព មិនត្រូវរ៉ូវគ្នាមួយចំនួនផងដែរ។ ថ្លែងទៅកាន់លោក Netanyahu...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា សហភាពអឺរ៉ុបឬ EU នឹងបើកដំណើរការច្រករបៀង ផ្លូវអាកាសមនុស្សធម៌ទៅកាន់ តំបន់ហ្គាហ្សាតាមរយៈការ ឆ្លងកាត់ប្រទេសអេហ្ស៊ីប។ លោកស្រី von der Leyen បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងប្រទេសអាល់បានីកាលពីថ្ងៃចន្ទថា៖...
បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនៅក្នុងអំឡុងសុន្ទរកថាមួយនៅឯការបើកសម័យប្រជុំរដូវរងានៃសភាជាតិថាអ៊ីស្រាអែលបានត្រៀមកងទ័ពរួចជាស្រេចដើម្បីធ្វើសង្គ្រាមរយៈពេលវែងរហូតដល់ទទួលជ័យជំនះលើសត្រូវទាំងឡាយ។ យោងតាមការចេញផ្សាយរបស់ RT លោក Netanyahu បាននិយាយទៀតថា អ៊ីស្រាអែលឥឡូវនេះកំពុងប្រយុទ្ធដើម្បីសន្តិភាពរបស់ខ្លួន ហើយបានបង្ហាញពីទំនុកចិត្តថាប្រទេសរបស់លោកនឹងឈ្នះជាយថាហេតុលើក្រុមហាម៉ាស់ ដែលជាក្រុមតស៊ូប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន គឺបានបាត់បង់ជីវិតនិងរបួសរាប់រយនាក់មកហើយ។ មេដឹកនាំអ៊ីស្រាអែលរូបនេះបានបន្តទៀតថា៖នេះគឺជាពេលវេលានៃការតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលព្យាយាមបំផ្លាញពួកយើង។ គោលដៅរបស់យើងគឺជ័យជំនះ ជ័យជំនះពេញលេញលើក្រុមហាម៉ាស ដោយលុបបំបាត់ម្តងហើយម្តងទៀតសម្រាប់អំណាចទាំងអស់ និងការគំរាមកំហែងដែលវាបង្កដល់អ៊ីស្រាអែល។ ក្នុងអំឡុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបានទទូចថាអ៊ីស្រាអែលក៏ត្រៀមខ្លួនជាស្រេចក្នុងការសងសឹកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំ លើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នាថ្ងៃទី១៧...
ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា យោធាហ្វីលីពីនបានអំពាវនាវឱ្យចិន បញ្ឈប់ “សកម្មភាពមិនមានសុវត្ថិភាព” នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ចិន បានបង្ហាញខ្លួន និងព្យាយាមកាត់ផ្តាច់នាវាកងទ័ពជើងទឹករបស់ហ្វីលីពីនដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីចុងសប្តាហ៍មុន ។ យោងតាមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ Romeo បានឲ្យដឹងថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ហៅកាត់ថា (PLAN) បានចូលមកជិតក្នុងចម្ងាយ៣៥០យ៉ាត ខណៈដែលកងទ័ពព្យាយាមឆ្លងកាត់ពីមុខកប៉ាល់ហ្វីលីពីន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគាំទ្រការបន្តសិក្សាលើគម្រោង អភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអ៊ែល បានរៀបចំសម្រាប់ការឈ្លានពានទឹកដី ហើយរាល់សកម្មភាពរបស់អ៊ីស្រាអ៊ែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ” ហើយអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹកចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្រកាសសង្រ្គាមមកលើក្រុមសកម្មប្រយុទ្ធ...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុងហូជីមិញ ស្ថិតភាគខាងត្បូង នៃប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺអុតស្វាចំនួន៩បន្ថែមទៀត ក្នុងរយៈពេលមួយសប្តាហ៍ ដែលនាំឱ្យមានការឆ្លងសរុបដល់ទៅ១៩ករណី ។ គួរបញ្ជាក់ថា ទីក្រុងហូជីមិញកំពុងដាក់ឱ្យនៅដាច់ពីគេ និងព្យាបាលអ្នកកើតជំងឺគ្រុនអុត ចំនួន១២នាក់ ដែលពួកគេទាំងអស់មានស្ថានភាពសុខភាពថេរ ។ នៅក្នុងប្រទេសវៀតណាម...
KINSHASA៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា រដ្ឋាភិបាលខេត្តបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ និងចំនួន២៦១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានលិចនៅលើទន្លេកុងហ្គោកាលពីល្ងាចថ្ងៃសុក្រនៅក្នុងខេត្ត Equateur ស្ថិតនៅភាគពាយព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ (DRC) ។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Taylor Nganzi អភិបាលរងខេត្ត ដែលបានត្រួតពិនិត្យកន្លែងកើតហេតុនៃឧបទ្ទវហេតុនោះបានលើកឡើងអំពី “ស្ថានភាពធ្ងន់ធ្ងរ...
ភ្នំពេញ ៖ លោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) បានលើកឡើងអំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ ការអះអាងរបស់លោកបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ កាសែត New York Times បានផ្សាយថា អ៊ីស្រាអែល បានសម្រេចចិត្តផ្អាកការចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ។ កាសែតនេះក៏បានរាយការណ៍ផងដែរថា ការលុកលុយទំនងជានឹងបង្កើនសម្រាប់យោធាអ៊ីស្រាអែល ដោយបានផ្តល់ឱ្យនូវវិសាលភាព ក៏ដូចជារបៀបការពារខ្លួនពីពួកសកម្មប្រយុទ្ធផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយបានអះអាងដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ការឈ្លានពានដែលត្រូវបានគ្រោងទុកដំបូងសម្រាប់ចុងសប្តាហ៍...
ហ្គាហ្សា៖ នៅពេលដែលជម្លោះបង្ហូរឈាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានឈានចូលដល់សប្តាហ៍ទីពីររបស់ខ្លួន ក្តីបារម្ភកំពុងកើនឡើងជុំវិញស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា។ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីយប់មិញ កងទ័ពអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធាជាង ៣០០ និងទីស្នាក់ការកណ្តាលនៃស្ថាប័ន ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម” ។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាលនៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន...
ភ្នំពេញ៖ លោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានប្រាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០២៣នេះ ថាក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុននឹងសហការវិនិយោគរួម ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ...
អាមេន៖ ស្តេចហ្សកដានី Abdullah II បានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ឬបង្ខំឱ្យមានការផ្លាស់ទីលំនៅផ្ទៃក្នុងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែកជាមួយប្រធានាធិបតីអារ៉ាប់រួម (UAE) Sheikh Mohamed bin Zayed Al Nahyan និងស្តេច Felipe VI នៃប្រទេសអេស្ប៉ាញ ស្តេចហ្សកដានីបានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងការគាំទ្រអន្តរជាតិ...