ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៃក្រសួងសុខាភិបាល បាននិងកំពុងរៀបចំផែនការចាក់វ៉ាក់សាំង ឱ្យបានល្បឿនលឿនជាទីបំផុត សម្រាប់ចាក់ជូនប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ។ ក្នុងពិធីទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននាថ្ងៃទី១៦...
បរទេស៖ អ្នកកាសែត AFP បាននិយាយថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅថ្ងៃសៅរ៍ បានកម្ទេចអគារកម្ពស់ ១៣ ជាន់ ដែលមានទីស្នាក់ការរបស់ទូរទស្សន៍ Al Jazeera និងទីភ្នាក់ងារព័ត៌មានអាមេរិក Associated Press នៅតំបន់ ហ្កាហ្សាស្ទ្រីប។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៣៥០ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣៤១ នាក់និងអ្នកដំណើរពីបរទេស៩នាក់ ចំណែកអ្នកជាសះស្បើយ មានចំនួន១៣៨០នាក់ និងស្លាប់៣នាក់បន្ថែមទៀត។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប 22184 នាក់,អ្នកជាសះស្បើយ 12120 នាក់និងអ្នកស្លាប់ 150...
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋអ៊ូតាប្រាដែស នៅភាគឦសាន ប្រទេសឥណ្ឌា បានចាប់ផ្តើម ពង្រាយកងកំលាំងប៉ូលីស និង តម្លើងកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ឈប់ការយកសព ទៅបោះចូលក្នុងទឹកទន្លេគង្គារ ចំពេលមានការព្រួយបារម្ភ អំពីសុវត្ថិភាពកាន់តែខ្លាំងឡើង បន្ទាប់ពីសាកសពរាប់សិប បានអណ្តែតទឹក ដែលគេសង្ស័យថា ជាសពដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលគេបានឃើញនៅក្នុងទឹកទន្លេ។ យោងតាមសារព័ត៌មាន SputnIk...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការធ្លាក់ចុះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មការិនី អនុវត្តវិធាន ការសុខាភិបាលត្រឹមត្រូវ។ ក្នុងពិធីទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១៦ ខែឧសភា...
ភ្នំពេញ៖ រដ្ឋបាលខេត្តខេត្តកំពង់ស្ពឺ បានចេញសេចក្ដី សម្រេចស្ដីពីការផ្អាកជាបណ្តោះអាសន្នក្រុមហ៊ុន វ៉ា សាន់ ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ក្រោយរកឃើញកម្មករ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣.០៩៥នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់ ៩៩.១៤៥នាក់ ខណៈដែលរកឃើញករណីច្រើន ត្រូវបានរកឃើញ នៅក្នុងប្រព័ន្ធពន្ធនាគារ របស់ប្រទេស ។ មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ (CCSA) បានឲ្យដឹងថា ករណីថ្មី...
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ (ស្រី០៤នាក់) មកពីភ្នំពេញ, ថៃ, កំពង់ស្ពឺ, ព្រះសីហនុ និងអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន៥នាក់ នៅក្នុងនោះស្រុកជើងព្រៃចំនួន៣នាក់ (ពលករមកពីថៃ) ស្រុកចំការលើចំនួន១នាក់ និង មកពីខេត្តព្រះវិហារ ចំនួន១នាក់ ក្នុងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគប្រចាំ នៅទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទ្វីបអាហ្រ្វិក បានកើនឡើងដល់ ៤.៦៧៧.៧៩៨នាក់ គិតត្រឹមរសៀល ថ្ងៃសៅរ៍នេះ ។ CDC ប្រចំាទ្វីបអាហ្វ្រិក បានឲ្យដឹងថា ទីភ្នាក់ងារថែទំាសុខភាពពិសេស...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា (IMD) បានឲ្យដឹងនៅថ្ងៃសៅរ៍ថា ព្យុះស៊ីក្លូន Tauktae នឹងបោកបក់មកជិតដល់ទឹកដីឥណ្ឌា ដែលនៅតំបន់ឆ្នេរសមុទ្រ នឹងមានឥទ្ធិពលខ្លាំងក្លាយជាព្យុះស៊ីក្លូន ដ៏ខ្លាំងក្លានៅសប្តាហ៍ក្រោយ ។ ក្រសួងវិទ្យាសាស្ត្រផែនដី បានលើកឡើងដោយដកស្រង់ចេញ ពីនាយកដ្ឋានឧតុនិយមឥណ្ឌា បានឲ្យដឹងថា “ព្យុះស៊ីក្លូន Tauktae គេប្រកបថា...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា គ្រាប់រ៉ុក្កែតចំនួន០៣គ្រាប់ បានបាញ់ចេញកាលពីយប់ថ្ងៃសុក្រ ពីទឹកដីស៊ីរី ចូលមកក្នុងទឹកដីភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែល ។ អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែលមួយរូបបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “មានការបាញ់ផ្លោងចំនួន០៣គ្រាប់ត្រូវបានបញ្ជាក់អត្តសញ្ញាណពីទឹកដីស៊ីរី ចូលទឹកដីអ៊ីស្រាអ៊ែល” ។ អ្នកនាំពាក្យបានឲ្យដឹងទៀតថា គ្រាប់រ៉ុក្កែតមួយគ្រាប់បានធ្លាក់ភ្លាមៗក្រោយពីបាញ់ចេញពីស៊ីរី និង០២គ្រាប់ផ្សេងទៀត បានធ្លាក់ចូលទីវាល មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬខូចខាតអ្វីនោះទេ...
ភ្នំពេញ ៖ វាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលានយន្ដហោះ អន្ដរជាតិរបស់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជា នាថ្ងៃទី១៦ ឧសភា នេះ គឺជាវ៉ាក់សាំង លើកទី៤ហើយ...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រេសិតពិសេសមួយរូប របស់អាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងTel Aviv ហើយដើម្បីពិភាក្សា ទៅលើភាពតានតឹង ដោយយោធារវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ដែលកំពុងតែនៅបន្ត នៅឡើយនោះ។ លោក Hady Amr នឹងចូលរួមផងដែរ នៅក្នុងកិច្ចប្រជុំដែលមានការចូលរួម ពីសំណាក់ភាគីតំណាង...
បរទេស ៖ ក្រោយកោះតៃវ៉ាន់ ធ្វើការរិះគន់ ចំពោះប្រទេសចិន សម្រាប់ការស្វះស្វែង ប្រើប្រាស់ ថ្នាំវ៉ាក់សាំង ដើម្បីបង្កើតផ្លូវ ចូលផ្នែកការទូតមួយ ជាមួយប្រទេសជាសម្ពន្ធមិត្ត របស់ទីក្រុង តៃប៉ិមួយនោះ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក ឈរ នៅជាមួយប្រទេស ហុងឌូរ៉ាស់ និងថ្កោលទោស ចំពោះការប្រើប្រាស់ថ្នាំ...
ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងថា មន្ត្រីរាជ ការត្រូវរស់នៅ និងធ្វើការជាធម្មតា តាមគន្លងថ្មី នៃសម័យកាលកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដទាំងអស់គ្នា ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។ ក្នុងពិធីប្រកាស កែសម្រួលសមាសភាព ប្រធានក្រុមការងារក្រុងក្រចេះ...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន២០នាក់ គិតត្រឹមម៉ោង៦និង០០នាទីល្ងាច ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ ដល់ម៉ោង៦និង០០នាទីព្រឹម ថ្ងៃសៅរ៍ ដែលអ្នកឆ្លងជំងឺទាំងអស់ ជាអ្នកឆ្លងក្នុងស្រុក ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់ ៣.៨៣៦នាក់ ។...
បែងហ្គាល់ ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសអាសន្ន អំពីការរីករាលដាល យ៉ាងឆាប់រហ័ស នៃជំងឺកូវីដ-១៩ ឆ្លងកាត់ទីជនបទដ៏ធំមួយ របស់ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ខណៈមនុស្ស ៤០០០ នាក់ បានស្លាប់ ដោយសារវីរុសនេះ សម្រាប់ថ្ងៃទី៣ ជាប់គ្នា ហើយការឆ្លងសរុប បានកើនឡើងដល់...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងពុំដែល ចេញឯកសារណាមួយដល់ក្រុមហ៊ុន សម្រាប់នាំចេញ ប្រភេទឈើរងការគំរាមកំហែង ទៅក្រៅប្រទេស ឬហុងកុងឡើយ ។ ការឆ្លើយតប របស់ក្រសួងកសិកម្មបែបនេះ ក្រោយពីមាន បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយមានការរីកចម្រើន គឺគ្រួសារនីមួយៗ ត្រូវបន្ដលើកកម្ពស់ការថែទាំ ទូន្មានប្រៀនប្រដៅ និងការបណ្ដុះបណ្ដាលសមាជិកក្នុងគ្រួសារគ្រប់រូបឲ្យមានអត្ដចរិតល្អ ចំណេះដឹង ចំណេះ ធ្វើ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពខ្ពង់ខ្ពស់ ដើម្បីកសាងជីវភាពរស់នៅ សមរម្យប្រកបដោយ សេចក្ដីថ្លៃថ្នូរ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ...
ភ្នំពេញ ៖ លោក សយ សុភាពបានផ្តាំផ្ញើដល់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកុំធ្វើជាធុងសម្រាមសម្រាប់អ្នកនយោបាយបោកប្រាស់ និងប្រយ័ត្នចាញ់មនោគមន៍វិជ្ជាអាមេរិកដែលតែងតែប្រើរូបភាពប្រជាភិថុត ដើម្បីបំរើផលប្រយោជន៍របស់ខ្លួន។ ការលើកឡើងរបស់លោក សយ សុភាព ក្រោយពីសារព័ត៌មាន ខេមបូឌា ដេលី ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ថា ក្រុមអ្នកតស៊ូរមតិ រិះគន់ថា ការវិលចូលស្រុករបស់មន្ដ្រីបក្សប្រឆាំងបានបង្ហាញថា ពួកគេសុទ្ធតែជាក្រុមអ្នកនយោបាយកំសាក ដែល...
ភ្នំពេញ ៖ លោក សយ សុភាព បានចំអកចំអន់ឲ្យលោក សម រង្ស៊ី ថា អាមេរិកបានធិប ចោលលោកលោកសម រង្ស៊ីហើយ ហើយក៏នឹងដូរយុទ្ធវិធីដែរដោយសារតែភូមិសាស្ត្រនយោបាយ ព្រោះអាមេរិក ត្រូវប្រឆាំងចិន ដូច្នេះ អាមេរិក និងសម្ព័ន្ធមិត្ត សម្រេច យកអ្នកផ្សេង ឬក៏បំបែក ដើម្បីសម្របសម្រួលអ្វីមួយ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានចោទប្រកាន់អ៊ុយក្រែន ជាប្រទេសជិតខាងខ្លួន ពីបទធ្វើការប្រឆាំងរុស្ស៊ី និងបានព្រមានថា ទីក្រុងមូស្គូនឹងត្រៀមខ្លួន ដើម្បីធ្វើប្រតិកម្មចំពោះអ្វីដែលលោកនិយាយថា ជាការគម្រាមកំហែង ចំពោះសន្តិសុខរុស្ស៊ីផ្ទាល់ ស្របពេលដែលមានតានតឹងកំពុងតែកើនកម្តៅខ្លាំងឡើង ជាមួយទីក្រុងកៀវ។ ការថ្លែងបែបនេះនៅថ្ងៃសុក្ររបស់លោក ពូទីន គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីតុលាការអ៊ុយក្រែន បានសម្រេចឃុំខ្លួនលោក Viktor...
ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិចថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ក្រោយពីបុគ្គលរូបនេះ បានរៀបចំ ជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក...
បរទេស ៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ បានត្រៀមរៀបចំដាក់ពង្រាយ កងទ័ពជើងគោក នៅតាមព្រំដែន តំបន់ហ្គាហ្សា ហើយពួកហាម៉ាស បានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុកកែតទៅលើប្រទេស អ៊ីស្រាអែល ស្របពេលដែលមានការ អំពាវនាវអន្តរជាតិកើនឡើង ឲ្យបញ្ចប់ការប្រយុទ្ធគ្នានោះ។ ប៉ូលីសអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ុកកែតមួយគ្រាប់ ដែលបាញ់ចេញពីបរិវេណ តំបន់ប៉ាឡេស្ទីន បានវាយប្រហារចំអគារមួយ នៅជិតរដ្ឋធានីអ៊ីស្រាអែល...
បរទេស ៖ ក្រុមហ៊ុនលក់ទំនិញ អនឡាញ Alibaba.com នៅថ្ងៃនេះបានប្រកាសថា ខ្លួនបានដាក់គោលដៅថ្មីមួយ ដើម្បិអាចទាញយកអ្នកលក់ថ្មីប្រមាណជា១០០ ០០០ទៀត នៅលើវេបសាយរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធនេះ ខណៈដែលអាជីវកម្មអនឡាញ កំពុងផ្ទុះខ្លាំងដោយសារកូវីដ។ លោក Stephen Kuo ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ Alibaba បានថ្លែងថា កាលពីឆ្នាំទៅបញ្ហារាតត្បាត បានធ្វើឲ្យវិស័យ...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២០១នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ ។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានប្រាស្រ័យទាក់ទង ជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ ជូនអាជ្ញាធរមូល និងរូសរាន់ទៅ យកសំណាក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក...
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានបានចាត់ឲ្យក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
ម៉ាឌ្រីត ៖ យោងតាមកាសែត អេស្ប៉ាញ មួយវានចុះផ្សាយថា បណ្តា ប្រទេស លោកខាងលិចមួយចំនួន បានប្រើប្រាស់ បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ជាលេសដើម្បីដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសចិន នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អត្ថបទដែលចុះផ្សាយ ដោយកាសែតអេស្ប៉ាញ នៅសប្តាហ៍នេះបានឲ្យដឹងថា ការប្រឈមមុខគ្នា រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច និងចិន...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យពិភពលោក ជួយបញ្ឈប់ការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្ដីថ្លែងការណ៍ បានអំពាវនាវឱ្យរដ្ឋាភិបាល និង អង្គការអន្តរជាតិ “លះបង់កាតព្វកិច្ចរបស់ពួកគេ ឆ្ពោះទៅរកការបញ្ចប់ការ កាន់កាប់ទឹកដីប៉ាឡេស្ទីន ដោយអ៊ីស្រាអែល និងប្រឆាំងនឹងការបន្តឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន”។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
