ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ដអំពា វនាវឲ្យ ប្រជាពលរដ្ឋយករថយន្ដមក ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឲ្យ បានត្រឹមត្រូវ ខណៈក្រសួងផាកពិន័យរថយន្តហួសសុពលភាព ឆៀកបាន ជិត៣ពាន់លានរៀល។ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)...
បរទេស ៖ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ប៊ូអ៊ីង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងរចនាអភិវឌ្ឍផលិតយន្តហោះយោធា ដោយរួមទាំងយន្តហោះគ្មានមនុស្សបើកផង នៅក្នុងប្រទេសអូស្ត្រាលី ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនធ្វើបែបនេះ នៅក្រៅទឹកដីសហរដ្ឋអាមេរិក។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីជំនាញរបស់ក្រុមហ៊ុននេះ បាននិយាយថា ការសម្រេចចិត្តនេះ ក៏បង្ហាញឲ្យឃើញជាលើកដំបូងផងដែរថា...
ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសជាផ្លូវការនៃគម្រោង ការដាក់ពង្រាយប្រព័ន្ធ ព័ត៌មានវិទ្យាសម្រាប់សាលា (SIS) ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា។ ក្នុងវេទិកានេះបានកំណត់ជាអាទិភាព សម្រាប់សាលារៀនចំនួន ១៥០ ក្នុងដំណាក់កាលដំបូង។ ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសដែលបានក្លាយជា ក្រុមហ៊ុនតែមួយគត់ក្នុងការអនុវត្ត...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ ប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីលបានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ដោយវីរុសកូរ៉ូណា (កូវីដ១៩)ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួន៨១៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់១៤៧.៤៩៤នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន៤១.៩០៦នាក់ ក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ ចាប់តាំងពីផ្ទុះជំងឺមានដល់៤.៩៦៩.១៤១នាក់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យមានការជំរុញទូទាំងប្រទេសដើម្បីជំរុញសេដ្ឋកិច្ច ដែលខ្សោយមុនពេលសមាជគណបក្ស សំខាន់ៗនៅក្នុងខែមករា ដើមឆ្នាំក្រោយនេះ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ របស់គណបក្សពលករ ដែលកំពុងកាន់អំណាចហើយបានកើតឡើង នៅពេលដែលជំងឺកូវីដ-១៩ រាតត្បាត និងទឹកជំនន់ថ្មីៗនេះ បានបន្ថែមសម្ពាធបន្ថែមទៀត ទៅលើសេដ្ឋកិច្ច របស់ប្រទេសឯកោមួយនេះ។ ការកេណ្ឌប្រមូលផ្តុំដ៏ធំដោយបង្ខំ ដែលរួមបញ្ចូលទាំងម៉ោងធ្វើការរយៈពេលវែង...
បច្ចុប្បន្នភាព អង្គការណាតូ និងប្រទេសទួរគី កំពុងទម្លាក់កំហុសដាក់គ្នា និងចង្អុលមុខគ្នា ក្នុងជម្លោះប្រដាប់អាវុធ រវាងប្រទេសអាស៊ែបៃហ្សង់ និងប្រទេសអាមេនី ខណៈដែលទួរគី ក៏ជាប្រទេសសមាជិកមួយ ក្នុងចំណោមប្រទេស ជាសមាជិកទាំង២៧ របស់អង្គការណាតូ ។ ការចង្អុលមុខគ្នានេះ បានកើតឡើងដោយសារអង្គការណាតូ គាំទ្រប្រទេសអាមេនី និងប្រទេសទួកគីគាំទ្រ ប្រទេសអាស៊ែបៃហ្សង់ ដោយណាតូបានចោទប្រកាន់ ទួកគីពីបទជួយធ្វើសង្គ្រាមអាស៊ែបៃហ្សង់ ហើយទួកគីបានចោទប្រកាន់ណាតូ...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអនុម័តលើសំណើដើម្បីកាត់បន្ថយចំនួន បុគ្គលិករដ្ឋាភិបាលប្រមាណពី ៤ ០០០ នាក់ ដល់ ២៤៩ ៦៥០ នាក់នៅឆ្នាំក្រោយ។ ចំនួននេះនឹងធ្វើឱ្យប៉ះពាល់ ដល់កម្មករនិយោជិកចំនួន ២៤៧ ៣៤៤ នាក់ នៅក្នុងទីភ្នាក់ងាររដ្ឋ និងអង្គការរដ្ឋបាល និងបុគ្គលិកដែលនៅសេសសល់...
ម៉ានីល៖ សាធារណរដ្ឋ ឬក៏កោះ Palau ជាប្រទេសមួយក្នុងចំណោម ប្រទេសមួយចំនួន ដែលមានទំនាក់ទំនងការទូត ជាមួយកោះតៃវ៉ាន់ និងជាប្រទេសមួយដែលស្ថិតក្រោម សម្ពាធសេដ្ឋកិច្ចពីប្រទេសចិននោះ បានអញ្ជើញសហរដ្ឋអាមេរិកឱ្យ បង្កើតមូលដ្ឋានយោធា នៅលើកោះប៉ាស៊ីហ្វិក។ នេះបើយោងតាមឯកសារដែលទទួលបាន ដោយសារព័ត៌មាន Kyodo News។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែបានបង្ហាញពីបំណង ចង់ចូលរួមក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីដែលនឹងត្រូវធ្វើឡើង នៅខែតុលានេះជាធម្មតាទោះបីជា ទើបបានជាសះស្បើយពីកូវីដ១៩ក្តី។ ប្រធានផ្នែកទំនាក់ទំនង ជាមួយនឹងប្រធានាធិបតី Trump លោក Tim Murtaugh បានថ្លែងទៅកាន់សារព័ត៌មាន ក្នុងស្រុកថា លោកប្រធានាធិបតីបានបង្ហាញ ពីការតាំងចិត្តរបស់គាត់ថា នឹងចូលរួមក្នុងការជជែកវែកញែក...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការ ក្រសួង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា លើឯកសារទស្សនទាន ដើម្បីរៀបចំ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។...
ភ្នំពេញ ៖ លោក មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ជប៉ុន កំពុងពិនិត្យរៀបចំការតភ្ជាប់គ្នា ឡើងវិញនូវជើងហោះហើរ ជប៉ុន-កម្ពុជា បន្ទាប់ពីបានអាក់ខាន ដោយសារកូវីដ-19 កន្លងមកនេះ។ នៅក្នុងពេលជួប សម្តែងការគួរសមជាមួយ លោកស្រី ម៉ែន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យក្រសួងសុខាភិបាល ត្រូវមានការវិធានការការពារ ជំងឺកូវីដ-១៩ គ្រប់ពេលវេលា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលចូលរួមប្រណាំងទូក នៅតាមបណ្ដាខេត្ត។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសនឹងសាងសង់ផ្លូវ ចំនួន៣ខ្សែ តភ្ជាប់ទៅកាន់ខេត្តកំពត ។ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ព្រោះចរចាត្រូវថ្លៃហើយ ទី១ផ្លូវ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ចុះទៅកំពត ទី២ គឺផ្លូវជាតិលេខ៣១...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសឱ្យដឹងនៅទី៧ ខែតុលា ឆ្នាំ២០២០ថា ខ្លួន មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជំនួយ ចំនួន ១លានដុល្លា អូស្ត្រាលី ដើម្បី ពង្រឹង មន្ទីរពិសោធន៍ជាតិត្រួតពិនិត្យ ឱសថរបស់កម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ឱ្យដឹងថា ជំនួយនេះ នឹងត្រូវផ្តល់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវដល់ អង្គការសុខភាពពិភពលោក (WHO) កុំឲ្យធ្វើការព្យាករណ៍ បំភ័យ នៃការឆ្លងរីករាលដាលកូវីដ១៩ ដែលហួសពីការពិតខ្លាំងពេក ។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ បានថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាល នឹងផ្អាកដំឡើងប្រាក់ខែជូន មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយសារតែបញ្ហាសេដ្ឋ កិច្ចមិនច្បាស់លាស់។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo នៅថ្ងៃអង្គារនេះ បានធ្វើទស្សនកិច្ចទីក្រុងតូក្យូ ជួបសម្ពន្ធមិត្តដ៏ជិតស្និត នៅអាស៊ីមួយចំនួន របស់ទីក្រុងវ៉ាស៊ីនតោន គឺជប៉ុន អូស្ត្រាលី និងឥណ្ឌា ដើម្បីបង្កើនការគាំទ្រប្រឆាំងនឹងអ្វី ដែលសហរដ្ឋអាមេរិកនិយាយថា ជាឥទ្ធិពលក្នុងតំបន់ដ៏គ្រោះថ្នាក់កំពុង តែកើនឡើងរបស់ចិន ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារ...
បរទេស ៖ សារព័ត៌មាន អន្តរជាតិ បានចេញផ្សាយថា លោកស្រី Kang Kyung Wha ដែលជារដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង សព្វថ្ងៃកំពុង ប្រឈមមុខ ទៅនឹងសំពាធ ដើម្បីលាលែងចេញពីតំណែង ហើយក្រោយពេលដែលស្វាមី របស់គាត់បានល្មើស ទៅនឹងគោលការណ៍រឹតបន្តឹង របស់រដ្ឋាភិបាល ដើម្បីអាចធ្វើដំណើរទៅក្រៅប្រទេស និងអាមេរិក ដើម្បីរឿងដែលមិននឹកស្មាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានា បើមិនមានការជួយពីប្រទេសចិនទេ តើមានប្រទេសណាក្រៅពីចិន អាចជួយកម្ពុជាបាន។ សូមរំលឹក ថាកាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងមួយចំនួន តែងតែ ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយពួកគេបានធ្វើការរិះគន់ថា រាជរដ្ឋាភិបាលរណបចិន ចាប់យកចិនដើម្បីផលប្រយោជន៍ ហើយចោលបណ្ដាប្រទេស មហាអំណាចមួយចំនួន។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា...
បរទេស៖ មេបញ្ជាការកងទ័ពថ្មី គឺឧត្តមសេនីយ៍ Narongphan Jitkaewtae មាននិយាយថា ឱកាសនៃការធ្វើរដ្ឋប្រហារគឺសូន្យ លុះត្រាតែមានស្ថានភាពកាន់តែយ៉ាប់យ៉ឺន ហើយលោកក៏បានជំរុញឱ្យប្រជាជនទប់ស្កាត់ផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Narongphan Jitkaewtae ដែលបានចូលកាន់មុខតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើសន្និសិទកាសែតលើកដំបូងរបស់លោក នៅថ្ងៃអង្គារនេះ...
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងការអំពាវនាវរបស់ខ្លួន ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការ ឲ្យមានការអនុវត្តច្បាប់លើ សមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ដើម្បីតម្លាភាព ក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នា រវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០...
បរទេស៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថាជាអ្នកញុះញង់ដ៏ចម្បង ក្នុងការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ រវាងកងកម្លាំងអាមេនី និងអាហ្ស៊ែបៃហ្សង់ សម្រាប់រយៈពេលជាង២៥ឆ្នាំ។ នៅក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃអង្គារនេះ ដែលហាក់ធ្វើឲ្យ មានភាពតានតឹង អន្តរជាតិខ្លាំងឡើង...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ប៉ូលិសជាតិបាននិយាយថា ប៉ូលិសប្រឆាំងនឹងក្រុមភេរវករ របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការចាប់ខ្លួន បានជនសង្ស័យចំនួន០៤នាក់ ដែលជាក្រុមភេរវករ ដោយដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងក្រុមសកម្មប្រយុទ្ធអាល់ កៃដា ដែលមានបណ្តាញរបស់ Jemaah Islamiyah ។ លោក Argo Yuwono...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ២៧២.៣០៩នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥.៥៣៤នាក់ ។ ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់១.៧៥៧នាក់ ដែលមានអ្នកស្លាប់បន្ថែម ចំនួន៣៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថាមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ី ខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយបន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ផ្តល់ការកម្សាន្តជូនដល់អ្នកទេសចរគ្រប់វ័យ ពោលគឺមានកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិលទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ តម្លៃសំបុត្រ មានចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ។ ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគដោយក្រុមហ៊ុនចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ ១៩០នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជញបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យ និង ពិភាក្សាលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ។ របៀប វារៈដែលនឹងត្រូវលើកយកទៅពិភាក្សារួមមាន៖ ១-សេចក្ដីព្រៀងកម្មវិធីវិនិយោគសារធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣។២-សេចក្ដីព្រៀងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។៣-បញ្ហាមួយចំនួនទៀត៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ