ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់យ៉ាងតិច ៥៥ ភាគរយនៅចុងទសវត្សរ៍ក្រោយ ពីកម្រិតឆ្នាំ១៩៩០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានសរសេរនៅលើបណ្ដាញ អ៊ីនធឺណិតកាលពីព្រឹកថ្ងៃសុក្រថា “អឺរ៉ុប គឺជាអ្នកដឹកនាំក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។ យើងបានសម្រេចចិត្តកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងហោចណាស់ ៥៥ ភាគរយនៅឆ្នាំ ២០៣០” ។ ប្រទេសជាសមាជិក...
បរទេស ៖ គិតមកដល់បច្ចុប្បន្ននេះ អាជីវកម្មភោជនីយដ្ឋាន របស់អាមេរិក ប្រមាណជា១៧ភាគរយ មកហើយដែលបានបិទអាជីវកម្ម របស់ខ្លួននៅក្នុងឆ្នាំនេះ ប៉ុន្តែជឿជាក់ថា នឹងមានរាប់ពាន់កន្លែងទៀត ដែលអាចជួបប្រទះបញ្ហានេះ ដូចគ្នាដែរប៉ុន្មានសប្តាហ៍ខាងមុខ។ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា ដោយសារតែវិបត្តិកូវីដ១៩ សមាគមន៍ភោជនីយដ្ឋាន បានបង្ហាញថា អាជីវកម្មប្រមាណជា១០ ០០០កន្លែងទៀត បានស្នើសុំបិទទីតាំង អាជីវកម្មរបស់ខ្លួនបន្ថែមទៀត...
វ៉ាស៊ីនតោន ៖ តុលាការកំពូល សហរដ្ឋអាមេរិក នៅថ្ងៃសុក្រម្សិលមិញនេះ បានច្រានចោលបណ្តឹង ពីរដ្ឋតិចសាស់ ដែលគាំទ្រ ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងគោលបំណង ដើម្បីលុបចោលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នៅក្នុងរដ្ឋសមរភូមិចំនួន៤ ។ តុលាការកំពូលបានឲ្យដឹងថា“ ញត្តិរបស់រដ្ឋតិចសាស់ សុំឈប់សម្រាក ដើម្បីដាក់ពាក្យបណ្តឹង ត្រូវបានបដិសេធ...
ហៃគូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ កងទ័ពចិន បានចាប់ផ្តើមធ្វើសមយុទ្ធជួយសង្រ្គោះ និងរុករក នៅសមុទ្រនៃកោះ Haikou ដែលជារដ្ឋធានីរបស់ខេត្ត ហៃណាន ស្ថិតនៅសមុទ្រចិនខាងត្បូង ។ ក្រុមអាជ្ញាធរជួយសង្គ្រោះបាននិយាយថា សមយុទ្ធ ត្រូវបានគេមើលឃើញថា មានការចូលរួមពីទូកជួយសង្រ្គោះចំនួន ៨គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ១គ្រឿង...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសម៉ិកស៊ិក បានឲ្យដឹងថា ការរឹតត្បិតលើការធ្វើដំណើរដែលមិនចាំបាច់ ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក – ម៉ិកស៊ិកនឹងត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី២១ ខែមករា ចំពេលមានការកើនឡើង នូវករណីឆ្លងជំងឺកូវីដ-១៩ ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា រដ្ឋាភិបាលម៉ិកស៊ិក បានស្នើសុំពង្រីកវិធានការ រយៈពេលមួយខែទៀត បន្ទាប់ពីពិនិត្យមើលការ រីករាលដាលនៃវីរុសនេះ។ ក្រសួងនៃប្រទេសទាំងពីរ បានសរសេរនៅលើបណ្ដាញអ៊ីនធឺណិតថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំ ក្រុមការងារមន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យគម្រោងជួសជុលឡើងវិញ ផ្លូវក្រាលកៅស៊ូAC ចំនួន៣ខ្សែក្នុងក្រុងកំពង់ចាម ដែលមានប្រវែងជិត ៣,០០០ ម៉ែត្រ ។ លោក ណន សុខនី...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ការអនុវត្តនៅសហរដ្ឋអាមេរិក ស្តីពីសិទ្ធិមនុស្ស បានបង្ហាញដល់ពិភពលោកទាំងមូលនូវអ្វីដែលមើលឃើញថា “សៀវភៅសិក្សាសិទ្ធិមនុស្ស” ជាការលាក់ពុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានលើកឡើងថា ប្រទេសចិន ជំទាស់ដាច់ខាត និងបដិសេធរាល់ប្រទេសណាមួយ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ចិនក្រោមលេសនៃបញ្ហាសិទ្ធិមនុស្ស។ លោកស្រីហួ បានធ្វើការកត់សម្គាល់នៅឯសន្និសីទ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៧០លាននាក់ គិតត្រឹមថ្ងៃសុក្រ ។ សាកលវិទ្យាល័យបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៧០.០២៥.៥៣៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់សរុបកើនដល់១.៥៩០.៣២៣នាក់នៅទូទាំងពិភពលោក គិតត្រឹមម៉ោង៤និង២៨ល្ងាចម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង២៨នាទីម៉ោងសកល ។...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា អនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសលោក ចំពោះការលុបបំបាត់អាវុធ នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។ លោក Stephen Biegun នៅពេលជួបជាមួយមន្រ្តី ជាន់ខ្ពស់កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង លុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ខ្លួន...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បាននឹងកំពុងការរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្របសម្រួល ដល់ធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅទីស្តីការក្រសួងមហាផ្ទៃ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល៕
វ៉ាស៊ីនតោន៖ អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun បានឲ្យដឹងថា ការទូតនៅតែជាដំណើរការល្អបំផុត និងតែមួយគត់ ដើម្បីដោះស្រាយបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង ដោយអំពាវនាវឱ្យក្រុងព្យុងយ៉ាង វិលត្រឡប់មករកកិច្ចពិភាក្សាឡើងវិញ។ លោក Stephen Biegun ដែលក្នុងនាមជាប្រេសិតនុយក្លេអ៊ែរ កំពូលរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើការកត់សម្គាល់ក្នុងពេល ធ្វើទស្សនកិច្ចមួយនៅទីក្រុងសេអ៊ូល ដោយលើកឡើងវិញនូវការចរចា ដែលមិនទាន់ចប់ជាយូរមក ហើយជាមួយកូរ៉េខាងជើង ដែលលោកបានកត់សម្គាល់ថា...
បរទេស៖ តុលាការប្រជាជនទីក្រុង ហាណូយ កាលពីថ្ងៃសុក្រ បានផ្តន្ទាទោសលោក Nguyễn Đức Chung អាយុ ៥៣ ឆ្នាំ ជាអតីតប្រធានគណៈកម្មាធិការប្រជាជនក្រុង (អតីតអភិបាលក្រុងហាណូយ) ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំក្រោមការចោទប្រកាន់ពីបទ «ប្រើខុសទិសដៅនូវឯកសារសម្ងាត់របស់រដ្ឋ (លួចឯកសាររដ្ឋ)»។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ...
បរទេស៖ បុគ្គលិកពេទ្យជួរមុខ នៅប្រទេសកូរ៉េ ដែលបានប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ ១៩ ចាប់តាំងពីខែមករាមកនោះ កំពុងទទួលនូវផលវិបាកធ្ងន់ធ្ងរ ដោយសារការកើនឡើង យ៉ាងឆាប់រហ័សនៃករណីឆ្លងវីរុសថ្មីៗ ដែលបង្ហាញសញ្ញាថា មិនមានការថយចុះ ចំពេលមានរលកទីបី។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនអ្នកជំងឺវីរុសកូរ៉ូណា...
វ៉ាស៊ីនតោន៖ ជនជាតិអាមេរិកកាន់តែច្រើន ដែលមិនមានផ្ទុកជំងឺកូវីដ-១៩ក្ដី កំពុងទទួលរងផលប៉ះពាល់ផ្នែកសតិអារម្មណ៍ ពីការកើនឡើងនៃចំនួនអ្នកជំងឺ ចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យចំនួន ២០០កន្លែងទូទាំងប្រទេស។ ទិន្នន័យដែលទើបចេញថ្មី ពីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិក បានបង្ហាញថាយ៉ាងហោចណាស់ មានមន្ទីរពេទ្យចំនួន ២០០ ដែលបានផ្ទុកអ្នកជំងឺកូវីដ-១៩ ពេញទៅហើយ កាលពីសប្តាហ៍មុន។ ហើយនៅក្នុងមួយភាគបីនៃមន្ទីរពេទ្យ ទាំងអស់មានចំនួនជាង ៩០% នៃគ្រែ ICU...
សេអ៊ូល៖ ក្រសួងសុខាភិបាល និងសុខុមាលភាពបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ចិន និងប្រទេសជប៉ុន បានយល់ព្រមកាលពីថ្ងៃសុក្រ ដើម្បីធ្វើការរួមគ្នាដើម្បីឆ្លើយតប ទៅនឹងការឆ្លងរាតត្បាតមេរោគ និងជំរុញការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានលក្ខណៈអន្តរជាតិ។ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំង៣ បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីបានធ្វើកិច្ចពិភាក្សាប្រចាំឆ្នាំ របស់ពួកគេតាមរយៈតំណភ្ជាប់វីដេអូ។ ភាគីទាំង៣ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការអភិវឌ្ឍឧបករណ៍ធ្វើរោគវិនិច្ឆ័យ ការព្យាបាល...
បរទេស៖ មេដឹកនាំបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាលដែលកំពុងប្រឈម នឹងការចោទប្រកាន់ពីបទ បំពានព្រះមហាក្សត្រ កាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាគាំទ្រការគាំទ្រ ជាសាធារណៈចំពោះការអំពាវនាវ ឱ្យលុបចោលផ្នែកទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបានឱ្យដឹងថា មួយក្នុងចំណោមទីតាំងបាតុកម្មចំនួន ៣...
បរទេស៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់ ៦០ ម៉ឺនដុល្លារដល់ប្រទេសវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 របស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ជំនួយពីមូលនិធិជំនួយបច្ចេកទេស ពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ២ នឹងជួយសម្រួលបន្ថែមឧបករណ៍ ការពារដែលមានតម្លៃ ៥០០.០០០...
បរទេស៖ ពីមុនក្រុមហ៊ុន AstraZeneca បានដាក់ពាក្យសុំការអនុម័តវ៉ាក់សាំង របស់ខ្លួននៅចក្រភពអង់គ្លេស ប៉ុន្តែ ទីភ្នាក់ងារនីយតករផលិតផលថែរក្សាសុខភាព និងវេជ្ជសាស្រ្តចក្រភពអង់គ្លេស (MHRA) នៅតែកំពុងស្រាវជ្រាវទិន្នន័យអំពីថ្នាំនេះ។ លើសពីនេះទៀតក្រុមហ៊ុនបានកត់សម្គាល់ថា ខ្លួននឹងដំណើរការសាកល្បងវ៉ាក់សាំង បន្ថែមទៀតដើម្បីធ្វើឱ្យអត្រាប្រសិទ្ធភាព របស់វាមានប្រសិទ្ធិភាពខ្ពស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន AstraZeneca...
នាថ្ងៃទី១០ ខែធ្នូ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើវេទិកាស្តីពីកិច្ចសហប្រតិបត្តិការ នៃប្រព័ន្ធផ្សាព្វផ្សាយ “ដៃគូអឺរ៉ុប” ឆ្នាំ២០២០តាមប្រព័ន្ធវីដេអូខុនហ្វឺរិន ដើម្បីធ្វើកិច្ចសន្ទនាជាមួយតំណាងចូលរួមវេទិកា ២៨ រូបដែលមកពីប្រព័ន្ធផ្សាព្វផ្សាយចំនួន ២៥ នៃប្រទេស ១៦ នៅតំបន់អឺរ៉ុប ជុំវិញប្រធានបទស្តីពី “ ទំនុកចិត្ត កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពឈ្នះ-ឈ្នះ” ។...
ភ្នំពេញ៖ លោកកងសូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ កាលពីថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០បានបរិច្ចាគថវិកាចំនួន៣០០$ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស...
បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបោះជំហានទៅមុនជាមួយផែនការនានា ដើម្បីធ្វើការកសាងផលិតនាវាបំពាក់ប្រព័ន្ធការពារ Aegis ថ្មីចំនួនពីរគ្រឿង ក្រោយបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ដែលមានមូលដ្ឋាននៅលើគោក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Nikkei បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញនេះថា...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថាមន្ទីរប៉ង់តាហ្គោន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ ការសម្រេចចិត្តកាត់ជំនួយ របស់ខ្លួនទាំងអស់សម្រាប់កិច្ចការងារប្រឆាំង ភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។ នៅក្នុងលិខិតមួយដែលផ្ញើជូន ទៅដល់អង្គភាព CIA ពីសំណាក់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ ជំនួយនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី៥ខែមករាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីគេ នៅមិនទាន់បានដឹងច្បាស់ទេថា តើការសម្រេចចិត្តមួយនេះធ្វើឡើងក្រោមមូលហេតុអ្វីនោះទេ ហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតណាទៅលើកិច្ចការងារប្រយុទ្ធប្រឆាំង ភេវរកម្មនៅទូទាំងពិភពលោក ដោយក្រុមការងារ CIA នោះដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការទិន្នន័យរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានធ្វើការបញ្ជាទិញ វ់ាក់សាំងចំនួនដល់ទៅ១៥៥,៥លានដូសរួចទៅហើយហើយ កំពុងបន្តស្វែងរកការបញ្ជាទិញបន្ថែម ១១៦លានដូសបន្ថែមទៀត។ ប្រសិនបើកិច្ចព្រមព្រៀងនឹង ឈានទៅដល់ការចុះហត្ថលេខាជាផ្លូវការមែននោះ ប្រទេសឥណ្ឌូនេស៊ីដែលជាប្រជា ជា តិ មានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះនឹងមានវ៉ាក់សាំង សរុប២៧១,៥លានដូសសម្រាប់ប្រើប្រាស់ លើសពីគោលដៅដែលខ្លួនចាំបាច់ត្រូវយ៉ាងហោចណាស់២៤៦,៦លានដូស ខណៈដែលពលរដ្ឋរបស់ខ្លួនជាក់ស្តែងមានរហូត ទៅដល់២៧០លាននាក់។ គួរឲ្យដឹងដែរថាបច្ចុប្បន្នវ៉ាក់សាំង ដែលឥណ្ឌូនេស៊ីបានបញ្ជាទិញ មានប្រមាណជា១២៥,៥លានដូសគឺ ជាផលិតផលរបស់ក្រុមហ៊ុនចិន Sinovac Biotech Ltd និង៣០លានដូសពីក្រុមហ៊ុន Novavax Inc៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាមេដឹកនាំរបស់សហភាពអ៊ឺរ៉ុបទាំង២៧កាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀង គម្រោងថវិកាជួយសង្គ្រោះរយៈពេលវែងមួយ។ នេះមានន័យថាឆាប់ៗអ៊ឺរ៉ុបនឹងអាចទទួលបាន កញ្ចប់ថវិកា សរុបប្រមាណជា 1.8 ទ្រីលានអ៊ឺរ៉ូឬប្រមាណជា 2.19 ទ្រីលានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការទប់ទល់នឹងបញ្ហានានា ដែលបណ្តាមកពីវិបត្តិកូវីដ19។ ទោះបីជាយ៉ាងណាក្តីអ្វីដែលយើងអាចដឹង បានទៀតនៅពេលនេះគឺថាកញ្ចប់សង្គ្រោះចាំបាច់ត្រូវការធ្វើសច្ចាប័ន ពីរដ្ឋជាសមាជិកទាំងអស់ ជាមុននឹងអាចចូលជាធរមានបាន។គួរឲ្យដឹងដែរថាកន្លងមកមានតែប្រទេសប៉ូឡូញ និងហុងគ្រីប៉ុណ្ណោះដែលធ្លាប់បានរារាំងនិងជំទាស់ទៅនឹងកញ្ចប់ប្រាក់ជំនួយ មួយនេះ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនឲ្យដឹងថា ទីក្រុងប៉េកាំង បើកចំហដើម្បីចាប់ផ្តើមទំនាក់ទំនង របស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើងវិញ ដោយប្រកាសថា ប្រទេសទាំងពីរកំពុងស្ថិត នៅក្នុងយុគសម័យប្រវត្តិសាស្ត្រ ដ៏សំខាន់មួយ បន្ទាប់ពីភាពតានតឹងកាន់តែកើនឡើង ។ នៅក្នុងសុន្ទរកថាវីដេអូមួយ នៅឯក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក – ចិន លោកវ៉ាង យី បានលើកឡើងថា គោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន ចាំបាច់ត្រូវវិលត្រឡប់ទៅរក“...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឆ្លើយតបទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេស យកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ ឡើយ ។ ការឆ្លើយតប របស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីអង្គការ លើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និង សម្ព័ន្ធខ្មែរជំរឿន...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២០នេះ បានចេញសេចក្ដីជូន ដំណឹងមួយស្តីពីការបន្តផ្អាក ជាបណ្តោះអាសន្នការ ចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:គ្រប់ប្រភេទ នៅទូទាំងប្រទេស ដើម្បីបង្ការនិងទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ។
វ៉ាស៊ីនតុន៖ ក្រុមប្រឹក្សារដ្ឋរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក បានយល់ព្រមប្រើការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer កាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ប្រទេសនេះមួយ ជំហ៊ានទៀតពីការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងវីរុសប្រឆាំងនឹងការផ្ទុះឡើង ដែលបានសម្លាប់ប្រជាជនអាមេរិកជិត ៣០ ម៉ឺននាក់។ ការចាក់ថ្នាំបង្ការរោគអាចចាប់ផ្តើម ក្នុងរយៈពេលប៉ុន្មានថ្ងៃដោយផ្អែកទៅលើ ការចុះហត្ថលេខារបស់រដ្ឋបាលចំណីអាហារ និងឪសថភ្លាមៗ តាមការរំពឹងទុករបស់ អនុសាសន៍របស់ គណៈកម្មាធិការជំនាញ។ លោកបណ្ឌិត Sally...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
