“ហេតុអ្វីបានជាពិភពលោក ត្រូវការប្រទេសចិន?” នេះជាប្រធានបទនៃសុន្ទរកថា ដែលលោក Cyrus Janssen អ្នករៀបចំប្លុកវីដេអូ របស់សហរដ្ឋអាមេរិកបានថ្លែង ក្នុងសកលវិទ្យាល័យមួយ នៅកាណាដានាពេលថ្មីៗកន្លងទៅនេះ ។ លោកបានគូសបញ្ជាក់ពីសារសំខាន់ របស់ចិនចំពោះពិភពលោកពីវិស័យទីផ្សារ ការបើកទូលាយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ដែលបានបង្ហាញថា អាកប្បកិរិយារបស់ចិនដែលប្រកាន់ខ្ជាប់ ការបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការ ទើបជាតម្រូវការរបស់សង្គមបច្ចុប្បន្ននេះ ។ បន្ទាប់ពីវីដេអូនេះត្រូវបង្ហោះ តាមប្រព័ន្ធទំនាក់ទំនងសង្គមរបស់អាមេរិក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៣១ខែធ្នូ ដល់ថ្ងៃទី៣មករា ឆ្នាំ២០២១តំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំង។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងចេញផ្សាយ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ស្តី ពីស្ថានភាព ធាតុអាកាស ចាប់ពីថ្ងៃទី៣០ធ្នូដល់ថ្ងៃទី៥មករាឆ្នាំ២០២១បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិនដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន ។ ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ក្នុងនោះនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី១៦-១៨អង្សាសេ និងអតិបរមា មានពី២៥-២៧អង្សាសេ។បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។ ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។ ដោយឡែក តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាព អប្បបរមា មានពី ២២ -២៤អង្សាសេនិង -ឮសីតុណ្ហភាពអតិបរមា មានពី២៧-២៩ អង្សាសេ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋនិងសូមសាធារណជន ជ្រាបជាព័ត៌មានពិសេស វីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នក ដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះ ល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕ ស.សំណាង
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្ហាញនូវការខឹងសម្បារ ក្រោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំចុះហត្ថលេខាលើ វិធានការឲ្យចូល ជាច្បាប់ ដើម្បីជំរុញ បន្ថែមការគាំទ្រ សម្រាប់កោះតៃវ៉ាន់ និងតំបន់ទីបេ ដែលរួមបញ្ចូល ទាំងជំនួញលើរោគរាតត្បាត និងកញ្ចប់ថវិកាចំណាយ២,៣ ពាន់លានដុល្លារ។ ច្បាប់ធានាចំពោះ តៃវ៉ាន់ឆ្នាំ២០២០ និងគោលនយោបាយនិងច្បាប់គាំទ្រ ទីបេឆ្នាំ២០២០ ទាំងពីរនេះមាន បង្កប់ភាសាប្រឆាំងនឹងប្រទេសចិន ដែលរួមមានទាំង ការគំាទ្ររបស់សហរដ្ឋអាមេរិក ឲ្យកោះតៃវ៉ាន់ ចូលរួមក្នុងអង្គភាព នានារបស់អង្គការ សហប្រជាជាតិនិងការលក់អាវុធជាប្រក្រតី។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថាថ្លែងនៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះ ច្បាប់ទាំងពីរនេះ៕ ដោយ៖ប៉ាង កុង
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានគំរាមសហរដ្ឋអាមេរិកថា ហ្វីលីពីននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាដ៏សំខាន់ ប្រសិនបើវ៉ាក់សាំងរាប់លានដូសប្រឆាំងនឹងវីរុសកូវីដ១៩ មិនត្រូវបានផ្តល់ជូននោះទេ។ យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រឈមនឹងការរិះគន់ក្នុងស្រុកយ៉ាងខ្លាំងជុំវិញការពន្យារពេលលទ្ធកម្មលោក ឌូទ័រតេ បានព្យាយាមប្រែក្លាយកិច្ចព្រមព្រៀងស្តីពីកងកម្លាំងទៅជាបន្ទះឈីប ចរចាដើម្បីទទួលបានវ៉ាក់សាំង COVID-១៩ ពីសហរដ្ឋអាមេរិក។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយ។ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២២ឆ្នាំហើយដែលកម្ពុជា រកបាននូវសុខសន្តិភាព និងមានការឯកភាពជាតិ ទាំងស្រុង ជាប្រវត្តិសាស្ត្រ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ស្អែកជាខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាម នៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ...
ភ្នំពេញ ៖ មន្ទីរក្រសួងបរិស្ថានបានបង្ហាញ ទម្រង់ពាក្យបណ្ដឹងសម្រាប់ប្រជាពលរដ្ឋ មានកង្វល់ពាក់ព័ន្ធនឹងការ បំពុលបរិស្ថាន (ទឹក ដី ខ្យល់) ឬការរំខានដោយ (សំលេង ក្លិន ផ្សែង …….. ) ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ៕
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ (CAMSOC)បានថ្លែងថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ Cambodia Sea Game 2023។...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីសុខភាពសាធារណៈរបស់ថៃ លោក Anutin Charnvirakul ស្ថិតនៅក្រោមការធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីលោកបានជួបប្រជុំជាមួយអភិបាលខេត្ត សាមុតសាខន ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានចំពោះ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទនេះថា ពលរដ្ឋចំនួន១៧នាក់ កំពុងបាត់ខ្លួន និង០២នាក់បានជួយសង្គ្រោះបាន បន្ទាប់ពីមានករណីលិចទូកនេសាទរបស់រុស្ស៊ីចំនួន០១គ្រឿង នៅក្នុងសមុទ្រ Barents Sea ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីដែលចេញពីក្រសួងសង្គ្រោះស្ថានភាពរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា ទូកនេសាទ ដែលមានឈ្មោះថា Onega បានលិចនៅជិតតំបន់ប្រជុំកោះ...
ភ្នំពេញ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០៖ តើ Samsung AirDresser ជាអ្វីទៅ? នេះជារបកគំហើញ និងការច្នៃប្រឌិតដ៏អស្ចារ្យបំផុតនៅចុងឆ្នាំ 2020 នេះ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក្នុងការធ្វើឱ្យគុណភាពជីវិត និងការរស់នៅរបស់មនុស្សជាតិទូទាំងពិភពលោក កាន់តែមានផាសុកភាពដោយការថែរក្សា និងសម្អាតសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះ ដោយប្រើបច្ចេកវិទ្យាថាមពលខ្យល់ និងចំហាយទឹក...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានចុះបញ្ជីដែលមានចំនួនអ្នកឆ្លងជំងឺថ្មី១៨.៤៧៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៧.៤៨៤.២៨៥នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៤៤នាក់ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩១.១៣៩នាក់ ។ រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេស ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន១.៤២៦.១៧៦នាក់ និងមានអ្នកស្លាប់ចំនួន៤៥.៨៦៣នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ...
បរទេស៖ នៅថ្ងៃច័ន្ទ រដ្ឋាភិបាលថៃបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីវីរុស Covid-19 ថ្មីចំនួន ១៤៤ ករណី ក្នុងនោះ រកឃើញការឆ្លងក្នុងសហគមន៍ចំនួន ១១៥ នាក់, ពលករចំណាកស្រុកចំនួន ១៤ នាក់ និងអ្នកមកពីបរទេសកំពុងធ្វើចត្តាឡីស័ក ១៥នាក់ ដូច្នេះអ្នកជំងឺកូវីដសរុបនៅថៃកើនឡើងដល់ ៦ ២៨៥ នាក់។ យោងតាមសារព័ត៌មាន...
កំពង់ចាម ៖ បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ ដែលបានកើតឡើងជាហូរហែនាពេលកន្លងមក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ ដោះស្រាយបានដោយជោគជ័យ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បញ្ហាមួយចំនួនដែលបានកើតឡើងនៅផ្សារផ្អាវ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន...
បរទេស៖ សារព័ត៌មានបរទេសចេញផ្សាយ កាលពីថ្ងៃសុក្រ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់ ក្រសួងការពារជាតិជប៉ុន បានធ្វើការអំពាវនាវ សុំឲ្យប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden មានជំហដ៏រឹងម៉ាំមួយ ទៅលើការជួយគាំទ្រកោះតៃវ៉ាន់ ក្នុងការប្រឈមមុខ ទៅនឹងភាពក្រេវក្រោធរបស់ចិន។ លោកអនុរដ្ឋមន្ត្រី Yasuhide Nakayama បានថែមទាំងហៅថា ដំណាក់កាលពេលនេះ រវាងតៃវ់ាន់និងចិនគឺស្ថិត នៅក្នុងតំបន់ព្រំដែនក្រហម ទៅហើយនិងបញ្ជាក់ថា...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សត្វស្វាកាចៗមួយចំនួន នៅប្រាសាទបាយ័ន នឹងត្រូវយកចេញទៅព្រលែ ងក្នុងព្រៃក្រៅឧទ្យានអង្គរ ព្រោះសត្វស្វាយមួយចំនួន បានខាំងភ្ញៀវទេសចរ ជាដើម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ហ្វូងសត្វស្វាកាចៗមួយចំនួន ដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះសត្វស្វាទាំងនោះ បានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។...
រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន Saudi Press Agency បានរាយការណ៍ថា ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា បានរកឃើញអណ្តូងរ៉ែប្រេងកាត និងឧស្ម័នថ្មីចំនួន ៤កន្លែង ។ ព្រះអង្គម្ចាស់ Abdulaziz bin Salman Al...
ឡុងដ៌៖ ប្រធានក្រុមហ៊ុនផលិតថ្នាំ AstraZeneca ដែលកំពុងបង្កើតវ៉ាក់សាំង ការពារមេរោគឆ្លង ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តដោយអាជ្ញាធរចក្រភពអង់គ្លេស នៅសប្តាហ៍នេះ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការចាក់វ៉ាក់សាំងនេះ នឹងមានប្រសិទ្ធិភាពប្រឆាំង នឹងវីរុសឆ្លងទម្រង់ថ្មី ដែលជំរុញឱ្យមានការកើនឡើង យ៉ាងឆាប់រហ័ស នៃការបង្ករោគនៅចក្រភពអង់គ្លេស។ នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot ក៏បានប្រាប់កាសែត...
ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ទាំងអស់ក្នុងខេត្តស្វាយរៀង ក្នុងការវិនិយោគវិស័យ អចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុន ទាំងអស់ មកបណ្តាក់ទុនរកស៊ី នៅខេត្តស្វាយរៀង ហើយខេត្តក៏មានទីតាំងដី...
វ៉ាស៊ីនតោន៖ ក្រុមមន្រ្តីបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ (២៧ ធ្នូ) បានចុះហត្ថលេខា ជាផ្លូវការនូវកញ្ចប់ជំនួយ និងការចំណាយលើជំងឺរាតត្បាតចំនួន ២,៣ ទ្រីលានដុល្លារអាមេរិក ដោយបានផ្តល់អត្ថប្រយោជន៍ ដល់ភាពអត់ការងារ ធ្វើដល់ប្រជាជន អាមេរិករាប់លាននាក់ និងបញ្ចៀសការបិទរដ្ឋាភិបាល សហព័ន្ធមួយផ្នែក ។ លោក...
សេអ៊ូល៖ កូរ៉េខាងត្បូងប្តេជ្ញា បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង សាធារណៈការពារជំងឺកូវីដ- ១៩ នៅពេលដែលប្រទេសនេះនៅថ្ងៃចន្ទ ទី២៨ ខែធ្នូនេះ បានប្រកាសថា ខ្លួនបានរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីដែលទាក់ទងនឹងការកើនឡើង នៃការឆ្លងនៅក្នុងប្រទេសអង់គ្លេស។ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ករណីឆ្លងទម្រង់ថ្មីដែលត្រូវបានគេគិតថា អាចចម្លងបានលឿនជាងមុន ដែលកំពុងចរាចរបច្ចុប្បន្នត្រូវបាន គេរកឃើញនៅក្នុងមនុស្ស ៣នាក់ដែលបានចូល...
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងការដឹកនាំកិច្ចប្រជុំ លើកទី៤ អាណត្តិទី១ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ប្រាក់ឈ្នួល...
ភ្នំពេញ៖ ខណៈការកែច្នៃផលិតផលកសិកកម្មកម្ពុជា មិនទាន់គ្រប់គ្រាន់នៅឡើយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន បានស្នើទៅភាគីជប៉ុនឲ្យជួយពិនិត្យ ពិចារណាលើគម្រោងទាក់ទង ការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព សម្រាប់បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការស្នើនេះក្នុងឱកាសលោក វេង សាខុន...
បរទេស ៖ ប្រទេសតួកគីនៅថ្ងៃអាទិត្យ បាននិយាយថា យោធារបស់ខ្លួនបានសម្លាប់សកម្មប្រយុទ្ធ ចំនួន១៥នាក់ មកពីកងជីវពលឃឺដ YPG នៅប្រទេសស៊ីរី ដែលខ្លួននិយាយថា កំពុងតែត្រៀមរៀបចំធ្វើការវាយប្រហារ ក្នុងតំបន់មួយនៅប្រទេសស៊ីរីភាគពាយព្យ ដែលតួកគីនិង សម្ពន្ធមិត្តក្រុមឧទ្ធាមស៊ីរីរបស់ខ្លួនកាន់កាប់ ។ នៅលើបណ្ដាញសង្គមធ្វីតធ័រ ក្រសួងការពារជាតិតួកគី បាននិយាយដូច្នេះថា “កងកម្លាំងពិសេសដ៏ក្លាហានរបស់យើង បានបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត ចំពោះអង្គការភេរវកម្ម PKK/YPG...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យ បានឲ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បានធ្វើការអំពាវនាវមួយដើម្បីឲ្យទំនាក៉ទំនង រវាងប្រទេសចិននិងអ៊ីតាលី កាន់តែល្អប្រសើរឡើង និងក្នុងរយៈពេល ៥០ឆ្នាំខាងមុខទៀត។ លោក Wang បានធ្វើការថ្លែងការណ៍នេះ នៅក្នុងសាជាវិដេអូមួយ ដែលជាផ្នែកនៃវិដេអូឯកសារ ដែលមានចំណងជើងថា A road traveled togehter-50...
ភ្នំពេញ ៖ ខណៈជិតដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី លោក ហ៊ុន ម៉ានី ជាកូនប្រុសម្នាក់ ក្នុងចំណោម៣នាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោក...
កោះកុង ៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា គិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ពលករខ្មែរ ដែលធ្វើសំណាក់ស្រុក នៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើត តាមច្រកទ្វារអន្តរជាតិចាំយាម ច្រករបៀង និងតាមផ្ទៃសមុទ្រ...
បរទេស៖ក្រុមអ្នកវិភាគសេដ្ឋកិច្ចអង់គ្លេស មួបាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងជែងសេដ្ឋកិច្ចអាមេរិកនៅត្រឹមឆ្នាំ២០២៨ គឺលឿនជាង៥ឆ្នាំដែលធ្លាប់បានព្យាករកាលពីមុន ព្រោះតែគោលនយោបាយខុសគ្នារបស់ ប្រទេសទាំងពីរ លើជម្ងឺកូវីដ១៩។ តារាងពានសេដ្ឋកិច្ចពិភពលោក ដែលចេញដោយមជ្ឈមណ្ឌល ស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បាននិយាយថា ការគ្រប់គ្រងបានឆាប់រហ័សនិងខ្លាំងក្លារបស់ចិន លើការរាតត្បាតជម្ងឺកូវីដ១៩ ដែលផ្ទុះឡើងក្នុងទីក្រុងវូហាន ក្នុងឆ្នាំ២០១៩ បានបណ្ដាលឲ្យមានការប៉ះពាល់ខូចខាត សេដ្ឋកិច្ចតិចតួចជាង ក្នុងឆ្នាំ២០២០ នាំឲ្យមានការចាប់ផ្តើមមានភាពឆាប់ប្រសើរឡើង។ គួរបញ្ជាក់ថា យោងតាមក្រុមតាមដានអនឡាញ នៅសាកលវិទ្យាល័យ...
បរទេស៖យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានមួយ ដែលដកស្រង់សម្តីអភិបាលរដ្ឋនៅថ្ងៃអាទិត្យថា ប្រទេសស៊ូដង់ នឹងដាក់ពង្រាយកងទ័ពជាច្រើន នៅក្នុងរដ្ឋ South Darfur ក្រោយមានការសម្លាប់មនុស្សចំនួន១៥នាក់ ក្នុងហេតុការណ៍អំពើហិង្សារបស់កុលសម្ព័ន្ថ នាពេលថ្មីៗនេះ។ លោក Mousa Mahdi អភិបាលរដ្ឋ South Darfur បាននិយាយប្រាប់សារព័ត៌មានថា កិច្ចប្រជុំមួយរបស់គណៈកម្មាធិការសន្តិសុខរដ្ឋ ជាមួយយោធានិងថ្នាក់ដឹកនាំសហគមន៍ ក្នុងទីក្រុង Gereida...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
បរទេស ៖ លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងលោក ឯកនីទី នីទីថានប្រាផាស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ បានការពាររូបថត ដែលកំពុងបែកធ្លាយ តាមអ៊ិនធ័រណិត ជាមួយអ្នកជំនួញអាហ្វ្រិកខាងត្បូងម្នាក់...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា មកដល់វេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃ បានបាញ់ប្រហារ មកលើប្រជាជនស៊ីវិល នៅភូមិព្រៃចាន់ និងភូមិជោគជ័យ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
