ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy បានជួបអភិបាល ខេត្តស្ទឹងត្រែង លោក ម៉ម សារឿន ដើម្បីពិភាក្សាពីការគាំទ្រ ចំពោះការងាររុករកយុទ្ធជន បាត់ខ្លួនអាមេរិក ។ ក្រៅពីនោះក៏ពិភាក្សាការងាររួមគ្នា របស់សហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការការពារធនធានព្រៃឈើដ៏មានតម្លៃ។ នេះបើតាមការចុះផ្សាយ របស់ទូតអាមេរិក...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានទូរស័ព្ទទៅរដ្ឋមន្រ្តីការបរទេសកូរ៉េ ខាងត្បូង លោក ស្រី Kang Kyung-wha ហើយបានស្នើសុំឱ្យមានការយល់ដឹង អំពីការពន្យារពេល នៃការធ្វើដំណើរតាមផែនការ របស់លោកទៅកាន់ទីក្រុងសេអ៊ូល ដែលគ្រោងនឹងធ្វើនៅសប្តាហ៍នេះ។ លោក Pompeo បានបញ្ឈប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងសេអ៊ូល នៅពេលលោកបានកាត់បន្ថយដំណើរ ទស្សនកិច្ចនៅអាស៊ីបូព៌ា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដី បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៦រ៉ិចទ័រ បានវាយប្រហារមកលើតំបន់បច្ចឹម Mindoro នៅក្នុងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃចន្ទនេះ ។ វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះដំបូងឡើយ មានកម្រិតប្រមាណ៥,៤រ៉ិចទ័រប៉ុណ្ណោះ ដែលបានកើតឡើងនៅវេលាម៉ោង ២.១៦នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្រុង Looc...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៧.៧៩៤នាក់ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានករណីថ្មីចំនួន ១.២៩៤នាក់ ដែលបានរាយការណ៍ឲ្យដឹង ។ សេចក្តីប្រកាសបានដាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤១២នាក់ ដែលមានអ្នកស្លាប់បន្ថែមចំនួន ៤១នាក់...
វ៉ាស៊ីនតោន៖ ក្រុមគ្រូពេទ្យរបស់លោក បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងធ្វើបានយ៉ាងល្អក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយអាចនឹងត្រូវចេញពី មន្ទីរពេទ្យនៅព្រឹកថ្ងៃច័ន្ទនេះ ប្រសិនបើស្ថានភាព របស់លោកនៅតែមានស្ថេរភាព។ ក្រុមការងារបានប្រាប់សន្និសីទកាសែត កាលពីថ្ងៃអាទិត្យថា “ប្រសិនបើលោកនៅតែបន្តមើល និងមានអារម្មណ៍ដូចលោកនៅថ្ងៃនេះ ក្តីសង្ឃឹមរបស់យើង គឺថាយើងអាចរៀបចំផែនការ ឈប់សំរាកនៅថ្ងៃស្អែក ទៅកាន់សេតវិមាន ជាកន្លែងដែលលោកអាច បន្តវគ្គព្យាបាលរបស់លោក”។...
ភ្នំពេញ៖ វត្ត ឥន្ទបត្តបុរី អង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាបទទួលបានបច្ច័យប្រមាណជាង ៩ម៉ឺនដុល្លារ ដុល្លារ ជាមួយនឹងការទទួលអង្គកឋិនពី លោកស្រី មហាសិកាបណ្ឌិត ហ៊ុន សេងនី ព្រមទាំងបុត្រចៅ និងពីសំណាក់ពុទ្ធបរិស័ទមួយចំនួនផងដែរ។ មហាសិកាបណ្ឌិត ហ៊ុន សេងនី បានផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទ ដែលចូលរួមអង្គកឋិនទាននេះថា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ថា យោងតាមទិន្នន័យដែលបានបង្ហាញ ឲ្យដឹងដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៣៥លាននាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ។ សាកលវិទ្យាល័យបាន បង្ហាញទិន្នន័យឲ្យដឹង ពិភពលោកមានករណីដែលបានរាប់គឺចំនួន ៣៥.០០៨.៤៤៧នាក់ ជាមួយគ្នានេះដែរ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាថ្មីម្តងទៀត បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤ បន្តការតាមដាន និងត្រួតពិនិត្យទៅលើក្លឹបកំសាន្ត និងខារ៉ាអូខេ ដែលលួចលាក់ បើកដំណើរការ ផ្ទុយពីវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ១៩ ។ ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការគ្រប់គ្រង...
ភ្នំពេញ៖ ក្នុងដំណាក់កាល អន្តរកាល រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាស ជ្រើសរើស កម្មករជាច្រើននាក់ ដើម្បីបំពេញការងារ ជាអ្នកប្រមូលសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានី ធ្លាប់បានអំពាវនាវ ឲ្យកម្មករ ប្រមូលសំរាម ស៊ីនទ្រី បញ្ឈប់ធ្វើកូដកម្ម...
ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី ប្ដេជ្ញាពង្រឹងទំនាក់ទំនងអប់រំ ជាមួយស្ថាប័នអប់រំនានានៅកម្ពុជា ទាំងក្នុងវិស័យពុទ្ធចក្រ និងអណាចក្រ ។ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ស្ថានទូតអូស្ត្រាលី និងសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា បានប្រារព្ធទិវាលំនៅដ្ឋានពិភពលោក ។ ក្នុងពិធីនោះលោកទូតអូស្ត្រាលី បានសម្ដែងនូវសេចក្តីរីករាយ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ថា តួលេខផ្លូវការបានប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យថា ពលរដ្ឋអង់គ្លេសចំនួន ២២.៩៦១នាក់ បានធ្វើតេស្តរកឃើញថា វិជ្ជមាន ដែលមានផ្ទុកមេរោគបង្កជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកមានផ្ទុកវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់ ៥០២.៩៧៨នាក់ ។ សារព័ត៌មាន Sky News បានរាយការណ៍មកថា រដ្ឋាភិបាលបាននិយាយថា ករណីកើនឡើងខ្ពស់...
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២០ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រង...
វ៉ាស៊ីនតោន៖ ទិន្នន័យពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា គោលនយោបាយ ពាណិជ្ជកម្មសហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសចិន ធ្វើមិនបានល្អនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងដោយ លោក David J. Firestein ប្រធាន និងជានាយកប្រតិបត្តិមូលនិធិ...
បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃអាទិត្យបាននិយាយថា ប្រទេសតួកគី មានគោលបំណងចង់ពង្រឹង ចំណងមិត្តភាពជាមួយរដ្ឋាភិបាល កិច្ចព្រមព្រៀងជាតិ ដែលអន្តរជាតិទទួលស្គាល់ (GNA) ក្រោយជួបជាមួយ នាយករដ្ឋមន្ត្រីរបស់ប្រទេស ដែលគ្រោងចុះចេញ ពីតំណែងនៅខែនេះ។ លោកនាយករដ្ឋមន្ត្រី Fayez al-Sarraj បានចុះហត្ថលេខា សហប្រតិបត្តិការយោធាមួយ ជាមួយលោក Erdogan...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅអាទិត្យ បានសរសេរថា បន្ទាប់ពីការចរចាគ្នា អស់រយៈពេលពេញមួយឆ្នាំមក ហើយរដ្ឋាភិបាលស៊ូដង់ និងក្រុមប្រដាប់អាវុធ កាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយមួយ នៅរដ្ឋធានីជូបា របស់ស៊ូដង់ខាងត្បូង ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ។ ពិធីចុះហត្ថលេខា ដែលត្រូវបានចាក់ផ្សាយ ដោយទូរទស្សន៍ផ្លូវការ របស់ប្រទេសស៊ូដង់ ដែលក្នុងនោះ ក៏ត្រូវបានគេមើលឃើញដែរថា បានចូលរួមដោយ ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva...
ស្វាយរៀង : បុរសម្នាក់ជិះម៉ូតូលឿនពេក ធ្លាក់ចូលក្នុងការដ្ឋាន សាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ករណីនេះបានកើតឡើងម៉ោង៦,២០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវ ប្រឡាយមេ ១ខ្សែ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេ នឹងយាងទៅកាន់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃស្អែកនេះ ៕
(ភ្នំពេញ) ថ្ងៃទី ០៥ ខែតុលា ឆ្នំាំ ២០២០៖ ស្របតាមស្ថានភាព បច្ចុប្បន្នដ៏មមាញឹក របស់លោកអ្នក… និងស្ថានការណ៍រក្សាសុវត្ថិភាព… ការផ្ទុកបន្លែ…ផ្លែឈើ…ត្រីសាច់… ភេសជ្ជៈ…និងម្ហូបអាហារក្នុងទូទឹកកកឱ្យបានច្រើនជាមួយនឹង ការរក្សាភាពស្រស់បានយូរថ្ងៃនោះ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននៅក្នុងជីវិត របស់លោកអ្នក! ឥឡូវនេះសូមណែនាំទូទឹកកក សាមសុង Side By Side ដ៏ទំនើបទាន់សម័យ...
ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នាយកសាលារៀនល្អ គឺជានាយកដែលបង្កើត នូវបរិស្ថានល្អ សម្រាប់ការបង្រៀន និងរៀន ជាពិសេស គ្រូល្អ អាចបម្រើការងារក្នុងសាលាបាន អាស្រ័យដោយមាននាយកល្អ។ ក្នុងទិវាគ្រូបង្រៀន ៥ តុលា...
បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារ ដឹកជញ្ជូននៃសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះបានប្រកាស ដាក់ពិន័យទៅលើក្រុមហ៊ុន អាកាសចរណ៍ Emirates ជាទឹកប្រាក់ប្រមាណជា៤០ម៉ឺនដុល្លារ អាមេរិក ក្រោយពេលដែលក្រុមហ៊ុននេះ បានធ្វើការហោះហើរ ទៅលើដែនអាកាស នៃប្រទេសអ៊ីរង។ គួរឲ្យដឹងដែរ ថា ជាក់ស្តែងករណី ហេតុការណ៍នេះ បានកើតឡើងតាំងតែពីឆ្នាំ ទៅមកម្ល៉េះក្នុងអំឡុងពេលដែលអាមេរិក និងអ៊ីរ៉ង់កំពុងមានភាពតានតឹង ជាមួយគ្នាប៉ុន្តែជឿជាក់ថាប្រាក់ពិន័យពាក់កណ្តាល នឹងត្រូវលប់ចោលទៅវិញ ប្រសិនបើក្រុមហ៊ុននេះអះអាងថា...
ភ្នំពេញ ៖ កាលពីចុងសប្តាហ៍ កន្លងមកប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការអំពាវនាវខ្លាំងៗ សុំឲ្យ សេវានិងសុខភាពសាធារណៈ នៅតែជាអាទិភាពកំពូល របស់រដ្ឋាភិបាល ចំពេលមានជំងឺរាតត្បាត កូវីដ១៩ នៅក្នុងប្រទេស។ ប៉ុន្តែទោះបីជា យ៉ាងណា ទន្ទឹមនឹងអទិភាពនោះរដ្ឋាភិបាល ក៏បាននិងកំពុងតែធ្វើការ ចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច...
បរទេស៖ កាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងការពារបរិស្ថាន អ៊ីស្រាអែលលោកស្រី Gila Gamliel ត្រូវបានគេជឿជាក់ថាបាធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩តែទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់លើបណ្តាញសង្គម Twitter របស់ខ្លួនថា “ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកមេរោគវីរុសហើយខ្ញុំមានអារម្មណ៍ល្អជាធម្មតាហើយសង្ឃឹមថានឹងជាសះស្បើយយ៉ាងឆាប់ៗនេះ។ គួរឲ្យដឹងដែរថាលោកស្រី Gamliel បានក្លាយទៅជា រដ្ឋមន្រ្តីអ៊ីស្រាអែល ទីបួន ដែលបានធ្វើតេស្តិ៍វិជ្ជមាន ចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាត នៅក្នុងប្រទេសនេះ កាលពីចុងខែកុម្ភៈ កន្លងទៅ។ មកដល់ពេលនេះរដ្ឋមន្រ្តី...
បរទេស៖ នៅថ្ងៃអាទិត្យនេះ មជ្ឍមណ្ឌលជាតិទទួលបន្ទុក កិច្ចការងារការពារ វីរុសកូវីដ របស់ប្រទេសរុស្សី បាននិយាយថា ករណីឆ្លងថ្មីមានចំនួនទៅដល់ ១០៤៩៩ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងចុងក្រោយ។ តួលេខលើស ១០០០០ លើកនេះ គឺជាតួលេខ ដែលបានកើតឡើងម្តងទៀត គិតចាប់តាំងពីពាក់កណ្តាល ខែឧសភា នៅពេលដែលជំងឺរាតត្បាត បានរាលដាលខ្លាំងមែនទែន នៅក្នុងប្រទេស។យោងតាមស្ថិតិផ្លូវការ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាបានកោរសរសើររាជរដ្ឋាភិបាល និងប្រធានរដ្ឋសភាក្នុងការដឹកនាំប្រទេសឲ្យធានាបានស្ថេរភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិ។ យោងតាមព្រះរាជសារបស់ព្រះមហាក្សត្រអានដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងថ្ងៃបើកប វេសនកាលនៃរដ្ឋសភាសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអុម័តគឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ...
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ ឆក់ទូរស័ព្ទដៃជនបរទេស កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០២ នៅចំណុចចំណតរថយន្តបាត់ដំបង ផ្លូវលេខ១២៦ កែង៨១ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ អធិការខណ្ឌដូនពេញ លោកទៀង ច័ន្ទសា បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំង របស់លោក...
ភ្នំពេញ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020៖ ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀត កំពុងរីកដុះដាល ពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស កម្ពុជាក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាចមានការពិបាក ក្នុងការបែងចែក ឲ្យឃើញពីភាពខុសគ្នា នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ...
ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាព អាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹង ឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹង សម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។ ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជា វិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអ្នកកំពុងស្ថិត នៅឯមន្ទីរពេទ្យយោធា កំពុងបន្តសម្រាកព្យាបាលជំងឺកូវីដ១៩ បានថ្លែងកាលពីថ្ងៃសៅរ៍ថា ខ្ញុំមានអារម្មណ៍ថា “រឹងមាំ” ដែលនេះជាការធ្វើតេស្ត យ៉ាងពិតប្រាកដអំពីស្ថានភាពរបស់គាត់់។ លោក ត្រាំ បានថ្លែងនៅក្នុងខ្សែវីដេអូ ដែលមានរយៈពេល៤នាទីថា “ខ្ញុំមកទីនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ថា យោធាជើងទឹករបស់ប្រទេសឥណ្ឌូនេស៊ី បានរឹបអូសទូកនេសាទចំនួន ២គ្រឿង របស់ប្រទេសវៀតណាម នៅសមុទ្រ North Natuna នៅខេត្តដែនកោះ Riau ។ លោក Dato Rusman មេបញ្ជាការយោធាជើងទឹកនៃកងម៉ារីន Fleet Armada Command...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប៉ូលិសក្នុងស្រុក នៅខេត្ត Khon Kaen ភាគឦសានប្រទេសថៃឡង់ដ៏ បានធ្វើការចាប់ខ្លួនក្មេងស្ទាវម្នាក់ ដែលមានគ្រាប់ថ្នាំញៀន ចំនួន១៩៨.០០០គ្រាប់ កាំភ្លើងមួយដើម និងអាវុធយុទ្ធភ័ណ្ឌ ជាច្រើនគ្រឿងទៀត ។ ប៉ូលិសបានធ្វើការចាប់ខ្លួន និងរឹបអូសបាននៅឯគេហដ្ឋាន របស់ជនសង្ស័យ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
