ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ ចំពោះសហរដ្ឋអាមេរិក ដែលប្រកាសជំហរ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបប ឬរដ្ឋាភិបាលតាមរយៈ ការប្រើអំពើហិង្សា ឬសកម្មភាពផ្សេងណាមួយ ក្រៅពីតាមបែបប្រជាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។ កាលពីថ្ងៃទី២៤ តុលា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃសុក្រ បានផ្អាកការធ្វើពាណិជ្ជកម្មដោយមិនបង់ពន្ធសម្រាប់ទំនិញមួយចំនួនពីប្រទេសថៃ ក្នុងចំនួនទឹកប្រាក់ ១,៣ ពាន់លានដុល្លារ ឬស្មើនឹង៤០ ពាន់លានបាត ក្នុងការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់ប្រទេសថៃ ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយសារអាមេរិកអះអាងថា ថៃ មិនបានចាត់វិធានការការពារសិទ្ធិកម្មករ។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា...
បរទេស ៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កងពលប្រព័ន្ធការពារមីស៊ីល S-400 របស់ខ្លួន នឹងចូលរួមក្នុងសមយុទ្ធយោធា នៅស៊ែប៊ី បញ្ជាក់បង្ហាញពីបំណងប្រាថ្នា របស់ទីក្រុងមូស្គូ រក្សាសម្ពន្ធមិត្តដ៏យូរអង្វែង របស់ខ្លួន បើទោះជាទីក្រុងបែលហ្គ្រាដ ប្រឹងប្រែងបង្កើត ទំនាក់ទំនងជាមួយ អង្គការណាតូនិងសហភាពអឺរ៉ុបក៏ដោយ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា វានឹងជាលើកទីមួយ...
ចិន ៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានប្តេជ្ញាថា នឹងអនុវត្តការងារអវកាស ដ៏លំបាកបំផុតចំនួន២ របស់ប្រទេសនេះនៅឆ្នាំក្រោយ គឺបេសកកម្ម Chang’e 5 របស់ខ្លួន និងការរុករកភពព្រះអង្គារ ជាលើកដំបូងយោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។ លោក Ye Peijian អ្នកស្រាវជ្រាវរុករកអវកាសឈាន មុខគេនៅបណ្ឌិត្យសភា បច្ចេកវិទ្យាអវកាសចិន បាននិយាយនៅទីក្រុងប៉េកាំង...
បរទេស៖ សេតវិមាន គ្រោងនឹងប្រាប់ទៅទីភ្នាក់ងារសហព័ន្ធអាមេរិក មិនឱ្យបន្តការជាវកាសែត New York Times និងWashington Post -ជាកាសែតដែលជាទៀងទាត់ត្រូវនប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ចំអកថា ជាអ្នកបោះពុម្ពផ្សាយព័ត៌មានក្លែងក្លាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Stephanie Grisham បាននិយាយនៅក្នុងអ៊ីមែលមួយ កាលពីថ្ងៃព្រហស្បតិ៍ និងត្រូវបានដកស្រង់ដោយ Wall Street Journal ថា “ ការមិនបន្តការជាវរបស់ទីភ្នាក់ងារសហព័ន្ធទាំងអស់ នឹងជាការសន្សំការចំណាយដ៏សំខាន់មួយ រាប់ពាន់ដុល្លារនឹងត្រូវបានសន្សំទុក” ។ បទបញ្ជាទូទាំងរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីការកត់សម្គាល់កាលពីដើមសប្តាហ៍នេះ ដែលលោក ត្រាំ បាននិយាយថាសេតវិមានខ្លួនឯង នឹងអនុញ្ញាតឱ្យមានការជាវកាសែតទាំងពីរនេះរហូតផុតកំណត់ ហើយនឹងឈប់ជាវបន្ត។ លោក ត្រាំ បានប្រាប់កម្មវិធី The Sean Hannity Show នៅលើសារព័ត៌មាន Fox News ថា “កាសែត The New York Times ដែលជាកាសែតក្លែងក្លាយ យើងក៏មិនចង់បានវាមាននៅក្នុងសេតវិមានទៀតទេ។ យើងនឹងបញ្ចប់ The New York Times ហើយកាសែត Washington Post ។ កាសែតទាំងពីរ គឺផលិតព័ត៌មានក្លែងក្លាយ។...
បរទេស៖ ប្រជាជនប្រមាណ ៥ ម៉ឺននាក់ ត្រូវបានបញ្ជាឱ្យភៀសខ្លួនចេញពី ផ្ទះសម្បែងនៅភាគខាងជើងនៃទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងលឿន ដែលត្រូវបានជំរុញដោយខ្យល់បក់ខ្លាំង បានផ្ទុះឡើងនិងមិនអាចគ្រប់គ្រងបាន។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្វីដែលហៅថា Tick Fire...
ហុងកុង៖ រដ្ឋាភិបាលហុងកុង កាលពីថ្ងៃពុធបានដក ជាផ្លូវការនូវច្បាប់ធ្វើបត្យាប័ន ដែលមិនពេញនិយមមួយបង្កឱ្យ មានការតវ៉ាប្រឆាំងឈានដល់ ការប្រើអំពើហិង្សាកាន់តែច្រើនឡើងៗ របស់រដ្ឋាភិបាល ដែលមិនបានបង្ហាញសញ្ញា នៃការលុបបំបាត់នោះទេ។ លេខាធិការផ្នែកសន្តិសុខលោក ចន លី បានរំលឹកឡើងវិញច្បាប់ វិសោធនកម្មបទឧក្រិដ្ឋនៃ អ្នករត់គេចខ្លួនត្រូវបានព្យួរនៅខែមិថុនា ចាប់តាំងពីមានមតិខុសគ្នាអំពីវា និងជម្លោះនៅក្នុងសង្គម។ លោកលី បានលើកឡើងនៅក្នុងអង្គប្រជុំ ក្រុមប្រឹក្សានីតិប្បញ្ញត្តិថា “ឥឡូវនេះដើម្បីបញ្ជាក់ឱ្យកាន់តែ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានប្រាប់អនុប្រធានាធិបតីចិនលោក វ៉ាង ឈីស៊ីន ថាប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពចលាចលនៅហុងកុង និងបានអំពាវនាវឱ្យមាន ដំណោះស្រាយដោយសន្តិវិធី ។ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ការធ្វើបាតុកម្មដោយហឹង្សា ដើមឡើយបង្កឡើងដោយច្បាប់ធ្វើ បត្យាប័នរបស់រដ្ឋាភិបាលហុងកុង ដែលមានភាពចម្រូងចម្រាស ដើម្បីសម្របសម្រួលការ ធ្វើបត្យាប័នទៅកាន់ប្រទេសចិនដីគោក លោកអាបេ...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យុន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមព្រៀងគ្នាលើភាព សំខាន់នៃសហប្រតិបត្តិការ ស្តីពីបញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងៗដទៃទៀត ស្វះស្វែងកសាងឡើងវិញ នូវចំណងមិត្តភាព ស្របពេលមានជម្លោះដ៏ជូរចង់ ជុំវិញរឿងប្រវត្តិសាស្ត្រនិងជំនួញ។ ប៉ុន្តែមានសញ្ញានៃភាពរីកចម្រើន ទៅមុខពិតប្រាកដតិចតួច ហើយលោក អាបេ...
សុខភាព៖ ការងារវេនយប់ អាចទទួលបានប្រាក់ខែ ល្អជាងការងារវេនថ្ងៃ ប៉ុន្តែ ប្រសិនបើអ្នកគិតទៅលើសុខភាពវិញ ការងារវេនយប់ ពិតជាគ្រោះថ្នាក់ ហើយអាចធ្វើឲ្យអ្នក ប្រឈមនឹងបញ្ហាជាច្រើន។ រំខានដល់ដំណេក៖ ខួរក្បាលរបស់មនុស្សយើង មានផ្នែកមួយដែលហៅថា “ម៉ោងមួយថ្ងៃៗ”។ ផ្នែកនេះជាអ្នករ៉ាប់រង វដ្តនៃការវិលជុំរបស់រាងកាយ ដូចជា ការគេង ការរំលាយអាហារ អត្រាបេះដូងលោត និងសីតុណ្ហភាពជាដើម។ ការងារវេនយប់...
បរទេស: ទីភ្នាក់ងារព័ត៌មានស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បានឲ្យដឹងថា បាននិយាយថាគណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ចិន នឹងបើកកិច្ចប្រជុកំពូល និងដ៏សំខាន់បំផុតមួយ ប្រចាំឆ្នាំគិតចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ កិច្ចប្រជុំពេញអង្គនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត គឺនឹងក្លាយទៅជាកន្លែងមួយ ដើម្បីអនុម័តសេចក្តីសម្រេចចិត្ត លើប្រធានបទធំៗដោយសារតែ មានការចូលរួមពីមេដឹកនាំ គណបក្សជាង២០០រូប...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះវត្តមានកងទ័ពអន្តរជាតិ ប្រចាំក្នុងប្រទេសកូរ៉េខាងត្បូង នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ដោយហៅទីបញ្ជាការ អង្គការសហប្រជាជាតិថា “អង្គភាពខ្មោច”។ ទីភ្នាក់ងារសារព័ត៌មាន VOA បានរាយការណ៍នៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានទាមទារ ឲ្យរុះរើចោលទីបញ្ជាការ អង្គការសហប្រជាជាតិ ដឹកនាំដោយកងកម្លាំង សហរដ្ឋអាមេរិក នៅក្នុងអំឡុងកិច្ចប្រជុំថ្ងៃសុក្រ របស់គណៈកម្មាធិការមហាសន្និបាត អង្គការសហប្រជាជាតិ។...
បរទេស៖ ជុំវិញការជំទាស់របស់ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប, រដ្ឋាភិបាលអាល្លឺម៉ង់ត្រៀមនឹងដាក់ចេញ នូវតម្រូវការសន្តិសុខដែលបានព្រាងថ្មី ដែលមិនបានកំណត់ច្បាស់លាស់ លើក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei និង ZTE ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់ បណ្តាញទូរស័ព្ទចល័តជំនាន់ទី ៥ របស់អាល្លឺម៉ង់ឡើយ។ យោងតាមសារព័ត៌មាន FP ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុន...
ភ្នំពេញ៖ ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានអំពាវនាវក្រុមហ៊ុនផ្ដល់ សេវាសន្ដិសុខឯកជនទាំងអស់ បញ្ជូនភ្នាក់ងាររបស់ខ្លួន សហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ នេះបើយោងតានអគ្គស្នងការ ដ្ឋាននគរបាលជាតិ។...
បរទេស៖ ទូរកុងតឺន័រមួយដែលមានសាកសព ៣៩នាក់ រួមមាន ៣៨នាក់ជាមនុស្សធំ និងម្នាក់ជាក្មេងជំទង់ ត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃពុធ នៅតំបន់ Essex ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស។ មនុស្សទាំង ៣៩ នាក់ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងកុងតឺន័រដឹកទំនិញមួយនៅ Essex កាលពីថ្ងៃពុធ គឺជាជនជាតិចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩...
សេអ៊ូល៖ ភរិយារបស់អតីតរដ្ឋមន្រ្តី ក្រសួងយុត្តិធម៍លោក Cho Kuk ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសេចក្តីសម្រេចរបស់តុលាការ ដែលត្រូវបានគេរំពឹងថា នឹងបន្ថែមការចោទប្រកាន់ ទៅលើការស៊ើបអង្កេតរបស់ អយ្យការចំពោះការចោទប្រកាន់ លើការចូលរៀនមហាវិទ្យាល័យរបស់កូនស្រី និងការវិនិយោគផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីសវនាការនៅថ្ងៃពុធ តុលាការទីក្រុងសេអ៊ូល បានអនុម័តដីកាចាប់ខ្លួនលោកស្រី ជុង គីងស៊ីម ជាសាស្រ្តាចារ្យដោយថា ការចោទប្រកាន់ គឺត្រឹមត្រូវហើយមានលទ្ធភាព នៃការប៉ុនប៉ងរបស់លោកស្រី...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកមានការពេញចិត្ត ចំពោះការផ្អាកប្រតិបត្តិការ វាយលុករបស់តួកគី ទៅលើពួកឃឺដនៅប្រទេសស៊ីរី និងជឿជាក់ថា ដំណោះស្រាយនយោបាយ ចំពោះហិង្សានៅក្នុងតំបន់ គឺអាចទៅរួច។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា...
បរទេស៖ កាសែត Economic Times បានដកស្រង់ប្រភពព័ត៌មានថា ប្រទេសឥណ្ឌាបានកាត់បន្ថយ ការនាំចេញផ្នែកការពារជាតិ របស់ខ្លួនទៅកាន់ប្រទេសតួកគី រួមទាំងគ្រឿងផ្ទុះ និងគ្រឿងផ្ទុះ ដោយសារតែកិច្ចសហប្រតិបត្តិការ យោធាកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុង អង់ការ៉ា និងទីក្រុងអ៊ីស្លាម៉ាបាត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មាន...
តូក្យូ៖ ប្រភពមួយដែលដឹងច្បាស់ ពីបញ្ហានេះបានឲ្យដឹងថារថយន្ត និងគ្រឿងបន្លាស់រថយន្ត របស់ជប៉ុនមាន ៦០ ភាគរយប្រហែល ១៥០ ពាន់លានយ៉េន (១,៣៨ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ នៅក្នុងពាណិជ្ជកម្មដែលរងផល ប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយរវាងសហរដ្ឋអាមេរិក និងចិន។ ប្រភពដដែលបានដកស្រង់សំដី ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនថា ទឹកប្រាក់ចំនួន ១៥០ ពាន់លានយ៉េន គឺជាផ្នែកមួយនៃទំហំ...
ចិន៖ ក្រសួងការបរទេស បានបញ្ជាក់នាពេលថ្មីៗនេះថា អវត្តមានរបស់គណៈប្រតិភូចិន នៅមហាសន្និបាតអវកាសយានិកអន្តរជាតិ លើកទី៧០ នៅទីក្រុងវ៉ាស៊ីនតោន ដោយសារតែបញ្ហាទិដ្ឋការ ហើយខ្លួនបានទទូចដល់សហរដ្ឋអាមេរិក កុំធ្វើឲ្យមានទិដ្ឋាការ និងធ្វើឲ្យរាំងស្ទះដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ធម្មតាយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ អ្នកនាំពាក្យក្រសួងលោក Hua Chunying បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សហរដ្ឋអាមេរិកមិនបានចេញទិដ្ឋាការ សម្រាប់ប្រតិភូឲ្យបាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរំលឹកដល់ជនរួមជាតិថា កុំភ្លេចថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយក៍ថ្ងៃយើងជួបជុំគ្នា ទទួលទានអំបុកក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានរៀបចំពិធីបើក “ពិព័រណ៍អប់រំ និងសមិទ្ធផលស្រាវជ្រាវ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឆ្នាំ២០១៩” នៅសាលសន្និសីទអគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពលោក យ៉ក់ ង៉ុយ...
ភ្នំពេញ៖ សេវាផ្ទេរប្រាក់ ពិតជាមាន សារៈសំខាន់យ៉ាងខ្លាំង ព្រោះប្រជាជនអាចវេរលុយ និងទទួលប្រាក់បាន យ៉ាងងាយ សុវត្ថិភាព និងកាត់បន្ថយការ មមាញឹកប្រចាំថ្ងៃ ព្រមទាំងសម្រួលដល់ សកម្មភាព អាជីវកម្ម និងការរស់នៅផងដែរ។ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំ នៅកម្ពុជា និងមានសាខាច្រើន ជាងគេនៅកម្ពុជា បានចូលរួមក្នុងការ ផ្តល់ភាពងាយស្រួលជូនដល់ ប្រជាជនកម្ពុជា...
ភ្នំពេញ៖ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ អតិថិជនស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាចាំនៅឡើយនូវលក្ខណៈពិសេសៗនៃស្មាតហ្វូនត្រកូល A លំដាប់មធ្យម Samsung Galaxy A20 & Galaxy A30 ដែលទើបនឹងចេញកាលពីប៉ុន្មាន ខែចុងក្រោយនេះ! ឥឡូវនេះភាពលេចធ្លោជាងមុន…កាន់តែអស្ចារ្យជាងមុន និងរឹតតែស័ក្តិសមបំផុតសម្រាប់ ការកម្សាន្តនានា ការថតរូប ឬ...
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃដែលប្អូនៗទី១២ចាំច្បាស់ ដែលជាថ្ងៃប្រឡងសញ្ញាបត្រ មធ្សមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨ -២០១៩ ជាក់ស្តែងបន្ទាប់ពី ការប្រកាសលទ្ធិផល សិស្សដែលទទួលបាន និទ្ទេសA មានចំនួន ៤៤៣នាក់ ទូទាំងរាជធានី បញ្ជាក់ពីការខិតខំ របស់ប្អូនៗ ។ ជាការលើកទឹកចិត្ត ទៅប្អូនៗ...
បរទេស៖ គម្រោងមួយក្នុងចំណោម គម្រោងដ៏អស្ចារ្យ និងចម្រូងចម្រាស់ បំផុតមួយរបស់គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់សាធារណរដ្ឋ ប្រជាមានិតចិន គឺជាការអភិវឌ្ឍទីក្រុងដ៏ធំមួយដែលកំពុងកើនឡើង នៅក្នុងតំបន់ដាច់ស្រយាលមួយនៅ តាមបណ្តោយដងទន្លេ Moei នៅផ្នែកជាប់ព្រំដែន រវាងប្រទេស មីយ៉ាន់ម៉ា ជាមួយប្រទេសថៃ។ ជាមួយនឹងការសន្យានៃការងារក្នុងស្រុក និងលំហូរចំណូល ថេរពីភ្ញៀវទេសចរ អ្នកដឹកនាំគម្រោងនេះចាត់ទុកជាតំបន់ដែលមាន សក្តានុពលខ្លាំង សម្រាប់តំបន់ដែលត្រូវការសាច់ប្រាក់ខ្លាំង។ យោងតាមសារព័ត៌មាន...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា មនុស្ស ៨ នាក់បានស្លាប់ និង០២ពីរនាក់ទៀតរងរបួស ខណៈដែលទាហានម្នាក់ បានបើកការបាញ់ប្រហារ ទៅលើទាហានគ្នាឯង នៅឯមូលដ្ឋានយោធាមួយ នៅក្នុងដែនដី Zabaykalsky នៅ Far East ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩...
ត្បូងឃ្មុំ៖ លោក ម៉ូត ឯល ប្រកបរបរជាអ្នកលក់ ឥវ៉ាន់ចាប់ហួយនៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ មានសំណាងឈ្នះរង្វាន់ ទឹកប្រាក់សុទ្ធ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ លោកថា៖ «ខ្ញុំផឹកសឹងរាល់ថ្ងៃ ព្រោះខ្ញុំក៏លក់វើក WURKZ ដែរ ប៉ុន្តែមិនដែលត្រូវ។ ដល់ថ្ងៃមួយម៉ោងប្រហែល១០ព្រឹក ខ្ញុំក៏ដើរទៅទិញវើកពីផ្ទះអ្នកជិតខាង ព្រោះនៅផ្ទះខ្ញុំលក់អស់ទៅ មិនទាន់បានទិញដាក់ថែម។...
កណ្តាល៖ លោក យៀង ឡយ មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ប្រចាំនៅស្រុកស្អាង ខេត្តកណ្តាល ធ្លាប់តែជឿថា ភាពមានបានកើតចេញពីសមត្ថភាពផ្ទាល់ខ្លួនឯង។ រហូតដល់រាត្រីថ្ងៃសុក្រ ទី១៨ ខែតុលានេះ លោកបានប្តូរការគិតបន្តិចវិញ ពីព្រោះសំណាងក៏បានធ្វើឲ្យលោកមានលុយកាក់ ចាយវាយគ្រប់គ្រាន់មួយរំពេច បន្ទាប់ពីលោកឈ្នះរង្វាន់ទឹកប្រាក់៤០លានរៀលពី ក្រវិលកំប៉ុងស្រាបៀរកម្ពុជា។ លោកឡយបានឱ្យដឹងថា៖ «មកពីធ្វើការហត់នឿយ ខ្ញុំក៏នឹកទិញស្រាបៀរកម្ពុជាត្រឹម៤កំប៉ុង ប៉ុណ្ណោះមកហូបពីរនាក់បងប្រុសខ្ញុំ ដើម្បីជជែកពីនេះពីនោះ។...
ស៊ាងហៃ ៖ ប្រទេសជាច្រើននៅពិភពលោក ដែលចង់ក្លាយជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០ “2030 World Cup” នឹងមានរយៈពេលតែ៦ឆ្នាំប៉ុណ្ណោះ ដើម្បីត្រៀមសម្រាប់ការប្រកួត នាពេលខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមប្រឹក្សា FIFA បានសម្រេចនៅក្នុងការប្រជុំមួយកាល ពីថ្ងៃព្រហស្បតិ៍ថា ដំណើរការដេញថ្លៃនឹងត្រូវចាប់ផ្តើម នៅឆ្នាំ២០២២ ហើយការបោះឆ្នោត ធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅសមាជនៃសហព័ន្ធបាល់ទាត់ ទាំងអស់ក្នុងឆ្នាំ...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់ យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រទេសថៃ និងកម្ពុជា នូវកាតព្វកិច្ចពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ ។ លោកបាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍...
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានជូនដំណឹងពីការផ្តល់ទីតាំងចំនួន ២កន្លែងជូនដល់សាធារណជន ជាពិសេស យុជន ដែលកំពុងស្វែងរកទីតាំង សម្រាប់រៀបចំប្រមូលសម្ភារៈ ដើម្បីទទួលជំនួយសប្បុរសធម៌ សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៩និង១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ១០:១១នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
