ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ន ថៃ បានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ។ តាមរយៈសារជូនថ្នាក់ដឹកនាំ និងប្រជាជនថៃ របស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា...
ខេត្តពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញចូលរួមសិក្ខាសាលា ពង្រឹងសមត្ថភាព អំពីការងាររៀបចំដែនដី និងនគរូបនីយកម្ម រៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព លោកបណ្ឌិត សារ៉េត...
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងហត្ថលេខីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) រវាងក្រសួងសាធារណការកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ តួកគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ។ តំណាងដោយ លោកស្រី ÜLKÜ...
តាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តចិនឱ្យដឹងថា ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥ មានចំនួន១ពាន់ ៨៣៥លានយាន់ប្រាក់ចិន មានទស្សនិកជនចំនួន៥០លាន ៧ម៉ឺននាក់ ហើយការចាក់បញ្ចាំងភាពយន្តមានចំនួន៣លាន១សែន៤ម៉ឺន៦ពាន់៦រយលើក ដែលកើនឡើង១២,៨២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងនោះ ទំហំលក់សំបុត្រភាពយន្តផលិតនៅចិនត្រូវជា៩៨,៩៣ភាគរយ ។ ភាពយន្តដែលស្ថិតក្នុងលេខរៀងនាំមុខទាំង៥គឺ ភាពយន្តរឿង 《The Volunteers: Peace at Last》 រឿង《៧៣១》 រឿង《Assassin in...
បាត់ដំបង៖ អាជ្ញាធរស្រុកមោងឫស្សី អំពាវនាវ ដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ ទាំងអស់សូម មេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឲ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាច ខាំបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត ។ បើតាមអាជ្ញាធរស្រុកមោងឫស្សី បានឱ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យមានសត្វឆ្កែចចក បែកហ្វូងរត់ចូលភូមិអ្នកស្រុកនោះ គឺដោយសារមាន ទឹកជំនន់ទឹកទន្លេ...
បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ សូមជម្រាបជូនសាធារណជនបានជ្រាបថាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលដែលក្រុមការ ងារផ្សព្វផ្សាយព័ត៌មាន ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន មហាជនលោក បានចូលរួមជាមតិយោបល់ ចំពោះករណី អអ្នកប្រេីប្រាសម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗ បង្កការរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅស្រុកបវេល ខេត្តបាត់ដំបង។ ឃើញករណីនេះក្រុមការងារបានឆ្លើយតបភ្លាមៗចំពោះមតិចូលរួមរបស់មហាជន ដោយស្នើឱ្យលោកអធិការ នគរបាលស្រុកបវេល សហការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ចាត់វិធានការដោះស្រាយជូនទាន់ពេល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព ជាគោលការណ៍ កំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់ការរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ យោងតាមសេចក្ដីជូនដំណឹង...
បរទេស: លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃ ដោយនិយាយថា លោកចង់ឃើញ ថៃ និងកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែន។យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា...
បរទេស ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បានទាមទារឱ្យសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាធិបតេយ្យ គឺលោក Adam Schiff សុំទោសចំពោះការប៉ុនប៉ងចោទប្រកាន់ប្រធានាធិបតី Donald Trump ។ លោកស្រី Pam Bondi និងលោក Adam Schiff ក៏តឹងសរសៃរ...
ត្បូងឃ្មុំ ៖ សិស្សពូកែ មិនមែនពូកែរៀននោះទេ តែគឺត្រូវមានតិចនិក និងវិធីសាស្រ្ត ក្នុងការរៀនសូត្រឱ្យពូកែឈានមុខគេ តាមរយៈការរៀនត្រៀមជាមុន»។ នេះជាប្រសាសន៍ផ្ដាំផ្ញើរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាឱកាសជួប សំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ៖ ដើម្បីដោះស្រាយ នូវការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងការសាងសង់ផ្លូវអាកាស និង ផ្លូវរថភ្លើងក្រោមដី ។ តាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក...
បរទេស៖ មន្ត្រីរបស់ទីក្រុងប៉េកាំង បាននិយាយថា ប្រធានាធិបតីកោះតៃវ៉ាន់លោក ឡៃ ឆឹងតេ កំពុងលក់ខ្លួនទៅឱ្យមហាអំណាចបរទេស ដើម្បីជំរុញការបំបែកខ្លួនរបស់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុអាមេរិកអភិរក្សនិយម ‘The Clay Travis and Buck Sexton...
បរទេស ៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយថា អង្គការសហប្រជាជាតិ នឹងចាប់ផ្តើមកាត់បន្ថយ កងកម្លាំងរក្សាសន្តិភាព និងប្រតិបត្តិការរបស់ខ្លួន ដោយបង្ខំឱ្យទាហានរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីជម្លៀស ចេញពីចំណុចក្តៅជុំវិញពិភពលោក ដែលជាលទ្ធផល នៃការកាត់បន្ថយថវិកាចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក ដល់ស្ថាប័នពិភពលោកមួយនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ...
បរទេស ៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃពុធថា ខ្លួនបានបណ្តេញអ្នកការទូតអាមេរិកម្នាក់ ដោយសារតែមានទំនាក់ទំនងស្នេហា ដែលគាត់បានសារភាពថា មានជាមួយនារីជនជាតិចិនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនង នឹងបក្សកុម្មុយនិស្តចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបណ្តេញនេះ ត្រូវបានគេជឿថា ជាប្រភេទដំបូងសម្រាប់ការបំពានបំរាម នៃទំនាក់ទំនងបែបនេះ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) នឹងចាត់វិធានការ ជាក់ស្តែង ទៅលើសកម្មភាពរបស់ភាគីថៃ ដែលបានគំរាមកំហែង និងបំពានសិទ្ធិលំនៅឋាន របស់ប្រជាពលរដ្ឋខ្មែរ នៅតាមបន្ទាត់...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក ថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានទណ្ឌិតចំនួន ១២០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ការផ្ទេរទណ្ឌិតនេះ ធ្វើឡើង ដោយបានការអនុញ្ញាតជាគោលការណ៍ពី ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានពន្ធនាគារ...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសង្កត់ធ្ងន់ ទៅលោក អានុទីន មេដឹកនាំថៃ នាពេលបច្ចុប្បន្នថា ថៃមិនអាចលុបចោល បាននោះទេ ចំពោះការចុះអនុស្សរណៈ នៃការយោគយល់ចំនួន២ គឺMOU ឆ្នាំ២០០០ រវាងកម្ពុជា-ថៃ ស្ដីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោក និង...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ៩ តុលានេះ បានដាក់ញ្ញត្តិជាថ្មីម្តងទៀត ទៅលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឲ្យបន្តតាមដាន លើការគំរាមកំហែង ដែលបន្តកើតមានលើសិទ្ធិ ទទួលបានលំនៅឋានសមរម្យ របស់ប្រជាពលរដ្ឋកម្ពុជា តាមព្រំដែនកម្ពុជា-ថៃ ពីសំណាក់ភាគីថៃ ៕
ភ្នំពេញ៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជាដែលមានការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ ដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក្នុងអំឡុងពេល ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រចុងឆ្នាំនេះ ដែលមានរយៈពេលកំណត់ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំផែនការដំណើរកម្សាន្តចុងឆ្នាំ ឬដំណើរនានានាឱកាសឆ្នាំថ្មីនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតតាមរយៈជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងហាណូយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ Eco-class (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដបញ្ចុះតម្លៃ SUPERSALE1010 នៅពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ)។ ជាផ្នែកមួយនៃការប្រារព្ធពិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃដ៏ធំបំផុតនេះ អ្នកដំណើរដែលធ្វើដំណើរចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន។ សម្រាប់អ្នកដំណើរតាមប្រភេទសំបុត្រអេកូ ក្រុមហ៊ុន Vietjet ផ្តល់ជូនការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាមនៅលើជើងហោះហើរអន្តរជាតិ និងបញ្ចុះតម្លៃ 50% លើម្ហូបអាហារឈ្ងុយឆ្ងាញ់ក្តៅៗដែលបានកក់ទុកមុនសម្រាប់ជើងហោះហើរក្នុងស្រុកទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកដំណើរ SkyBoss អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅទូទាំងផ្លូវហោះហើរទាំងអស់ ដោយប្រើលេខកូដបញ្ចុះតម្លៃ LEADER10។...
ហ្សឺណែវ៖ ប្រទេសចិន បានអំពាវនាវឱ្យសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមគ្នាដោះស្រាយភាពចលាចលពាណិជ្ជកម្មដែលកំពុងកើនឡើង ហើយរួមគ្នារក្សាតម្លៃស្នូល និងគោលការណ៍នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្រោមរបៀបវារៈ “ការកើនឡើងភាពចលាចលពាណិជ្ជកម្ម និងការឆ្លើយតបរបស់ WTO” ដែលផ្តួចផ្តើមដោយប្រទេសចិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា WTO លើកទី៤ ក្នុងឆ្នាំនេះ ដែលធ្វើឡើងពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារ លោក Li Yongjie...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ប្រទេសថៃ គឺជាអ្នកហែកធម្មនុញ្ញនិងគោលការណ៍ ជាមូលដ្ឋានរបស់សមាគមអាស៊ាន ។ ក្នុងឱកាសថ្លែងសុន្ទរកថា បិទវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម ៖ ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» កាលពីថ្ងៃទី៨ ខែតុលា បណ្ឌិតសភាចារ្យ សុខ ទូច...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគាំទ្រទាំងជនរងគ្រោះនៃជម្លោះព្រំដែនរវាង កម្ពុជា-ថៃ និងស្ថាបនាតំបន់ព្រំដែនឡើងវិញ ហើយជប៉ុន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន១,៨លាន ដុល្លារអាមេរិករួចមកហើយ ដើម្បីគាំទ្រដល់ប្រជាជនក្នុងតំបន់រងគ្រោះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃ០៩ ខែតុលា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថែនាពេលថ្មីៗនេះបានទៅកាន់សុគតិភព...
ភ្នំពេញ៖ ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីភូមិដ្ឋាននៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះ បាននិងកំពុងស្ថិតក្រោមក្រសែរភ្នែក តាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ នៅពេលដែលអ្នកភូមិចេញតវ៉ា...
បរទេស៖ ប៉ូលីសថៃបានដោះលែងស្ត្រីអាយុ ២០ឆ្នាំម្នាក់ពីសណ្ឋាគារដ៏ប្រណិតមួយកន្លែង Jomtien កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីស្រ្តីរូបនេះត្រូវបានចាប់ពង្រត់ដោយ ក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលមានតួនាទីជាអ្នកជ្រើសរើសការងារ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមនៅម៉ោង ៦ ព្រឹក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនTesla របស់លោក Elon Musk បានវ៉ាដាច់ក្រុមហ៊ុន Mercedes-Benz ក្នុងការលក់ជាសាកលក្នុងត្រីមាសទី៣ឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍ លក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុនទាំងពីរ។ លោកMusk បានទាក់ទាញការចាប់អារម្មណ៍ ទៅលើព្រឹត្តិការណ៍ដ៏សំខាន់នេះ តាមរយៈការចែករំលែកការបង្ហោះនៅលើ X កាលពីថ្ងៃអង្គារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់គាត់បានផ្តួលក្រុមហ៊ុន ផលិតរថយន្តប្រណីតអាល្លឺម៉ង់ជាលើកដំបូងដែលមិនធ្លាប់មាន។ Tesla...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិតនិងស្វ័យប្រវត្តិកម្ម ហៅកាត់ថា AI កំពុងបង្កការគំរាមកំហែងដល់ការងារជិត១០០ លានកន្លែងនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ការលើកឡើងនេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដោយសមាជិកព្រឹទ្ធសភា Bernie Sanders ។របាយការណ៍នេះបានបង្ហាញថាការរំខាននេះនឹងមានការរីករាលដាលដែលប៉ះពាល់ដល់អាជីពជាច្រើនវិស័យ។ យោងតាមលោក Sanders សមាជិកចំណាត់ថ្នាក់នៃគណៈកម្មាធិការព្រឹទ្ធសភាស្តីពីសុខភាព ការអប់រំ ការងារ និងប្រាក់សោធននិវត្តន៍ AI និងស្វ័យប្រវត្តិកម្មនឹងអាចជំនួសគិលានុបដ្ឋាយិកាដែលបានចុះឈ្មោះចំនួន៤០ភាគរយអ្នកបើកបររថយន្ត៤៧ភាគរយគណនេយ្យករ៦៤ភាគរយ ជំនួយការបង្រៀន៦៥ភាគរយ និងបុគ្គលិកអាហាររហ័សចំនួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាអ៊ុយក្រែនបានបោះឆ្នោតពន្យារពេលការបោះឆ្នោតក្នុងស្រុកទាំងអស់ និងពង្រីកអំណាចរបស់ក្រុមប្រឹក្សា និងមន្ត្រីក្នុងតំបន់ រហូតដល់ច្បាប់អាជ្ញាសឹកត្រូវបានលើកនៅក្នុងប្រទេស។ ក្នុងនោះផងដែរប្រធានាធិបតីលោក Vladimir Zelensky បានពន្យារពេលការបោះឆ្នោតប្រធានាធិបតី និងសភាម្តងហើយម្តងទៀតដូចគ្នាដែរ។ ការបោះឆ្នោតក្នុងស្រុកនៅក្នុងប្រទេសអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាលោក Yaroslav Zheleznyak បានប្រកាសកាលពីថ្ងៃពុធថា សភាបានអនុម័តសេចក្តីសម្រេចមួយដែលទទួលស្គាល់ជាផ្លូវការថា មិនអាចរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាមបានឡើយ។ សេចក្តីសម្រេចនេះដែរក៏ត្រូវបានអនុម័តដោយតំណាងរាស្រ្តចំនួន៣០៨រូបដែលបានបោះឆ្នោតគាំទ្រ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៨៣,៥៨៨ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួចំនួន២ ក្រោមគ្រោងការណ៍ជំនួនឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហេត្ថលេខា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដោយ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។ តំណាងស្ថាប័នទទួលជំនួយទាំងពីរ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
