ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សំណល់ថ្មពិល មានសារធាតុកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ ដោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់មនុស្ស ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «សំណល់ថ្មពិល ត្រូវ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ ម៉ាឡេស៊ី បាននិយាយថា មជ្ឈមណ្ឌលចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩មួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជាឲ្យ បិទសម្រាប់ការធ្វើអនាម័យនៅថ្ងៃអង្គារនេះ ក្រោយអ្នកស្ម័គ្រចិត្ត និងបុគ្គលិកជាង២០០នាក់នៅទីនោះ តេស្តវិជ្ជមានជម្ងឺកូវីដ១៩ កាលពីចុងសប្ដាហ៍ ។ តាមសេចក្តីរាយករណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១...
តូក្យូ ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន គោរពសេចក្តីសម្រេច របស់សាលាក្តីអន្តរជាតិ ដែលបដិសេធការ ទាមទារពង្រីក របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលបានកត់សម្គាល់ រយៈពេល ៥ ឆ្នាំចាប់តាំងពីសេចក្តី សម្រេចដ៏សំខាន់នេះ។ រដ្ឋមន្រ្តីការបរទេសជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទថា ការខកខានរបស់ប្រទេសចិន ក្នុងការមិនអនុវត្ត...
បរទេស ៖ ក្រោយមានការលើកឡើង ពីសម្ពន្ធមិត្តអាមេរិក ដូចជាប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើង មួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍ នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ លើប្រទេសដទៃទៀត ។ លោក Kang Hyon Chol...
លុយទាំងម៉ឺនៗ ពិតជាមិនងាយស្រួលរកទេ ប៉ុន្តែជាមួយ សែលកាត គ្មានអ្វីលំបាកឡើយពិតជាងាយស្រួលណាស់! គ្រាន់តែចូលរួមលេងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត។ សែលកាត ចូលរួមអបអរសាទរ អ្នកភ្នំពេញម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់លុយសុទ្ធ រហូតដល់ទៅ $90,000 ដែលមានឈ្មោះថាលោក ឆេង ស៊ុនហេង បានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះកាលពីថ្ងៃទី30 ខែឧសភា ឆ្នាំ2021។ លោក ស៊ុនហេង...
Update៖ បារាំងពិន័យ Google ជិត៦០០លានដុល្លារ ដោយសារខកខានមិនចចារប្រកបដោយភាពមិនស្មោះត្រង់ ជាមួយបណ្តាក្រុមហ៊ុនព័ត៌មាន នៅប្រទេសនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
ភ្នំពេញ ៖ ក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋគ្រប់រូប ទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់។ តាមរយៈសេចក្ដីប្រកាស ព័ត៌មានរបស់ ធនគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសជប៉ុន លោក Toshimitsu Motegi បានមានប្រសាសន៍ ប្រាប់នៅថ្ងៃអង្គារ នេះថា ប្រទេសជប៉ុន នឹងធ្វើការបរិច្ចាគបន្ថែមទៀត នូវថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca Plc ឲ្យទៅកោះតៃវ៉ាន់ និងប្រទេសជិតខាង នៅអាស៊ីផ្សេងទៀត នៅក្នុងសប្ដាហ៍នេះ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលជប៉ុន ប្រកាសផ្ដល់វ៉ាក់សាំង Astra Zeneca ប្រមាណ១លានដូស ដល់ប្រទេសកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១...
បរទេស ៖ VinFast ក្រុមហ៊ុនផលិតរថយន្ត ក្នុងស្រុកដំបូងបំផុត របស់វៀតណាម កាលពីព្រឹកថ្ងៃចន្ទនេះ បានប្រកាសហើយថា ខ្លួននឹងចាប់ផ្តើមដំណើរការ ផលិតកម្មរបស់ខ្លួន នៅក្នុងទ្វីបអាមេរិកខាងជើង និងអ៊ឺរ៉ុប ដើម្បីប្រកួតប្រជែងទីផ្សារ រថយន្តឆ្លាតវ៉ៃ ឬ smart electriccars នៅក្នុងទីផ្សារ ។ VinFact បានបង្ហាញវត្តមានដំបូង ក្នុងនាមជាក្រុមហ៊ុន...
ភ្នំពេញ ៖ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ បានសម្រេចជាផ្លូវការហើយ គឺនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ និងទី៩ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងការបរទេស...
រ៉ង់ហ្គូ ៖ អាជ្ញាធរសុខាភិបាល មីយ៉ាន់ម៉ា បានឲ្យដឹងថា ការឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ មានចំនួនសរុប ៥,០១៤ករណី ដែលឈរលើជួរ ៥.០០០ ករណីប្រចាំថ្ងៃជាលើកដំបូង នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។ ជាមួយនឹងតួលេខចុងក្រោយចំនួន សរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៩៧,២២៧ករណី ដោយមានអ្នកស្លាប់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបិទខ្ទប់ ជាបណ្ដោះអាសន្នទីតាំងចំនួន ៦ កន្លែង ស្ថិតនៅក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតមានការជូនដំណឹងជាថ្មី។
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្តវិធានការ សុខាភិបាល ធ្វើយ៉ាងណាកុំឲ្យកម្ពុជា ដើរហួសបន្ទាត់ក្រហម ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប នាំគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ទាំងអស់គ្នា ។ ថ្មីៗនេះ លោកស្រី Li Ailan...
វ៉ាស៊ីនតោន ៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានបន្ថែមការព្រមានថ្មី ស្តីពីវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Johnson & Johnson ដោយលើកឡើងថា វ៉ាក់សាំងនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែសញ្ញាដ៏កម្រមួយ ដែលហៅថារោគសញ្ញា Guillain-Barre ។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងថា រោគសញ្ញា Guillain...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចពិភាក្សាទីក្រុងវីយែន ស្ដីពីអំពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ជាផ្លូវការហៅថា ផែនការសកម្មភាពរួម (JCPOA) ជិតនឹងឈាន ដល់ការធ្វើ សេចក្តីសន្និដ្ឋាន ហើយជំរុញឲ្យគ្រប់ភាគី នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ ទីក្រុងវីយែន ធ្វើការសម្រេចចិត្ដ ដើម្បីផលប្រយោជន៍រួម...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបែងចែកឲ្យដាច់ ក្នុងករណីមានឧបទ្ទវហេតុណាមួយ ដែលជាបញ្ហារបស់បុគ្គល កុំផ្សាយផ្សារភ្ជាប់បុគ្គលនោះ ទៅនឹងស្ថាប័ន ដែលពួកគេធ្វើការ ។ ការមិនឲ្យផ្សារភ្ជាប់បុគ្គល និងស្ថាប័ននេះ ត្រូវបានលោក ផៃ ស៊ីផាន អះអាងថា ធ្វើឲ្យប៉ះពាល់ និងសេចក្ដីថ្លៃថ្នូ...
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសបង់ក្លាដេស កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសក្នុងការបិទទ្វារ ប្រទេសរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដាទៅ ដើម្បីអាចទប់ស្កាត់ ការរីករាលដាល នៃវិរុសកូវីដជាពិសេស ខណៈដែលកម្មវិធីបុណ្យសាសនា ដ៏ធំមួយនឹងឈានមកដល់ ផងដែរនោះ។ នៅក្នុងសេចក្តី ថ្លែងការណ៍ របស់រដ្ឋាភិបាលបង់ក្លាដេស បានគូសបញ្ជាក់ដែរថា ពេលវេលាបិទទ្វារប្រទេសនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៥ ខែកក្កដា...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ថ្មី និងករណីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីករណី ជាសះស្បើយចំនួន១០៣នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៥នាក់ និងករណីស្លាប់ចំនួន០១នាក់ ។
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ នៅទីស្តីការ ក្រសួងមហាផ្ទៃ ក្នុងបរិបទ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមក បំពេញការងារ ក្នុងទីស្តីការក្រសួង និងភ្ញៀវ...
ភ្នំពេញ៖ ស្របពេលវ៉ាក់សាំងចិន ស៊ីណូហ្វាម និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ បានចូលក្នុងបញ្ជីឈ្មោះ នៃ យន្តការ COVAX យ៉ាងជោគជ័យ ក្រុមហ៊ុនទាំងពីរនេះ នឹងផ្គត់ផ្គង់វ៉ាក់សាំង កូវីដចំនួន១១០លានដូស ទៅកាន់យន្តការ COVAX ឲ្យមុនចុង ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់ ពីស្ថានទូតចិន ប្រចាំកម្ពុជា ។ ទូតចិនបន្តថា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៥ ស្រុកទៀត ដែលមានចំនួនប្រមាណជាជាង ៤០ម៉ឺននាក់។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការបន្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាននាក់ ហើយ ដោយបានទៅលើ ឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃ១៣ កក្កដា ។ លោក ណុប...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសកាណាដាបានធ្វើការប្រកាសនឹង បរិច្ចាគវ៉ាក់សាំងប្រភេទ AstraZeneca របស់ខ្លួនទៅឲ្យបណ្តាប្រទេស ក្រីក្រនិងមធ្យមទាំងឡាយ នៅលើលោក។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រទេស កាណាដាលោក Anita Anand បានថ្លែងប្រាប់ទៅកាន់សន្និសិតកាសែតថាវ៉ាក់សាំងទាំងនោះគឺជាផ្នែក នៃការបញ្ជាទិញរបស់រដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន ផលិតហើយវានឹងត្រូវយក ទៅប្រើប្រាស់ នៅក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។ កញ្ចប់វ៉ាក់សាំងទាំងនេះត្រូវបានគេមើលឃើញថា គឺជាការបរិច្ចាគបន្ថែម ពិសំណាក់រដ្ឋាភិបាលនៃប្រទេសកាណាដា...
បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការព្រមានជាថ្មីចំពោះប្រទេសចិនថា ការវាយប្រហារណាមួយលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នៅក្នុងដែនសមុទ្រចិនខាងត្បូង នឹងជំរុញដល់សន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ១៩៥១ រវាងអាមេរិកនិងហ្វីលីពីន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងសេចក្តីថ្លែងការណ៍លាយលក្សណ៍ជាអក្សរមួយ ប្រារព្ធគម្រប់ខួបលើកទី៥នៃសេចក្តីសម្រេចធ្វើឡើងដោយតុលាការ ដែលបដិសេធការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង។ ប្រទេសចិន ដែលបានធ្វើការអះអាងកម្មសិទ្ធិលើភាគច្រើន នៃដែនទឹកស្ថិតក្នុងបន្ទាត់ដែលគេហៅថា Nine Dash Line...
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កំលាំងជំនាញសុីម៉ាក់ បានបញ្ចប់ការបោសសំអាត គ្រាប់បែកដៃមួយរណ្តៅ មានចំនួន៤២៥គ្រាប់ ប្រកបដោយសុវត្ថិភាព នៅខេត្តសៀមរាប ។ លោកបញ្ជាក់ថា «គ្រាប់បែកដៃនេះជាប្រភេទN36 ផលិតនៅប្រទេសអង់គ្លេស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៣០នាក់ទៀត ជាសះស្បើយចំនួន១០១២នាក់ និងស្លាប់ចំនួន២៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៦១៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២១៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន៦២៧០០ នាក់ អ្នកជាសះស្បើយចំនួន៥៤៤៨៩នាក់ និងអ្នកស្លាប់ចំនួន៩៥៣នាក់៕
AFP៖ ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា មេដឹកនាំគណបក្សប្រឆាំង វេណេស៊ុយអេឡាលោក Freddy Guevara ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយប៉ូលីសសម្ងាត់ ហើយនឹងត្រូវបានចោទប្រកាន់ពីបទ“ ភេរវកម្ម និងការក្បត់ជាតិ” ។ អគ្គមេធាវីលោក Tarek Saab បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guevara ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រឆាំង Juan Guaido...
ភ្នំពេញ៖ ចុះឈ្មោះប្រើប្រាស់អ៊ីនធឺណិត Metfone WiFi ឥឡូវនេះអតិថិជននឹងទទួលបាន សេវាកម្មអ៊ីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យចំណាយត្រឹមតែ ១៥ដុល្លារក្នុងមួយខែ អាចប្រើ INTERNET WiFi បានទាំងគ្រួសារ។ ដើម្បីសម្រួលដល់ការងារ សិក្សាស្រាវជ្រាវតាមរយៈអនឡាញ។ សម្រាប់អតិថិជនចុះឈ្មោះប្រើប្រាស់ INTERNET WiFi ចំនួន ៦ខែ មានការថែមជូន 1ខែបន្ថែមដោយឥតគិតថ្លៃ។ សម្រាប់អតិថិជនចុះឈ្មោះប្រើប្រាស់...