Update: ប៉ូលីសហៃទី បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)នេះថា សមាជិកក្រុម ២៨ នាក់ដែលមានជនជាតិ អាមេរិក និងកូឡុំប៊ី បានធ្វើឃាតប្រធានាធិបតី Jovenel Moise និងបន្ថែមថា មនុស្ស ៨ នាក់ កំពុងគេចខ្លួន នៅឡើយ ខណៈដែលប្រទេសនេះ កំពុងស្ថិតក្នុង ភាពវឹកវរនយោបាយ។...
ហ្សឺណែវ៖ អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានា ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ដើម្បីជាសម្ពាធលើរបបយោធា ដែលបានឡើងកាន់អំណាច កាលពី៥ ខែមុន។ ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការខឹងសម្បារទូទាំងប្រទេស ដែលភ្លាមៗនោះបានក្លាយជាការតវ៉ានិងធ្វើកូដកម្មយ៉ាងឃោរឃៅ ដោយកងកំលាំងសន្តិសុខ ដែលមានមនុស្សជិត ៩០០ នាក់ត្រូវបានសម្លាប់។...
បរទេស៖ធនាគារកណ្តាលរបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់អ៊ីតាលីដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ក្នុងប្លុកអ៊ឺរ៉ុបនឹងអាចកើនឡើង ប្រមាណជា៥ភាគរយ។ ធនាគារកណ្តាលដដែលបានបញ្ជាក់ទៀតថាកត្តាជះឥទ្ធិពលវិជ្ជមានកើនឡើងដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាពរបស់ប្រទេសនាពេលកន្លងមកដែលកំពុងធ្វើឲ្យស្ថានភាពសុខាភិបាលសាធារណៈកំពុងល្អប្រសើរឡើងវិញ។ នៅក្នុងកិច្ចប្រជុំដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអ៊ីតាលីលោក Daniele Franco បានប្រកាសថាការព្យាករណ៍ផ្សេងទៀតគឺនឹងអាចធ្វើឡើងជាបន្តបន្ទាប់ដោយធនាគារកណ្តាលនៃប្រទេសអ៊ីតាលីនាថ្ងៃទី១៦ខែកក្កដាខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
តៃប៉ិ៖ កោះតៃវ៉ាន់ បានស្នើសុំការិយាល័យរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន រំលឹកសហរដ្ឋ អាមេរិក កុំបង្កឱ្យមានការគិតពិចារណា ឬការយល់ច្រលំ ដែលមិនចាំបាច់ បន្ទាប់ពីសេតវិមាន បានលុបចោលនូវបណ្តាញសង្គមមួយ ស្តីពីការបរិច្ចាគវ៉ាក់សាំង COVID-១៩ ដែលរួមមានទង់ជាតិ របស់តៃវ៉ាន់។ ក្រុមឆ្លើយតបនៃសេតវិមានជុំវិញជំងឺកូវីដ-១៩ នៅសប្តាហ៍នេះ បានបង្ហោះរូបភាពមួយ ដែលផ្តល់ព័ត៌មានលម្អិត អំពីការបរិច្ចាគវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក ដោយរួមបញ្ចូលទាំង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្រុមវិនិយោគិនបរទេស មក ដាក់ទុនវិនិយោគនៅកម្ពុជាគឺត្រូវការសន្តិភាព និងស្ថិរភាពជាអាទិភាពជាធំ ។ នេះបើតាម យោងតាមបណ្តាញហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១...
បរទេស៖ ទីក្រុង ហូជីមិញ ប្រទេសវៀតណាម នឹងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន ២ ០០០ នាក់ ដើម្បីប្រមូលសំណាកទៅលើប្រជាជនចំនួន ១,៣ លាននាក់ ក្នុងមួយថ្ងៃ ដើម្បីធ្វើតេស្តរកវីរុស Covid-19 ដូច្នេះករណីដែលអាចកើតមាននៅក្នុងសហគមន៍ត្រូវបានរកឃើញយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ឲ្យគ្រប់ៗគ្នា ព្រោះឆមាសទី១ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ ២០៩នាក់ និងរងរបួស ១៧៩២នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៣១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៦៣នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៣១នាក់ និងកំពុងសម្រាកព្យាបាល ៥០៩នាក់ ស្លាប់១៥នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ(Zoom)នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចជា៖១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ចំនួន១៣៤នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានមានព្រះរាជបន្ទូលតាមព្រះវររាជបិតាឲ្យប្រជានុរាស្រ្តខ្មែរត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ព្រោះព្រៃឈើគឺជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ។ ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ទិវានេះពិតជាមានអត្ថន័យ និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិដោយបានឆ្លុះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៨នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ និងមានករណីស្លាប់ម្នាក់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៦នាក់២- ស្រុកបាភ្នំ ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២៧នាក់ថ្មី ក្នុងនោះ (០៤ករណី សហគមន៍ និង១២៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណី ជាសះស្បើយចំនួន៥៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧២នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១...
បរទេស៖ ក្រសួងសុខាភិបាលនៅ ថ្ងៃព្រហស្បតិ៍ បានធ្វើការដាក់សំណើរថ្មី មួយទៅកាន់រដ្ឋាភិបាលក្នុងការរឹតបន្តឹង ការធ្វើដំណើរនិងការរឹតបន្តឹង ទៅលើ តំបន់ដែលមានកម្រិតហនិភ័យខ្ពស់ ចំពោះការរីករាលដាលនៃវិរុសកូវីដ។ ការចេញផ្សាយដែលត្រូវបានធ្វើឡើងដោយ CNA បានបញ្ជាក់ថាក្នុងនោះលោកនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha នឹងត្រូវធ្វើការពិនិត្យ និងពិចារណាទៅលើបញ្ហានេះ នៅព្រឹកថ្ងៃសុក្រនេះហើយ។ សេចក្តីប្រកាសដោយក្រសួងសុខាភិបាល បានឲ្យដឹងថាខ្លួនរំពឹងថា នឹងអាចកំណត់ការធ្វើដំណើររបស់ពលរដ្ឋក្នុងការចេញពីផ្ទះ ព្រមទាំងការធ្វើដំណើរឆ្លងកាត់ ខេត្តជាដើមហើយ...
បរទេស៖ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន MOFCOM នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការប្រកាសអំពាវនាវមួយទៅកាន់បណ្តាប្រទេស ដែលពាក់ព័ន្ធទាំងអស់ថា គួរតែបញ្ឈប់ទៅនូវសកម្មភាពរារាំងទៅដល់ប្រតិបត្តិការរបស់ ក្រុមហ៊ុនចិនទាំងឡាយទៀតទៅ។ ចិនបានសង្កត់ធ្ងន់ថាកន្លងមកជាញឹកញាប់ ខ្លួនតែងតែទទួលរងនូវពាក្យរិះគន់និងចោទប្រកាន់ខ្លាំងៗទៅលើបញ្ហាបង្ខិតបង្ខំកម្លាំង ពលកម្មនិងក៏ដូចជាបញ្ហានៅតំបន់ Uygur ទៅលើជនជាតិដើមជាដើម។ លោក Gao Feng អ្នកនាំពាក្យរបស់ MOFCOM បាននិយាយថាការការពារនិយមព្រមទាំងការរិះគន់និយមទៅលើប្រទេសណាមួយដោយប្រើប្រាស់បញ្ហាសិទ្ធមនុស្សជាឡេសនោះនឹងធ្វើឲ្យមាន បញ្ហាយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចអន្តរជាតិ ព្រមទាំងវិស័យជំនួញផងដែរ។ លោកបន្តថាប្រទេសចិនមានបំណង ក្នុងការផ្តល់នូវសកម្មភាពគាំទ្រដ៏ខ្លាំងក្លាទៅ ឲ្យសហគ្រាសបរទេសដើម្បីបរិយាកាសជំនួញ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស លោក Boris Johnson នាពេលថ្មីៗនេះ បានធ្វើការប្រកាសពីការបញ្ចប់វត្តមាន យោធារបស់អង់គ្លេស នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នេះបើ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ប្រទេសអង់គ្លេស បានកងកម្លាំងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានដោយស្ងាត់ៗ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ជាមួយនឹងការទម្លាក់ទង់ដែលធ្វើឡើងក្រោយការបិទទ្វារ សម្រាប់សន្តិសុខប្រតិបត្តិការ។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យ«រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ ប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមស្រឡាញ់ថែរក្សាព្រៃឈើ ដាំកូនឈើ និងការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្ស។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋានស្ថិតិទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរអន្តរជាតិ ចំនួន៩១,៥៩៦ នាក់ ធ្វើដំណើរចូលមកប្រទេសកម្ពុជា។ ភ្ញៀវអន្ដរជាតិ ជាង៩ម៉ឺននាក់ នោះ ភាគច្រើន ជាអ្នកជំនួញ និងអ្នកវិនិយោគ ជាដើម។ របាយការណ៍ ដដែល រៀបរាប់...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានស្នើឱ្យមានវិធានការតឹងរ៉ឹងជាងមុន ដើម្បីលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ និងមិនចាកចេញពីខេត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ឱ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សំណើរបស់ក្រសួងសុខាភិបាល ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាព Covid-19 (CCSA ) នឹងឃើញអំពីកម្រិតលើការធ្វើដំណើរទៅវិញទៅក្នុងឆ្លងខេត្ត...
បរទេស៖អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រទេសថៃចំនួន ៧៥ នាក់ បានស្លាប់ និង បានរកឃើញករណីឆ្លងថ្មី ៧ ០៥៨ នាក់ ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ខណៈការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លងវីរុស បានរីករាលដាលដល់ខេត្តនានា ទូទាំងប្រទេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយស្រង់សម្តីមន្រ្តីមួយរូបថា សេវាកម្មស៊ើបការណ៍ជាតិរបស់ប្រទេសកូរ៉េខាងត្បូង (NIS ) បានបង្ហាញថា មេដឹកនាំនៃប្រទេសជិត ខាងនៅភាគខាងជើងរបស់ខ្លួន គឺលោកគីមជុងអ៊ុន មិនមានបញ្ហាសុខភាពទេ បើទោះបីជាស្រកទម្ងន់ ១០-២០ គីឡូក្រាម (២២-៤៤ ផោន) ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា...
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ត្រូវយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់(មេរៀន) ដើម្បីត្រួសត្រាយអនាគត» ។ ជាក់ស្តែង ដូចអ្វីដែលយើងគ្រប់គ្នាបានឃើញនឹងភ្នែកហើយថា បក្សកុម្មុយនិស្តចិនបានចងចាំនិងរៀនសូត្រពីប្រវត្តិសាស្ត្រជាប់រហូតមក និងកសាងប្រទេសជាតិដែលមានអនាគតដ៏បវររុងរឿង ។ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកម្មុយនិស្តចិន និងដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្ត្រឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗឱ្យស្វែងយល់ច្បាស់ពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន មោះមុតមិនងាករេ ស៊ូបូជាឈាមស្រស់និងលះបង់ជីវិតដើម្បីជាតិមាតុភូមិនិងប្រជាជនរបស់អ្នកបដិវត្តន៍ជាន់មុននៃបក្សកុម្មុយនិស្តចិន សាលពិព័រណ៍ដ៏ស្កឹមស្កៃមួយបានលេចចេញជារូបរាងនៅក្បែរកីឡដ្ឋានជាតិនាក្រុងប៉េកាំង ដែលរំលេចដោយតួអក្សរចិនពណ៌ក្រហមធំៗមានន័យថា «សាលពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន» ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨៧នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយ៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១ ៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៦៥នាក់...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន បន្តខិតខំបង្កើនកម្លាំង កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយភាគី ប្រទេសកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។ ក្នុងពិធីប្រគល់ និងទទួលសម្ភារទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ ដែលជាអំណោយរបស់មូលនិធិ GX Foundation...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី ៣ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមបានស្នើឲ្យអង្គភាពជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ការរំលោភបំពានលើដីព្រៃសហគម និងដីព្រៃដែននេសាទ តាម រយៈ ការចុះកំណត់ព្រំប្រទល់ និងរៀបចំផែនទីការពារ ឲ្យបានច្បាស់លាស់ ។ លោក អ៊ុន...
កំពង់ចាម ៖ អភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម លោក ឈួន វិបុល រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១នេះ បានចុះវាស់វែង ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ដើម្បីទុកសម្រាប់ធ្វើការអភិវឌ្ឍផ្សេងៗនាពេលខាងមុខ ។ លោកអភិបាលរងស្រុកកំពង់សៀម បានឲ្យដឹងថា ដីប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំអូរស្វាយ បានវាស់ធ្វើប្លង់លក្ខណៈជាប្រព័ន្ធរួចរាល់អស់ហើយ...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមបើកផ្តល់ សាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដី សម្រេចបិទជាបណ្ដោះអាសន្នផ្សារឆ្នាំង និងលំនៅឋាន ដែលជាប់ពាក់ព័ន្ធជាមួយ នឹងផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម (វត្តយាយទេព) ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។ រដ្ឋបាលខេត្តកំពង់ឆ្នាំង...
ភ្នំពេញ ៖ ប្រភេទគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ Truedan បានឈានជើងចូលដល់ទឹកដី កម្ពុជា ដើម្បីផ្តល់នូវរសជាតិថ្មី ជូនអតិថិជន និងត្រូវបានសម្ភោធជាផ្លូវការ នៅថ្ងៃទី៨ ខែកក្កដានេះ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគា BNK Microfinance ។ លោក Alan...