បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ខ្លួនទើបបានដំឡើង នូវប្រព័ន្ធអាវុធឡាស៊ែមួយ ដែលអនុញ្ញាត ឲ្យនាវា ធ្វើការទប់ទល់ប្រឆាំង នឹងកូនដ្រូនលើអាកាសនានា នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI ។ យោងតាមទ័ពជើងទឹកអាមេរិក ប្រព័ន្ធអាវុ ODIN ដំបូងនេះ គឺត្រូវបានទ័ពជើងទឹកអាមេរិកបានដំឡើង...
ភ្នំពេញ ៖ ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីវាយប្លន់ យកម៉ូតូរងគ្រោះ ត្រូវបានកម្លាំងព្រហ្មទណ្ឌ ខណ្ឌចំការមន បង្រ្កាបបាននៅផ្ទះសំណាក់៣៤២ តាមផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែ កុម្ភ: ឆ្នាំ ២០២០ ។ លោក មៀច ឈួនស៊ីម៉ូលីន...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃសៅរ៍ថា អ្នកជំងឺសរុបចំនួន ២០.៦៥៩ នាក់ដែលឆ្លងវីរុសកូវីដ-១៩ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃសុក្រ ។ យោងតារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា ថ្ងៃសុក្រមានមនុស្ស ២,៣៩៣ នាក់បានដើរចេញពីមន្ទីរពេទ្យ...
បរទេស ៖ រដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្អាកយកពន្ធគយនាំចូល លើផលិតផល សហរដ្ឋអាមេរិកជាច្រើនមុខ ដោយរួមបញ្ចូលទាំងឧបករណ៍វេជ្ជសាស្ត្រ និងបរិក្ឋារវិទ្យាសាស្ត្រនានា ដែលត្រូវការជា ចាំបាច់ក្នុងការប្រឆាំង ទប់ទល់នឹងការផ្ទុះឡើង នៃកូរ៉ូណាវីរុស។ គណៈកម្មាធិការពន្ធគយ នៃក្រុមទីប្រឹក្សារដ្ឋ របស់ប្រទេសចិន បាននិយាយប្រាប់ថា ពន្ធគយ នឹងត្រូវបានលុបចេញ សម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី២៨តទៅ...
សំឡេងហ៊ោកញ្ជ្រៀវ និងទឹកមុខសប្បាយរីករាយ ពីអ្នកគំាទ្រ SMALLWORLD SMALLBAND ក្រុមតូច ក្នុងឱកាសនៃការប្រកាសស្វាគមន៍ ជាផ្លូវក្រុមចម្រៀងនេះ ជាទូតសុឆន្ ទៈរបស់ទឹកក្រូចអាយស៍ បានបញ្ជាក់យ៉ាងច្បាស់ អំពីការពេញចិត្ត និងត្រេកអរជាមួយ នឹងព្រឹត្តិការណ៍នេះ។ កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ ដែលមកចូលរួមកម្មវិធីបានឱ្យដឹងថា៖ «ខ្ញុំរំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ ដើម្បីបានជួបបងៗ ក្រុមតូច។...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រារព្ធកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្ស ថ្នាក់ទី៩ ចំនួន ២.៤១១នាក់ ដែលមកពី ២០សាខានៃសាលាប៊ែលធី អន្តរជាតិ ដែលមាន ព្រះគ្រូ ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណ...
បរទេស ៖ មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានស្ថិតនៅក្នុងចំណោមអ្នកបោះឆ្នោតដំបូងគេបង្អស់ នៅថ្ងៃសុក្រនេះ ក្រោយការបោះឆ្នោតបានបើក សម្រាប់ការបោះឆ្នោតជ្រើសរើសសភា ជាលើដំបូងរបស់ប្រទេស ចាប់តាំងពីអាមេរិកបានដាក់ទណ្ឌកម្មជាថ្មី បន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ។ តាមសេចក្តីរាយការណ៍ ពីកាសែត UPI...
បរទេស ៖ អ្នកជំនាញមួយរូប នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយប្រាប់គណៈកម្មាធិការ សភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គោលគំនិតខ្សែក្រវ៉ាត់ផ្លូវ របស់ប្រទេសចិន មូលដ្ឋានយោធានៅអាហ្វ្រិក និងការបង្កើនជំនួយមនុស្សធម៌ នឹងជួបធ្វើឲ្យវត្តមានយោធា នៅក្រៅព្រំដែន របស់ប្រទេសចិនមានភាពប្រក្រតី ជាផ្នែកនៃគម្រោងបង្កើនអំណាច ។ ដោយផ្តល់សក្ខីកម្ម នៅចំពោះមុនគណៈកម្មាធិការ ត្រួតពិនិត្យសេដ្ឋកិច្ច និងសនិ្តសុខ រវាងអាមេរិកនិងចិន លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ម៉ាឡេស៊ី ក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19(វីរុស កូរ៉ូណា) នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីករណីមិនប្រក្រតី នៃការធ្វើតេស្តវិជ្ជមានវីរុស COVID-19 លើស្រ្តីជនជាតិអាមេរិក អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១...
បរទេស៖ មកដល់ពេលនេះក្រុមការងារ របស់ក្រសួងសុខាភិបាលចិនកំពុងស្ថិតនៅជួរមុខបំផុត នៃភាពគ្រោះថ្នាក់ដល់អាយុជីវិត ដោយក្នុងនោះជាក់ស្តែងមានគ្រូពេទ្យ ជាច្រើននាក់មកហើយដែលបានបាត់បង់ជីវិត ដោយសារជំងឺកូរ៉ូណានោះ។ កាលពីដើមសប្តាហ៍រដ្ឋាភិបាល នៃទីក្រុងប៉េកាំងបានធ្វើសេចក្តីប្រកាសមួយអំពីសំណងដែល នឹងត្រូវផ្តល់ជូនទៅដល់ក្រុមគ្រួសារនៃសពក្រុមគ្រូពេទ្យ។ យោងតាមការវេបសាយ Shanghailist បានបញ្ជាក់ថា គ្រួសារនៃក្រុមគ្រូពេទ្យដែល បានពលីជិវិតទាំងនោះនឹងត្រូវទទួលបានប្រាក់សំណង ប្រមាណជា ៧១៦ដុល្លារ ក្នុងមួយគ្រួសារពីរដ្ឋាភិបាលចិន។ ប្រភពដដែលនោះក៏បានសរសេរដែរថា សម្រាប់ក្រុមគ្រូពេទ្យណាដែលបានទទួលរងនូវ ការឆ្លងវិញនោះគឺនឹងទទួល បានប្រាក់សំណង...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណា មានដើមកំណើតនៅទីក្រុង វូហា ខេត្ត ហ៊ូប៉ី ប្រទេសចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក បានរាលដាលដល់ជាង ២៥ ប្រទេសទូទាំងពិភពលោក។ យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មានចិនបានរាយការណ៍ថា អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនលោក Xu...
បរទេស៖ តម្លៃទំនិញនៅប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ហាក់កំពុងតែឡើងថ្លៃ ដោយសារតែប្រទេសនេះ បានបិទព្រំដែន នៅក្នុងដំណើរឆ្លើយតបទៅ នឹងការផ្ទុះឡើងនៃកូរ៉ូណាវីរុស ដែលជាប្រភេទវីរុសឆ្លង តាមផ្លូវដង្ហើមយ៉ាងសាហាវថ្មី នៅក្នុងប្រទេសចិន។ ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងសេអ៊ូលដឹងថា តម្លៃទំនិញពិតប្រាកដ រួមបញ្ចូលទាំងអង្ករ ដែលជាតម្រូវការដ៏ចាំបាច់នោះ បានកើនឡើង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបិទមិនឲ្យមានសកម្មភាព ឆ្លងកាត់ព្រំដែនភាគច្រើនមកម្ល៉េះ។...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រតិភូជាន់ខ្ពស់ចិនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាមេដឹកនាំមកពី បណ្តាប្រទេសជាង១៦០ និងអង្គការអន្តរជាតិចំនួន៣០ បានសម្តែងការគាំទ្រអស់ពីសម្មានចិត្តរបស់ពួកគេ និងគាំទ្រាំដល់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺបង្កឡើងដោយ COVID-19 ។ លោក Chen Xu តំណាងប្រទេសចិន ប្រចំានៅអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការទប់ស្កាត់...
បរទេស៖ ជាអត្ថបទមួយគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលវេបសាយqz.comនៅ ថ្ងៃសុក្រនេះបានចុះផ្សាយថា អ្នកជំនាញដ៏ល្បីម្នាក់បាននិយយាថា អ្នកជំងឺដោយកូរ៉ូណាដែល អនុញ្ញាតិឬបញ្ជាក់ថាអវិជ្ជមាននោះគឺនឹងអាចបន្ត រក្សាវិរុសនេះដដែលក្នុងខ្លួន ហើយអាចបង្កទៅជាដូចដើមដដែលផងដែរ។ បញ្ហានេះត្រូវបានគេជឿជាកថា នឹងក្លាយទៅជាឧបសគ្គដ៏ធំមួយទៀតសម្រាប់ រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីដោះស្រាយនិងគ្រប់គ្រង។ លោក Zhao Jainping ប្រធានក្រុមការងារពិនិត្យរកមេរោគកូរ៉ូណាដែល កំពុងធ្វើការងារយ៉ាងសកម្ម ក្នុងតំបន់កំពុងមានបញ្ហាខ្លាំងគឺខេត្តហ៊ូបេបាននិយាយថា ក្រុមអ្នកជំងឺមួយចំនួនតូចដែលបានអនុញ្ញាតិឲ្យចាកចេញ ពីមន្ទីរពេទ្យក្រោយការ ព្យាបាលរបួសនោះអ្នកខ្លះត្រូវបានគេធ្វើតេស្ត...
ភ្នំពេញ៖ ក្រោយពីប្រទេសកម្ពុជា ទទួលបានយុត្តិធម៌មកវិញ ពីការចោទប្រកាន់របស់អាជ្ញាធរម៉ាឡេស៊ីថា ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam មានករណីកូរ៉ូណាថ្មី (Covid-19) ពេលហោះចេញពីកម្ពុជាទៅកាន់ម៉ាឡេស៊ីនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា មិនមានមនុស្សណាម្នាក់ ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លងជំងឺ Covid.19 នោះទេ ហេីយសម្ដេចក៏កំពុងវាយកូនគោលនៅភ្នំពេញ...
ទេវតាពិតជាមានភ្នែក! ពេលនេះកម្ពុជាបាន ទទួលយុត្តិធម៌វីញ ហើយ។ ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយដែលអាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះគឺគ្មានផ្ទុកនូវវីរុសនោះឡើយ។ នេះបើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរីនៅល្ងាចថ្ងៃទី ២១ កុម្ភៈនេះដោយយោងតាមការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក...
ភ្នំពេញ៖ តាមរយៈសហការី ដែលទៅសួរសុខទុក្ខលោកកឹម សុខា នៅគេហដ្ឋាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក កឹម សុខា ផ្តាំថា ទោះស្ថិតក្នុងកាលៈទេសៈឬឋានៈណាក៏ដោយ បេះដូង(ទឹកចិត្ត)របស់លោកនៅតែជាមួយចិត្តមនុស្សធម៌ ហើយខួរក្បាល(គំនិត)ខ្លួននៅតែគិតជាតិខ្មែរជាធំ។ នេះបើតាមហ្វេសប៊ុក លោក មេធាវី ចាន់ ចេន៕
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីបូកសរុបលទ្ធផល ការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាព ការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគពិសេស នា ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖ លោក...
ក្រសួងសុខាភិបាល ខ្មែរចេញសេចក្តីប្រកាស លើភាពមិនប្រក្រតីក្រោយ អាជ្ញាធរម៉ាឡេស៊ី ពិនិត្យលើស្រ្តីជនជាតិអាមេរិកមានវីរុសកូរ៉ូណា
ភ្នំពេញ៖បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសសារជាថ្មីថា ស្រ្តីវ័យចំណាស់សញ្ជាតិអាមេរិក អាយុ៨៣ឆ្នាំដែលបានចាកចេញពីកម្ពុជានោះមិនមានវីរុស COVID-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញប្រតិកម្មថា ប្រសិនបើសម្ដេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្ដេចនឹងដកតំណែងរដ្ឋមន្រ្តីសុខាភិបាលចោលដោយសាធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេសជុំវិញការប្រកាសថាស្រ្តីខាងលើមានផ្ទុកវីរុស COVID-19 ។ សូមរំលឹកថាស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសចិន មានករណីថ្មីចំនួន១.១០៩ ដែលបញ្ជាក់ថា ឆ្លងដោយវីរុសកូរ៉ូណា គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះ ហើយបានកើនឡើង គិតចាប់ពី៣៩៤ករណីកាលពីមួយថ្ងៃមុន ។ សរុបទៅអ្នកដែលរស់នៅចិនដីគោក គឺមានចំនួន៧៥.៦៨៥ករណី...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា កូរ៉េខាងត្បូង បានរាយការណ៍មកថា មានករណីបន្ថែមទៀតចំនួន៤៨ករណី នៃការឆ្លងជំងឺបង្កឡើងដោយ វីរុសកូរ៉ូណា គិតត្រឹមរសៀលថ្ងៃសុក្រនេះ ដោយបានបន្ថែមតួលេខថ្មីដល់ទៅ៥២ករណី ដែលបានប្រកាសឲ្យដឹង កាលពីពេលព្រឹក ដែលនាំឲ្យមានអ្នកឆ្លងរោគនេះទូទាំងប្រទេសមានរហូតដល់២០៤នាក់ ។ ក្នុងចំណោមករណីចុងក្រោយ បង្អស់នេះ...
អាជ្ញាធរភ្នំពេញ ទុកពេលឲ្យពលរដ្ឋមិនទាន់ បង់ថ្លៃសេវាប្រមូលសម្រាម ត្រឹមថ្ងៃ២៩ កុម្ភៈ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាក្នុងការកែ លម្អមហាវិថីម៉ៅសេទុង ទៅជាមហាវិថី អមដោយផ្លូវថ្មើរជើង ថ្មីមួយខ្សែបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌចំការមន នៅសៀលថ្ងៃ២១ កុម្ភៈ៕
1. អ្នកដំណើរតាមនាវាអាមេរិក ដែលទទួលបានតេស្តវិជ្ជមានចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះលែងមានផ្ទុកវីរុសនេះហើយ។ 2. ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយកាលពីថ្ងៃសុក្រ (21 កុម្ភៈ) ថា ស្ត្រីអាយុ 83ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh...
កំពង់ចាម ៖ ក្នុងការអញ្ជើញជាគណៈ អធិបតី ក្នុងកម្មវិធីទិវាជាតិ សុខភាពមាតាទារកនិ ងកុមារ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២០ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា វឌ្ឍនភាពការងារ សុខភាពមាតា ទារក និងកុមារ...
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ចម្រុះជាតិសាសន៍ មកពីអង្គការពារសត្វកម្ពុជា និងផ្នែកថែរក្សាសត្វអនាថា ប្រចាំតំបន់អាស៊ី អាគ្នេយ៍ នៃអង្គការ four Paws International បានចុះពិនិត្យព្យាបាល និងចាក់វ៉ាក់សាំង ការពារជំងឺសត្វសុនខ និងសត្វឆ្មា ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្កែឆ្កួត ឆ្មាឆ្កួត ពិសេសការបរិភោគ សាច់សត្វចិញ្ចឹម...
មួយកំប៉ុងពីស្រាបៀរ កម្ពុជា ផ្ដល់សំណាងធំ ជារង្វាន់ទឹកប្រាក់ ៥០លានរៀល ដល់មនុស្ស៤នាក់ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងត្រូវចែកគ្នាស្មើ។ លោក សេង ឡា តំណាងអ្នកឈ្នះ ទាំង៤នាក់ បានរៀបរាប់ថា៖ «ម៉ោងប្រហែល ៥ល្ងាចថ្ងៃទី១៤ កុម្ភៈ ខ្ញុំ និងមិត្តភ័ក្តិ...