បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា ករណីឆ្លងថ្មី នៃមេរោគកូរ៉ូណា ចំនួន៩.៤៣៤ករណី ត្រូវបានគេរាយការណ៍ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ជាហេតុរុញច្រាន ឲ្យចំនួនឆ្លងមេរោគកូវីដសរុប នៅទូទាំងប្រទេស មានចំនួន ៣៣៥.៨៨២ករណី។ ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា...
បរទេស៖ សារព័ត៌មានរ៉យទ័រ បានផ្សាយថា វ៉ាក់សាំង ប្រឆាំងនឹងមេរោគ ដែលមានសង្ឃឹមបំផុត នឹងត្រូវធ្វើតេស្ត លើមនុស្សជាង ១០០.០០០នាក់ ដែលនឹងចាប់ផ្តើម នៅក្នុងខែកក្កដា នៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងបំផុត នៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ ដែលកំពុងដំណើរការកម្មវិធីនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា នៅប្រទេស កម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីឡើយក្រោយពីក្រសួងបានធ្វើចត្តាឡីស័ក អ្នកនៅជិតដិតស្ដ្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មកពីអាមេរិក ដែលបានរកឃើញឆ្លងជំងឺ កូវីដ-១៩។ លោក ឱ វណ្ណឌីន...
ភ្នំពេញ៖ ប៉ាក់ម៉ៃ ជាដំរីមួយក្បាលក្នុងចំណោម ដំរី៤ក្បាល ដែលកំពុងស្ថិតនៅក្នុង ការគាំពារថែរក្សា និងអភិរក្សដោយគម្រោង មូលនិធិរបស់សមាគមអៃរ៉ាវត្តា ក្នុងខេត្តរតនគិរី បានបាត់បង់ជីវិតហើយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ ការបាត់បង់ជីវិត របស់សត្វដំរីនេះ បានធ្វើឲ្យមានការ សោកស្តាយ ពីក្រសួងបរិស្ថានផងដែរ។ បើតាមក្រសួងបរិស្ថាន ការបាត់បង់សត្វដំរីប៉ាក់ម៉ៃ គឺជាការបាត់បង់សត្វដំរី ជាប្រភេទសត្វកម្រ...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានបែរទៅរក ការបើកឡើងវិញ នូវទីតាំងពាណិជ្ជកម្ម សាសនា និងទីតាំងវប្បធម៌នានា ស្របពេលដែលប្រទេសនេះ បន្ធូរបន្ថយការរឹតបន្តឹង ដែលបានដាក់ ដើម្បីទប់ស្កាត់ ការផ្ទុះរាលដាល ឆ្លងនៃមេរោគកូរ៉ូណា។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ លើកញ្ចក់ទូរទស្សន៍ជាតិ យ៉ាងដូច្នេះថា...
សេអ៊ូល៖ អ្នកជំនាញជនជាតិកូរ៉េម្នាក់ បានលើកឡើងថា ការទទូច របស់សហរដ្ឋអាមេរិក ដែលថាកូរ៉េខាងត្បូង ប្រកាន់ចំណែកមួយផ្នែកធំ នៃថ្លៃវត្តមានរបស់កងទ័ព សហរដ្ឋអាមេរិក អាចបង្កគ្រោះថ្នាក់ដល់សម្ព័ន្ធមិត្ត នៅពេលដែលភាគីទាំងពីរ ត្រូវការគ្នា។ លោក Victor Cha អតីតនាយកទទួលបន្ទុក កិច្ចការអាស៊ី នៅក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានបានធ្វើអត្ថាធិប្បាយ ឆ្លើយតបទៅនឹងភាពជាប់គាំង នៅក្នុងការចរចារ របស់ប្រទេសទាំងពីរ...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានចោទប្រកាន់រដ្ឋាភិបាលចិន ពីបទធ្វើមិនឲ្យទៅរួច សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិន ដើម្បីបន្តសេវាកម្ម ទៅប្រទេសចិន និងបានបញ្ជាឲ្យក្រុមហ៊ុន អាកាសចរណ៍ចិន ដាក់ចេញកាលវិភាគហោះហើរ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រសួងគមនាគមន៍អាមេរិក ដែលកំពុងតែព្យាយាមបញ្ចុះបញ្ចូលចិន ឲ្យអនុញ្ញាតឲ្យបន្តសេវាកម្ម ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅទីនោះ នៅដើមសប្ដាហ៍នេះ បានធ្វើការពន្យាពេលដ៏ខ្លី សម្រាប់ជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួន ពីបទមិនគោរពតាម...
តូក្យូ៖ ប្រទេសជប៉ុន បានអំពាវនាវ នូវហុងកុងដោយសេរី និងបើកចំហ ក្រោមក្របខ័ណ្ឌ ប្រទេសមួយប្រព័ន្ធពីរ ដែលមានសារៈសំខាន់ នៅពេលដែលប្រទេសចិន ព្យាយាមអនុម័តច្បាប់ សន្តិសុខជាតិ ដើម្បីបង្ក្រាបសកម្មភាពប្រឆាំង នៅក្នុងតំបន់ពាក់កណ្តាល ស្វយ័តមួយនេះ។ ប្រធានលេខាធិការខុទ្ទកាល័យ Yoshihide Suga បានឲ្យដឹងថាហុងកុង គឺជាដៃគូសំខាន់បំផុត ដែលជប៉ុនមានចំណង ទាក់ទងសេដ្ឋកិច្ច យ៉ាងជិតស្និទ្ធដោយបន្ថែមថា“...
បរទេស៖ បើតាមការសិក្សានៅ Lancet បានឱ្យដឹងថា លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកកំពុងយកថ្នាំ hydroxychloroquine ដើម្បីការពារអ្នកជំងឺ Covid-19 នោះ គឺពិតជាបង្កើនហានិភ័យ នៃអ្នកជំងឺ ឱ្យឆាប់ស្លាប់ទៅវិញនោះទេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា...
តូក្យូ៖ ក្រុមមន្រ្តីបានឲ្យដឹងថា លទ្ធភាពនៃការរុះរើ របស់រដ្ឋាភិបាលជប៉ុន នៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តក្បែរ ៗ គ្នាក៏ដូចជាកោះហុកកៃដូផងដែរ កំពុងកើនឡើង ខណៈចំនួនករណីឆ្លង វីរុសថ្មីកំពុងថយចុះ ដែលទំនងជានឹងបញ្ចប់ ភាពអាសន្ននៅថ្ងៃចន្ទខាងមុខ។ បន្ទាប់ពីមើលឃើញស្ថានភាព នៅចុងសប្តាហ៍ និងការស្តាប់យោបល់ ពីអ្នកជំនាញ ផ្នែកសុខភាព លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នឹងធ្វើការសម្រេចចិត្តជាផ្លូវការ...
ហុងកុង៖ សភាប្រទេសចិន បានឲ្យដឹងថាខ្លួនកំពុងអនុម័ត ច្បាប់ហាមឃាត់ ការធ្វើបាតុកម្ម និងអំពើភេរវកម្មនៅហុងកុង ដើម្បីការពារផលប្រយោជន៍ជាតិ ប៉ុន្តែសេចក្តីសម្រេចនេះ មានចាប់អារម្មណ៍ខ្លាំង ក្នុងចំណោមរដ្ឋាភិបាលបរទេស ជាពិសេសសហរដ្ឋអាមេរិក ដែលកំពុងដាក់ទណ្ឌកម្ម ជាការឆ្លើយតប។ មហាសន្និបាតប្រជាជនជាតិ ដែលកំពុងបើកសម័យប្រជុំ ប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងប៉េកាំង នឹងអនុម័តដំណោះស្រាយមួយ ដើម្បីអនុម័តច្បាប់ និងបង្កើតយន្តការពង្រឹងច្បាប់ សម្រាប់ហុងកុង ដើម្បីការពារសន្តិសុខជាតិ...
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានសហការជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអំពីការផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ របបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅសាលសន្និសីទ គ.ជ.ប ជាន់ទី១ ។...
ពោធិ៍សាត់ ៖ សត្វគោចំនួន ៦ ក្បាលត្រូវរន្ទះបាញ់ងាប់ ខណះកំពុងបណ្តើរគ្នាសុីស្មៅនៅចំនុចកោះយ៉ា ក្នុងភូមិក្បាលទាហ៑ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់កាលពីវេលាម៉ោង១២ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុក ក្រគរបានអោយដឹងថា ម្ចាស់សត្វគោដែលត្រូវរន្ទះបាញនោះមានឈ្មោះគង់ ហុង ភេទប្រុសអាយុ ៥៨...
កូឡាឡាំពួរ៖ ការិយាល័យរបស់លោកបានឲ្យដឹងនេះថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ត្រូវបានចេញវេជ្ជបញ្ជាឱ្យធ្វើការឃុំឃាំងនៅផ្ទះរយៈពេល ១៤ ថ្ងៃបន្ទាប់ពីមន្រ្តីម្នាក់ដែលបានចូលរួម ក្នុងកិច្ចប្រជុំមួយដែលដឹកនាំដោយលោកធ្វើតេស្ត៍រកឃើញមេរោគកូវីដ-១៩។ លោក Muhyiddin បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីនៅទីស្តីការនាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធ ដែលមានការចូលរួមពីមន្រ្តី មិនស្គាល់អត្តសញ្ញាណ ដែលក្រោយមកត្រូវបានគេបញ្ជាក់ថាមានជំងឺកូវីដ- ១៩។ ការិយាល័យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាយករដ្ឋមន្រ្តីត្រូវបានគេធ្វើតេស្តសាកល្បងសម្រាប់ជំងឺកូវីដ-១៩ នៅព្រឹកនេះហើយត្រូវបានបញ្ជាក់ថាមានលក្ខណៈអវិជ្ជមាន” ។ ប៉ុន្តែដើម្បីអនុវត្តតាមច្បាប់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងបង្កើតភាពជាដៃគូជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀត ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ សេតវិមានបានឲ្យដឹងថា“ វិធីសាស្រ្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចំពោះសាធារណរដ្ឋប្រជាមានិតចិន” ដែលមាន ១៦ ទំព័រត្រូវបានដាក់ជូនសភានៅសប្តាហ៍នេះ ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាតម្រូវការមួយក្រោមច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ ។ របាយការណ៍នេះបង្ហាញ...
ប៉េកាំង៖ លោកស៊ីជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយកាលពីថ្ងៃសុក្រថា គណបក្សមានឆន្ទៈការពារអាយុជីវិត និងសុខភាពប្រជាជន គ្រប់តម្លៃទាំងអស់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ដែលជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងដែរនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការពិភាក្សាជាមួយសមាជិកសភា មកពីតំបន់ស្វយ័តម៉ុងហ្គោលី នៅឯសម័យប្រជុំលើកទី ៣...
ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន ហួសកម្រិតរហូតវង្វេងវង្វាន់ស្មារតី និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ...
ភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាប មេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភ ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវសម្ភារៈ ការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប...
ភ្នំពេញ៖ សែលកាត ធ្វើការប្រគល់ នូវប្រាក់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ ៦០,០០០ដុល្លារ ទៅដល់អតិថិជនរបស់ខ្លួន ដែលបានចូលលេង ជាមួយកម្មវិធីផ្សងសំណាង ផ្ញើសារ 10K ឬខលទៅកាន់លេខ 8888 (SMS 10K or Call 8888) ។ លោក ឈ្មោះ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេសរួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និង អារម្មណ៍ជ្រះថ្លា។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសតួកគី មានករណីឆ្លងជំងឺកូវីដ១៩លើស ពី១៥៤.០០០នាក់ ខណៈដែលតួលេខនៃអ្នកឆ្លងជំងឺប្រចាំថ្ងៃបាន បន្តថយចុះនៅក្រោម១.០០០នាក់ ។ ទន្ទឹមនឹងនេះដែរ អ៊ីរ៉ង់ ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺលើសពី១៣១.០០០នាក់ ។ លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុង កំពុងជំរុញឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC)សហការជាមួយប្រតិបត្តិករទូរសព្ទចល័តពន្លឿនការអនុវត្តលេខកូដរួមមួយដើម្បីឲ្យអ្នកប្រើប្រាស់ អាចពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយ ជាស្វ័យប្រវត្តិ តទៅទៀត ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នាពេលកន្លងមក ដោយសារមានការត្អូញត្អែរ អំពី បញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ...
ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័របានវាយប្រហារមកលើតំបន់ភាគអាគ្នេយ៏ ប្រទេសម៉ិកស៊ិក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ ស្ថិតនៅចម្ងាយ១៧៣គីឡូម៉ែត្រភាគអាគ្នេយ៏ នៃក្រុង San Jose del Cabo របស់ប្រទេសម៉ិកស៊ិក នៅវេលាម៉ោង៨និង៤៦នាទីម៉ោងសកលកាលពីថ្ងៃសុក្រ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ...
ម៉ាទ្រីឌ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការកើនឡើងនៃចំនួនអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ១៩បានថយចុះ ។ ក្នុងអំឡុងពេល២៤ម៉ោង គិតចាប់ពីពាក់កណ្តាលអធ្រាតថ្ងៃពុធ ដល់ពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍ ពលរដ្ឋចំនួន៥៦នាក់បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ ដែលចំនួននេះច្រើនជាង៤៨នាក់ ដែលបានបញ្ជាក់ ក្នុងរយៈពេល២៤ម៉ោងមុន ដែលនាំឲ្យតួលេខនៃអ្នកស្លាប់ពីជំងឺនេះមានរហូតដល់ ២៨.៦២៨នាក់ ។ សរុបអ្នកស្លាប់ខ្ពស់ជាងថ្ងៃព្រហស្បតិ៍ សរុបមានចំនួន២៧.៩៤០នាក់...
ភ្នំពេញ៖ ស្របពេល ដែលក្រសួងសុខា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាថ្មីឡើងវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ទៅកន្លែងណា ដែលមិនចាំបាច់ទៅ ជាពិសេសទីកន្លែង ដែលមានក្រុមមនុស្សច្រើន និងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ច ដើម្បីបង្ការការចម្លងជំងឺ ដ៏កាចសាហាវនេះ។ សម្ដេចតេជោ ហ៊ុន សែន...
ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Priti Patel បានថ្លែងកាលពីថ្ងៃសុក្រថា អ្នកមកដល់ថ្មី ចូលក្នុងទឹកដីអង់គ្លេស ត្រូវនៅដាច់ដោយឡែកខ្លួនឯង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៨ ខែមិថុនា ជាមួយគ្នានេះដែរ នឹងត្រូវពិន័យដល់បុគ្គលណា ដែលល្មើសនឹងការណែនាំ ដើម្បីទប់ស្កាត់រលកទី២ នៃវីរុសកូរ៉ូណា ដែលឆ្លងពីបរទេស ។...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹង ចំពេលមានការសង្ស័យ អំពីលទ្ធភាព នៃការដកទណ្ឌកម្មឆ្នាំ២០១០ លេីក្រុព្យុងយ៉ាង ដែលមានគោលបំណង ជំរុញទំនាក់ទំនងអន្តរកូរ៉េ ដែលកំពុងជាប់គាំង។ កាលពីថ្ងៃពុធ ក្រសួងបង្រួបបង្រួម បានឲ្យដឹងថា ការដាក់ទណ្ឌកម្មភាគច្រើន បានបាត់បង់ប្រសិទ្ធិភាព ដែលបានគ្រោងទុក ហើយមិនបង្កឧបសគ្គ ក្នុងការពង្រីក ទំនាក់ទំនងអន្តរកូរ៉េនោះទេ ព្រោះ រដ្ឋាភិបាលមុន ៗ...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងកំពុងឃ្លាំមើលយ៉ាងដិតដល់ ពីទីកន្លែងរបស់មេដឹកនាំ កូរ៉េខាងជើងលោ ក គីម ជុងអ៊ុន ខណៈអវត្តមាន របស់លោកពីសាធារណៈបានអូសបន្លាយដល់ ៣ សប្តាហ៍ម្តងទៀត។ ពាក្យចចាមអារ៉ាមជាសកល ស្តីអំពីសុខភាព របស់លោកគី ម និងលទ្ធភាព នៃការស្លាប់របស់លោក បានបញ្ចប់នៅពេល ដែលលោកបានចូលរួម ពិធីបញ្ចប់រោងចក្រផលិតជី...
ភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាបមេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែក ទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នូវសម្ភារការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រ។ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen...