ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសពត៌មាន ស្តីពីពិធីការចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ សេវាកម្ម រៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់ សេដ្ឋកិច្ចពិសេស គំរូពហុបំណងរវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានថា កម្ពុជាបន្ដប្រយុទ្ធប្រឆាំង ព្រមទាំង គ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស ជំរុញការកែទម្រង់ផ្នែក ធុរកិច្ចឲ្យកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគ កាន់តែច្រើនឡើង ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ថេត អូសៀស...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអនុវត្តច្បាប់ និងទប់ស្កាត់ ការដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការ លើកលែងជាលើកទី២ ទៀតឡើយ ដូច្នេះ ត្រូវចូលរួមអនុវត្ត ច្បាប់ទាំងអស់គ្នា។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១៨ តុលា បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍...
ភ្នំពេញ៖ លោក ថេត អូសៀស (Ted Osius) បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។ ការឱ្យដឹងបែបបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបពិភាក្សាការងារជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសឲ្យប្រជាពលរដ្ឋ ដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាល ជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ អាចទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ក្រសួងអះអាងថា ព្រោះក្រុមនេះ ជាក្រុមគោលដៅ និងប្រឈមនឹងហានិភ័យនៃ ស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ៕
ភ្នំពេញ ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ បានបង្ហាញក្តីសង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល «វិធីសាស្ដ្រវិភាគ និងចងក្រងសូចនាករ ស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យ អង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS» មន្ត្រីទាំងអស់ នឹងប្រែក្លាយ ចំណេះដឹងដែលទទួលបាន ទៅជាការអនុវត្តជាក់ស្ដែង ក្នុងការងារជំនាញដែលខ្លួន កំពុងទទួលខុសត្រូវ។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យការរៀបចំ សម្អាតបាញ់ថ្នាំសម្លាប់មេរោគ វិទ្យាល័យ សីហនុ ប្រគល់ឱ្យមន្ទីរអប់រំយុវជននិងកីឡា ដាក់ដំណើរការឲ្យសិស្សចូលរៀន ។ តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាមបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានផ្ទេរអ្នកជំងឺកូវីដ១៩...
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ឈ្វេងយល់ពី កត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឲ្យថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ដោយមានការអញ្ជើញ ចូលរួមពីវាគ្មិនកិត្តិយស លោកស្រី មឹន មាណវី រដ្ឋលេខាធិការ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចធ្វើការ បង្កា្របបទល្មើសគ្រឿងញៀន ចំនួន៥៣៩ករណី និងចាប់យកគ្រឿងញៀន ជាង២៦គីឡូក្រាម ព្រមទាំង ឃាត់ខ្លួនជនសង្ស័យ ចំនួន១០៣៩នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ឲ្យដំណើរការប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine” ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine” ដោយតភ្ជាប់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៧៥នាក់ទៀត តាមលទ្ធផល តេស្ត(PCR) ខណៈជាសះស្បើយចំនួន២៧១នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៤១នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៧ ០៣៥នាក់ អ្នកជាសះស្បើយចំនួន ១១១ ៤២០នាក់ និងអ្នកស្លាប់ចំនួន ២...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះ នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិ។ ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវីកម្ពុជា ឡើងនៅទីស្នាក់ការគណៈមេធាវី កាលពីរសៀលថ្ងៃទី១៨ខែតុលា ។...
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានអន្តរាគមន៍សហការ ជាមួយអាជ្ញាធរ ថៃ សម្របសម្រួលដោះលែង ពលរដ្ឋខ្មែរចំនួន ១០៤នាក់ (ប្រុស៦៥នាក់) ដែលត្រូវមេខ្យល់នាំចូល មកថៃដោយខុសច្បាប់ តាមច្រករបៀង...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែបង្ហាញពីភាពម៉ឹងម៉ាត់របស់ខ្លួន ចំពោះការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ដោយការដកទណ្ឌកម្ម ប្រឆាំងអ៊ីរ៉ង់ នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក រ៉ាស៊ី បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា“ យើងមានភាពធ្ងន់ធ្ងរចំពោះការចរចាដែលផ្តោតលើលទ្ធផល ហើយត្រូវតែមានសញ្ញាមួយនៅម្ខាងទៀត ដែលធ្ងន់ធ្ងរអំពីការដកទណ្ឌកម្ម”...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សា ស្តីពីអាហ្វហ្គានីស្ថាន ដែលរៀបចំដោយរុស្ស៊ី នៅសប្តាហ៍នេះទេ នេះវើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា“ យើងនឹងមិនចូលរួមក្នុងកិច្ចពិភាក្សាទីក្រុងម៉ូស្គូនោះទេ” ។ “Troika-plus គឺជាវេទិកាប្រកបដោយប្រសិទ្ធភាពមួយ។ យើងទន្ទឹងរង់ចាំចូលរួមក្នុងវេទិកានោះទៅមុខ ប៉ុន្តែយើងមិនមានលទ្ធភាពចូលរួមក្នុងសប្តាហ៍នេះទេ” ។ លោក...
ព្រុចសែល៖ មន្រ្តីសហភាពអឺរ៉ុប បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុន អាកាសចរណ៍ ជាតិបេឡារុស ក្នុងគោលបំណងទប់ស្កាត់ លំហូរជនចំណាកស្រុក ដែលចូលមក ក្នុងសហភាពអឺរ៉ុប មួយផ្នែក។ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខឆឆលោក Josep Borrell បានប្រាប់សន្និសីទសារព័ត៌មានមួយថានេះគឺជាវិធានការមួយដែលត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប និងជាសារមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកអ្នកឆ្លងជំងឺកូវីដ-១៩ ហើយបានព្យាបាលជាសះស្បើយឡើងវិញ នឹងក្លាយជាអ្នកប្រឆាំងជំងឺនេះដ៏អស្ចារ្យ ព្រោះបណ្ដាប្រទេសមួយចំនួន គេយកអ្នកជាសះស្បើយពីជំងឺនេះ ទៅផ្ដល់សេវាដល់អ្នកកើតកូវីដថ្មី។ តាមរយៈសារសំឡេង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ បានថ្លែងឲ្យដឹងថា បើសិនមានលើកទឹកចិត្ត ពីអ្នកជិតខាង ឬអ្នកជុំវិញខ្លួន ច្បាស់ជាធ្វើឲ្យអ្នកជំងឺកូវីដ-១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្ដ្រី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន៣។ យោងតាមលិខិតរបស់ ទីស្ដីគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៨ តុលា បានឲ្យដឹងថា កិច្ចពិភាក្សា និងរបៀបវារៈ ចំនួន៣...
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ និងខិតខំផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋដែលខកខាន ក្រោមមូលហេតុនានា ឲ្យបានលឿន ដើម្បីបញ្ចៀសអាត្រាមរណ ខណៈសម្តេចសង្កេតឃើញថា អ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ភាគច្រើន មិនទាន់បានចាក់វ៉ាក់សាំងបង្ការ...
ថ្ងៃទី១៨ ខែតុលា ស្ថាប័នផ្លូវការនៃប្រទេសចិន បានប្រកាសទិន្នន័យដំណើរការ សេដ្ឋកិច្ចជាតិចិន ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តាមការគណនា ជាជំហានដំបូងបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តម្លៃផលិតផលក្នុងស្រុក សរុបរបស់ចិន គឺ៨២,៣១៣១ទ្រីលានប្រាក់យាន់ចិន កើនជាង ៩.៨ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន បើមើលពីទិន្នន័យ លើវិស័យការប្រើប្រាស់ ផលិតកម្មឧស្សាហកម្ម ការវិនិយោគទ្រព្យសម្បត្តិថេរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ដល់ក្រុមគ្រួសារអ្នកកើតជំងឺកូវីដ-១៩ ធ្វើយ៉ាងណាកុំបញ្ជូនអ្នកជំងឺ មកព្យាបាលនៅរាជធានីភ្នំពេញ ព្រោះអាចបង្កឲ្យអ្នកជំងឺគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដូច្នេះត្រូវទុកចិត្តក្រុមគ្រូពេទ្យនៅតាមបណ្ដាលខេត្ត ។ តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោបានណែនាំដល់អាជ្ញាធរត្រូវរៀបចំ យកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋចាក់បានគ្រប់ៗគ្នា ព្រោះអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩...
បរទេស៖ នៅថ្ងៃទី ២២ ខែសីហា គេហទំព័រ “វិភាគនយោបាយយោធា” របស់រុស្ស៊ីបានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា «មន្ទីរពិសោធន៍ ជីវសាស្រ្ត របស់សហរដ្ឋអាមេរិក នៅកាហ្សាក់ស្ថាន»។ អត្ថបទនេះ បានចង្អុលបង្ហាញថា អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ កាហ្សាក់ស្ថាន បានស្លាប់យ៉ាងប្លែកដោយ សារលោកបានផ្តួចផ្តើមយ៉ាងខ្លាំង អោយបិទនិងកំទេចចោល មន្ទីរពិសោធន៍ជីវសាស្រ្ត របស់កងទ័ពអាមេរិក នៅកាហ្សាក់ស្ថាន។...
បរទេស៖ ប្លុកសន្តិសុខ ក្រោយសម័យសូវៀត ដឹកនាំដោយរុស្ស៊ី បានចាប់ផ្តើម សមយុទ្ធយោធា ដ៏ធំបំផុតរបស់ខ្លួន ជិតព្រំដែន តាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទ ស្របពេលមានភាពតានតឹង ឆ្លងព្រំដែន នៅមុនកិច្ចពិភាក្សាគ្នា រវាងថ្នាក់ដឹកនាំ តាលីបង់ថ្មី របស់អាហ្វហ្គានីស្ថាន និងមហាអំណាច ក្នុងតំបន់នានា។ មិនដូចគ្នានឹងប្រទេសជិតខាង ភាគខាងជើងអាហ្វហ្គានីស្ថាន ដទៃផ្សេងទៀត ដែលទទួលស្គាល់...
តេហរ៉ង់៖ នៅថ្ងៃចន្ទ មេបញ្ជាការយោធាកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Hossein Baqeri ដែលបានថ្លែង ទៅកាន់ទូរទស្សន៍រដ្ឋ ថាប្រទេសរបស់លោកគឺ បានកំណត់នូវផែនការរួចទៅហើយ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការយោធា កាន់តែជិតស្និទ្ធ ឡើងជាមួយនឹងប្រទេសរុស្សី។ ថ្លែងក្នុងពេល ដែលរូបលោកកំពុង មានវត្តមាន ទស្សនកិច្ចជាផ្លូវការ នៅក្នុងទីក្រុងមូស្គូ ដោយបានបន្ថែមទៀតថា រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលនូវផ្នត់គំនិត សង្រ្គាមត្រជាក់ ទស្សនៈប្រទេសចិន និងការអភិវឌ្ឍន៍ របស់ប្រទេសចិន តាមទស្សនៈគោលបំណង បង្កើតការយល់ដឹងស៊ីជម្រៅ អំពីលក្ខណៈផលប្រយោជន៍ ទៅវិញទៅមក របស់ចិន-អាមេរិក ទំនាក់ទំនង និងអនុម័តគោលនយោបាយចិន ប្រកបដោយហេតុផល និងជាក់ស្តែង។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មាន...
នៅវេលាម៉ោង ០និង២៣នាទី ថ្ងៃទី១៦ ខេតុលា តាមម៉ោងក្រុងប៉េកាំង យានអវកាសដឹកមនុស្ស Shenzhou-13 ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ហើយបានតភ្ជាប់ជាមួយ ស្ថានីយអវកាសចិនដោយរលូន។ ក្នុងបេសកកម្មហោះហើរលើកនេះ អវកាសយានិកចំនួន ៣ រូបនឹងធ្វើការក្នុងស្ថានីយអវកាសកន្លះឆ្នាំ។ លោកស្រីវ៉ាងយ៉ាភីងគឺជា អវកាសយានិកស្រីមួយរូប។ គាត់ត្រូវអ្នកផងស្គាល់ថាជា”អ្នកគ្រូអវកាស”។ ដោយសារបេសកម្ម ហោះហើរលើកនេះ លោកស្រីនឹងសម្រេចភារកិច្ច “ដំបូងបង្អស់” ជាច្រើន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ឲ្យដឹងថា តំបន់មួយចំនួនជាពិសេសនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ច្រើនអន្លើៗ ដោយសារកម្ពុជារងសម្ពាធខ្ពស់ពីប្រទេសចិន និងឥណ្ឌា ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នាថ្ងៃ១៩ តុលា បានឲ្យដឹងថា ចាប់ពីថ្ងៃ២០-២៦ តុលា នាសប្ដាហ៍ខាងមុខ កម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។ ក្រសួងថា ស្ថានភាពបែបនេះ...
ភ្នំពេញ ៖ ក្រដាសប្រាក់៣០០០០រៀល របស់ខ្មែរគំរូថ្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យ ចេញចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ប៉ុន្តែការចេញនេះ មានក្រុមប្រឆាំង បានសម្តែង ការមិនពេញចិត្ត និងរិះគន់ផងដែរ។ ចំពោះការរិះគន់ ក៏ដូចជាការមិនពេញចិត្ត ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា...
បរទេស៖ ក្រសួងកសិកម្ម និងសហប្រតិបត្តិការ របស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ផ្ទៃដីកសិកម្មជាង ៥,៣៣ លានរ៉ៃ នៅតំបន់មួយចំនួន នៃប្រទេសថៃ បានរងផលប៉ះពាល់ ដោយទឹកជំនន់ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ុយអែត លោកស្រី Ann Linde នៅព្រឹកថ្ងៃចន្ទនេះ បានកំពុងតែបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ហើយវាគឺជាកិច្ចខិតខំ ប្រឹងប្រែង មួយរបស់ស៊ុយអែត ដើម្បីធ្វើការជួសជុល ទំនាក់ទំនង ការទូត រវាងប្រទេសទាំងពីរឡើងវិញ ដោយសារតែបញ្ហាជម្លោះ រវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន។ គណបក្សគ្រប់គ្រង អំណាចរបស់ប្រទេសស៊ុយអែត កាលពីឆ្នាំ២០១៤ ធ្លាប់បានប្រកាសទទួលស្គាល់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
ភ្នំពេញ ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានសុខសុវត្ថិភាពទាំងអស់គ្នា បន្ទាប់ពីមានអគ្គីភ័យមួយកើតឡើង នាវេលាម៉ោង ២ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា...
ភ្នំពេញ ៖ រយៈពេលត្រឹមតែ ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន ៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
