ភ្នំពេញ ៖ ដើម្បីបន្ដបង្កើន ការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានធ្វើការរំឮកសារជាថ្មីម្តងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេស រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ ជាបន្ទាន់ទៅកាន់អាជ្ញាធរ អំពី វត្តមាននៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោល របស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ដែលបានប៉ះពាល់ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០...
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃអាទិត្យបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធនិង សំខាន់បំផុត ហើយលោកបន្ថែមថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើរឿងខ្លះលើជំនួញ បើទោះជាទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកចរចាដ៏តឹងតែមួយ ក៏ដោយ ។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us...
បរទេស ៖ យោធារបស់ប្រទេស អាហ្ស៊ែបៃហ្សង់ បានសារភាពនៅថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្ររុស្ស៊ី Mi-24 មួយគ្រឿង នៅក្នុងដែនអាកាស របស់ប្រទេសអាមេនី សម្លាប់សមាជិកបុគ្គលិកលើឧទ្ធម្ភាគចក្រ នោះពីរនាក់ និងបាននិយាយថា វាជាឧទ្ទវហេតុ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស អាហ្ស៊ែបៃហ្សង់ បាននិយាយថា “ភាគីអាហ្ស៊ែបៃហ្សង់ បានសុំទោសភាគីរុស្ស៊ី...
បរទេស ៖ នៅសប្តាហ៍នេះកាសែតបរទេសមួយ បានចេញផ្សាយថា ប្រទេសអាល្លឺម៉ង់បានបង្ហើបថា ខ្លួននឹងមិនរំពឹងទេថា វ៉ាក់សាំងកូវីដ១៩របស់ខ្លួន នឹងអាចបង្ហាញខ្លួនមុនត្រីមាសទី ១ ឆ្នាំ ២០២១ ទេនេះ ។ ឯកសារយុទ្ធសាស្ត្រ ១៥ ទំព័រដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល បានកំណត់យកវ៉ាក់សាំង ដែលមានសក្តានុពលចំនួន ៧ ដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់ការធ្វើតេស្តនៅឆ្នាំនេះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យគេជឿជាក់ថា មនុស្សប្រមាណជា៥០លាននាក់ មកហើយដែលបានឆ្លងកូវីដ១៩ ។ ការបង្ហាញតួលេខ ដែលត្រូវបានធ្វើឡើងដោយ សកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លង សរុបមានទៅដល់ ៥០ ០៥២ ២០៤ នាក់ ខណៈដែលចំនួន...
ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេ របស់ពិភពលោក Xiaomi កាលពីពេលថ្មីៗនេះ បានប្រកាសបញ្ចេញ នូវស្មាតហ្វូន ស៊េរីថ្មីដែលនឹងផ្តោតទៅលើ “Power Your Creativity” ឬ ភាពច្នៃប្រឌិតខ្ពស់បំផុត របស់អ្នកដែលមិនធ្លាប់មាន ពីមុនមកនោះទេ នៅក្នុងប្រទេសកម្ពុជា។ ស្មាតហ្វូន flagship Mi 10T Pro នេះគឺនាំមក នូវការបង្កើតថ្មី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា បុគ្គលដែលមិនអនុវត្តតាមវិធានការ សុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យ អន្ដរការណ៍ជាទឹកប្រាក់ ២០០,០០០រៀល ដល់១,០០០,០០០រៀល និងត្រូវផ្ដន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌជាធរមាន ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការ សុខាភិបាល ។ បើយោងតាម វិធានការ សំខាន់ៗ នៃការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០...
ភ្នំពេញ ៖ លោកនេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានអះអាងថា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់ សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារ មានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង។ តាមបណ្ដាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថា ការវិភាគដំបូងមួយអាចបង្ហាញថាវ៉ាក់សាំងប្រឆាំង នឹងកូវីដ១៩មួយគឺអាចជួយការពារមនុស្សដល់ ទៅជាង ៩០ភាគរយពីការឆ្លងមេរោគ កូវីដ១៩។ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង ដែលមានឈ្មោះថា Pfizer និង BioNTech បានពិពណ៌នាថាវាជាថ្ងៃដ៏អស្ចារ្យសម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ ។វ៉ាក់សាំងរបស់ពួកគេមួយនេះក៏ត្រូវបានគេដឹងដែរថាបានធ្វើតេស្តលើមនុស្សចំនួន ៤៣ ៥០០ នាក់មកហើយ នៅក្នុងប្រទេសចំនួន ៦ ហើយមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពណាកើតឡើងឡើយ។ គួរឲ្យដឹងដែរថាក្រុមហ៊ុនគ្រោងនឹង...
បរទេស៖នៅថ្ងៃចន្ទសប្តាហ៍នេះ សមាជិកសភាដែលនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងជាច្រើនរូបបានប្រកាសថា ពួកគេនឹងលាឈប់ពីក្រុមប្រឹក្សា នីតិប្បញ្ញត្តិទីក្រុងនេះ ប្រសិនបើរដ្ឋាភិបាលចិនកណ្តាល នៅទីក្រុងប៉េកាំងនឹងសម្រេចចិត្តដកសិទ្ធិពួកគេណាម្នាក់ចេញនោះ។ ការប្រកាសរបស់សមាជិកសភាប្រឆាំងទាំង ១៩ រូបនេះបានធ្វើឡើងចំពេលមានរបាយការណ៌ដែលមិនបានបញ្ជាក់ព័ត៌មានលំអិតថាគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនដែលនឹងជួបប្រជុំគ្នានៅ ថ្ងៃអង្គារនិងថ្ងៃពុធនេះកំពុងរៀបចំដកសិទ្ធិសមាជិកសភាចំនួន ៤ រូប។ គួរឲ្យដឹងដែរថារបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងរួមទាំងមកពីកាសែត South China Morning Post បាននិយាយថាសមាជិកសភាទាំងបួនរូបនឹងត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំប្រជុំ និងរំលោភលើសម្បថរបស់ ពួកគេមុនការប្រកាសបណ្តេញចេញតាមផែនការ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ពីការដាក់ដេញថ្លៃប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) លើកទី៦៩៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញប្រកាសជូនដំណឹងពីការព្យាករធាតុអាកាសនៅកម្ពុជា ដោយបង្ហាញថា ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងឲ្យដឹងថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាន...
មូស្គូ៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រកាសនៅថ្ងៃច័ន្ទនេះថា លោក បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ការឆ្លងមេរោគវីរុសកូវីដ១៩ ហើយលោកនឹងដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅពេលកំពុងព្យាបាល។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskiy នៅលើបណ្តាញសង្គម Twitter ថា « មិនមានអ្នកមានសំណាងនៅលើពិភពលោកដែល Covid-19...
បរទេស៖ ប្រទេសកូរ៉េខាងជើង មិនទាន់ចេញរបាយការណ៍ណាមួយ អំពីការបោះឆ្នោតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកចូ បៃដិន បានឈ្នះការបោះឆ្នោត ក្នុងនាមជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅឡើយទេ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឃ្លាំមើលទៅលើ ប្រទេសកូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងរក្សាជំហរប្រុងប្រយ័ត្ន...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្តេជ្ញានៅថ្ងៃច័ន្ទនេះ ដើម្បីបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ដែលកំពុងចូលមកដើម្បីរក្សាជំហរត្រៀមខ្លួនរួមគ្នាយ៉ាងរឹងមាំ សម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Moon Hong-sik បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួហថា“ កូរ៉េខាងត្បូង និងអាជ្ញាធរការពារជាតិសហរដ្ឋអាមេរិក នឹងខិតខំរក្សាជំហរការពារជាតិរួមគ្នា ដើម្បីគាំទ្រដល់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ” ។ លោកមូន បានបន្ថែមថាបន្ទាប់ពីបានបង្កើតក្រុមការងារដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ Park Jae-min...
បរទេស៖ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Narongphan Jitkaewtae បានច្រានចោលរាល់ឱកាស នៃការធ្វើរដ្ឋប្រហារយោធា ដើម្បីបញ្ចប់វិបត្តិនយោបាយ ដែលបង្កឡើងដោយការប្រមូលផ្តុំគ្នា ជាច្រើនខែរបស់ក្រុមបាតុករ ដែលការទាមទារដោយក្នុងនោះ រួមមានទាំងការ កែទម្រង់របបរាជានិយម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសដែលមានឥទ្ធិពលបំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធរូបនេះ បានឆ្លើយតបនៅពេលសួរនៅថ្ងៃច័ន្ទ...
ហាណូយ៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសវៀតណាម បានប្រកាសពីការប្រមូលថវិកា ចំនួន ១,១៣៧,៣ ពាន់ពាន់លានដុងវៀតណាម (៤៩,៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១០,៣ ភាគរយ។ យោងតាមក្រសួងបានឱ្យដឹងថា ប្រាក់ចំណូល ក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ បានធ្លាក់ចុះ ៦,៨...
CNN៖ ប្រធានាធិបតីលោក ដូណាល់ត្រាំ បានបណ្តេញរដ្ឋមន្រ្តីការពារជាតិ លោក Mark Esper ចេញពីតំណែង ដោយប្រកាស នៅលើបណ្តាញសង្គម Twitter ថា មន្រ្តីជាន់ខ្ពស់អាមេរិកត្រូវបាន “បញ្ឈប់” ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
ភ្នំពេញ ៖ ក្រោយឃើញការឆ្លងកូវីដ១៩ លើតំណាងរាស្រ្ត និងមន្រ្តីក្រសួងកសិកម្ម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបួងសួង លោកតារាជ្យ ប្រចាំក្រសួង ឲ្យជួយថែរក្សា មន្ត្រីរបស់គ្រប់ជាន់ថ្នាក់ ចៀសផុតជំងឺកូវីដ១៩ ។ នេះបើតាមហ្វេសប៊ុក របស់លោកផ្ទាល់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៕
ភ្នំពេញ៖ ក្រោយពីមានអន្តរាគមន៍ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងរថយន្ដបាញ់ពន្លត់អគ្គីភ័យ នៅវេលាម៉ោងជាង១ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋបីខ្នងជាប់គ្នានោះ បានរលត់ទាំងស្រុងហើយ សូមរំលឹកថា ហេតុការណ៍អគ្គីភ័យខាងលើនេះ ស្ថិតនៅផ្លូវលេខ៤៣២ ក្នុងសង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ភ្នំពេញ៖ ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋពីរខ្នងជាប់គ្នា យ៉ាងសន្ធោសន្ធៅ នៅជិតម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ពេលនេះអាជ្ញាធរ មានសមត្ថកិច្ច និងក្រុមពន្លត់អគ្គីភ័យ កំពុងញាប់ដៃញាប់ជើង ជួយអន្តរាគម ដើម្បីពន្លត់អគ្គីភ័យមួយនេះ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើរសារជាសម្លេង ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ ជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា និងអំពាវនាវកុំឲ្យ មានភាពស្លន់ស្លោរ។ ការអំពាវនាវនេះធ្វើឡើង ក្រោយរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួនបីនាក់បន្ថែមទៀត លើតំណាងរាស្រ្ត មន្រ្តីកសិកម្ម...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហោះសារមួយ ដោយបានបញ្ជាក់ថា ស្ថានភាពសុខភាព របស់លោក មានភាពល្អប្រសើរ ជាប្រក្រតី ទោះបីមានរូបភាបចាស់ បានបង្ហោះជាមួយលោក សួស យ៉ារ៉ា។ ការបង្ហោះសារបែបនេះធ្វើឡើង ក្រោយពេលមានការបង្ហោះ រូបថតចាស់ កាលពីឆ្នាំ២០១៩...
ប៉េកាំង៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហៅកាត់ថា BRI បានក្លាយជាវេទិកាធំបំផុត សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តល់រដ្ឋជាពិសេសសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាមួយនឹងឱកាស សម្រាប់ការអភិវឌ្ឍ។ ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃ SCO នៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ...
បរទេស៖ ប្រទេសចិន ដែលបានធ្វើការពន្យាពេលធ្វើការ អបអរសាទរចំពោះអ្នកឈ្នះការបោះឆ្នោតជ្រើស ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ចូ បៃដិន បើទោះមេដឹកនាំប្រទេសផ្សេងទៀតបានធ្វើហើយក៏ ដោយនោះ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងអនុវត្តតាមទំលាប់ក្នុងការឆ្លើយតបចំពោះលទ្ធផល។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “យើងកត់សម្គាល់ឃើញថា លោក បៃដិន បានប្រកាសជ័យជំនះលើការបោះឆ្នោត។ យើងយល់ថា...
បរទេស៖ វិបសាយព័ត៌មាន Axios បានរាយការណ៍ដោយដក ស្រង់សំដីរបស់ទីប្រឹក្សាប្រធានាធិបតីប្រធានាធិបតីអាមេរិកថា លោក ដូណាល់ត្រាំគ្រោងនឹងធ្វើយុទ្ធនាការប្រមូលផ្តុំយុទ្ធនាការជាច្រើនក្នុងគោលបំណងដើម្បីបន្តការតស៊ូដើម្បីឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន បន្ទាប់ពីការរំពឹងទុករបស់លោក ចូ បៃដិន ក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺលោក ត្រាំ មានបំណងចង់ប្រកាសបង្កើតក្រុមរាប់សន្លឹកឆ្នោតពិសេសនៅរដ្ឋ Georgia,...
ក្នុងថ្ងៃទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ2020 នេះ កម្លាំង គ អន្តរាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៅសួនច្បារវិមានឯករាជ្យ បញ្ចប់ទៅដោយរលូនផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍ នៅគ្រប់ពេលដែលចេញប្រតិបត្តិការម្តងៗ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញតែងតែបានចូលរួមធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ តាមគោលដៅដែលបានឈរជើង ជាពិសេស ...
កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ សោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ២៥រាជធានី ខេត្ត ចំនួន ៣៤៥នាក់ បានមកជួបជុំគ្នានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ មួយលើកដំបូង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ