ដូចរៀងរាល់ឆ្នាំដែរ មុនឆ្នាំថ្មីមកដល់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សុំធ្វើការរម្លឹកឡើងវិញ នូវព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតមានឡើង ក្នុងឆ្នាំ២០១៩កន្លងទៅ ។ ឆ្នាំ២០១៩កន្លងទៅ ប្រមូលផ្ដុំទៅដោយរឿង នយោបាយចាក់ស្រេះ ប៉ុន្តែល្អប្រសើរត្រង់កំណើនសេដ្ឋកិច្ច នៅតែបន្តរក្សាកំណើនមួយខ្ពស់ដដែល។ -ផ្ដើមចេញពីសំណុំរឿងនយោបាយ យើងសង្កេតឃើញមានភាព ស្មុគស្មាញបន្តិចរវាងអ្នកនយោបាយក្នុងស្រុក និងក្រៅស្រុក។ ពីក្រៅស្រុកមកវិញលោក សម រង្ស៊ី ដែលនិរទេសខ្លួនឯងទៅ ក្រៅប្រទេសយូរឆ្នាំមកហើយនោះ...
ភ្នំពេញ ៖ ដោយសាររដូវវស្សាឆ្នាំនេះ មានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឲ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក ។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាឱកាសចូលឆ្នាំសកល នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូង នៃប្រាសាទអង្គរវត្ត។ នេះបើតាមការចុះផ្សាយ របស់អាជ្ញាធរជាតិអប្សរា។ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹក ក្នុងស្រះខាងត្បូងអង្គរ ចាប់ពីថ្ងៃទី២៧ ខែធ្នូមក។ ការងារនេះ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បានធ្វើសេចក្ដីថ្លែងអំណរគុណទៅកាន់ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានផ្ដល់សៀវភៅ ដ៏មានអត្ថន័យចំនួន២ក្បាល ក្រោមចំណងជើងថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក Robert O’Brien បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងតែធ្វើការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាព របស់ប្រទេសកូរ៉េខាងជើង និងរកឃើញស្ថានភាព ដ៏គួរឲ្យព្រួយបារម្ភនៅទីនោះ ប៉ុន្តែមានខ្សែទំនាក់ទំនងគ្នាដ៏បើកចំហ រវាងប្រទេសទាំងពីរ។ ក្រៅពីនេះ យោងតាមសេចក្តីរាយការណ៍ លោក បាននិយាយលើកម្មវិធី This Week...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិភាក្សាអំពីរឿង កិច្ចការបរទេស គ្រឿងសព្វាវុធ និងឧស្សាហកម្មការពារជាតិ នៅក្នុងកិច្ចប្រជុំបក្សដ៏សំខាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ។ លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ របស់បក្ស...
ភ្នំពេញ ៖ រដ្ឋបាលជលផល បានប្រកាសពីការជូនដំណឹងបន្ថែម ស្តីពីរដូវធ្វើប្រហុក ផ្អក ដែលនឹងចាប់ផ្តើមត្រូវពីថ្ងៃទី១-៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។ រដ្ឋបាលជលផល ក៏បានឲ្យប្រជាពលរដ្ឋធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ឲ្យរួសរាន់ តាមពេលវេលានិងទីកន្លែង៕
ភ្នំពេញ ៖ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០៩ បានជួបសំណេះសំណាល និងទទួលថវិកាបរិច្ចាគ ចំនួន២៨ ៥៨៩ ដុល្លារ។ ថវិកា ២៨ ៥៨៩ដុល្លារ ក្នុងនោះ ថវិកា ២១ ១៥០ដុល្លារ...
ភ្នំពេញ៖ លោកស្រី ហ្វេលី ស៊ីដា ដេដេ ស៊ូសាហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្ដែងនូវការ កោតសរសើរ និងចាប់អារម្មណ៍ខ្លាំង ចំពោះផលិតផលម្រេចកំពតកម្ពុជា ដែលមានគុណភាពល្អ និងរសជាតិឆ្ងុយឆ្ងាញ់ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន...
តូក្យូ៖ យោងតាមក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន បានជូនដំណឹង ដល់អង្គការសហប្រជាជាតិ ពីករណីផ្ទេរទំនិញតាមនាវា របស់កូរ៉េខាងជើង ដែលជាការជូនដំណឹងជាលើកទី ១៥ ដល់អង្គការពិភពលោកមួយនេះ ចាប់តាំងពីការចាប់ផ្តើម កាលពីឆ្នាំមុន។ ក្រសួងការបរទេសជប៉ុន បានប្រកាសមួយថ្ងៃមុននេះថា ប្រទេសនេះបានជូនដំណឹង ដល់ក្រុមជំនាញនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង ដែលសង្ស័យថា បាបរំលោភលើករណីនេះ។ យោងតាមក្រសួងបានឱ្យដឹងថា...
បរទេស៖ កងកម្លាំងបះបោរ នៅភាគខាងត្បូង ដែលជាសម្ព័ន្ធមិត្តរដ្ឋាភិបាល គ្រប់គ្រងក្នុងតំបន់ បាននិយាយថា មីស៊ីលមួយគ្រាប់បាញ់ ដោយពួកឧទ្ទាមហូធី បានវាយប្រហារ ចំក្បួនព្យុហយាត្រាយោធាមួយ នៅក្នុងទីក្រុង al-Dhalea ប្រទេសយេម៉ែន បានសម្លាប់មនុស្សតិចបំផុត៧នាក់ និងរបួសជាច្រើននាក់។ សេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងដោយក្រុមក្រវ៉ាត់សន្តិសុខ និងកងកម្លាំងបះបោរភាគខាងត្បូង នៅតំបន់ al-Dhalea បាននិយាយថា មីស៊ីលបានវាយប្រហារចំ...
ភ្នំពេញ ៖ នារីរងគ្រោះម្នាក់ ដែលមានវ័យ ប្រមាណជាង២០ឆ្នាំ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ ទាំងអាក្រាតកាយ នៅព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចវាលល្ហល្ហេវ មួយកន្លែង ចំពីក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា សពនារីវ័យក្មេងម្នាក់ អាយុជាង២០ឆ្នាំ...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានលើកឡើងពីក្រុមកម្មករ មានការត្អូញត្អែរ ជុំវិញភាពយឺតយ៉ាវ នៃការបើករលឹកប្រាក់បំណាច់ អតីតភាពការងារមុនឆ្នាំ២០១៩ និងការផ្តល់ប្រាក់បំណាច់ អតីតភាពការងារ ចាប់ពីឆ្នាំ២០១៩ ។ ការលើកឡើងរបស់លោកនេះ ក្រោយពីក្រសួងការងារ បានចេញសេចក្តីណែនាំ ស្តីពីការបើករំលឹកប្រាក់បំណាច់ អតីតភាពការងារកាលពីថ្ងៃទី២១ កញ្ញា ឆ្នំ២០១៩...
បរទេស៖ ក្រុមហ៊ុន ផលិតមនុស្សយន្តសិច RealDoll បានប្រាប់ Daily Star Online ថា ខ្លួនបានជួលមនុស្ស ដែលធ្លាប់ផលិតខ្សែភាពយន្ត នៅឯស្ទូឌីយោដ៏ល្បី របស់សហរដ្ឋអាមេរិក ដើម្បីផលិតតុក្កតាដូចមនុស្ស ដែលបំពាក់ដោយបញ្ញា ឬភាពវៃឆ្លាតសិប្បនិម្មិត (AI) ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ...
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន និងក្រុមបះបោរគាំទ្រ ដោយរុស្ស៊ី នៅថ្ងៃអាទិត្យម្សិលមិញនេះថា តាមសេចក្តីរាយការណ៍ បានធ្វើការដោះដូរអ្នកទោសគ្នា ចំនួន២០០នាក់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបញ្ចប់ការជាប់គាំង នៅក្នុងតំបន់ Donbas។ ការិយាល័យ របស់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើការបញ្ជាក់លើបណ្ដាញ សង្គមធ្វីតធើថា...
ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើរ របស់ក្រុម ហ៊ុនអាស៊ីបូព៌ា បានបុកគោយន្តកន្ត្រៃ ដឹកអុសពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ជាច្រើននាក់ ករណីនេះកើតឡើង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងរថយន្ត ក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាស៊ីបូព៌ា ពណ៌សលាយក្រហម...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ កាលពីថ្ងៃអាទិត្យថា ការនាំចេញគ្រឿង ម៉ាស៊ីនប្រចាំឆ្នាំ របស់កូរ៉េខាងត្បូង បានឈានដល់ទំហំទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារ ដោយឈរ នៅលំដាប់ទី ២ នៃការនាំចេញគ្រឿងម៉ាស៊ីនធំបំផុត សម្រាប់សេដ្ឋកិច្ចលេខ ៤ របស់អាស៊ីបន្ទាប់ពីផលិតផលអេឡិចត្រូនិក។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថាការនាំចេញគ្រឿងម៉ាស៊ីនទៅក្រៅប្រទេសរបស់ប្រទេសនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥២,៥...
ភ្នំពេញ ៖ វីរៈកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាស ជើងឯកពិភពលោក៤សម័យកាល ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានធ្វើការបំពាក់ស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពបូកសរុបលទ្ធផលការងារកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត...
ភ្នំពេញ ៖ លោកស្រី លីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេចប់អាណត្តិប្រចាំកម្ពុជា បានចាត់ទុកកម្ពុជា គឺជាប្រទេសគំរូ ដែលអាចដកស្រង់ យកបទពិសោធន៍ ដើម្បីចែករំលែកទៅកាន់បណ្ដាប្រទេសដទៃទៀត។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក របស់សម្ដេចតេជោ...
បរទេស: BBC នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានឲ្យដឹងថា មនុស្សជាច្រើន ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះមួយ នៅជិតសាលាប្រជុំមួយ ក្នុងរដ្ឋញូវយ៉ក ដោយក្នុងនោះអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស៥នាក់ ដែលជាជនជាតិជ្វីហ្វទាំងអស់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរបួសស្នាមច្រើនកន្លែង។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ មូលហេតុនៃការចាក់សម្លាប់នេះ មិនត្រូវបានគេដឹងច្បាស់ទេ ដោយសារមូលហេតុអ្វី ហើយគេក៏មិនទាន់ដឹងច្បាស់ដែរ ថាតើអ្នកវាយប្រហារ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានបើកសម័យប្រជុំដំបូង នៃការប្រជុំដែលបានប្រកាសពីមុន របស់គណបក្សពលករកំពុងកាន់អំណាច កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពី“ បញ្ហាគោលនយោបាយសំខាន់ៗ សម្រាប់ជ័យជំនះថ្មី នៅក្នុងបដិវត្តរបស់ប្រទេសនេះ” ។ កិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សនេះ បានផ្តោតសំខាន់ លើការយកចិត្តទុកដាក់ ចាប់តាំងពីកូរ៉េខាងជើង បានឲ្យដឹងកាលពីដើមខែនេះថា ខ្លួននឹងបើកសម័យប្រជុំ...
កំពង់ចាម ÷ លោកស្រីគតិសង្គហបណ្ឌិ ត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានសម្ដែងការកោតសរសើរ ដល់សមិទ្ធផលជាច្រើននៅ ក្នុងខេត្តកំពង់ ចាម ដោយមានការរួមចំណែកខិតខំប្រឹង ប្រែងពីសមាគមនារីកម្ពុជាផងដែរ ។ លោកជំទាវគតិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងក្តីអាណិតអាសូរបំផុត ចំពោះមរណភាពសិល្បករកំប្លែង លោក សួន សុខហ៊ីម (ហៅនាយស្មាញ) ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើវិថី៦០ ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន បវរកញ្ញាឯករដ្ឋ California ដើមកំណើតខ្មែរ លោកស្រី Jacqueline Bhagavan និងក្រុមគ្រួសារ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក មាស នី និងលោក រ៉ុង ដែលជាអ្នកវិភាគសង្គម បានវាយតម្លៃ និងចោទប្រកាន់មកលើសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា មិនបានធ្វើអ្វីដើម្បីជាតិ ជាពិសេសមិនបានបំរើប្រយោជន៍ប្រជាពលរដ្ឋទាល់តែសោះ ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៣០ ខែធ្នូ...
បរទេស៖រដ្ឋមន្ត្រីការបរទេសតួកគី បានធ្វើការព្រមានថា ជម្លោះក្នុងប្រទេសលីប៊ី ប្រឈមនឹងការធ្លាក់ចូលក្នុងភាពចលាចល និងក្លាយជាប្រទេសស៊ីរីមួយទៀត ស្របពេលដែលលោកបាន ស្វះស្វែងបង្កើនល្បឿនច្បាប់អនុញ្ញាតឲ្យទួកគី បញ្ជូនកងទ័ពទៅ កាន់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ។ នៅក្នុងកិច្ចប្រជុំរបស់ គណបក្សកាន់អំណាចតួកគី លោក Mevlut Cavusoglu ជារដ្ឋមន្ត្រីការបរទេសតួកគី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើនា ពេលបច្ចុប្បន្ននេះ ប្រទេសលីប៊ី ក្លាយទៅដូចជាប្រទេសស៊ីរីនោះ ក្រោយមករបត់នេះ នឹងកើតមានសម្រាប់ប្រទេសផ្សេងៗទៀត...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងតែពង្រីកតំបន់សេដ្ឋកិច្ចសេរីនានា ដើម្បីទាក់ទាញវិនិយោគទុកបរទេស និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់ទីក្រុងវៃឆ្លាត នាពេលអនាគត។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ ប្រទេសកូរ៉េខាងត្បូង បានកំណត់យកទីក្រុងចំនួន៣ គឺទីក្រុង Gwangju ទីក្រុង Ulsan...
មនុស្សយើងភាគច្រើន ប្រហែលជាមិនចូលចិត្ត មឺមត្រាវទេ ដោយសារតែវា ធ្វើឲ្យផោមច្រើន និងមានក្លិនមិនល្អ។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជារុក្ខជាតិមួយប្រភេទ ដែលល្អចំពោះសុខភាព ច្រើនយ៉ាង ដោយសារតែជីវជាតិ ដែលវាបានផ្តល់ឲ្យ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៣យ៉ាង ដែលមឺមត្រាវ អាចធ្វើបានចំពោះសុខភាព មនុស្សយើង៖ ១.សុខភាពពោះវៀន៖ មឺមត្រាវជាប្រភពដ៏អស្ចារ្យមួយ នៃជាតិសរសៃ។ ប្រជាជនអាមេរិកភាគច្រើន...
នេះគឺជាសញ្ញា ញឹកញាប់បំផុត នៃជំងឺគាំងបេះដូង ប៉ុន្តែវាមិនមែនតែងតែ ជាការឈឺបែបចុក ឬឈឺភ្លាមៗឡើយ។ វាអាចជាការមានអារម្មណ៍ មិនស្រួល ក្នុងទ្រូងដូចជា មានអ្វីសង្កត់ ឬធ្ងន់ក្នុងទ្រូង។ អ្នកប្រហែលជាអាចច្រឡំ វាជាមួយនឹងការក្រហាយដើមទ្រូងហើយ។ វាប្រហែលជាកើតឡើង យូរបំផុត ច្រើនជាងពីរបីនាទី ឬឈឺបាត់ៗ។ ១ឈឺដៃ ឬខ្នង៖ បុរសច្រើនតែមានអារម្មណ៍ ឈឺចាប់នៅដៃឆ្វេង ប៉ុន្តែស្រ្តីប្រហែលជាឈឺដៃទាំងសងខាង។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ១០:៣០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងកំពុងជួបលោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ ចប់អាណត្តិប្រចាំកម្ពុជា ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ