តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថាការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ៦ភាគរយ នៅក្នុងខែតុលា ពីខែមុនដែលជាខែទី ៤ ដែលការបញ្ជាទិញនេះបានធ្លាក់ចុះ។ យោងតាមការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថាការបញ្ជាទិញ ដែលមិនរាប់បញ្ចូលទំនិញ សម្រាប់កប៉ាល់ និងពីឧបករណ៍ប្រើប្រាស់ដោយសារតែ ភាពមិនចុះសម្រុងរបស់ពួកគេមានចំនួនសរុប ៧៩៨,៨ ពាន់លានយ៉េន (៧,៣៦ ពាន់លានដុល្លារ) ។ ការធ្លាក់ចុះនៃការបញ្ជាទិញ...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរអរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគ ជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ ប្រមាណជាង ៤០០ លានដុល្លារនៅកម្ពុជា ដែលបានផ្តល់ការងារដល់កម្មករជាង ៧ពាន់នាក់ ។នេះបើតាមហ្វេសប៊ុកសម្តេចមុននេះបន្តិច។ សម្តេចថា ចំនួននេះនឹងកើន រហូតដល់២ម៉ឺននាក់ ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែល ក្រុមហ៊ុនចាប់ផ្តើមផលិត ឧបករណ៍ហ្គេមកំសាន្ត PSP...
រទេស៖ប្រេសិតសហរដ្ឋអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេច ដើម្បីបោះជំហានច្បាស់លាស់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលមានគោលដៅឲ្យកូរ៉េខាងជើងបោះបង់ចោល កម្មវិធីនុយក្លេអ៊ែនិងមីស៊ីល ប៉ុន្តែក្រុមប្រឹក្សា សន្តិសុខត្រូវតែត្រៀមធ្វើការឆ្លើយតប ទៅនឹងការបង្កហេតុណាមួយ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Kelly Craft បាននិយាយដូច្នេះថា “យើងនៅតែត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការក្នុងដំណើរស្មើភាព និងបោះជំហានជាក់លាក់ជាបន្តបន្ទាប់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ យើងបានត្រៀមខ្លួនធ្វើការបត់បែន ក្នុងវិធីដែលយើងខិតចូលទៅជិតបញ្ហានេះ ហើយយើងទទួលស្គាល់ពីតម្រូវការចាំបាច់ សម្រាប់កិច្ចព្រមព្រៀងស្មើភាព ដែលដោះស្រាយក្តីព្រួយបារម្ភរបស់គ្រប់ភាគីទាំងអស់”។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន១៥ប្រទេសជាសមាជិក បានជួបប្រជុំគ្នានៅថ្ងៃពុធសប្ដាហ៍នេះតាមសំណើរបស់ សហរដ្ឋអាមេរិក ស្របពេលមានក្តីព្រួយបារម្ភកើនឡើងជាអន្តរជាតិថា ប្រទេសកូរ៉េខាងជើង អាចនឹង បន្តធ្វើតេស្តនុយក្លេអ៊ែ ឬក៏មីស៊ីលវាយប្រហារចម្ងាយឆ្ងាយ ដែលបានផ្អាកចាប់តាំងពីឆ្នាំ២០១៧មក ព្រោះតែកិច្ចពិភាក្សាលុបបំបាត់ នុយក្លេអ៊ែរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំង៕ ប្រែសម្រួល៖ប៉ាង កុង
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចរថយន្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យឈ្មោះ សឹម គង់ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួន កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីលួច រថយន្ត។ ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រាល់ថ្ងៃរូបខ្លួនជាអ្នកបើកបររថយន្តឲ្យថៅកែចិន មានទីតាំងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុ ថៅកែ បានប្រើរូបគេឲ្យទៅបើករថយន្ត ០១គ្រឿង ម៉ាក Starex ពណ៍ស មិនចាំស្លាកលេខ ជូនភ្ញៀវរបស់គាត់ទៅព្រលានយន្តហោះ ក្រោយដាក់ភ្ញៀវរួច រូបគេបានជិះរថនយន្តនោះ ទៅជួបមិត្តភ័ក្តិ ឈ្មោះ សេង នៅម្តុំផ្ទះសំណាក់ គូរូ ខាងកើតអង់តែនទួលគោក ហើយពួកគេទាំង ០២នាក់ បានជិះរថយន្តជាមួយគ្នា ក្នុងបំណងរកកន្លែងជក់ថ្នាំញៀន លុះពេលជិះដល់ផ្លូវស្ងាត់ម្តុំវិទ្យាល័យ ឥន្ទ្រទេវី ឈ្មោះ សេង ក៏បានបបួលរូបគេ ឲ្យលក់រថយន្តនោះ ព្រមទាំងបានយកកាំភ្លើងខ្លីមកគម្រាមរូបគេ និងបានយកថ្នាំ ងងុយដេក បង្ខំឲ្យរូបគេផឹករហូតសន្លប់បាត់ស្មារតី ពេលដឹងខ្លួនវិញរូបគេនៅក្នុងពេទ្យកាល់ម៉ែត្រ ក៏ស្រាប់តែសមត្ថកិច្ចអាវុធហត្ថមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ខាងលើ បានបន្ថែមទៀតថា រូបគេប្រើប្រាស់គ្រឿងញៀន រយៈពេល០១ឆ្នាំមកហើយ។
វាសនាមនុស្ស ប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តាហ៍មុន តែបែរជាឈ្នះដំណើរកម្សាន្ត ទៅលេងក្រៅប្រទេស ដោយមិនដឹងខ្លួនវិញ។ លោក គង់ នៅ បានខិតខំស្វែងរក ទូរស័ព្ទដែលបានបាត់នោះ អស់ជាច្រើនថ្ងៃ ប៉ុន្តែរកយ៉ាងណា ក៏ពុំឃើញទាល់តែសោះ។ គាត់បានសម្រេចចិត្ត ទៅទិញទូរស័ព្ទថ្មី នៅហាងលក់ទូរស័ព្ទ OPPO។ ពេលទៅដល់ហាង លក់ទូរស័ព្ទដៃភ្លាម គាត់បាននិយាយប្រាប់អ្នកលក់ថា យកស៊េរីខ្ពស់បំផុត ហើយអ្នកលក់ក៏ណែនាំ គាត់ឲ្យជ្រើសយក OPPO Reno 2F និង Reno 2 ទាន់មានប្រូម៉ូសិនឆ្នាំថ្មីតម្លៃថ្មី កាដូថ្មី និង ឈ្នះដំណើរកម្សាន្ត ទៅលេងកោះភូកេត។ គិតមួយសន្ទុះ គាត់ក៏បានដកលុយខ្ទង់ 600ដុល្លារ ចេញពីហោប៉ៅខោ ទិញយក Reno 2 តម្លៃ $599 ដើម្បីយកហេងឆ្នាំថ្មី។ ប៉ុន្មានថ្ងៃបន្ទាប់ ស្រាប់តែ ក្រុមហ៊ុន OPPO បានខលទៅសួរគាត់ថា តើគាត់បានទិញទូរស័ព្ទ OPPO Reno 2 ស៊េរីមែនទេ? ហើយគាត់ក៏ឆ្លើយតបវិញថា បាទពិតមែនហើយ! ស្រាប់តែខាងក្រុមហ៊ុនបានប្រាប់ថា គាត់បានឈ្នះរង្វាន់ ទៅលេងកោះភូតេត ដ៏ស្រស់ស្អាតនៅក្រៅប្រទេស។ “ខ្ញុំមិនធ្លាប់ស្រមៃថា បានទៅដើរលេង ក្រៅប្រទេស ទាល់តែសោះ ស្រាប់តែ រសៀលបន្តិច ក្រុមហ៊ុន OPPO បានប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ ទៅលេងកោះភូតេត ហើយខ្ញុំពិតជាភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង! មិនអស់ចិត្តខ្ញុំបានខលបញ្ជាក់ ក្រុមហ៊ុនម្តងទៀត! នេះមិនមែនជាសុបិន្ត តែវាជាការពិត” លោក គង់នៅបាន គូសបញ្ជាក់។ សូមរំលឹកថា ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេស ថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ផ្តល់កាដូថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនសរុប 39 រង្វាន់ ដល់អតិថិជន OPPO Reno2...
ភ្នំពេញ ៖ គិតចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណជា១៥០០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍នានា ។ ក្នុងជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាមេរិកប្រចាំកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន...
ភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន បានធ្វើឲ្យឧក្រិដ្ឋជន ឆ្លៀតឱកាស ប្រើប្រាស់ទាក់ទាញ ជនរងគ្រោះ ឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ហើយឈានទៅបង្កើតជាបញ្ហាថ្មីៗ ដូចជាការជួញដូរមនុស្ស និងការរំលោភបំពាន ផ្លូវភេទជាដើម ។ នេះបើតាមប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ គម្រោងផ្ទះវីឡាលំហែរកាយ បែបទំនើប Forest Hamony លើកដំបូង នឹងត្រូវសាងសង់ឡើង លើផ្ទៃដី១៣ហិកតា នាខេត្តកំពត ក្រោមការវិនិយោគ របស់វិនិយោគិនមួយក្រុម ដែលបានចាប់ដៃសហការគ្នា បោះទុន១៨លានដុល្លារ ដែលទើបបើកដំណើរការ សាងសង់នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិផារី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយត្រឹម ១៨គីឡូម៉ែត្រប៉ុណ្ណោះ...
ភ្នំពេញ ៖ អតីតមន្ត្រីគាំទ្របក្សប្រឆាំង៨រូប គ្រោងបង្កើតគណបក្សថ្មីមួយ ដើម្បីជួយទាមទារសិទ្ធិសេរីភាព លោក កឹម សុខា ។ សម្រាប់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានថ្លែងថា “អ្នកមានបំណងបង្កើតបក្សថ្មី គួរលើកពីគោលការណ៍ និងគោលនយោបាយជួយជាតិ កុំព្យាយាមភ្ជាប់ ជាមួយឈ្មោះរបស់អ្នកដទៃ”។ ករណីនេះដែរ...
កោះកុង : មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំប្រារព្ធទិវា ប្រយុទ្ធនិងជំងឺអេដស៍២ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ” ទាំងអស់គ្នាចូលជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់រីករាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍” ដោយមានចូលរួម ក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត...
ភ្នំពេញ៖ ដោយអនុលោមតាមនីតិវិធី របស់សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីឆ្លេីយតបចុងក្រោយ ដេីម្បីឆ្លេីយតបចំពោះរបាយការណ៍ របស់ គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA ដោយសង្ឃឹមថា អឺរ៉ុបនឹងពិចារណា ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត ។ គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញចូលរួម ក្នុងកម្មវិធី ទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ១២ធ្នូ លើកទី១៣ នៅមជ្ឈមណ្ឌលមហាសន្និបាត កោះពេជ្រ ៕
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមូលបត្រ និងប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ព័ត៌មានក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរអត្ថបទ ព័ត៌មានក្នុងវិស័យមូលបត្រកម្ពុជា” សម្រាប់អ្នកសារព័ត៌មាន លើកទី១០ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាទីស្ដីការគណៈកម្មការមូលបត្រកម្ពុជា។ សិក្ខាសាលានេះក្នុងគោលបំណង ចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មាន អំពីការវិវត្តន៍វិស័យមូលបត្រនៅកម្ពុជា ប្រភពនិងសារៈសំខាន់នៃព័ត៌មាន សម្រាប់ការសម្រេចចិត្តវិនិយោគ ដែលជាកត្តាជំរុញឲ្យមានប្រសិទ្ធភាព...
សេអ៊ូល៖ អតីតរដ្ឋមន្រ្តីបង្រួបបង្រួម បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចដកការហាមឃាត់របស់ខ្លួនលើការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយនៅចុងខែនេះ ខណៈកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក នៅតែជាប់គាំងនៅឡើយ។ លោក Jeong Se-hyun បច្ចុប្បន្នជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សា បង្រួបបង្រួមជាតិ បានធ្វើការកត់សម្គាល់នេះ ចំពេលមានការសង្ស័យថា កូរ៉េខាងជើងអាចនឹងត្រៀម បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប បន្ទាប់ពីធ្វើអ្វីដែលគេហៅថា ការធ្វើតេស្តដ៏សំខាន់មួយកាលពីចុងសប្តាហ៍ នៅទីតាំងបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង...
មូស្គូ ៖ អគ្គលេខាធិការសហព័ន្ធកីឡា ប្រដាល់រុស្ស៊ី បានប្រាប់សារព័ត៌មាន The Associated Press ថា អ្នកប្រដាល់រុស្ស៊ី នឹងចូលរួមក្នុងព្រឹត្តិការណ៍ អូឡាំពិកទីក្រុងតូក្យូ ប្រសិនបើការដាក់ ទណ្ឌកម្មបង្ខំឲ្យពួកគេចូលរួមប្រកួត ខណៈអត្តពលិកអព្យាក្រឹត ត្រូវបានលប់ចោល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Umar Kremlev បាននិយាយថា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ បានចុះបង្រ្កាបជន សង្ស័យចំនួន៣០នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូត គ្រឿងញៀន១៥កញ្ចប់ ម៉ូតូ ១១គ្រឿងនិងរថយន្ត ១ គ្រឿងរួមទាំងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ មន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្ដិការចុះបង្ក្រាបនេះ កម្លាំងនគរបាលជំនាញ...
ភ្នំពេញ ៖ ក្រោយពីមានការចោទប្រកាន់ ពីសាធារណៈមតិនានា ជុំវិញសមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ នៅចំណុចហ្គារ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្មានវត្ថុតាំងច្បាស់លាស់ ពាក់ព័ន្ធគ្រឿងនោះ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបកស្រាយករណីនេះហើយ។ បើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ បម្លាស់ទីផ្ទះទឹក បានបញ្ជាក់ច្បាស់ថា ផែនការបម្លាស់ទីពលរដ្ឋវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹក លើផ្ទៃបឹងទន្លេសាប ឡើងមករស់នៅលើដីគោក ទំហំប្រមាណ ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង គឺមិនមានការកាត់ដី ឲ្យជនអន្តោប្រវេសន៍ វៀតណាមនោះឡើយ ។...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យណូអែល ដ៏សប្បាយរីករាយនាចុងឆ្នាំនេះ ណាហ្គាវើលដ៍មានបម្រើជូន នូវមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏សម្បូរបែប និងការសម្តែងសិល្បៈដ៏សប្បាយអស្ចារ្យ ដែលពុកម៉ែបងប្អូនអាចមកពិសា និងកម្សាន្តជាមួយក្រុមគ្រួសារ។ ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ១០:៣០ យប់ រៀងរាល់ល្ងាច ភោជនីយដ្ឋានប៊ុហ្វេប្រណីត 2Pangea មានបម្រើជូននូវអាហារប៊ុហ្វេ ដ៏ឈ្ងុយឆ្ងាញ់ដែលមានច្រើនមុខ ជាងគេក្នុងរាជធានីភ្នំពេញ។ ចន្លោះថ្ងៃទី២០ ទៅថ្ងៃទី២៥ ខែធ្នូនេះ...
បរទេស ៖ អគ្គធិការ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបើកធ្វើការវាយតម្លៃ ចំពោះការ ប្រើប្រាស់បុគ្គលិក យោធារបស់លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅតាមបណ្ដោយព្រំដែន សហរដ្ឋអាមេរិក-ម៉ិកស៊ិក។ អគ្គធិការស្តីទីរបស់ក្រសួងការពារជាតិអាមេរិក លោក Glenn Fine នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជូនកំណត់ហេតុមួយ...
បរទេស៖តំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនអាចបដិសេធ ពីភាពអាចទៅរួច ដែលកូរ៉េខាងជើងអាច នឹងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីល វាយប្រហារចម្ងាយឆ្ងាយផ្សេងទៀត នៅក្នុងតេស្តបន្ទាប់នោះទេ ហើយនេះគឺជាទង្វើមួយ ដែលគេទទួលស្គាល់ថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ ។ ឯកអគ្គរដ្ឋទូត លោកស្រី Kelly Craft ជាក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាននិយាយប្រាប់គណៈប្រតិភូថា ការព្រមាន...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងពិធីប្រកាសតែងតាំងមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល, ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។ លោក បន្ថែមថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន...
កណ្តាល៖ លោកស្រី ឈួន សុធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១១ ខែធ្នូ បានដោះលែង ជនសង្ស័យ៣នាក់ អោយមានសេរីភាពឡើងវិញ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស លើបុរសម្នាក់ ។ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្តាល លោក ទិន សុចិត្រា ថ្លែងថា មូលហេតុនៃការដោះលែង...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក ចង់ធ្វើការងារ ជាមួយប្រទេសរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះនៅ ក្នុងប្រទេសលីប៊ី ប៉ុន្តែលោកបានបន្ថែមថា លោកបានរំឭក ដល់រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីមួយថ្ងៃមុន...
ភ្នំពេញ៖ នៅក្នុងរដូវកាលទី ២ នៃកម្មវិ ធី Cambodian Net Idol នេះ, Yes 018 និង ក្រុមហ៊ុន Cake Experiential Communications បានសហការគ្នា ដើម្បីស្វែងរកតារា នៅលើបណ្តាញសង្គម ដែលមានសមត្ថភាព ប្រកួតក្នុងកម្មវិធី Cambodian...
បរទេស ៖ កាលពីខែមុន ក្រុមឧទ្ទាម ហ៊ួធី នៅក្នុងប្រទេសយេម៉ែន បានអះអាងថា ពួកគេបានបាញ់ ទម្លាក់យន្ដហោះចម្បាំងធុន F-15 ដែលដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមិនបានបញ្ជាក់ច្បាស់ថា ប្រទេសណាជាក្រុមចម្រុះ ដែលជាកម្មសិទ្ធិ របស់យន្តហោះនោះទេ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩...
ភ្នំពេញ ៖ ប៉ូលិសមន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បាននាំខ្លួនអ្នកសារព័ត៌មាន មួយរូបនៅស្ថាប័ន TNB TV News Brand ទៅពិនិត្យទឹកនោម រកសារធាតុញៀន ខណៈអ្នកសារព័ត៌មានរូបនេះ កំពុងបំពេញវិជ្ជាជីវៈ របស់ខ្លួន តាមដងផ្លូវសាធារណៈ ។ ប៉ុន្តែក្រោយការពិនិត្យ រកមិនឃើញ ប៉ូលិសបានធ្វើកំណត់ហេតុ...
មូស្គូ : ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី១១ ខែធ្នូនេះ បានឲ្យដឹងថា គម្រោងបំពង់បង្ហូរ ឧស្ម័ន រវាងរុស្ស៊ី និងទ្វីបអឺរ៉ុប នឹងមិនអាចបញ្ឈប់ឡើយ ទោះបីជាបច្ចុប្បន្នខ្លួន កំពុងស្ថិតនៅក្នុងការដាក់ ទណ្ឌកម្មពី សហរដ្ឋអាមេរិកក៏ដោយ។ ការបញ្ជាក់អះអាង ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្សី Sergei Lavrov ។...
សេអ៊ូល : ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី១១ ខែធ្នូនេះបានសរសេរថា សហរដ្ឋអាមេរិក បានធ្វើការប្រគល់មូលដ្ឋានទ័ព ចំនួន៤ ទៅឲ្យប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះមានទាំងការ យល់ព្រមបើកការពិគ្រោះយោបល់ សម្រាប់ការវិលត្រឡប់ នៃយោធភូមិភាគ ដែលស្ថិតនៅកណ្តាល ទីក្រុងសេអ៊ូលផងដែរ ។ ការប្រកាសនេះ បានធ្វើឡើងក្នុងអំឡុងពេលភាគីទាំងពីរ បានបើកកិច្ចប្រជុំគណៈកម្មាធិការ រួមលើកទី ២០០ នៃកិច្ចព្រមព្រៀងស្តីពីស្ថានភាព...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ