ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗ ប្រចាំខែ របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការ សកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បុគ្គលិកនាយកដ្ឋានឥណទាន បុគ្គលិកនាយកដ្ឋាន អភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម និងបុគ្គលិកនាយកដ្ឋានផ្នែកលក់និងទីផ្សារ នៃធនាគារ ARDB បានចូលរួមតាំងបង្ហាញផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ធនាគារនៅក្នុងកម្មវិធី TEDx Phnom...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលានេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករ និយោជិតទាំងអស់ ដែលស្ថិតក្នុងដែន អនុវត្តច្បាប់ស្ដីពីការងារ ចូលរួមពង្រឹងវិធានការ សុវត្ថិភាព និងសុខភាពការងារ ក្នុងករណីមាន គ្រោះជំនន់ទឹកភ្លៀង ដើម្បីបង្ការហានិភ័យដែល អាចកើតមានឡើងជាយថាហេតុ ។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា អ្នកដាក់ថ្នាំសណ្តំ គឺជាសសរគ្រឹះនៃជីវិត និងជាវីរជនបិទមុខដែលបានជួយអ្នកជំងឺរស់រានមានជីវិត ហើយជាអ្នករក្សាសន្តិសុខ សុខភាពអ្នកជំងឺ និងបំពេញភារកិច្ចដោយស្ងប់ស្ងាត់។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា»...
កោះកុង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន នាព្រឹកថ្ងៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយមានការចូល រួមពីអាជ្ញាធរខេត្ត ស្រុក អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅក្នុងខេត្តកោះកុង ។ ហេដ្ឋារចនាសម្ព័ន្ធជនបទ ទាំងនោះរួមមាន៖ ទី១៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការអាជ្ញាធរមីន ខណៈលោកទេសរដ្ឋមន្ដ្រី ចង់ឃើញបារាំងចូលរួមគាំទ្រឡើងវិញ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខ តំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃ១៣ តុលានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានលើកឡើងថា មន្ទីរសុខាភិបាល ត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ដល់មន្ទីរពេទ្យគ្រប់កម្រិត ជាពិសេសសុខទុក្ខប្រជាពលរដ្ឋដែលជាអ្នកជំងឺ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និង មន្រ្តីសុខាភិបាល...
មណ្ឌលគិរីៈ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ ព្រមទាំង ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោក...
ភ្នំពេញ ៖ ប្រមុខការទូត ដ៏មានឥទ្ធិរបស់កម្ពុជា បានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេស ថៃ តំណាងម៉ាឡេស៊ី និងសហរដ្ឋអាមេរិកថា កម្ពុជា គ្មានបំណងចង់យកអ្វី ដែលមិនមែនជារបស់កម្ពុជាទេ ប៉ុន្តែកម្ពុជា ក៏នឹងមិនទទួលយកការបាត់បង់អ្វី ដែលជាកម្មសិទ្ធិរបស់ខ្លួនដែរ ។ ការអះអាង របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី...
ភ្នំពេញ ៖ អ្នកតាមដានកិច្ចការសង្គមលោកបណ្ឌិត យង់ ពៅ បានសម្លឹងឃើញថា ថៃបានចាក់សំឡេងលាយឡំជាសំឡេងខ្មោចរំខានប្រជាពលរដ្ឋដែលមានទីលំនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីជាការសាកល្បងចំពោះភាពអត់ធ្មត់របស់កម្ពុជា មានដ៏កម្រិតណា ។ បណ្ឌិតយង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣តុលាថា ថៃកំពុងព្យាយាមរំខានភាពអត់ធ្មត់របស់កម្ពុជា រំខានភាពអត់ធ្មត់នៃពលរដ្ឋកម្ពុជា រំខានភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ព្រោះប្រទេសនេះ បានសាកល្បងចំពោះភាពអត់ធ្មត់របស់កម្ពុជាជាច្រើនវិធីសាស្រ្ត និងគ្រប់តាក់តិចជាច្រើនដងមកហើយ រួមទាំងការដឹកលាមក ការបាញ់បោះ...
យេរ៉ូសាឡឹម៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោកស្រី Shosh Bedrosian បានឲ្យដឹងថា ក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថានឹងដោះលែងចំណាប់ខ្មាំងដែលកំពុងរស់នៅទាំង ២០នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា នៅព្រឹកថ្ងៃចន្ទនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Bedrosian បានលើកឡើងថា ក្រុមការងារអន្តរជាតិមួយនឹងត្រូវបានបង្កើតឡើងដើម្បីជួយស្វែងរកអដ្ឋិធាតុនៃចំណាប់ខ្មាំងដែលបានស្លាប់នៅក្នុងការជាប់ឃុំឃាំង ហើយសាកសពរបស់ពួកគេដែ លក្រុមហាម៉ាស់ មិនអាចរកឃើញ។ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឡើងជាលើកទីបីជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ ខណៈដែលភាគីទាំងពីរបានត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល...
កោះកុង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ដែលជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា បង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF) ។ យោងតាមរបាយការណ៍របស់ លោកស្រី ឈី វ៉ា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ធ្វើឱ្យទំនៀមទម្លាប់នៃការរស់នៅ...
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិដែលទទួលបាននិទ្ទេស “A“ សរុបចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ(A)...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា មនុស្សវ័យចាស់ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ មិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ ក្នុងករណីមានការខ្វះខាតអ្វីមួយ មនុស្សវ័យចាស់ទាំងអស់ អាចទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ដមភ្លាម ពោលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយឡើយ។ ក្នុងពិធីសំណេះ សំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា យុទ្ធនាការយោធារបស់ប្រទេសនេះ “មិនទាន់ចប់នោះទេ” នៅមុនថ្ងៃនៃការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅរស់ទាំងអស់ និងអ្នកឃុំឃាំងប៉ាឡេស្ទីនរាប់រយនាក់ នៅក្រោមដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ហ្គាហ្សា ដែលទើបនឹងអនុវត្តជាមួយក្រុមហាម៉ាស់។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ណេតាន់យ៉ាហ៊ូ បានសាទរចំពោះផែនការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន ២០ នាក់ដែលជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” ។ លោកបានថ្លែងថា...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះពីរខ្ទង់ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែតុលា ដោយសារចំនួនថ្ងៃ ធ្វើការតិចជាងមុន។ យោងតាមសេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញបានឈានដល់ ១២.៩៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែតុលា ធ្លាក់ចុះ ១៥.២ ភាគរយបើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការធ្លាក់ចុះចំនួនពីរខ្ទង់ត្រូវ បានសន្មតថាជា ការថយចុះនៃថ្ងៃធ្វើការ ដែលបានកាត់បន្ថយក្នុង...
On 9 October 2025, the Singapore Embassy in Phnom Penh hosted a special screening of ‘Kopitiam Days’ to commemorate 60 years of...
ពោធិ៍សាត់÷ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍ និងបន្តតួនាទី ជាអនុរដ្ឋលេខាធិការ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានការពារវិធានការត្រួតពិនិត្យការនាំចេញរបស់ប្រទេសលើរ៉ែកម្រ និងវត្ថុធាតុពាក់ព័ន្ធជាសកម្មភាពស្របច្បាប់ ខណៈពេលដែលជំរុញឱ្យសហរដ្ឋអាមេរិក គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះដោយស្មើភាពគ្នា។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងក្នុងការឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយកត់សម្គាល់ថា ប្រទេសចិន បានយកចិត្តទុកដាក់លើការប្រើប្រាស់សំខាន់ៗនៃវត្ថុកម្រធុនមធ្យម និងធ្ងន់ និងវត្ថុដែលពាក់ព័ន្ធក្នុងវិស័យយោធា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យបានឲ្យដឹងថា ប្រទេសចិនបានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់អំពីផលប៉ះពាល់ ដែលអាចកើតមាននៃវិធានការទៅលើឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ជាមុន ហើយប្រាកដថាផលប៉ះពាល់ដែលពាក់ព័ន្ធមានកម្រិតខ្លាំងណាស់ ដោយកត់សម្គាល់ថា មុនពេលវិធានការត្រូវបានប្រកាស...
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបោះពាក្យធ្ងន់ៗ ទៅកាន់លោក អានុទីន នាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃរូបនេះ បានប្រកាសកោតសរសើរ និងគោរពទង្វើដ៏ថោកទាប របស់បុគ្គល Palang ដែលបានចាក់សំឡេងខ្មោច និងឆ្កែលូ បំផិតបំភ័យពលរដ្ឋខ្មែរ នៅភូមព្រៃចាន់និងជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) អំពីជម្លោះនៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ នៅតាមបណ្តោយព្រំដែន ត្រូវបានភៀសខ្លួន។ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ក្នុងទីក្រុងប៉េកាំ ប្រទេសចិន សម្តេច ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ...
ភ្នំពេញ ៖ ក្នុងទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍លើកកម្ពស់ក្មេងស្រី និងការយល់ដឹង នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីជួយការពារក្មេងស្រីពីមេរោគអេដស៍ កោតសរសើរសមិទ្ធិផល និងផ្តល់ឱកាសដែលជាតម្រូវការរបស់ពួកគេ ឱ្យមានការអភិវឌ្ឍន៍...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋានក្នុងស្រុកមុខកំពូល ដែលមានអ្នកចូលរួមសរុបប្រមាណ ៥១១នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៥០...
ភ្នំពេញ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងខេត្ត ជួន សុបញ្ញា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានចូលរួមសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអណ្ដូងមាស បានចុះពិនិត្យ បង្ក្រាប ស្រាវជ្រាវ ករណីកាប់រានដីធ្វើកម្មសិទ្ធខុសច្បាប់ នៅចំណុចភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តររនគិរី។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់បានប្រកាសផ្អាកការអនុវត្តរាល់កិច្ចព្រមព្រៀងទីក្រុង Cairo ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ រដ្ឋមន្ត្រីការបរទេស Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការមិនត្រូវបានកាត់ផ្តាច់ទាំងស្រុងនោះទេ ប៉ុន្តែជា ការផ្អាកជាបណ្តោះអាសន្នប៉ុណ្ណោះ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែកញ្ញានឹងអនុញ្ញាតឱ្យអង្គការអាចបន្តការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីទីក្រុងតេហរ៉ង់បានផ្អាកពួកគេបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីខែមិថុនា។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងនេះបានបាត់បង់ភាពចាំបាច់របស់ខ្លួនភ្លាមៗបន្ទាប់ពីនោះ នៅពេលដែលចក្រភពអង់គ្លេស បារាំង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា សង្គ្រាមនៅតំបន់ហ្គាហ្សា គឺត្រូវបានបញ្ចប់ជាផ្លុវការហើយ។ លោកប្រធានាធិបតីទើបតែឡើងយន្តហោះ Air Force One ដោយហោះទៅអ៊ីស្រាអែល មុនពេលការដោះលែងចំណាប់ខ្មាំងនៅថ្ងៃចន្ទនេះ។ លោក Trump ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថានៅសភារបស់អ៊ីស្រាអែលព្រមទាំងជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងក្រុមគ្រួសារនៃចំណាប់ខ្មាំងផងដែរ។ ក្រោយមក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចក្នុងការទទួលចំណាប់ខ្មាំងភ្លាមៗ ចំពេលមានសេចក្តីរាយការណ៍ថាក្រុមហាម៉ាសអាចនឹងដោះលែងពួកគេនៅថ្ងៃក្រោយក្រោមលក្ខខណ្ឌជាក់លាក់។ ការិយាល័យរបស់លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីបាននិយាយជាមួយនឹងលោក Gal Hirsch ដែលជាអ្នកសម្របសម្រួលរបស់អ៊ីស្រាអែលសម្រាប់ដោះលែងចំណាប់ខ្មាំង និងអ្នកដែលបាត់ខ្លួនអំពីការរៀបចំសម្រាប់ការវិលត្រឡប់របស់ពួកគេ។ក្នុងនោះមន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ទូរទស្សន៍សាធារណៈ Kan ថា កងទ័ពរំពឹងថាចំណាប់ខ្មាំងនឹងមកដល់មុនព្រឹកថ្ងៃចន្ទនេះ។ មន្ត្រីរូបនេះបាននិយាយថា៖IDF បានបញ្ចប់ការរៀបចំរបស់ខ្លួនសម្រាប់ការដោះលែងចំណាប់ខ្មាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងថ្មី លោក Sebastien Lecornu នៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញជួររដ្ឋាភិបាលថ្មីរបស់គាត់ ដែលរួមមានរដ្ឋមន្ត្រីសរុបចំនួន ៣៤ នាក់។ ក្នុងនោះគេសង្កេតឃើញថាមានការតែងតាំងសំខាន់ៗរួមមានដូចជា Laurent Nunez ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Jean-Pierre Farandou ជារដ្ឋមន្ត្រីក្រសួងការងារ លោក Monique Barbut ជារដ្ឋមន្ត្រីនៃការផ្លាស់ប្តូរបរិស្ថាន...
មណ្ឌលគិរី៖ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងពង្រីកលទ្ធភាពក្នុងការបំពេញតម្រូវការជូនមន្ត្រីរាជការ ក៏ដូចជាសាធារណជនទូទៅ ក្នុងការចូលរួមពិភាក្សា ឬធ្វើកិច្ចប្រជុំសំខាន់ៗក្នុងខេត្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តបានសម្រេចសមិទ្ធផលជាច្រើនក្នុងការកសាង និងអភិវឌ្ឍអគារសំខាន់ៗនៅសាលាខេត្ត។ សមិទ្ធផលទាំងនេះ រួមមាន៖ អគារសាលប្រជុំធំ/សាលសន្និសីទ ទំនើប ដែលអាចផ្ទុកអ្នកចូលរួមបានច្រើន ព្រមទាំងបំពាក់ដោយបរិក្ខារទំនើបៗ សម្រាប់រៀបចំវេទិកាពិភាក្សាផ្លូវការ កិច្ចប្រជុំថ្នាក់ដឹកនាំ និងព្រឹត្តិការណ៍សំខាន់ៗនានា។ ការពង្រីក...
ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំនួន ៧៦នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
