រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៩៩០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនឡើងដល់៥៦២.៧៥២នាក់ ។ ទន្ទឹមនឹងនេះដែរ នៅទូទាំងប្រទេស ចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់២០.១៥១.៧៧៩នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីទៀតចំនួន៤៣.០៣៣នាក់ដែលបានរកឃើញ ។ បច្ចុប្បន្នេះ ប្រទេសប្រេស៊ីល ជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺឆ្លងជំងឺរាតត្បាតខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាក្រុមកងកម្លាំងតាលីបង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះត្រូវបានគេដឹងថា បានវាយសម្រុកចូលកាន់កាប់ទីក្រុង Taluqan រដ្ឋធានីរបស់ខេត្ត Takhar ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំតែមួយថ្ងៃប៉ុណ្ណោះ។ ពលរដ្ឋនៅក្នុងខេត្តដែលបានធ្វើការរាយការណ៍ប្រាប់ផ្ទាល់ មកកាន់ស៊ិនហួបានអះអាងថាក្រុមតាលីបង់បានចូលកាន់កាប់ អគារការិយាល័យរបស់រដ្ឋភិបាលស្ទើរតែទាំងអស់ នៅត្រឹមល្ងាចថ្ងៃអាទិត្យហើយពួកគេ ក៏បានសម្រុកចូលបំបែកគុកដើម្បីដោះលែងក្រុមអ្នកទោស ទាំងអស់ផងដែរ។ ដោយឡែកអ្នកតំណាងរបស់ តាលីបង់វិញបានអះអាង បញ្ជាក់នៅលើបណ្តាញ សង្គមរបស់ខ្លួនថាតាលីបង់បានគ្រប់គ្រងទាំងស្រុង លើខេត្ត Takhar ហើយ បន្ទាប់ពីបានវាយបែក ចូលដល់រដ្ឋធានីកាលពីល្ងាច...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ១,៩៣៤នាក់ និងយានយន្តចំនួន ១,១០១គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ៣៨,៤០០,០០០រៀល សរុប១,២០៩ ករណី។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...
ភ្នំពេញ៖ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា ក្នុងការចូលរួមជាមួយQUAD វៀតណាមក៏ត្រូវកំណត់គោលដៅ ឲ្យច្បាស់ជាមុនថា តើខ្លួនចង់បានអីពីQUAD? លោកបានលើកឡើងថា ក្នុងចំណោមគោលដៅ ដែលវៀតណាម ចង់ឬមិនចង់ចូលរួមជាមួយ QUAD រួមមាន៖ ១/-ទាមទារដែនកោះដែលបាត់បង់ត្រឡប់មកវិញ?២/-ចូលរួមជួយ នយោបាយ សហរដ្ឋអាមេរិក...
បរទេស៖ ករណីឆ្លងជំងឹ COVID-19 សរុបរបស់ប្រទេសវៀតណាម បានកើនឡើងដល់ ២១០ ៤០៥ នាក់ហើយ នៅថ្ងៃអាទិត្យ និងមានអ្នកស្លាប់ចំនួន ៣៨១ នាក់ទៀត។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បាននិយាយថា មានករណីឆ្លងថ្មីចំនួន...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំ Remdesivir (ប្រភេទថ្នាប្រឆាំងនឹងវីរុស ដែលប្រើប្រឆាំងវីរុស អេបូឡា) ប្រមាណ ១០ ០០០ដប ត្រូវបានចែកចាយ ដល់មន្ទីរពេទ្យចំនួន ១០ ក្នុងទីក្រុងហូជីមិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ចាប់ពីថ្ងៃនេះតទៅ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងយកសំណាកសព រកឃើញវិជ្ជមានចំនួន ០២នាក់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៣៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៤នាក់ និងកំពុងសម្រាកព្យាបាល៨៥០នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ថ្មី ជាសះស្បើយចំនួន ៥៥នាក់ និងស្លាប់ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥២នាក់ ខាងលើ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១០នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៦២ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានសំរេចថានឹងឱ្យថ្នាំប្រឆាំងវីរុសប្រភេទ Favipiravir ដល់ក្រុមអ្នកជំងឺ Covid-19 បន្ថែមទៀត ហើយគ្រោងនឹងស្តុកទុកថ្នាំប្រឆាំងវីរុសនេះចំនួន ៤២០ លានគ្រាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្របានចេញសេចក្តីប្រកាសមួយកាលពីម្សិលមិញ ដើម្បីអនុញ្ញាតឱ្យក្រុមចែកថ្នាំ Favipiravir ដល់ក្រុមអ្នកជំងឺ Covid-19 បន្ថែមទៀតរួមទាំងអ្នកដែលកំពុងស្ថិតនៅក្នុងផ្ទះ...
បរទេស៖ កាសែតញូវយ៉កថាមចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាក្រុមអ្នកជំនួញធំៗ របស់អាមេរិកមួយក្រុមបាននាំគ្នាធ្វើការអំពាវនាវសុំឲ្យ រដ្ឋាភិបាលក្រុងវ៉ាសិនតោនគួរតែចាប់ផ្តើមដំណើរការពាណិជ្ជកម្ម ជាមួយនឹងចិនឡើងវិញក្នុងពេលដែលស្ថានភាពជម្លោះនេះ ហាក់ដូចជាមិនធូរស្រាលនៅឡើយ។ នៅក្នុងលិខិតមួយដែលត្រូវបានផ្ញើរ ទៅឲ្យសេតវិមាននិងអជ្ញាធរជាតិទទួលបន្ទូកកិច្ចការងារជំនួញ និងក៏ដូចជារតនាគាជាតិអាមេរិកដោយស្នើសុំឲ្យ ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការពិចារណាកាត់បន្ថយតម្លៃពន្ធចំពោះទំនិញ ផលិតនៅក្នុងប្រទេសចិន ដែលជាមូលហេតុចំបងតែមួយគត់ដែលកំពុងធ្វើឲ្យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកំពុងជាប់គាំងខ្លាំង។ គួរឲ្យដឹងដែរថាក្រុមអាជីវកម្មធំៗ ទាំងនោះត្រូវបានគេមើលឃើញថាភាគច្រើនគឺជា អ្នកដែលធ្វើពាណិជ្ជកម្មនៅក្នុងវិស័យជាច្រើនដូចជាកសិកម្ម មីក្រីឈីបវិស័យថ្នាំពេទ្យព្រមទាំងវិស័យឧស្សាហកម្មជាច្រើន មួយចំនួនទៀតផងដែរ៕...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប Abdel-Fattah al-Sisiបានបើកកិច្ចពិភាក្សាគ្នាមួយជាមួយ នឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីរ៉ាក់លោកJuma Inad Saadoun ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីបញ្ហាយោធា។ កិច្ចប្រជុំដែលត្រូវបានធ្វើឡើង នៅរដ្ឋធានីនៃប្រទេសអេហ្ស៊ីប Cairo ទៅលើប្រធានបទ នៃកិច្ចសហប្រតិបត្តិយោធារវាងប្រទេសទាំងពីរដែលរួមមាន ទាំងសកម្មភាពរៀបចំកម្មវិធីសមយុទ្ធយោធារួមគ្នា ការផ្លាស់ប្តូរបទពិសោធយោធា ព្រមទាំងការពង្រីងសមត្ថភាពយោធា រវាងគ្នាផងដែរហើយបន្ថែមលើសពីនោះ ក៏មានបញ្ហាមួយចំនួនទៀត ដែលត្រូវបានលើកមកពិភាក្សាដែរដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ២៦នាក់ ។
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ថ្មី និងមានករណីជាសះស្បើយ២០នាក់ និងស្លាប់ម្នាក់។ គួសបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ៧៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៥៩៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៤៥នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ម្នាក់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ និងឈានទៅដល់ការរឹបអូសគ្រឿងញៀន ជាង១០គីឡូក្រាម និងសារធាតុសង្ស័យមួយចំនួន ទៀតប្រហែលជាង ៦គីឡូក្រាម។ បើតាមស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង0៤:០០នាទីទៀបភ្លឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានល្បាត ដល់ចំណុចរង្វង់មូល...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២១នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤៣នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៩៥នាក់ និងកំពុងសម្រាកព្យាបាល២៨៧នាក់ ស្លាប់៥០នាក់៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៥៨ករណី។
បរទេស៖ពួកហេសប៊ូឡាហ៍ ដែលជាក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបាញ់គ្រាប់រ៉ុកកែតចំនួន១៩គ្រាប់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បង្កឲ្យមានការសងសឹកវិញពីកងកម្លាំងអ៊ីស្រាអែល។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ពួកសកម្មប្រយុទ្ធនេះ បានបាញ់រ៉ុកកែតប្រមាណ១៩គ្រាប់ ទៅលើទីទំនេរក្នុងតំបន់ Golan Heights ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើង។ មន្ត្រីយោធាមួយរូបបាននិយាយថា ក្នុងចំណោមគ្រាប់រ៉ុកកែតទាំងនោះ គ្រាប់រ៉ុកកែត៣គ្រាប់ បានធ្លាក់ចូលក្នុងប្រទេសលីបង់...
វគ្គសិក្សាដោយឥតគិតថ្លៃ ជាមួយអាហារូបករណ៍ ចំនួន ៦០០០កន្លែង សម្រាប់ប្អូនៗសិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាប័ត្រទុតិយភូមិ (ថ្នាក់ទី១២) ឆ្នាំសិក្សា ២០២១ ក្នុងខេត្តបាត់ដំបង ។ អាហារូបករណ៍នេះ បានការឧបត្ថម្ភគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ក្រុមការងារអភិវឌ្ឍយុវជន ខេត្តបាត់ដំបង ដោយបានរៀបចំ...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានចល័តកងទ័ពទៅធ្វើប្រតិបត្តិការសង្គ្រោះ នៅក្នុងតំបន់នានាដែលថ្មីៗនេះបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ស្របពេលមានក្តីព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតស្បៀងអាហារ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ប្រទេសកូរ៉េខាងជើង KCNA បាននិយាយប្រាប់ថា គណៈកម្មការយោធាកណ្ដាលរបស់បក្សពលករកូរ៉េ បានប្រារព្ធធ្វើកិច្ចប្រជុំយោធាមួយ នៅក្នុងខេត្ត South Hamgyong ដើម្បីពិភាក្សាគ្នាស្ថិតនៅភាគខាងកើត ដើម្បីពិភាក្សាគ្នាពីការខូចខាតនិងការធ្វើឲ្យប្រសើរឡើងវិញ ពីជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនានា។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ប្រទេសកូរ៉េខាងជើងដដែលនេះ បាននិយាយបន្តថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧៣នាក់ថ្មី និងមានករណីជាសះស្បេីយ ៧១៤នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២៧នាក់ថ្មី និងមានករណីស្លាប់ ចំនួន ១នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ថ្មី ខៈមានករណី ជាសះស្បើយ ចំនួន៣៧នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២៨៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៨២៦នាក់ ស្លាប់៦១នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥៤នាក់ និងស្លាប់២នាក់។ ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១៥នាក់ ស្រុកកំពង់សៀម ០៥នាក់,ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០៩នាក់, ស្រុកជើងព្រៃ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានឲ្យដឹងថា មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅកម្ពុជា រៀបចំឡើងក្នុងគោល បំណងពន្លឿន និងបង្កើនប្រសិទ្ធភាពការព្យាបាល សំដៅកាត់បន្ថយអត្រាមរណភាព ដោយសារជំងឺកូវីដ-១៩។ យោងតាមឯកសាររបស់ ក្រសួងសុខាភិបាល កម្រាស់ ៣០ទំព័...
បរទេស៖ ឧត្តមសេនីយ៍ Andika Perkasa មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី បានតស៊ូដើម្បីប្រព័ន្ធជ្រើសរើសទាហានដោយយុត្តិធម៌ ស្មើភាពគ្នា សម្រាប់បុរសនិងស្ត្រី។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានហៅការធ្វើតេស្តព្រហ្មចារីរបស់ប្រទេសឥណ្ឌូនេស៊ីថា ជាការរំលោភបំពានគ្មានលក្ខណៈវិទ្យាសាស្ត្រនិងមានការរើសអើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីលោក Andika Perkasa បានប្រកាសយ៉ាងច្បាស់ថា ព្រហ្មចារីនឹងលែងតម្រូវឱ្យមានសម្រាប់ជាលក្ខណៈសម្បត្តិសម្រាប់ស្ត្រី...
បរទេស៖ ប៉ូលិសថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងកាណុងបាញ់ទឹក ទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅថ្ងៃសៅរ៍ ដែលជាចំណុចចុងក្រោយនៃការប្រយុទ្ធគ្នាដែលក្រុមបាតុករត្រូវបង្ខំចិត្តផ្លាស់ប្តូរទិសដៅរបស់ពួកគេបីដង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករ Redem បានរៀបចំឡើងដំបូងដើម្បីជួបជុំគ្នានៅវិមានប្រជាធិបតេយ្យ នៅម៉ោង ២ រសៀលថ្ងៃសៅរ៍ ដោយមានគម្រោងហែក្បួនទៅកាន់ព្រះបរមរាជវាំង។...
បរទេស៖ អតីតលេខាផ្នែកព័ត៌មាននិងជាទីប្រឹក្សា របស់អតីតប្រធានាធិបតី អាមេរិក លោកដូណាល់ត្រាំ គឺលោក Sean Spicer បានប្រកាសថា លោកត្រាំ នឹងឈរឈ្មោះសម្រាប់អាណត្តិមួយទៀតនៅក្នុងការបោះឆ្នោត ប្រធានាធិបតី ឆ្នាំ ២០២៤ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសនេះបានកើតឡើងនៅពេលដែលការស្ទង់មតិរបស់សាកលវិទ្យាល័យ...
បរទេស៖ ពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ដែលរស់នៅទីក្រុងញូវយ៉ក កាលពីខែមុន បានរៀបចំផែនការវាយប្រហារ និងមានសក្តានុពលដើម្បីសម្លាប់ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ ដែលរស់នៅក្នុងទីក្រុង Westchester County។ នេះបើតាមរដ្ឋអាជ្ញាសហព័ន្ធអាមេរិក នៅ Manhattan បាននិយាយកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
