ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យ រៀបចំដាក់ចេញបម្រាម គោចពីចន្លោះម៉ោង២០ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្ដ្រទាំងមូល ឬផ្នែកណាមួយដែលស្ថិត ក្រោមសមត្ថកិច្ចរបស់ខ្លួន។ ក្នុងសេចក្ដីណែនាំ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា...
ភ្នំពេញ៖ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP បានផ្ញើសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ប្រកបដោយការ វាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចូលរួមថ្លែង សុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំ ឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក...
ភ្នំពេញ៖ ស្របេពេលដែល ប្រទេសកម្ពុជា កំពុងជួបប្រទះនូវវិបត្តិ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍២០ កុម្ភៈ និងឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានលើកឡើងថា ពេលជួបវិបត្តិម្តងៗ យើងតែងតែត្រូវការជំនួយជាសម្ភារ ថវិកា បច្ចេកទេស ក៏ដូចជាទស្សនៈស្មារតីពីសហគមន៍អន្តរជាតិ ដូចដែលយើងធ្លាប់ បានធ្វើនិងបានទទួលកន្លងមក ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណី ជាមន្ត្រីនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ជាមួយនឹងភរិយា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នកជិតខាង០៦នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានឱ្យដឹងថា មូលហេតុធ្វើឱ្យតួលេខអ្នកឆ្ល ងជំងឺកូវីដ-១៩ មានការកើនឡើង ដោយសារក្រុមគ្រូពេទ្យប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមានឬអវិជ្ជមាន ក្នុងរយៈពេល១៥នាទីប៉ុណ្ណោះ។ លោក ហុក...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ឲ្យអ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មាន ក្នុងតំបន់ហាមឃាត់ ហើយក្នុងករណីបំពានល្មើស សេចក្តីជូនដំណឹង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន៕
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានលើកឡើងថា «ច្បារអំពៅខណ្ឌគំរូ»។ លោកលើកឡើងបែបនេះ ក្រោយពីសង្កេតឃើញ ផ្ទាំងគំនូស ចេញដោយ សាលារាជធានី បញ្ជាក់ថា នៅក្នុងមូលដ្ឋាននៃខណ្ឌមួយនេះ ពុំមានតំបន់ក្រហម និងបានរៀបចំយ៉ាងល្អ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ ក៏ដូចជារៀបចំកន្លែងលក់ដូរ យ៉ាងមានសណ្ដាប់ធ្នាប់ ផងដែរ។...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភ្ញៀវទេសចរសប្បាយរីករាយ នៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាត ក្នុងតំបន់រមណីដ្ឋានអង្គរ ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «នៅពេលធ្វើ ដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក មន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារ ទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំង សម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ចាត់តំណាង លោកញឹម ខេមរ៉ា រដ្ឋលេខាធិការ នាំយកម៉ាស ជាង២០ម៉ឺនម៉ាស និងបរិក្ខាមួយចំនួនទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា នាឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះ ជន្មថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៨ យាងចូល ៦៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នឹងមានការអុជកាំជ្រួច ដើម្បីអបអរសាទរ...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងបើកដំណើរការឡើងវិញ នូវការផ្តល់សេវាព្រឹត្តិបត្រ ថ្កោលទោសជូនសាធារណ ជនចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ។ ក្រសួងយុត្តិធម៌ បើកដំណើរការឡើងវិញ នូវការផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសនេះ ក្រោយពី រាជរដ្ឋាភិបាលបានសម្រេច បញ្ចប់ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញអត្ត សញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦រូប ជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ៕
(WXYZ) កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ឆាប់ៗនេះអាចមានសិទ្ធិទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ក្រុមអាយុនេះ ត្រូវបានរំពឹងថា នឹងត្រូវអនុម័តដោយ FDA (រដ្ឋបាលចំណីអាហារ និងឱសថ) របស់អាមេរិក នៅដើមសប្តាហ៍នេះ។ យោងតាមវែបសាយ WXYZ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេស G7 ដោយផ្ទាល់ជាលើកដំបូង បានត្រូវប្រព្រឹត្តទៅ នៅក្នុងប្រទេសអង់គ្លេស ក្រោយអាក់ខានលក្ខខណ្ឌបែបនេះ អស់រយៈពេល ២ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ជារួមមួយដែឡធ្វើឡើង ដោយរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទដដែលនេះបានបញ្ជាក់ថា ក្រុមបណ្តាប្រទេស G7 នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដែលដាក់គោលដៅជាសកល ក្នុងការធ្វើឲ្យសម្រេចបាន នូវចំនួនក្មេងស្រីបន្ថែម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ អង្រួនៅខេត្ត West Sumatra ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃចន្ទនេះ ។ គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ០និង៤៦នាទីព្រឹក ម៉ោងនៅហ្សាការតា នៅថ្ងៃចន្ទនេះ (ត្រូវនឹងម៉ោង ១៧និង៤៦នាទីម៉ោងសកល...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល មកពីអាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ ទន្ទឹងនឹងការបន្តផ្តល់ការគាំទ្រ ដល់ប្រទេសនានាដែល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជម្ងឺកូវីដ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយជំនួបគ្នា នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋមន្ត្រីទាំងនោះបានធ្វើការប្តេជ្ញា សម្រេចឲ្យបាននូវការងើប ប្រសើរឡើងវិញរួមគ្នា ថែរក្សានិរន្តរភាពសារពើពន្ធរយៈពេលវែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចមិនអាចចូលរួមបុណ្យខួបមួយឆ្នាំ នៃមរណភាពម្តាយក្មេក បានដោយជាប់ធ្វើចត្តាឡីស័ក ។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំនៃមរណ ភាពម្តាយក្មេកខ្ញុំកូនចៅរៀបចំ បានបែបនេះ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩៣៨នាក់ទៀត ជាសះស្បើយ ៣៦១នាក់ និងស្លាប់ម្នាក់។ ក្រសួងបញ្ជាក់ថា ក្នុងនោះ ភ្នំពេញ (៦០៨) កណ្ដាល (១៧៥) ព្រះសីហនុ (៧៧) បន្ទាយមានជ័យ (៥១) កំពង់ស្ពឺ (១៤) តាកែវ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកំណត់ភូមិសាស្ដ្រ ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ដ្រដែលមានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាព ៕
តូក្យូ៖ ប្រធានហិរញ្ញវត្ថុអាស៊ី បានឲ្យដឹងថា គ្រប់ភាគីរំពឹងថា សេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់ យ៉ាងខ្លាំងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នឹងងើបឡើងវិញនៅឆ្នាំនេះ ដោយមានជំនួយពីវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ប៉ុន្តែនៅតែព្រមានពីហានិភ័យធ្លាក់ចុះ ដែលបណ្តាលមកពីការលេចចេញ នៃការផ្លាស់ប្តូរករណីឆ្លងទម្រង់ថ្មី និងអត្រាខុសគ្នានៃអត្រាចាក់វ៉ាក់សាំង នៃប្រជាជាតិនានា។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលជប៉ុន ចិន កូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “យើងរំពឹងថាការចាក់វ៉ាក់សាំង នឹងដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនការ...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបដិសេធចំពោះ សេចក្តីរាយការណ៍មួយ ធ្វើឡើងដោយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ ដែលថាប្រទេសទាំងពីរ បានធ្វើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសគ្នា ក្នុងការដោះដូរសម្រាប់ ដកការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ ៧ពាន់លានដុល្លារ ក្រោមទណ្ឌកម្មអាមេរិក នៅក្នុងប្រទេសដទៃ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងធ្វើការដោះលែង ជនជាតិអាមេរិក ៤នាក់ ដែលជាប់ចោទពីបទប្រព្រឹត្តអំពើចារកម្ម ជាថ្នូរសម្រាប់ជនជាតិអ៊ីរ៉ង់ ៤រូប ដែលជាប់ឃុំនៅសហរដ្ឋអាមេរិក...
បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីនេះបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតរុស្ស៊ី មកធ្វើការថ្កោលទោសលើការ សម្រេចចិត្តរបស់ទីក្រុងមូស្គូ ដាក់បម្រាមហាមមិនឲ្យមន្ត្រី ៨រូបចូលទៅក្នុងប្រទេសខ្លួន ហើយបម្រាមនោះត្រូវ វិមានក្រឹមឡាំងនិយាយថា ធ្វើឡើងក្នុងការសងសឹកចំពោះទណ្ឌកម្ម ដែលសហភាពអឺរ៉ុបដាក់លើពលរដ្ឋរុស្ស៊ី។ នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យសហភាពអឺរ៉ុប បាននិយាយយ៉ាងដូច្នេះថា “ឯកអគ្គរដ្ឋទូតរុស្ស៊ី ត្រូវបានកោះអញ្ជើញ លោកគួរតែបានទទួលនៅពេលរសៀល ដោយអគ្គលេខាធិការនៃគណៈកម្មការអឺរ៉ុប និងទីភ្នាក់ងារចំណាត់ការខាងក្រៅអឺរ៉ុប ជាទីដែលយើងនឹងបង្ហាញលោក នូវការថ្កោលទោសនិងការជំទាស់ដ៏ខ្លាំងក្លា”។...
បរទេស៖ រដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួននឹងចាប់ផ្តើមកិច្ចពិភាក្សានៅសប្ដាហ៍នេះ ជាមួយអង្គារពាណិជ្ជកម្មពិភពលោក ជុំវិញការដកកម្មសិទ្ធិបញ្ញា សម្រាប់ថ្នាំវ៉ាក់សាំងកូរ៉ូណា ស្របពេលដែលសកម្មជន និងមេដឹកនាំបរទេសនានា អំពាវនាវឲ្យគំាទ្រដល់ចលនា កំពុងកើនឡើងមួយ ឲ្យបដិសេធប៉ាតង់ សម្រាប់ផលប្រយោជន៍ប្រទេសក្រីក្រី។ ប្រធានបុគ្គលិកសេតវិមាន លោក Ron Klain បាននិយាយប្រាប់នៅក្នុងអំឡុង កិច្ចសម្ភាសន៍កាលពីថ្ងៃអាទិត្យថា លោកស្រី Katherine...
ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តី ប្រកាស ព័ត៌មានស្តីពី ការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅស្រុកអូររាំងឪ និងស្រុកក្រូចឆ្មារ កាលពីនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣នាក់ ក្នុងនោះ ២នាក់ នៅស្រុកចំការលើ និងម្នាក់ទៀត នៅស្រុកព្រៃឈរ ក្នុងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកជាយោបល់ថា រដ្ឋអំណាចគួរតែរកទីតាំង នៅក្នុងតំបន់ ដែលមាន ប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ដើម្បីព្យាបាលពួកគាត់តែម្ដងទៅ គឺឆ្លងនៅខណ្ឌណា គឺខណ្ឌនោះជាអ្នកទទួលខុសត្រូវ ចៀសវៀងទុកអ្នកជំងឺចោល ។ ការលើកជាយោបល់ របស់លោក ពេជ្រ ស្រស់ បែបនេះ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
