បរទេស៖ ប្រទេសនានា តាមសេចក្តីរាយការណ៍ កំពុងតែរាយការណ៍ ពីកំណត់ត្រាករណីមេរោគកូរ៉ូណាប្រចាំថ្ងៃ ជាចម្បងគឺនៅអឺរ៉ុប ក្រោយធ្វើការគ្រប់គ្រង ដ៏ធំលើការរាតត្បាតឆ្លង ដោយពិភពលោកមានការឆ្លងថ្មី ប្រមាណ១លានករណី រៀងរាល់៣ថ្ងៃ។ កាលពីថ្ងៃសៅរ៍ ចំនួនករណីថ្មីសរុបមាន ៣៥៥.៩០៩ករណី ត្រូវបានគេរាយការណ៍ នៅទូទាំងពិភពលោក គឺមានចំនួនថយចុះ តិចតួចជាងកំណត់ត្រា ៣៥៨.៣៥៤ករណី កាលពីថ្ងៃមុន និងថ្ងៃទី៤តជាប់គ្នា ដែលមានចំនួន៣០០.០០០ករណី។...
ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋ មន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងនាមរដ្ឋាភិបាលខ្លួន បានបញ្ជាក់អះអាង នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ចិននៅតែបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំជារៀងរហូត ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជារក្សា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មេដឹកនាំរបស់សហរដ្ឋ អាមេរិក កំពុងប្រើប្រាស់ យុទ្ធសាស្ត្រល្បួង លួងលោមមេដឹកនាំ របស់បណ្តាប្រទេស ជាសមាជិកអាស៊ាន ក្នុងគោលដៅទប់ទល់ឥទ្ធិពល របស់ប្រទេសចិន ដែលកំពុងកើនឡើងខ្លាំង ក្នុងតំបន់អាស៊ាន ។ យុទ្ធសាស្ត្រលួងលោម របស់សហរដ្ឋអាមេរិក គឺការពង្រឹងទំនាក់ទំនងការទូត ការពង្រឹងទំនាក់ទំនង ខាងយោធា ការអោយប្រយោជន៍ផ្នែកសេដ្ឋកិច្ច...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយប្រាប់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃអាទិត្យម្សិលមិញនេះថា ការវិវត្តទៅមុខ ត្រូវតែបង្កើតឲ្យមានឡើង ក្នុងកិច្ចពិភាក្សាជំនួញមុនពេល Brexit ជាមួយសហភាពអឺរ៉ុប ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបំបាត់គម្លាតគ្នាដ៏ធំ។ លោក Boris Johnson ដែលនិយាយ ជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់...
ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារ លើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា បន្តសកម្មភាពមនុស្សធម៌ ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពញ្ញាចក្រី ហេង សំរិន បានសរសេរយ៉ាងដូច្នេះថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់...
បរទេស៖កងទ័ពជើងទឹករបស់ប្រទេសតួកគី នៅពេលថ្មីៗនេះ បានចេញសេចក្តីណែនាំមួយ ដោយនិយាយថា នាវតួកគី Oruc Reis នឹងធ្វើការស្ទង់មើលការរញ្ជួយដី នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ក្នុងពេល១០ថ្ងៃក្រោយទៀត ហើយនេះគឺជាវិធានការមួយ ដែលទំនងជាបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសក្រិក។ សេចក្តីជូនដំណឹងផ្នែកដែនសមុទ្រ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាពីរគ្រឿងផ្សេងទៀត គឺនាវា Ataman និងនាវា Cengiz Han រួមជាមួយនាវារុករក...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចេញបញ្ជា ឱ្យមេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាពរបស់ខ្លួន ត្រៀមដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសហការជាមួយ អាជ្ញាធរជាតិគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី នៅតំបន់មានគ្រោះធម្មជាតិកើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋ ទៅកន្លែងសុវត្ថិភាព...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសតួកគី លោក Mevlut Cavusoglu នាពេលថ្មីៗនេះ បានស្នើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ឲ្យជំរុញប្រទេសអាមេនី ឲ្យគោរពតាមលក្ខខណ្ឌបទ ឈប់បាញ់គ្នា សម្របសម្រួលដោយរុស្ស៊ី នៅក្នុងតំបន់ Nagorno-Karabakh។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តពង្រឹងការការពារសង្គ្រាម ការពារខ្លួន និងបង្ហាញមីស៊ីល ផ្លោងអន្តរទ្វីបថ្មី និងអាវុធដទៃទៀតក្នុងពិធីព្យុហយាត្រា យោធាដ៏ធំមួយ។ លោកគីម ក៏បានជូនពរដល់កូរ៉េខាងត្បូង ឱ្យមានការជាសះស្បើយយ៉ាងឆាប់ រហ័សពីជំងឺរាតត្បាត ឆ្លងរាលដាលក្នុងសារផ្សះផ្សាមួយទៅកាន់ទីក្រុងសេអ៊ូល ដោយសម្តែងក្តីសង្ឃឹមថា ថ្ងៃនោះនឹងមកដល់ឆាប់ៗសម្រាប់ប្រជាជនកូរ៉េ ទាំងពីរ ដើម្បី“ រួមដៃគ្នា” បន្ទាប់ពីវិបត្តិសុខភាពបច្ចុប្បន្នបានបញ្ចប់។...
ភ្នំពេញ ៖ លោក Mikami Masahlro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភចំពោះគ្រោះទឹកជំនន់នៅតាមបណ្តា ខេត្តជាច្រើននៅកម្ពុជា ។ លោកថា ក្នុងក៏បាន បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើន ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ នេះជាសាររបស់ឯកអគ្គរាជទូតជប៉ុននៅថ្ងៃ១២ តុលា។ លោកបញ្ជាក់ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។ លោកទូតបួងសួង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា គ្រោះធម្មជាតិដែលបណ្តាល មកពីភាគច្រើនដោយសារបាក់ដី និងទឹកជំនន់បានសម្លាប់មនុស្សអស់៩នាក់ និងបាត់ខ្លួន១១នាក់ហើយនៅភាគកណ្តាល នៃប្រទេសវៀតណាម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយគណកម្មការគ្រប់គ្រងគ្រោះធម្មជាតិ នៃប្រទេសវៀតណាមនៅក្នុងថ្ងៃអាទិត្យនេះ បានបញ្ជាក់ទៀតដែរថាមនុស្ស ដែលបាត់បង់ជិវិត និងបាត់ខ្លួនទាំង២០នាក់ គឺត្រូវបានរាយការណ៍ថា កើតឡើងនៅក្នុងទីក្រុងដាណាំងនិងខេត្តហួហើយក្នុងនោះក៏ មានបន្ថែមទៀតដែរថា មនុស្ស៧នាក់នៅក្នុងខេត្តក្វាងប៊ីញ និងខេត្តធូធៀនហ៊ូបានទទួលរងរបួស។...
បរទេស៖ វេជ្ជបណ្ឌិតនៅសេតវិមានបាននិយាយថា ប្រធានាធិបតីដូណាល់ត្រាំលែង មានហានិភ័យក្នុងការចម្លងវីរុសនេះហើយ ប៉ុន្តែមិនបាននិយាយច្បាស់ ទេថាតើលោក ត្រាំ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះឬអត់។ ការធ្វើរោគវិនិច្ឆ័យបានកើតឡើងនៅពេលដែលលោកប្រធានាធិបតី បានរៀបចំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនិងសកម្មភាពផ្សេងទៀត។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកំណត់ហេតុមួយដែលត្រូវបានចេញផ្សាយនៅយប់ថ្ងៃសៅរ៍ដោយសេតវិមាន វេជ្ជបណ្ឌិត Sean Conley បាននិយាយថា...
បរទេស ៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីក្រសួងការ បរទេសចិន លោក Wagn Yi បានអំពាវនាវឱ្យមានវេទិកាថ្មីមួយ ដើម្បីដោះស្រាយភាពតានតឹង នៅមជ្ឈឹមបូព៌ាបន្ទាប់ពីកិច្ចប្រជុំ ជាមួយសមភាគីអ៊ីរ៉ង់ និងក៏ជាកន្លែង ដែលលោកបានអះអាងជាថ្មី នូវការគាំទ្ររបស់ក្រុងប៉េកាំង ចំពោះក្រុងតេហរ៉ង់ដែរ។ យោងតាមការប្រកាស របស់ក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំនៅថ្ងៃសៅរ៍ នៅទីក្រុង Tengchong ភាគនិរតីប្រទេសចិន...
ភ្នំពេញ ៖ លោក Mikami Masahlro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ស្របពេលចំនួនរថយន្ដដឹកទំនិញ និងរថយន្ដដឹកអ្នកដំណើរ កំពុងតែមានការកើនឡើង យ៉ាងឆាប់រហ័ស។ ក្នុងពិធីប្រគល់ទទួលគ្រឿងចក្រ សាងសង់ ដែលជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក Mikami...
ភ្នំពេញ ៖ លោកកាន់ ទ្រី ប្រធានក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រៃវែង និងសមាជិក សមាជិកា ក្រុម១៥៧ លោកសេង ទៀង អភិបាលស្រុកពាមរក៍ និងលោកស្រី ឈឹម ចន្ថុល អភិបាលរងស្រុកពាមរក៍ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌មួយចំនួន ចែកជូនដល់ក្មេងកំព្រា៣នាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានអញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា វិមានសន្តិភាព រាជធានីភ្នំពេញនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០៕
កំពង់ចាម ៖ ក្រោយពីការប្រជុំដោះស្រាយ ករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋ នៅឃុំគរ ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេច ឲ្យចៅប្រុសដែលបានមើលថែជីតា ទទួលបានកម្មសិទ្ធិស្របច្បាប់ ដែលជីតាចង់ផ្តល់ឲ្យ។ បើតាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ដំណើរនៃរឿងក្តីនេះ ផ្តើមពីលោកតា...
ភ្នំពេញ ៖ នារីក្រមុំរូបស្រស់ម្នាក់ បានងូតទឹកលេងជាមួយ មិត្តភ័ក្កិហើយភ្លាត់ស្នៀត រអិលជើងធ្លាក់ទឹកលិចបាត់ កាលពីល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០២០ លុះវេលា ម៉ោង៩និង២៥នាទីយប់ ទើបរកសាកសពឃើញ។ ករណីនេះបានកើតឡើង នៅជិតផ្សារភូពុយស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។ នេះបើតាមការបង្ហោះក្នុងហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃ១២ តុលា ។ សមត្ថកិច្ចឲ្យដឹងថា...
ភ្នំពេញ កម្ពុជា ថ្ងៃទី ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា Pulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព (Health...
បរទេស៖ ប្រភពសារព័ត៌មានពី កងកម្លាំងការពារជាតិ តួកគីបានបញ្ជាក់ថា យោធាតួកគីកាលពីថ្ងៃទី៥ និងទី៦ ខែតុលាបានដឹកជញ្ជូនមីស៊ីល មួយចំនួនរបស់ខ្លួនជា ប្រភេទផលិតដោយរុស្ស៊ី S-400 ទៅកាន់កំពង់ផែសមុទ្រ Sinop ដើម្បីធ្វើការសាកល្បងសមត្ថភាព ប្រព័ន្ធការពារដែនអាកាស រយៈចម្ងាយឆ្ងាយមួយនេះ។ S-400 នឹងត្រូវបានសាកល្បង នៅឯកន្លែងសាកល្បងលើផែ Sinop ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃទីក្រុងក៏បានចេញសរាចរណ៍ណែនាំ និងបានហាមឃាត់ហើយ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន ២០នាក់បានស្លាប់ បន្ទាប់រថយន្តក្រុងដឹកអ្នកដំណើរមួយ គ្រឿងមានអ្នកដំណើរ ៦៥នាក់ បានបុកគ្នាជាមួយ នឹងរថភ្លើងដឹកទំនិញ នៅភាគកណ្តាលប្រទេសថៃឡង់ដ៏ កាលពីព្រឹកថ្ងៃអាទិត្យនេះ ។ លោក Prathueng Yookassem អភិបាលស្រុក នៅខេត្ត Chachoengsao ចម្ងាយប្រមាណ...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថានតាមដានជំងឺឆ្លង Robert Koch Institut បានបញ្ចេញទិន្នន័យ នៅថ្ងៃអាទិត្យនេះថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឹម៉ង់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះមានចំនួន ៣.៤៨៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ ៣២២.៨៦៤នាក់ ។ វិទ្យាស្ថានខាងលើបានឲ្យដឹងថា ហើយមនុស្សចំនួន ១១បន្ថែមទៀតបានស្លាប់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញខ្លួនជាលើកដំបូង នៅតាមទីសាធារណៈនៅឯសេតិវមាន កាលពីថ្ងៃសៅរ៍ ចាប់តាំងពីរូបគាត់បានចេញពី មន្ទីរពេទ្យដោយសារឆ្លងជំងឺកូវីដ១៩ ។ លោក ត្រាំ បានថ្លែងដល់អ្នកគាំទ្ររាប់រយនាក់នៅ Truman Balcony នៅ South...
ភ្នំពេញ ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ចិននឹងផ្ដល់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ផ្ដល់ឲ្យសកម្ពុជា ព្រោះកម្ពុជា ជាមិត្តដែកថែបរបស់ចិន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ក្នុងជំនួបពិភាក្សាការងារជាមួយ...
ភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទីសម្តេច សាយ ឈុំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថ្មីៗនេះ បានចេញព្រះរាជក្រឹត្យតែងតាំងនិងដំឡើងឋានន្តរស័ក្តិដល់នាយទាហានចំនួន ១៦ រូប ។ ក្នុងនោះបើតាមព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការចំនួន៦រូប និងអនុរដ្ឋលេខាចំនួន២រូប នៃក្រសួងការពារ ជាតិ ។ សម្រាប់ដំឡើងឋានន្តរស័កថ្នាក់នាយឧត្តមសេនីយ៍មានចំនួន៦រូប និងឧត្តមសេនីយ៍ឯកចំនួន២រូប៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងជួបប្រជុំផ្លូវការ ពិភាក្សាលើកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ពលរដ្ឋជិតកន្លះលាននាក់ នៅសហរដ្ឋអាមេរិក នៅរដ្ឋ Louisiana បានធ្វើឲ្យដាច់ចរន្តអគ្គិសនី កាលពីថ្ងៃសៅរ៍ ដោយសារព្យុះសង្ឃរា ត្រីកោណ ឬហៅថា Delta ដែលបង្កឲ្យមានគ្រោះបាក់ដី នៅតំបន់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃសុក្រ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តី ពីអាជ្ញាធរអគ្គិសនី...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានសម្តែងការខកចិត្ត ចំពោះក្បួនព្យុហយាត្រាយោធា របស់ប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញមីស៊ីលផ្លោងឆ្លងទ្វីប។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់មន្រ្តីអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រើអក្សរកាត់ សម្រាប់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលមានឈ្មោះជាផ្លូវការ របស់កូរ៉េខាងជើងថា “ វាជាការខកចិត្ត...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភំ្នពេញ បានប្រកាសថា ប្រជាពលរដ្ឋអាចធ្វើដំណើរ តាមដងផ្លូវ៣៧១ ជាធម្មតាឡើងវិញហើយ បន្ទាប់ពីបានបិទចរាចរ ជាបណ្តោះអាសន្ន នៅចំណុចមុខស្ថានីយមូបទឹកបឹងទំពន់ ខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ៕
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
