បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានច្រាលចោលរបាយការណ៍អាមេរិក អំពីការយាយីបង្ក ដោយនាវាអ៊ីរ៉ង់ ថាគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយថា វត្តមានមិនស្របច្បាប់ និងគឃ្លើនរបស់អាមេរិក នៅតំបន់ឈូងសមុទ្រ កំពុងតែបង្ក ឲ្យមានភាពអសន្តិសុខនៅក្នុងតំបន់។ នៅក្នុងទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “អ្វីដែលនាំទៅរកភាពអសន្តិសុខ ក្នុងតំបន់ឈូងសមុទ្រពែរ្ស...
បរទេស៖ គណៈកម្មាធិការសេដ្ឋកិច្ច អង្គការសហប្រជាជាតិ សម្រាប់តំបន់អាហ្វ្រិក បាននិយាយនៅថ្ងៃសុក្រនេះថា ការផ្ទុះឆ្លងនៃវីរុសកូវីដ១៩ ទំនឹងជានឹងសម្លាប់ប្រជាជន នៅអាហ្វ្រិកតិចបំផុត ៣០០.០០០នាក់ និងជំរុញឲ្យមាន២៩លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រធ្ងន់ធ្ងរ និងបានអំពាវនាវ ឲ្យមានបណ្ដាញសុវត្ថិភាព ១០០ពាន់លានដុល្លារ សម្រាប់ទ្វីបនេះ។ របាយការណ៍មួយ របស់គណៈកម្មាធិការសេដ្ឋកិច្ច អង្គការសហប្រជាជាតិ សម្រាប់តំបន់អាហ្វ្រិក ដែលហៅកាត់ថា UNECA នោះ...
ប្រទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្សចំនួន ១៣៩.៥១៥ នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ខណៈចំនួនករណី ដែលបានបញ្ជាក់ថាឆ្លង មានសរុបមានដល់ ២,០៧៨ លាននាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងរយៈពេល ២៤...
បរទេស៖ អាជ្ញាធរខាញ់ហ័រ ប្រទេសវៀតណាម បានពិន័យជនបរទេសចំនួន ១៨ នាក់ ក្នុងម្នាក់ៗ ចំនួន ៧.៥ លានដុង (ស្មើនឹង ៣១៩ ដុល្លារអាមេរិក) នៅថ្ងៃពុធ ពីបទប្រមូលផ្តុំផឹកស្រាបៀរ ចំពេលយុទ្ធនាការ ឱ្យមានគម្លាតសង្គម នៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន VN Exrpress ចេញផ្សាយនៅថ្ងៃទី១៦...
បរទេស ៖បណ្ដាប្រទេសអឺរ៉ុបមួយចំនួន នាពេលថ្មីៗនេះ បានធ្វើការប្រកាសគម្រោងបន្ធូរបន្ថយ ការរឹតបន្តឹង លើជីវិតសង្គម ការធ្វើដំណើរទៅមក និងការធ្វើដំណើរឆ្លងព្រំដែន ដែលបានដាក់ចាប់តាំង ពីពាក់កណ្ដាលខែមីនាមក ដើម្បីប្រយុទ្ធប្រឆាំង នឹងការរាតត្បាត នៃវីរុសកូរ៉ូណា។ ប្រទេសអូទ្រីស បានអនុញ្ញាតឲ្យហាងរាប់ពាន់បើកឡើងវិញ នៅថ្ងៃទី១៤ ខែមេសា ដោយបានក្លាយជាប្រទេសដំបូងគេបង្អស់នៅតំបន់អឺរ៉ុប ដែលបានបន្ធូរបន្ថយបម្រាមគោចរ ចំណែកមជ្ឈមណ្ឌលទិញឥវាន់ ហាងធំៗ និងហាងកាត់សក់...
ប៉េកាំង៖ ការភ័យខ្លាចកំពុងកើនឡើង នៅក្នុងប្រទេសមហាអំណាច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងព្យាយាមជំរុញឥទ្ធិពល របស់លោកនៅលើសង្វៀនពិភពលោក ព្រោះថាសេដ្ឋកិច្ចរបស់ប្រទេសនេះ អាចជាប្រទេសតែម្នាក់គត់ ដែលអាចវិលត្រឡប់ទៅវិញ បានភ្លាមៗនៅពេលមាន ជំងឺរាតត្បាតរាលដាល។ ខណៈពេលដែលការផ្ទុះវីរុសនេះ បានធ្វើឱ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច នៅទូទាំងពិភពលោក ការថយចុះចំនួនអ្នកឆ្លងថ្មី នៅក្នុងប្រទេសចិន បាន អនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួនធំ...
ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន បានបរិច្ចាគនូវថវិកា ចំនួន ៥០ ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរ ខួបគម្រប់លើកទី ១៥៧ នៃទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមពិភពលោក ដែលនឹងប្រារព្ធឡើង នៅក្នុងទិវា៨ ឧសភា...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានសន្យានៅថ្ងៃសុក្រនេះថា នឹងផ្តល់ប្រាក់ ១០០,០០០ យ៉េន (៩៣៣ ដុល្លារ) ជាសាច់ប្រាក់ដល់ពលរដ្ឋទាំងអស់ នៅក្នុងប្រទេសជប៉ុន ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ខណៈការប្រកាសរបស់លោក ស្តីពីភាពអាសន្នទូទាំងប្រទេស នឹងទប់ស្កាត់សេរីភាពរបស់ប្រជាជន នៅពេលមានការផ្ទុះឡើង នៃវីរុសក-១៩នេះ។ ដោយកាត់បន្ថយមនុស្ស ពីមនុស្សទៅកាន់មនុស្ស រហូតដល់...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញានៅថ្ងៃសុក្រនេះ ដើម្បីត្រួតពិនិត្យ ឱ្យបានកាន់តែប្រសើរនូវមនុស្ស ដែលបានរកឃើញវីរុសកូវីដ-១៩នេះ ខណៈដែលករណីឆ្លងជំងឺនេះ កំពុងតែកើនឡើង ជាលំដាប់នៅក្នុងប្រទេស។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) បានឱ្យដឹងថា ចំនួនមនុស្ស ដែលបានធ្វើតេស្តវិជ្ជមានម្តងទៀត សម្រាប់ជំងឺកូវីដ-១៩ បន្ទាប់ពីការជាសះស្បើយពេញលេញ បានកើនឡើងដល់ ១៦៣ នាក់ចាប់តាំងពីករណីដំបូង ត្រូវបានរកឃើញ...
បរទេស៖ ការិយាល័យស្រុក ដុនមឿង របស់ថៃ បានបញ្ជាឱ្យវត្តមួយ នៅក្នុងតំបន់នោះ បញ្ឈប់ជាបន្ទាន់ នូវការចែកស្បៀងអាហារ ដោយឥតគិតថ្លៃ ដល់ប្រជាជនដែលរងគ្រោះ ក្នុងពេលដែលមានការរឹតត្បិត ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូរ៉ូណា ឬកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ជំនួយការរបស់ចៅហ្វាយស្រុក...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសានេះ អាមេរិកបានប្រកាសថា ប្រទេសចិនប្រហែលជា បានធ្វើការតេស្តដ៏សម្ងាត់មួយ ក្នុងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្រោមដីដោយសម្ងាត់ បើទោះបីជាខ្លួនបានអះអាងថា បានសង្កេតមើលកតិកាសញ្ញាអន្តរជាតិ ហាមឃាត់ការផ្ទុះបែបនេះក៏ដោយ។ សេចក្តីប្រកាសចោទប្រកាន់នេះ បានធ្វើឡើងដោយផ្ទាល់ ពីសំណាក់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ ហើយវាកំពុងបានបន្ថែមកំដៅ ទៅលើភាពតានតឹង រវាងប្រទេសទាំងពីរផងដែរ។ ការរកឃើញដំបូង ដែលត្រូវបានរាយការណ៍ ដោយកាសែត Wall...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បាននាំយកថវិកាចំនួន...
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ ចាត់ទុកការទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រី Rhona Smith លើច្បាប់គ្រប់គ្រងប្រទេស ក្នុងភាពអាសន្ន គឺមិនត្រឹមត្រូវ លំអៀង និងនាំឲ្យមានការយល់ច្រឡំ ជាពិសេសមានលក្ខណៈបំភ័ន្ត ជាមួយនឹងមូលដ្ឋាននយោបាយ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ មេសា បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការសោកស្តាយចំពោះ...
បរទេស៖ សេដ្ឋកិច្ចពិភពលោក ប្រឈមមុខនឹងការធ្លាក់ចុះ ដែលអាក្រក់ជាង មហាវិបត្តិសេដ្ឋកិច្ចទៅទៀត។ យោងតាមអង្គភាព ស៊ើបការណ៍សេដ្ឋកិច្ច (EIU) បានឱ្យដឹងថា ប៉ុន្តែនេះអាចត្រូវបាន អមដោយការធ្លាក់ចុះ ដ៏អាក្រក់មួយផ្សេងទៀត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលពិភពលោក កំពុងផ្តល់កញ្ចប់ថវិកា រាប់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ។...
បរទេស៖ ក្តីសង្ឃឹម អំពីការយកឈ្នះវិរុសកូរ៉ូណា ត្រូវបានលើកឡើងនៅថ្ងៃនេះ បន្ទាប់ពីឱសថប្រភេទ remdesivir ដែលប្រឆាំងវីរុស ត្រូវបានគេរកឃើញថា អាចជួយអ្នកជំងឺធ្ងន់ធ្ងរឱ្យជាឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សាកលវិទ្យាល័យវេជ្ជសាស្ត្រ ឈីកាហ្គោ បានជ្រើសរើសមនុស្ស ១២៥ នាក់ដែលមានជំងឺកូវីដ...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២០នេះ បានរៀបចំម៉ាស៊ីន បាញ់ថ្នាំសម្លាប់មេរោគចំនួន ៥ គ្រឿង ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ និងកំពុងបន្តផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋ ធ្វើអនាម័យនិងថែទាំសុខភាពជាប្រចាំ ដើម្បីចៀសផុតពីជំងឺឆ្លងនេះ ។ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្តលោកអ៊ុន ចាន់ដា...
ពោធិសាត់៖ ក្មេងទំនើងចំនួន ១៥ នាក់រួមនិងវត្ថុតាងមានម៉ូតូចំនួន ៩ គ្រឿង ដាវសាំមូរ៉ៃចំនួន ៣ ដើម ជំពាមកៅស៊ូចំនួន ៣ និង គ្រាប់ឃ្លីសម្រាប់បាញ់ជំពាមកៅស៊ូ ចំនូន ៣៨ គ្រាប់ ត្រូវបានកម្លាំងនគរបាល ក្រុងពោធិសាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៑ាងហៃ អធិការនគរបាល...
បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានធ្វើការព្រមានថា កងកម្លាំងដែលកំពុងតែប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន នៅតែបន្តធ្វើការវាយប្រហារគ្នា បើទោះជាមានបទឈប់បាញ់គ្នា និងប្រទេសប្រឈមមុខ ទៅនឹងការគម្រាមកំហែង ពីការឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ក៏ដោយ។ ប្រេសិតអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសយេម៉ែន លោក Martin Griffiths បានប្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខថា ការប្រយុទ្ធគ្នានៅតែបន្តកើតមាន ក្នុងតំបន់មួយចំនួន ក្រោយពីកងកម្លាំងចម្រុះដឹកនាំ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នឹងបញ្ជូនអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រជាច្រើននាក់ ទៅកាន់ប្រទេសប៊ើគីណាហ្វាសូ និងប្រទេសអេត្យូពី ស្របពេលមានការចោទប្រកាន់ ពីបទរើសអើងពូជសាសន៍ ចំពោះប្រជាជនអាហ្វ្រិក នៅទីក្រុងក្វាងចូវ។ ក្រសួងការបរទេស របស់ទីក្រុងប៉េកាំង បាននិយាយនៅពេលថ្មីៗនេះថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នឹងត្រូវបញ្ជូន ទៅកាន់តំបន់ទទួលរងផលប៉ះពាល់ ដោយសារមេរោគកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។...
ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ៣នាក់ ដែលឆ្លងជំងឺកូវីដ១៩ នៅកូរ៉េខាងត្បូង បានជាសះស្បើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាត ឲ្យចេញទៅផ្ទះវិញ បន្ទាប់ពីពិនិត្យ ២ដង រកមិនឃើញមេរោគកូវីដ ។ តាមរយៈបណ្ដាញទំណនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ មេសា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ថា...
ភ្នំពេញ៖ កម្ពុជា-ថៃ កំពុងចរចាគ្នា ដើម្បីបើកច្រកព្រំដែនអន្តរជាតិ បាន ផាកាត និងព្រំដែនអន្តរជាតិព្រំ ឡើងវិញ ដើម្បីដោះដូរទំនិញ ជាពិសេស ចំពោះតែមធ្យោបាយ ដឹកទំនិញកសិផលផ្សេងៗតែប៉ុណ្ណោះ ។ នេះបើយោងតាមហ្វសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ក្នុងកិច្ចប្រជុំស្តី អំពីការងារសុំបើកច្រក ឲ្យមានដំណើរការ ទំនិញចេញ-ចូល ជាមួយភាគីថៃ នៅសាលាស្រុកពោងណាមរ៉ន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ក៏ដូចជារដ្ឋមន្រ្តីក្រសួង ការបរទេសលោក Mike Pompeo បានចោទ ជាសំណួរ ដោយបើកចំហរ ចំពោះភាពស្មោះត្រង់ របស់ចិន និងភាពត្រឹមត្រូវ នៃទិន្នន័យដែលរដ្ឋាភិបាល ក្រុងប៉េកាំង បានផ្តល់ទាក់ទងនឹង វិសាលភាព នៃការរាតត្បាតជំងឺ COVID-១៩ នៅក្នុងប្រទេសនេះ។ ចិនបានបដិសេធ...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា ក្រសួង សុខាភិបាលបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននៃអ្នកឆ្លង ជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើង ពី២៨.៣២០នាក់ ដល់ទៅ៣០.៤២៥នាក់ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ បានកើនឡើងពី១.៧៣៦នាក់ ដល់ទៅ១.៩២៤នាក់ ហើយអត្រា នៃអ្នកស្លាប់វិញមានចំនួន៦,៣ភាគរយ ។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌ មានក្នុងស្រុកបានរាយការណ៍មកថា ក្រុងតូក្យូ បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ដែលជាករណីថ្មីចំនួន ២០១នាក់ គិតត្រឹមរសៀលថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់២.៧៩៦នាក់ នៅរដ្ឋធានីជប៉ុន ។ វាជាការកើនឡើងដំបូង ហើយសម្រាប់ការកើនឡើងប្រចាំថ្ងៃ នៅក្នុងក្រុងតូក្យូ ដែលមានចំនួនលើស២០០នាក់ ហើយករណីនេះបានកើតឡើងមួយថ្ងៃ ក្រោយពីលោក ស៊ីនហ្ស៊ូ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជន ស៊ីវិលអ៊ីតាលី បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ អំពីទិន្នន័យចុងក្រោយថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់២២.១៧០នាក់ ហើយសរុបមានរហូតដល់១៦៨.៩៤១នាក់ ក្នុងនោះមានអ្នកឆ្លង អ្នកជាសះស្បើយ និងអ្នកស្លាប់ផងដែរ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លើកញ្ចក់ទូរទស្សន៍...
BBC៖ ទីក្រុងវូហានរបស់ប្រទេសចិន ដែលជាកន្លែងដែលមានជំងឺឆ្លងកូវីដ១៩ កាលពីឆ្នាំមុន បានបង្កើនចំនួនអ្នកស្លាប់ជាផ្លូវការរបស់ជំងឺនេះ ចំនួន ៥០ ភាគរយ ដោយបានបន្ថែមចំនួនអ្នកស្លាប់ ១,២៩០ នាក់ បន្ថែមទៀត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីក្រុងវូហានបានសន្មតថា តួលេខថ្មីនេះបានធ្វើឱ្យមានរបាយការណ៍ថ្មី និងការស្លាប់នៅខាងក្រៅមន្ទីរពេទ្យ។ ប្រទេសចិនបានទទូចថា...
បរទេស៖ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់យោធា ម្នាក់បាននិយាយថា មន្ទីរប៉ង់តាហ្គោនបានធ្វើប្រតិបត្តិការ កម្លាំងទាហាន ១០.០០០ នាក់ដោយស្ងាត់ស្ងៀម ដើម្បីការពារទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្នុងករណីមានភាពអាសន្ន ជាងមួយខែកន្លងមកហើយ និងមិនដែលជូនដំណឹងដល់សាធារណជន អំពីរឿងនេះ។ នេះបើកាសែត Newsweek បានផ្សាយ ដោយស្រង់ប្រភពយោធាជាន់ខ្ពស់ដែលបានចូលរួម...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់២,១លាននាក់ហើយ ។ នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ កិច្ចការវិទ្យាសាស្ត្រជាប្រព័ន្ធ និងវិស្វកម្ម (CSSE)នៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងដូច្នេះ ។ CSSE បានឲ្យដឹងថា...