ខេត្តត្បូងឃ្មុំ៖ លោកស្រី ហេង សំអាន ប៉ែន ប៉ែនកុសល្យ ប្រធានកិត្តិយស សមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមននារីដើម្បីអភិវឌ្ឍន៍ខេត្ត បានដឹកនាំសមាជិក សមាជិការសមាគមនារីថ្នាក់ខេត្ត ចូលរួមពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល សមាគមនារី កម្ពុជា ដើមកបីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុបានបង្ហាញក្តីរំពឹងទុកជាមុនថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កម្ពុជា-ថៃនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទចូលរួមកិច្ចប្រជុំ GBC នៅព្រឹកថ្ងៃ២២ តុលានេះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ នៅសាលាគរុកោសល្យ ខេត្តកំពង់ចាម ពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រយៈពេល ៣...
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ទៀងផ្ទាត់ លើការធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់ជុំវិញបឹងទន្លេសាប ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ដេីម្បីឈានទៅរៀបចំផែនការប្រេីប្រាស់ដីតាមឃុំ...
គជអប៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ខាងមុខ ឃុំចំនួន២ ក្នុងខេត្តមណ្ឌលគិរី និងមានការដេញថ្លៃគម្រោងស្ថាបនាផ្លូវចំនួន ២ខ្សែរដោយ -ទី១ឃុំស្រែឈូកស្រុកកែវសីមានិងស្ថាបនាផ្លូវបេតុងអាមេ ទទឹង៥ម៉ែត្រ បណ្តោយ៣០០ ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ក្នុងភូមិចក់ចារ ក្មុងតម្លៃប៉ាន់ស្មាន១៦០.៧៣០.៤៣៩ រៀល (មួយរយហុកសិបលាន ប្រាំពីររយសាមសិបពាន់ បួនរយរៀលគត់)-ទី២ឃុំណងឃីលិក ភូមិណងបួរ ស្រុកកោះញែកវិញ គឺជួសជុលផ្លូវគ្រួសក្រហម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានផ្លាស់ប្តូរបទពិសោធការងារជាមួយគ្នាលើការងារវិនិយោគ។ យោងតាមលទ្ធផលជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ។ ក្នុងដំណើរនេះ មានឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ...
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងទិវាដាំកូនឈើ ដើម្បីអបអរសាទរ «ពិធីបុណ្យរុក្ខទិវា ៩ កក្កដា» នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទិវានេះដែរមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖...
បរទេស ៖ យោងតាមការចេញរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគូសបញ្ជាក់ពីបញ្ជី នៃការទាមទារសំខាន់ៗ មុនពេលកិច្ចចរចាពាណិជ្ជកម្ម ជាថ្មីជាមួយប្រទេសចិន ខណៈដែលលោកត្រៀម ជួបជាមួយសមភាគីចិន លោក Xi Jinping នៅចុងខែនេះ ហើយគ្រោងនឹងធ្វើទស្សនកិច្ចឆ្នាំ ២០២៦ផង ទៅកាន់ទីក្រុងប៉េកាំង។ ថ្លែងនៅឯសេតវិមាន...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេស ធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជាបានក្លាយជាប្រទេសឈានមុខគេ ក្នុងសកម្មភាពមីនសកល និងតែងតែចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួន ទៅកាន់បណ្តាប្រទេសនានា ជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។ កាចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់ អំពីការរងគ្រោះនិងការឈឺចាប់បង្កដោយមីន និងមិនចង់ឃើញប្រទេស...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធបានបាញ់សាកល្បងមីស៊ីលផ្លោងលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំខែមកនេះ ប៉ុន្មានថ្ងៃមុនប្រធានាធិបតី អាមេរិកលោក Donald Trump និងមេដឹកនាំផ្សេងទៀតត្រូវបានរំពឹងថា នឹងជួបគ្នានៅក្នុង ប្ររទេសកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយសេនាធិការចម្រុះ របស់កូរ៉េខាងត្បូងបាននិយាយថា យោធាកូរ៉េខាងត្បូងបានរកឃើញ មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ដែលសង្ស័យថា បានបាញ់ចេញពីតំបន់ភាគខាងត្បូងនៃទីក្រុងព្យុងយ៉ាង...
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ...
បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ទើបតែត្រូវបានកូរ៉េខាងត្បូង ដាក់ឈ្មោះឱ្យជាប់ពាក់ព័ន្ធនឹង “ការបៀតបៀនផ្លូវភេទ” ក្នុងអំឡុងពេលលោកធ្វើដំណើរ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីមន្ត្រីមកពីក្រសួងការពារជាតិកូរ៉េខាងត្បូងដែលនិយាយថា អ្នកដែលត្រូវបានគេដាក់ឈ្មោះក្នុងរឿងអាស្រូវផ្លូវភេទ ចុងក្រោយគឺឧត្តមសេនីយ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Hoang...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតី អាមេរិក លោក J.D. Vance បាននិយាយថា លោកមិនដឹងថា តើនរណានឹងគ្រប់គ្រង តំបន់ហ្គាហ្សានោះទេ នៅទីបំផុត ដោយបាន ទទួលស្គាល់ពីភាព មិនប្រាកដប្រជាអំពីអនាគត នយោបាយរបស់ក្រុមហ៊ុមព័ទ្ធ ចំពេលបទឈប់បាញ់ ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ហើយគម្រោងនេះ នឹងបញ្ចប់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែតុលា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា ព្យុះទី២៤ឈ្មោះហ្វេងសេង (Fengshen)T2524 បានថយឥទ្ធិពលមកលើរបបខ្យល់មូសុងដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃ២២-២៤តុលា នឹងអាចធ្វើឲ្យមានភ្លៀង ធ្លាក់នៅតាមបណ្តាខេត្តមួយចំនួន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញ ហាក់ដូចជាមានបំណង ក្នុងការចូលរួមក្នុងសកម្មភាពនៃ អំពើភេរវកម្ម ដោយបង្ហាញថា ខ្លួននឹងស្ទាក់ ចាប់យន្តហោះដែលដឹកប្រធានាធិបតី រុស្ស៊ីលោកVladimir Putin។ ការលើកឡើងនេះធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារ។ អ្នកការទូតកំពូលរុស្ស៊ីរូបនេះ បានសំដៅទៅលើការកត់ សម្គាល់ដែលធ្វើឡើងនៅមុនថ្ងៃ ដោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តី មន្ត្រីអនាមិកថា ការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ដែលរំពឹងថានឹងរៀបចំនៅទីក្រុង Budapest ប្រទេសហុងគ្រី ត្រូវបានផ្អាក។ សារព័ត៌មាន Reuters បានរាយការណ៍ថា មិនមានគម្រោង សម្រាប់ប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ីរបស់លោក...
ដាកា៖ គណៈកម្មាធិការរៀបចំការ បោះឆ្នោត (EC) របស់ប្រទេសបង់ក្លាដែស បានប្រកាសថា ខ្លួននឹងដាក់ពង្រាយបុគ្គលិក យោធាបង់ក្លាដែសរហូតដល់ ១០ម៉ឺននាក់ ដើម្បីផ្តល់សន្តិសុខសម្រាប់ការបោះឆ្នោតទូទៅរបស់ប្រទេស ដែលគ្រោងធ្វើនៅដើមឆ្នាំក្រោយ ។ លោក Akhtar Ahmed លេខាធិការជាន់ខ្ពស់របស់គណៈកម្មការ បានធ្វើសេចក្តីប្រកាសថា “បុគ្គលិកយោធាចន្លោះពី ៩ម៉ឹន ទៅ ១០ម៉ឺន នាក់នឹងត្រូវដាក់ពង្រាយ...
ប៊ុយដាប៉ែស៖ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ហុងគ្រី នឹងប្រើប្រាស់គ្រប់មធ្យោបាយ នយោបាយ និងផ្លូវច្បាប់ ដើម្បីរារាំងគម្រោង REPowerEU របស់សហភាពអឺរ៉ុប ដែលមានគោលបំណងហាម ឃាត់ការនាំចូលថាមពលពីរុស្ស៊ី។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស និងថាមពលរបស់សហភាពអឺរ៉ុប លោក Szijjarto បានឲ្យដឹងថា...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ ត្រូវចូលរួមផ្ដល់ព័ត៌មាន មកកាន់សមត្ថកិច្ច ចំពោះទីតាំងណា ដែលសង្ស័យមានបទល្មើសកើតឡើង។ ក្នុងឱកាសអញ្ជើញ ជាអធិបតីពិធីបិទវគ្គបំប៉ន ជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៧៩ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត Maxim...
លោក Trump អះអាងថា អ៊ុយក្រែន នឹងមិនអាចយកឈ្នះសង្គ្រាម ជាមួយនឹងរុស្សីដាច់ខាត សមាជិកសភា ពីររូបមកពីគណបក្សប្រឆាំងរបស់ថៃ ចោទថា Sino-Thai Tower ជាមជ្ឈមណ្ឌលបោកប្រាស់ លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រី ស្ត្រីដំបូង របស់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីឥណ្ឌាថា ប្រទេសជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos អាមេរិក...
ភ្នំពេញ៖ កម្ពុជា-ម៉ារ៉ុក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក។ នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក។ ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ...
វ៉ាស៊ីនតោនៈ តុលាការឧទ្ធរណ៍សហព័ន្ធ ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានអនុញ្ញាតឱ្យរដ្ឋបាលលោក ត្រាំ ដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុង Portland ដោយបានលុបចោលដីការបស់តុលាការជាន់ទាប ដែលបានបញ្ឈប់ការដាក់ពង្រាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីសម្រេច ២-១ ពីក្រុមចៅក្រមបីនាក់នៃសាលាឧទ្ធរណ៍សហរដ្ឋអាមេរិក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា បានកើតឡើងប្រហែលពីរសប្តាហ៍បន្ទាប់ពីចៅក្រមសហព័ន្ធ បានរារាំងជាបណ្តោះអាសន្ននូវការប៉ុនប៉ងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុង Portland រដ្ឋ...
ព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញ នៃផែនការងារនគរព្រហ្មទណ្ឌ បានអនុវត្តសកម្មភាពបង្ក្រាបបទល្មើសជាច្រើនករណីក្នុងខែតុលា ឆ្នាំ២០២៥ ដែលលទ្ធផលទាំងនេះ ស្ដែងឲ្យឃេីញនូវការខិតខំរបស់សមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយលើកឡើងពីប្រភពអនាមិកដែលបានដឹងពីការពិភាក្សាថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងផែនការដឹកនាំដោយសហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដើម្បីចំណាយក្នុងប្រទេសអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអាមេរិកតាមសេចក្តីរាយការណ៍បានបញ្ជូនជំហរបែបនេះទៅកាន់សហសេវិកអឺរ៉ុបរបស់ពួកគេក្នុងអំឡុងពេលកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។ ប្រភពមួយបានអះអាងថា សហរដ្ឋអាមេរិកបានលើកឡើងពីហានិភ័យចំពោះស្ថិរភាពទីផ្សារដែលទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិដែលមានសក្តានុពល។ Bloomberg បានកត់សម្គាល់ថា ការអភិវឌ្ឍន៍នេះបង្កើតជាការធ្លាក់ចុះដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប ដែលបាននិងកំពុងព្យាយាមទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុង G7 សម្រាប់សកម្មភាពសក្តានុពលលើមូលនិធិរុស្ស៊ី។ ប្រទេសលោកខាងលិចបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ...
បរទេស៖ គេបានប្រទះឃើញសពឪពុកម្តាយ និងកូន ត្រូវគេបាញ់ស្លាប់៣នាក់ ដេកស្លាប់ក្នុងថ្លុកឈាមក្នុងផ្ទះមួយកន្លែង។ កាំភ្លើងមួយដើមត្រូវបានគេប្រទះឃើញនៅក្បែរសាកសព។ សមត្ថកិច្ចថៃកំពុងពង្រាយកម្លាំងជាបន្ទាន់ ដើម្បីស៊ើបអង្កេតរកមូលហេតុ។ នេះបើតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា។ នៅវេលាម៉ោង៩និង០៨នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប៉ុ លោកវរសេនីយ៍ឯក Somsit Santhasana Chok...
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos របស់ឥណ្ឌា-រុស្ស៊ី បន្ទាប់ពីបានឃើញពីរបៀបដែលមីស៊ីលបង្ហាញខ្លួននៅក្នុងជម្លោះរបស់ប្រទេសឥណ្ឌាជាមួយប៉ាគីស្ថានកាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់បុគ្គលិកកងទ័ពជើងទឹកនៅលើនាវា INS Vikrant ក្នុងអំឡុងពេលពិធីបុណ្យ Diwali ប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ...
សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន ដោយបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការងារ លើការជំរុញ និងលើកកម្ពស់ការងារសមរម្យ កិច្ចគាំពារសង្គម...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
