បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ៍ Wieslaw Kukula ប្រធានអគ្គសេនាធិការនៃ កងទ័ពប៉ូឡូញបាននិយាយថា កងទ័ពប៉ូឡូញដែលដាក់ពង្រាយ នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស នឹងត្រូវបានបំពាក់បំពាន់ឱ្យកាន់តែប្រសើរឡើង និងស្នាក់នៅរយៈពេលវែងខាងមុខនេះ។ រដ្ឋាភិបាលទីក្រុង Warsaw បានបញ្ជូនទាហានប្រចាំការរាប់ពាន់នាក់ ទៅពង្រឹងឆ្មាំព្រំដែនកាលពីរដូវក្តៅមុន ដោយលើកឡើងពីវត្តមានរបស់បុគ្គលិក Wagner Group នៅក្នុងប្រទេសបេឡារុស្ស ហើយបានចោទប្រកាន់ទីក្រុងមូស្គូ និងទីក្រុងMinskថាកំពុងរៀបចំឲ្យមានសង្គ្រាមកូនកាត់។...
បរទេស៖ ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងមួយក្រុមបានឆ្លង ចូលទៅក្នុងផ្នែកខាងត្បូងនៃតំបន់គ្មានយោធា (DMZ) កាលពីថ្ងៃអាទិត្យ។ នេះបើតាមអគ្គសេនាធិការរួមរបស់ទីក្រុងសេអ៊ូល (JCS) បានរាយការណ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ JCS លោក Lee Sung-jun បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា យោធាកូរ៉េខាងត្បូងជឿថា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃ១១ មិថុនា បានចេញសារាចរស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលបំណងធានាឲ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឲ្យរៀបរយ។ គោលបំណងសារាចរនេះ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដែលផ្តោតលើ អភិបាលកិច្ចនិងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃ១២ មិថុនា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ កំណែទម្រង់ រដ្ឋបាលសាធារណៈ ។ សូមបញ្ជាក់ថា អស់រយៈពេលជាង ៨ខែ មកហើយ ដែលគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬ...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ធ្វើយ៉ាងណា ដើម្បីឲ្យពិធីបុណ្យនេះ មានភាពឱឡារិកអធិកអធម ព្រោះបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនា។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ បានបញ្ជាក់ថា ដើម្បីឲ្យពិធីបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ឆ្នាំនេះមានភាពឱឡារិកអធិកអធម...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) បានប្រកាសថា ខ្លួនស្វាគមន៍ ចំពោះដំណោះស្រាយ ដែលបានអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងគោលបំណងឈាន ដល់កិច្ចព្រមព្រៀង បទឈប់បាញ់ដ៏ ទូលំទូលាយមួយ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ មួយក្នុងគោលបំណងឈាន ដល់កិច្ចព្រមព្រៀង បទឈប់បាញ់ដ៏ទូលំទូលាយមួយជាបីដំណាក់កាល ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ អនុម័តដោយសំឡេងភាគច្រើនដោយសំឡេងគាំទ្រ ១៤...
អាហ្វ្រិក ៖ លោក Bankole Adeoye ស្នងការសហភាពអាហ្រ្វិក ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទក្នុង ទីក្រុងអាល់ហ្ស៊ិក អំពីតម្រូវការ សម្រាប់កំណែ ទម្រង់ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ខណៈពេលដែលអំពាវនាវ ឱ្យមានការចរចា ក្នុងចំណោមប្រទេសអាហ្វ្រិក ដើម្បីពន្លឿនរឿង កំណែទម្រង់នេះ។ លោក...
គៀវ៖ សាលាសេដ្ឋកិច្ចទីក្រុងគៀវ (KSE) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា វិស័យថាមពលរបស់ប្រទេសអ៊ុយក្រែន បានរងការខូចខាត និងការខាតបង់ចំនួន ៥៦,២ពាន់លានដុល្លារអាមេរិក ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ របាយការណ៍បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ការខូចខាតដោយផ្ទាល់ដល់វិស័យថាមពលរបស់អ៊ុយក្រែន មានចំនួន ១៦,១ពាន់លានដុល្លារដោយសារតែការបំផ្លិចបំផ្លាញនៃឧបករណ៍ផលិតអគ្គិសនី កន្លែងបញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន។ KSE បានប៉ាន់ប្រមាណការខាតបង់ នៃវិស័យថាមពលប្រហែល...
រៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ត្រៀមសម្ពោធបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»https://dap-news.com/national/2024/06/11/421802/ ព្រះពុទ្ធបដិមា ដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ម៉ែត្រ នឹងផុសទ្បើងនៅលើកំពូលភ្នំបូកគោhttps://dap-news.com/national/2024/06/11/421830/?fbclid=IwZXh0bgNhZW0CMTEAAR2hwoA0V1o_3vC4QjlSshkMpahalUQI5H0q1QtaCzF2xE_NxA7bel9ZKu8_aem_AY0dl91PY8C2E7z3ehIE4bZqjlvLMeC8GD8_RjDsYmFVv988jwh7KE9rWQyftIQZIrtLOGWiq-3DWN-kJcJ2eZ6v ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!https://dap-news.com/national/2024/06/10/421753/?fbclid=IwZXh0bgNhZW0CMTEAAR0lChbF0BNNbb0-1uQnpYkhg8rCmxqgDKoeeG0eobK24hzIMCSKitqFieU_aem_AY34E0nolh8sCzvnC0Scl2nO5Ha8zarJfB3eSFPNgplE5O0_5C6C3LR6QRfXV6VxTZ3fvolhKU9q_jfaISzAsGyQ លោកខាងលិច កំពុងបាត់បង់ទំនុកចិត្ត ទៅលើអ៊ុយក្រែនhttps://dap-news.com/?p=421818 G7 ថ្កោលទោស ការធ្វើឱ្យកាន់តែស៊ីជម្រៅ ទំនាក់ទំនងយោធារវាងរុស្ស៊ី និងកូរ៉េខាងជើងhttps://dap-news.com/?p=421876 រដ្ឋាភិបាលជប៉ុន ប្រកាសពីការស្លាប់របស់ នាវិក ៧នាក់...
បរទេស៖ ប្រធានាធិបតីនៃប្រទេសម៉ាឡាវីបាននិយាយថា អនុប្រធានាធិបតីគឺលោក Saulos Klaus Chilima និងមនុស្សប្រាំបួននាក់ផ្សេងទៀតបានស្លាប់នៅពេលដែលយន្តហោះបានធ្លាក់ចូលទៅក្នុងព្រៃក្រាស់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បាននិយាយនៅថ្ងៃនេះថា “បំណែកយន្តហោះត្រូវបានគេរកឃើញ ហើយខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំងក្នុងការប្រកាសថា នេះគឺជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច”...
ស្វីស៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ប្រធានការិយាល័យសកម្មភាពកម្មករនិយោជិត នៃអង្គការអន្តរជាតិខាងការងារ(ILO ACTRAV) ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់លោកស្រី Maria...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីដោយមានការទទួលស្វាគមន៍ពីលោកស្រី Jodie Bjerregaard នាយិកាប្រចាំតំបន់មេគង្គ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការស្លាប់ និងរបួសលើជនស៊ីវិលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍នេះ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងថា លោកអគ្គលេខាធិការសម្តែងនូវទុក្ខសោកយ៉ាងក្រៃលែង និងការថ្កោលទោសចំពោះការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់ និងរបួសរាប់រយនាក់ទៀត ដែលបានកើតឡើងក្នុងបរិបទនៃប្រតិបត្តិការនេះ។ ការបាត់បង់ជីវិតណាមួយ គឺជាសោកនាដកម្មមួយ។ ហើយម្តងទៀត យើងជំរុញយ៉ាងមុតមាំគ្រប់ភាគីទាំងអស់ឱ្យផ្តល់អាទិភាពដល់ការការពារជនស៊ីវិល ដែលកំពុងប្រឈមមុខនឹងជម្លោះនេះ ជាពិសេសស្ត្រី និងកុមារ។...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះ រាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន...
ថ្ងៃទី ៧ ខែមិថុនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៧៨ បានពិភាក្សានិងអនុម័ត ជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌ អន្តរជាតិដែលលើកឡើង ដោយប្រទេសចិន ។ សេចក្តីសម្រេចចិត្តបានបញ្ជាក់ថា រាល់អរិយធម៌សុទ្ធតែជាទ្រព្យសម្បត្តិរួម របស់មនុស្សជាតិ ផ្តួចផ្តើមចេញពីការគោរព ដល់ភាពចម្រុះនៃអរិយធម៌ បង្ហាញពីតួនាទីដ៏សំខាន់ នៃកិច្ចសន្ទនាផ្នែកអរិយធម៌ ចំពោះការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាព...
មិនថាធ្វើការតាមមូលដ្ឋានក្តីឬនៅរដ្ឋាភិបាលមជ្ឈិមក្តី លោក Xi Jinping សុទ្ធតែយកចិត្តទុកដាក់ចំពោះការងារធនធានមនុស្ស។ កាលពីខែមីនា ឆ្នាំ១៩៨២ ដល់ខែឧសភាឆ្នាំ១៩៨៥ លោក Xi Jinping ធ្វើការនៅស្រុក Zhengding ខេត្ត Hebei ក្នុងតួនាទីលេខាធិការរង បក្សកុម្មុយនីស្តចិ នប្រចាំនៅស្រុក ។ អំឡុងពេលនោះ លោកបានប្រកាសកំណត់៩ចំណុច ដើម្បីទាក់ទាញនិងលើក...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហា ដែលបង្កឡើងដោយគ្រឿងស្រវឹង,ការប្រើប្រាស់គ្រឿងស្រវឹង នាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម ។ លោក នេត្រ ភក្ត្រា...
វ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាមេរិក បានបើកដំណើរការឡើងវិញទាំងស្រុង នូវផ្លូវដឹកជញ្ជូនបឋមទៅកាន់កំពង់ផែ Baltimore កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសម្អាត យ៉ាងទូលំទូលាយ ប៉ុន្មានខែបន្ទាប់ពីការដួលរលំនៃស្ពាន Francis Scott Key ដែលបានសម្លាប់កម្មករចំនួន ៦នាក់។ នៅក្នុងការចេញផ្សាយព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ ក្រុមមន្ត្រីបានឲ្យដឹងថា ការបើកដំណើរការឡើងវិញ បន្ទាប់ពីប្រតិបត្តិការសម្អាតដ៏សំខាន់មួយ ដែលក្រុមនាវិកបានទាញយកដែក និងបេតុងប្រមាណ ៥០ម៉ឺនតោនពីទន្លេ Patapsco...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយ ក្នុងគោលបំណងឈានដល់ កិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏ទូលំទូលាយមួយជាបីដំណាក់កាល ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ អនុម័តដោយសំឡេងភាគច្រើន ដោយសំឡេងគាំទ្រ ១៤ និងរុស្ស៊ីអនុប្បវាទ ដំណោះស្រាយ ២៧៣៥ ក៏ជំរុញឱ្យភាគីជម្លោះទាំងពីរ អនុវត្តលក្ខខណ្ឌនៃសំណើនេះ “ដោយគ្មានការពន្យាពេល និងដោយគ្មានលក្ខខណ្ឌ” ។ យោងតាមដំណោះស្រាយ ដំណាក់កាលទី១ រួមមាន “បទឈប់បាញ់ជាបន្ទាន់...
ភ្នំពេញ ៖ កម្ពុជាបានធ្វើការ នាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ ។ នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ។...
ពោធិ៍សាត់: លោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតី ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និង សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ចំនួន ២១ រូបអាណត្តិទី ៤ ឆ្នាំ...
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នា នៅថ្ងៃចន្ទនេះនៅទីក្រុងសេអ៊ូល ស្តីពីការសម្របសម្រួល ឱ្យកាន់តែប្រសើរឡើង នូវការឆ្លើយតប នុយក្លេអ៊ែរ របស់សម្ព័ន្ធមិត្តក្នុងអំឡុង ពេលសង្រ្គាមជាមួយកូរ៉េខាងជើង ស្របពេលមានការ ព្រួយបារម្ភអំពីឃ្លាំង អាវុធរបស់ក្រុងព្យុងយ៉ាង ។ កិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សានុយក្លេអ៊ែរ ហៅកាត់ (NCG) ត្រូវបានរៀបចំឡើងដើម្បីតាមដានកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ឱ្យកូរ៉េខាងត្បូង...
តូក្យូ៖ ក្រសួងការពារជាតិនៅថ្ងៃអង្គារនេះ បានប្រកាសថា នាវិកចំនួន ៧នាក់ បានស្លាប់ ដែលត្រូវបានចុះបញ្ជីថា បានបាត់ខ្លួនចាប់ តាំងពីឧទ្ធម្ភាគចក្រល្បាត របស់កងកម្លាំងស្វ័យការពារ ដែនសមុទ្រជប៉ុន ពីរគ្រឿងបានធ្លាក់ក្នុងអំឡុង ពេលសមយុទ្ធពេលយប់ នៅប៉ាស៊ីហ្វិកក្នុងខែមេសា។ ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នានេះ បានកើនឡើងដល់ ៨នាក់ហើយ ដោយគិតមកដល់ពេលនេះបានរកឃើញសាកសពតែម្នាក់ប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ឧទ្ធម្ភាគចក្រ SH-60K...
តូក្យូ៖ ប្រភពការទូតមួយ បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំក្រុមប្រទេសទាំងប្រាំពីរ គ្រោងនឹងថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើឱ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ យោធារុស្ស៊ី-កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូល របស់ពួកគេនៅក្នុងប្រទេសអ៊ីតាលី នៅចុងសប្តាហ៍នេះ ចំពេលមានការឈ្លានពាន របស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែន។ ដោយលើកឡើងពីសេចក្តីប្រកាស សេចក្តីព្រាងច្បាប់ ដែលត្រូវចេញនៅក្នុងកិច្ចប្រជុំកំពូល រយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Fasano ភាគខាងត្បូងប្រទេសអ៊ីតាលី...
បរទេស ៖ អាជ្ញាធរប្រទេសម៉ាឡាវី មិនអាចទាក់ទងយន្តហោះ ដែលដឹកអនុប្រធានាធិបតី គឺលោក Chilima បានទេ បន្ទាប់ពីយន្តហោះ បានបរាជ័យ ក្នុងការចុះចត នៅទីក្រុង Mzuzu ហើយត្រូវត្រឡប់ក្រោយ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងប្រទេសអេស្ប៉ាញ បានទទួលជួបពិភាក្សាការងារ ជាមួយបណ្ដាក្រុមហ៊ុនធំៗ របស់អេស្ប៉ាញ ដើម្បីបញ្ច្រៀបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចការងារ របស់វិនិយោគិន ដើម្បីធានានូវជោគជ័យភាព របស់បណ្ដាក្រុមហ៊ុន ដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ។ បណ្ដាក្រុមហ៊ុន...
សេអ៊ូល៖ យោធាក្រុងសេអ៊ូលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបាល់ឡុងហោះដែលមានផ្ទុកសំរាមរាប់រយឆ្លងកាត់ព្រំដែន បន្ទាប់ពីប្អូនស្រីដ៏មាន ឥទ្ធិពលរបស់លោក គីម ជុងអ៊ុន បានព្រមានពីការឆ្លើយតបបន្ថែមទៀត ប្រសិនបើកូរ៉េខាងត្បូងរក្សា “សង្រ្គាមផ្លូវចិត្ត” របស់ខ្លួន ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើង បានបញ្ជូនបាល់ឡុងហោះរាប់រយចូលទៅក្នុងភាគខាងត្បូង ដោយនាំយកនូវសំរាមដូចជាកន្ទុយបារី និងក្រដាស អនាម័យបង្គន់ ដែលប្រទេសនេះហៅថា ជាការសងសឹក ចំពោះបាល់ឡុងហោះ...
ហ្គាហ្សា៖ អ្នកថ្មើរជើងស្ទើរតែមិនអាចដើរតាមផ្លូវនៃជំរុំជនភៀសខ្លួន Nuseirat ដែលនៅភាគកណ្តាល នៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃអាទិត្យ ដែលត្រូវបានប្រែក្លាយ ត្រឹមតែពេញមួយយប់ ទៅជាតំបន់រងការបំផ្លិចបំផ្លាញ ជាមួយនឹងក្លិននៃការស្លាប់ ។ រថយន្តដែលបានឆេះ ការបំផ្លាញផ្ទះសម្បែង និងប្រឡាក់ឈាមពីជនរងគ្រោះ ត្រូវបានរកឃើញនៅតាមដងផ្លូវនៃជំរំ និងនៅតាមច្រកផ្លូវនានា បន្ទាប់ពីកងកម្លាំងពិសេសរបស់អ៊ីស្រាអ៊ែល បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងជំរំ ដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ចំនួន៤នាក់កាលពីថ្ងៃសៅរ៍ ។...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយស សមាគមសង្គហមិត្ត លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃ១១ មិថុនា បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូង បស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត,...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីថ្ងៃទី១១-២០ មិថុនា តម្លៃប្រេងសម្រាប់លក់ ដោយសាំងធម្មតាតម្លៃ៤.១០០រៀល ចុះថ្លៃ ១០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.០០០រៀល ចុះថ្លៃ៥០រៀល បើធៀបទៅនឹង១០ថ្ងៃមុន៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ