បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសផ្តល់ប្រាក់ជំនួយ ប្រមាណជា៥លានដុល្លារ ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្រោយហេតុការណ៍ បាក់ទំនប់វារីអគ្គិសនីដ៏ធំ Nova Kakhovka និងកំពុងបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ យោងតាមការចេញផ្សាយរបស់ Kyodo News បានឲ្យដឹងថាការសន្យានេះធ្វើឡើងក្រោយជំនួបគ្នា តាមទូរស័ព្ទ រវាងលោកនាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky។...
សមិទ្ធិផលដ៏លេចធ្លោបំផុត របស់ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកឈានមុខគេ បានឈ្នះមេដាយមាសរហូតដល់៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាព ស្តង់ដារកម្រិតពិភពលោក Monde Selection ពីសហភាពអឺរ៉ុប។ ខ្មែរ ប៊ែវើរីជីស នាព្រឹកថ្ងៃទី១០ ខែមិថុនា បានតម្រៀបតាំងបង្ហាញ និងធ្វើសន្និសីទសារព័ត៌ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្រោមការចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីជាការអបអរសាទរដល់ការឈ្នះរង្វាន់ មេដាយមាសផង ក៏ដូចជាចូលរួមផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយថែមទៀតពីផលិតផលក្នុងស្រុកដែលមានគុណភាព ទទួលស្គាល់ដោយគ្រប់ប្រជាជាតិលើពិភពលោក។ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស វិនិយោគផ្តោតលើចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាថាជោគជ័យដែលយើងទទួលបាន គឺនឹងនៅស្ថិតស្ថេររាប់រយឆ្នាំទៅមុខ ហើយនៅតែឈរជើង ក្នុងទីផ្សារយ៉ាងរឹងមាំក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរនិងភេសជ្ជៈកម្រិតអន្តរជាតិ។» បន្ថែមពីនេះ អំឡុងពេល ទៅទទួលមេដាយមាស ពីស្ថាប័ន Monde Selection នៅប៊ែលហ្សិក ថ្នាក់ដឹកនាំកំពូល ក៏បានទៅជួបពិភាក្សា ជាមួយក្រុមហ៊ុនយក្សលំដាប់ពិភពលោក និងឈរឈ្មោះលេខ១ រាប់រយឆ្នាំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្គត់ផ្គង់គ្រឿងផ្សំលំដាប់លេខ១ ប្រើប្រាស់បច្ចេកវិទ្យា ឱ្យកាន់តែទំនើបដាច់គេ និងបំពាក់នូវគ្រឿងចក្រខ្នាតធំក្នុងការផលិតស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទឱ្យកាន់តែមានគុណភាពស្តង់ដារអន្តរជាតិ។
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនិងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា នៅក្នុងឆាកនយោបាយកម្ពុជា រដ្ឋបុរសសន្តិភាព សម្តេចតេជោហ៊ុន សែន គឺជាតួអង្គដ៏អស្ចារ្យ ដែលធ្វើឱ្យកម្ពុជា មានឋានៈជាប្រទេសឯករាជ្យ សន្តិភាព និង កាអភិវឌ្ឍន៍។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១០...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានធ្វើការបដិសេធ នូវដំណឹងដែលបានអះអាងថា ខ្លួន គឺជិតទៅនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ស្តីអំពីបញ្ហានុយក្លេអ៊ែរ ជាមួយនឹងសហរដ្ឋអាមេរិក។ ប្រភពដដែលបានបន្តទៀតថា អ៊ីរ៉ង់បានដបដិសេធនិងពន្យល់ថា កិច្ចព្រមព្រៀងក្តីរបៀបវារៈបែបនេះក្តី គឺមិនដែលធ្លាប់មានពីមុនមកឡើយ។ ការលើកឡើងដែរ ធ្វើឡើង ដោយបេសកជនពិសេសអ៊ីរ៉ង់ប្រចាំ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ...
ម៉ូតូតែងតែជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកជិះដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាព។ សម្រាប់កម្លាំំងម៉ាស៊ីនម៉ូតូ 150cc គូប្រជែងដ៏គួរឱ្យកត់សម្គាល់ពីរគឺ Honda ADV 150cc និង Peugeot Django 150cc ។ ម៉ូឌែលទាំងពីរនេះផ្តល់នូវលក្ខណៈពិសេស និងរចនាបថទាក់ទាញប្លែកពីគ្នា បំពេញតម្រូវការអ្នកជិះផ្សេងៗគ្នា។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការប្រៀបធៀបម៉ូតូទាំងពីរនេះ នៅលើចំណុចផ្សេងៗ រួមទាំងដំណើរការ ការរចនា លក្ខណៈពិសេស និងតម្លៃនៃថ្លៃលក់របស់វា។...
ស្វាយរៀង ៖ ប្រជាពលរដ្ឋនៅភូមិតាប៉ោ និង ភូមិសំឡីខាងជើង ឃុំសំឡីបានរិះគន់ក្រុមហ៊ុនចំនួន២ ដែលទទួលការកែលម្អផ្លូវដី និងផ្លូវថ្មបំបែក មិនត្រឹមត្រូវ តាមស្តង់ដានៃកិច្ចសន្យា ពលរដ្ឋសំណូមពរ ឲ្យអាជ្ញាធរពិនិត្យនិង ឲ្យក្រុមហ៊ុនកែលម្អរ តាមកិច្ចសន្យានៃគម្រោង។ ប្រជាពលរដ្ឋសំណូមពរនេះ កើតឡើងនៅព្រឹកថ្ងៃទី៩ មិថុនា ២០២៣ នៅភូមិតាប៉ោ និងភូមិសំឡីខាងជើង ឃុំសំឡីស្រុកកំពង់រោទ៌ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសលើកទឹកចិត្តឲ្យ មានការរឹបអូសផ្ទះសម្បែង បុគ្គលប្រឆាំងណាក៏ដោយ ធ្វើតាមនយោបាយអាក្រក់របស់ជនក្បត់ជាតិ ៣ជំនាន់ ដែលមានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានរំដោះចេញ ក្រោយចាញ់បោកប្រាស់របស់គណបក្សនយោបាយមួយ នៅប្រទេសបារាំង ហើយរូបគេ នឹងចេញវីដេអូបកអាក្រាតអំពើទុច្ចរិត របស់បក្សនយោបាយនោះ។ ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏មិនបានបង្ហើបនៅឡើយទេថា គណបក្សនយោបាយមួយនោះ ជាគណបក្សឈ្មោះអ្វីឡើយ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរថា តើអ្នកណាទទួលផលប្រយោជន៍ពីការស្លាប់របស់ លោក កែម ឡី ខណៈគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាអ្នកខាតបង់ ហើយគ្មានអ្វីចំណេញនោះទេ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល...
ភ្នំពេញ ៖ ធនាគារឌីជីប៊ី (DGB Bank) ចុះអនុស្សារណៈយោគយល់ និងសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និង ផ្ដល់ថវិកាចំនួន៦ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ស្មើនឹង ៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជូនAMT បាននិងកំពុងតែធ្វើការផ្តល់ឱកាស សម្រាប់ការរីកធំធាត់ និងការអប់រំដល់យុវជន...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត លើកឡើងថា គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម,...
នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ កិច្ចប្រជុំសំណេះសំណាលស្តីពីការបន្តវេននិងអភិវឌ្ឍវប្បធម៌បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធាន រដ្ឋចិនបានមានប្រសាសន៍ថា“វប្បធម៌គឺទាក់ទងទៅនឹងមូលដ្ឋានគ្រឹះ និងជោគវាសនារបស់ប្រទេសជាតិ។ ក្នុងអំឡុងពេលនេះ ខ្ញុំបាននិងកំពុងគិតអំពីបញ្ហាដ៏សំខាន់ស្តីពីការជំរុញការកសាងវប្បធម៌សង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន និងការកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន”។ ចាប់តាំងពីសង្គ្រាមអាភៀនកាលពីឆ្នាំ ១៨៤០ វត្ថុបុរាណវប្បធម៌មួយចំនួនធំត្រូវបានបាត់បង់ទៅក្រៅប្រទេស។ បើប្រជាជាតិទន់ខ្សោយ វត្ថុបុរាណនឹងបាត់បង់ ហើយបើប្រទេសជាតិខ្លាំងពូកែ វប្បធម៌ក៏រុងរឿងដែរ។...
ថ្ងៃទី០៩ ខែមិថុនា ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា ចិន នារាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកសម្ដែងក្នុងកម្មវិធីនេះមកពីវិស័យសិល្បៈ នៃប្រទេសទាំងពីរកម្ពុជា និងចិន បានសម្ដែងតាមបែបបទ...
តូក្យូ ៖ សារព័ត៌មានជប៉ុន Japantoday បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា យោងតាមការចុះផ្សាយដោយកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីពីមនុស្សដែលបានដឹងពីគម្រោងការនេះថា កងកម្លាំងរបស់សហរដ្ឋអាមេរិក កោះតៃវ៉ាន់ និងជប៉ុន នឹងចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងដែលបានមកពីយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ក្នុងគោលបំណងដើម្បីពង្រឹងការសម្របសម្រួលនឹងគ្នា ។ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួនមិនមានចំណេះដឹងអំពីអ្វីដែលហៅថា “ការព្យាករណ៍” អ្វីនោះទេ...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា គេហទំព័រព័ត៌មាននយោបាយអាមេរិក ឈ្មោះថា Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅដើមសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន ។ បើសិនជាដំណើរការនេះឆ្ពោះទៅមុខមែននោះ វានឹងក្លាយជាដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិន របស់មន្ត្រីថ្នាក់រដ្ឋមន្ត្រីមកពីរដ្ឋធានីវ៉ាស៊ីនតោន...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ព្រះចៅអធិរាជ Naruhito និងអធិរាជស្រី Masako នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា ដែលជាការបង្ហាញពីសុច្ឆន្ទៈជាផ្លូវការលើកដំបូង របស់ទ្រង់ចាប់តាំងពីព្រះចៅអធិរាជ បានឡើងសោយរាជ្យ នៅឆ្នាំ២០១៩ ។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅពេលដែលមាន កិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតនៅតែបន្ត នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅឯរោងចក្រ នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ឈប់នោះ គឺបានដើរតួយ៉ាងសំខាន់សម្រាប់ ការបញ្ជាទិញគ្រាប់បែក បរមាណូ របស់ប្រទេសនេះ នៅក្នុងសង្គ្រាមលោកលើកទី២ ហើយនេះជាសំណួរ នៅតែបន្តឆ្ងល់ ថាតើ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក អ៊ិត សំហេង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដោយទទួលបានការប្រគល់សិទ្ធិពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ ខាងមុខនេះ ក្នុងក្របខណ្ឌទ្រង់ទ្រាយធំ។ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បន្ទាប់ពីទទួលបានជោគជ័យដល់ត្រចះត្រចង់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រលេស្ដ ដែលមានជាង ៦០០លាននាក់ ពិតជាចងចាំអនុស្សាវរីយ៍ទាំងឡាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានារាត្រីថ្ងៃ៩ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការប្រកួតកីឡាជនមានពិការភាពក្នុងប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅថ្ងៃសុក្រនេះ លោក Fumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ខណៈដែលក្រុងតូក្យូ នៅតែបន្តគាំទ្រដល់ក្រុង គៀវ ស្របពេលមានការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួននោះ ។ គួរបញ្ជាក់ថា...
វ៉ាស៊ីនតោន៖ ប្រជាជននៅទូទាំងតំបន់ដ៏ធំទូលាយរបស់អាមេរិក រួមទាំងទីក្រុងញូវយ៉ក កំពុងស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ កាលពីថ្ងៃពុធ ដោយសារគុណភាពខ្យល់មិនល្អពីផ្សែងក្រាស់ ដែលបណ្តាលមកពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសកាណាដា។ អភិបាលក្រុងញូវយ៉ក លោក Eric Adams បានព្រមានថា ទីក្រុងនេះ កំពុងជួបប្រទះនូវកម្រិតនៃការបំពុលខ្យល់ ដែលមិនធ្លាប់មានពីមុនមក ដោយអ្នកស្រុកសង្កេតឃើញ ផ្សែងពណ៌ទឹកក្រូចងងឹត និងក្លិនអាក្រក់នៅក្នុងខ្យល់។ លក្ខខណ្ឌនេះបានរំខានដល់កាលវិភាគហោះហើរមួយចំនួន និងនាំឱ្យមានការពន្យារពេលព្រឹត្តិការណ៍កីឡា។ អភិបាលក្រុងបាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញ...
បរទេស៖ សារព័ត៌មាន Bloomberg News បានរាយការណ៍ថា មន្ទីរបញ្ចកោណគ្រោងនឹងបញ្ចេញជំនួយយោធាចំនួន ២ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយសង្ឃឹមថា នឹងពង្រឹងការការពារដែនអាកាសរបស់ប្រទេសនេះ ខណៈដែលអ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏មានសន្ទុះខ្លាំងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា ការប្រកាសអំពីជំនួយនេះ ទំនងជានឹងត្រូវធ្វើឡើងនៅចុងសបហតាហ៍នេះ។ សព្វាវុធនឹងត្រូវបានផ្តល់ជូនក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន...
ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ដល់សហគមន៍ចំនួន ១០ ដែលមានផ្ទៃដីដាំដុះសរុបចំនួន ២ ០០០ហិកតា នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក...
បរទេស៖កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសថាប្រទេសចិននិងប្រទេសគុយបាបានឈានទៅដល់ការព្រមព្រៀងគ្នាដ៏សំងាត់មួយក្នុងការបង្កើតការិយាល័យក្រុមការងារចារកម្មចិននៅលើប្រទេសដែនកោះមួយនេះ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតដែរថាមូលដ្ឋានក្រុមការងារចារកម្មនឹងអាចមានចំងាយប្រមាណជា១៦០គីឡូម៉ែត្រប៉ុណ្ណោះគិតពីរដ្ឋ Florida សហរដ្ឋអាមេរិកនៅពេលដែលដំណើរការរៀបចំរួចរាល់ហើយអាចអនុញ្ញាតិឲ្យទីភ្នាក់ងារស៊ើបការណ៍សំងាតចិនអាចប្រតិបត្តិការតាមដាននាវាអាមេរិកនិងចរាចរតាមផ្លូវទឹកមួយចំនួនធំរបស់អាមេរិកផងដែរ។ មន្ត្រីរដ្ឋាភិបាលដែលបានបញ្ជាក់ប្រាប់កាសែតអាមេរិកដដែលនេះបានបន្តដែរថាប្រទេសចិនក៏ទំនងជាអាចចំណាយលុយដល់ទៅ៧ពាន់លានដុល្លារផងដែរទៅឲ្យរដ្ឋាភិបាលប្រទេសគុយបាដើម្បីជាថ្នូរនឹងដោះដូរការងារគ្នាលើកនេះហើយភាគីទាំងពីរក៏បានឈានទៅដល់ការព្រមព្រៀងគ្នាដំណាក់កាលដំបូងរួចរាល់ទៅហើយ។ ទោះបីជាយ៉ាងណាក្តីប្រភពរបស់មន្ត្រីរដ្ឋាភិបាលគុយបាមិនបានបញ្ជាក់លំអិតទេថាតើទីតាំងការិយាល័យពិសេសនេះនឹងសាងសង់នៅទីកន្លែងណាក្នុងប្រទេសហើយចាប់ផ្តើមឡើងនៅពេលណានៅឡើយដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖សមាជិកនៃបេសកកម្មគំនិតផ្តួចផ្តើមដើម្បីសន្តិភាពនៅអ៊ុយក្រែន នៃបណ្តាប្រទេសនៅអាហ្វ្រិកចំនួន៧រូបនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន នៅសប្តាហ៍ក្រោយដើម្បីបង្ហាញគម្រោងផែនទីបង្ហាញផ្លូវ ទៅកាន់មេដឹកនាំជម្លោះទាំងពីរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសមាជិកមេដឹកនាំអាហ្វ្រិកទាំង៧រូប នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី១៦ខែមិថុនា ហើយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងបន្ទាប់មកជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃបន្ទាប់។ មេដឹកនាំអាហ្វ្រិកទាំង៧ ដែលត្រូវបានគេស្គាល់ថាមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូម៉ូរូសប្រទេសកុងហ្គោ ប្រទេសអ៊ូហ្គង់ដា ប្រទេសសេនេហ្គាល់និងប្រទេសអេហ្ស៊ីបផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកទាំង៧...
អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center)ដែលក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។ ការប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើងក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ...
បរទេស៖ មេបញ្ជាការរងកងទ័ពភូមិភាគទី៤ របស់ថៃ បាននិយាយថា ភ្នាក់ងារសន្តិសុខកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះក្រុមដែលបានអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិជាសាធារណៈស្តីពីឯករាជ្យភាពនៃ “រដ្ឋប៉ាតានី” ពីប្រទេសថៃ ពីព្រោះការធ្វើបែបនេះគឺស្មើនឹងទង្វើនៃការបំបែកខ្លួន និងខុសច្បាប់។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាមុត ព្រំអីន (Pramote Prom-in) បាននិយាយថា...
បរទេស៖ វិមានក្រមឡាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថាប្រធានាធិបតីរុស្សីលោក Vladimir Putin បានយល់ព្រមក្នុងការធ្វើជាម្ចាស់ ផ្ទះនៃក្រុមគណប្រតិភូមេដឹកនាំអាហ្វ្រិក ជាច្រើនរូបដែលមានបំណងក្នុងការមកបំពេញទស្សនកិច្ចក្នុងទីក្រុងមូស្គូដើម្បីបង្ហាញនូវ គំនិតផ្តួចផ្តើមនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងជម្លោះនៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាការព្រមព្រៀងគ្នាត្រូវបាន ធ្វើឡើងតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ហើយអំឡុងនោះដែរមេដឹកនាំរុស្សីនិងអាហ្វ្រិក ក៏បានពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗទៀតមួយចំនួនផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកចំនួន៦នាក់ នឹងត្រូវចូលរួមក្នុងដំណើរទស្សនកិច្ចដើម្បីជួយសម្រប សម្រួលនិងស្វែងរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលក្នុងនោះមានទាំងការធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូផងនិងធ្វើដំណើរទៅកាន់ទីក្រុងគៀវផងនៅពាក់កណ្តាលខេមិថុនានេះ។...