អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ មានភ្លៀងធ្លាក់ចុះយ៉ាងគំហុគ បង្កជាជាទឹកជំនន់ជន់លិច ទីក្រុងធំបំផុតរបស់ប្រទេសតួកគី គឺក្រុង អ៊ីស្តង់ប៊ុល និងខេត្ត Bursa ដែលជាខេត្ត ស្ថិតនៅភាគឦសានប្រទេស ដោយបង្កជាជំនន់ភ្លាមៗ និងរំខានដល់ការធ្វើចរាចរណ៍ ។ ផ្ទះ និងការិយាល័យជាច្រើន គឺបានជន់លិច ហើយយានយន្តជាច្រើន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍ ធ្វើផ្លូវឲ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ។ ក្នុងឱកាស ចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ក្នុងភូមិសាស្ត្រ...
វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារត្រួតពិនិត្យភូមិសាស្ត្រ របស់ប្រទេសណូវែលសេឡង់ ហៅថា GeoNet បានរាយការណ៍មកថា គ្រោះរញ្ជួយដីមួយកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ឆេ្នរសមុទ្រ នៃក្រុង Gisborne នៅថ្ងៃសុក្រនេះ និងបានរញ្ជួយ ដល់ទូទាំងតំបន់ឆ្នេរខាងកើត នៅ North Island ក្នុងប្រទេសណូវែលសេឡង់...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ថា ករណីអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើង នៅក្នុងបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីខាងត្បូង ក្នុងនោះមាន ឥណ្ឌា និងបង់ក្លាដេស គិតត្រឹមថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសប៉ាគីស្ថាន ក៏ត្រូវបានគេមើលឃើញថា ការឆ្លងជំងឺមានការកើនឡើង បន្ទាប់ពីមានការបន្ធូរបន្ថយ ការបិទប្រទេស ។ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកស្លាប់...
ភ្នំពេញ៖ បងប្អូនដែលបាន ប្រើប្រាស់សេវាកម្ម WeGo Taxi គឺបានចូលរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិ ជាពិសេសបានរួមចំណែក ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ បងប្អូនមានដឹងទេថា ថវិកាមួយចំណែក ដែលទទួលបាន ពីការចំណាយក្នុងការជិះ WeGo Taxi របស់បងប្អូន គឺត្រូវបានយកទៅចូលរួម សកម្មភាពមនុស្សធម៌ តាមរយៈការផ្ដល់នូវសម្ភារៈ...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនានេះ បានឲ្យដឹងថា ប្រទេស អ៊ីស្រាអ៊ែលគឺ នឹងត្រៀមខ្លួន ដើម្បីក្លាយទៅជាប្រទេស បំបែកឯកទក្តកម្មមានចំនួន សមាជិកសភា ជាមនុស្សភេទ៣ ច្រើនបំផុត លើលោកនាពេលខាងមុខ ដ៏ឆាប់នេះ។ សមាជិកសភា ចំនួន៦ ដែលមានប្រភព មកពីគណបក្សចំនួន៥ នឹងត្រូវបានប្រកាស ជាសាធារណៈ...
បរទេស៖ អង្គការណាតូ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងសក្តានុពល របស់មីស៊ីលរុស្ស៊ី ប៉ុន្តែបានឈប់ដាក់ពង្រាយ គ្រាប់មីស៊ីលនុយក្លេអ៊ែថ្មី នៅក្នុងតំបន់អឺរ៉ុបទៀតហើយ។ រដ្ឋមន្ត្រីនៃអង្គការយោធា មានសមាជិក៣០ប្រទេសនេះ បានជួបប្រជុំគ្នាក្នុងវីដេអូខល រយៈពេលពីរថ្ងៃ ក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អំពីសព្វាវុធដ៏ទំនើបរបស់រុស្ស៊ី ដោយលើកឡើង...
ញូដេលី៖ ភាពតានតឹងតាមព្រំដែន ដែលមានរយៈពេលមួយខែ រវាងឥណ្ឌានិងចិនថ្មីៗនេះ បានឈានដល់ការប្រឈមមុខដាក់គ្នា ដោយអាវុធដែលមិនធ្លាប់មាន រវាងកងទ័ពនៃប្រទេសទាំងពីរ នៅជ្រលងភ្នំហ្គាវ៉ាន នៃតំបន់ Ladakh របស់ឥណ្ឌា។ ភាគីទាំងពីរបានចូលរួម ក្នុងកិច្ចពិភាក្សាថ្នាក់ខ្ពស់ ដើម្បីដោះស្រាយភាពជាប់គាំង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពពីផ្កាយរណបបានបង្ហាញថា ទាំងប្រទេសឥណ្ឌានិងចិន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មកដល់ពេលនេះ មានតែប្រទេសអ៊ីរ៉ង់មួយគត់ ដែលបានចេញមុខ ប្រឆាំងទៅនឹងទណ្ឌកម្ម ដែលអាមេរិកបានដាក់ទៅលើប្រទេសស៊ីរី ហើយបញ្ជាក់ថា ខ្លួននឹងនៅតែបន្តធ្វើសេដ្ឋកិច្ច ជាមួយនឹងប្រទេសស៊ីរី ដូចធម្មតាដដែល។ ថ្លែងនៅក្នុងសេចក្តីប្រកាសមួយ ដោយលោកអ្នកនាំពាក្យ នៃក្រសួងមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់ Abbas Mousavi បានបង្ហាញអំពីជំហរបស់អ៊ីរ៉ង់ ដើម្បីថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្ត...
បរទេស៖ យោងតាមការបញ្ជាក់ របស់ក្រសួងការបរទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខ្លួនកំពុងបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីលប់ចោលបម្រាម ធ្វើដំណើរចូលមកដល់ក្នុងប្រទេស ពីសំណាក់ប្រទេសអាស៊ីទាំងបី គឺចិនកូរ៉េខាងត្បូងនិងជប៉ុន។ អ្នកនាំពាក្យ របស់ក្រសួងការបរទេសវៀតណាម លោក Le Thi Thu Hang បានបញ្ជាក់បន្ថែមទៀតដែរថា ទោះបីជាយ់ាងណាក្តី ការអនុញ្ញាតឡើងវិញ ចំពោះបម្រាមនេះនឹងអាចធ្វើឡើង គឺអាស្រ័យ...
បរទេស៖ តាមការលើកឡើង ដោយអ្នកសេដ្ឋកិច្ច អាមេរិកម្នាក់និយាយថា ប្រទេសវៀតណាមពុំមាន ទិន្នន័យស្តីពីការស្លាប់ ដោយសារមេរោគឆ្លងកូវីដ១៩ បានជំរុញឱ្យមានការ អំពាវនាវឱ្យមានការដក និងការកែតម្រូវ ឡើងវិញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើងដែលផ្សាយ ដោយសាស្រ្តាចារ្យ Steve Hanke...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ រវាងរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសសមាជិក G7 ទាំងអស់បានធ្វើការអំពាវនាវចំៗ ទៅលើរដ្ឋាភិបាលនៃ ទីក្រុងប៉េកាំងក្នុងការសម្រេចចិត្តឡើងវិញ អំពីគោលបំណងក្នុងការរឹតបន្តឹង ទៅលើច្បាប់សន្តិសុខ របស់ក្រុងហុងកុង។ រដ្ឋមន្ត្រីការបរទេសដែលមាន ដូចជាប្រទេសសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស ព្រមទាំងអ្នកតំណាងជាន់ខ្ពស់...
ភ្នំពេញ៖ ស្របពេលស្ថានភាពជំងឺកូវីដ១៩កំពុងធូរ ស្រាលនៅតាមប្រទេសមួយចំនួនលើពិភពលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេសខ្មែរ បានជំរុញឲ្យប្រទេសទាំង២៦ដែលជាដៃគូកិច្ចសហប្រតិបតិ្តការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវ មធ្យោបាយ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតនេះរលាយផុតទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៩ មិថុនានេះ បានឲ្យដឹងថា...
ភ្នំពេញ៖ បន្ទាប់ពី សង្កេតឃើញជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានការលុបបឹង ជាច្រើនកន្លែង ពីសំណាក់ជនខិលខូចមួយចំនួន ក៏ដូចជាពីសំណាក់ អ្នកមានអំណាចជាដើមនោះ លោកបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងការសូមអង្វរ ក៏ដូចជាអំពាវនាវ កុំឲ្យមានការលុបបឹងតទៅទៀត។ បច្ចុប្បន្នសកម្មលុបបឹង ស្ទើរតែមានគ្រប់ទីកន្លែងនៅកម្ពុជា ជាពិសេស នៅជាយរាជធានីភ្នំពេញតែម្តង។ ក្នុងវេទិកាតុមូល ពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ...
បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនានេះ បានឲ្យដឹងថាក្រសួងកិច្ចការងារដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកបានប្រកាសដាក់ពិន័យជាទឹកប្រាក់ ប្រមាណជា៤៥ម៉ឺនដុល្លារទៅលើក្រុមហ៊ុនអាកាសចរណ៦ Copa Airlines ក្រោយរកឃើញថា ក្រុមហ៊ុននេះបានប្រព្រឹត្តសកម្មភាពខុសច្បាប់មួយ។ Copa Airlines បានធ្វើការហោះហើរដឹកជញ្ជូនអ្នកដំណើរ រវាងប្រទេសអាមេរិកវេណេស៊ុយអេឡាដែលជាអ្វីដែលអាមេរិកបាន ហៅថាជាសកម្មភាព ខុសច្បាប់ហើយក៏បានចេញបញ្ជាឲ្យក្រុមហ៊ុនបញ្ចប់សកម្មភាពបែបនេះ តទៅទៀតនាពេលអនាគត។ អាមេរិកបានដាក់បម្រាមមិន ឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយក្នុងការធ្វើដំនើរ រវាងប្រទេសអាមេរិកនិងវេណេស៊ុយអេឡា ឡើយចាប់តាំងតែពីខែឧសភាឆ្នាំ២០១៩ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុននេះបានដាក់លក់ សំបុត្រធ្វើដំនើរតាមជើងហោះហើរ ដល់ទៅ៥០០០សំបុត្រនិងបានហោះហើរជញ្ជូនអ្នកដំនើរប្រមាណ ជា១៥០០០នាកមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន និងភរិយា ដែលជាសមាជិកសភា ត្រូវបានចាប់ខ្លួនពីបទសង្ស័យការទិញសន្លឹកឆ្នោត នៅពេលកន្លងមក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអាជ្ញាបានដាក់ការសង្ស័យអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Katsuyuki Kawai និងភរិយា Anri Kawai ក្នុងការផ្តល់ប្រាក់ជាសាច់ប្រាក់រាប់លានយ៉េន ដល់ប្រជាជនមុនពេលការបោះឆ្នោតសភាជាន់ខ្ពស់នៅឆ្នាំ ២០១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មកទល់ពេលនេះ ស្ថានការណ៍ នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាត ដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភ ដ៏ធំបំផុតរបស់ពិភពលោក ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមិថុនា...
ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បាននាំយកអំណោយ របស់លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់ សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឲ្យ សមាគមផ្ដល់នូវរបាយ កាណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០ និងរាល់ ព័ត៌មានគណនី ប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថប្រយោជន៍របស់ សមាជិក...
បរទេស៖ ការប្រឈមមុខដាក់គ្នា រវាងលោក ដូណាល់ត្រាំ និងអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោក គឺលោក ចន បូលតុន គឺត្រូវបានបង្កឡើងដោយគម្រោង នៃការចេញផ្សាយសៀវភៅ របស់លោក បូលតុន ដែលត្រូវបានគេរាយការណ៍ថា មានព័ត៌មានលម្អិតទាក់ទង នឹងលោក ត្រាំ និងគោលនយោបាយ ការបរទេសរបស់គាត់។ ដោយត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ង បង្ហាញព័ត៌មាន ដែលមានលក្ខណៈចំរុះ...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសចិន បាននិយាយប្រាប់សមភាគី អាមេរិករបស់លោកថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែគោរពគោល ជំហររបស់ទីក្រុងប៉េកាំង លើបញ្ហាសំខាន់នានា ឈប់ធ្វើការជ្រៀតជ្រែក ក្នុងបញ្ហានានា ដូចជាបញ្ហាទីក្រុងហុងកុង តៃវ៉ាន់ និងខេត្តស៊ីនជាំង ហើយបែរមកធ្វើការងារ ដើម្បីប៉ះប៉ូវចំណងមិត្តភាព ទ្វេភាគីវិញ។ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃព្រហស្បតិ៍នេះថា...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបន្ដចំអកចំអនឲ្យមេដឹកនាំក្រុមឧទ្ទាម ក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី ថា កំពុងកុននឹងតុលាការ ព្រហ្មទណ្ឌប្រទេសបារាំងហើយ ។លោកហៅករណីនេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា តាមវាយដល់ផ្ទះមែន ។...
ភ្នំពេញ យុវជនម្នាក់ ទើបតែនឹងចេញពីមណ្ឌលកែប្រែ មិនទាន់បានមួយថ្ងៃផង ស្រាប់តែឡើងលើផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច បានរបូតដៃ ធ្លាក់បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ណាវិន...
បរទេស៖ ប្រធានមន្ត្រីចរចានុយក្លេអ៊ែ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងប្រារព្ធកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍នេះ ស្របពេល មានការភាពតានតឹងផ្ទុះកាន់តែខ្លាំង ជាមួយប្រទេសកូរ៉េខាងជើង ក្រោយពីក្រុងព្យុងយ៉ាង បំផ្ទុះចោលការិយាល័យ អន្តរទំនាក់ទំនងកូរ៉េ និងគម្រាមប្រើចំណាត់ការយោធា។ ការធ្វើដំណើរទស្សនកិច្ច ដែលមិនបានប្រកាសជាមុន របស់លោក Lee Do-hoon នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានជួបគ្នា ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន លោក Yang Jiechi នៅហាវៃ នាថ្ងៃពុធសប្ដាហ៍នេះ ជាអ្វីដែលទីក្រុងប៉េកាំង ពិពណ៌នាថា ជាកិច្ចពិភាក្សាដ៏មានអំណោយផលល្អ ស្របពេលមានការធ្លាក់ចុះយ៉ាងខ្លាំង នៃចំណងមិត្តភាព រវាងសត្រូវយុទ្ធសាស្ត្រទាំងពីរ ដែលសុទ្ធតែជា មហាអំណាចសេដ្ឋកិច្ចពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍មួយ...
ភ្នំពេញ ៖ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថល ឈានមុខគេ នៅក្នុងពិភពលោក បានប្រកាសពីវិធីទូទាត់ ដែលរហ័ស និងមានភាពងាយស្រួល ជាងមុនសម្រាប់ ប្រជាជនកម្ពុជា ជាមួយនឹងការចាប់ផ្តើម ដាក់ឲ្យប្រើប្រាស់ការទូទាត់ ជាមួយ Visa...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក គឺបានបំពានសិទិ្ធមនុស្ស ស្របពេលមានការតវ៉ា បញ្ហាជីវិតស្បែកខ្មៅ នៅជុំវិញពិភពលោក ក្រោយមានការស្លាប់បុរសស្បែកខ្មៅ ដែលកំពុងតែកើតមាន គឺលោក George Floyd និងលោក Rayshard Brooks។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា ការរើសអើងពូជសាសន៍ នៅសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាល រៀបចំប្លង់គោល ប្រើប្រាស់ដីធ្លី ក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា...
សេអ៊ុល៖ លោក Kim Yeon-chul រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃពុធនេះម្សិលមិញនេះបានស្នើសុំលាលែងពីតំណែង ចំពេលមានទំនាក់ទំនងកាន់តែអាក្រក់ទៅ ៗ ជាមួយកូរ៉េខាងជើង។ សេតវិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថាការរិះគន់របស់កូរ៉េខាងជើង ទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន គឺមិនសមហេតុផលហើយថា ខ្លួននឹងលែងទទួលយកឥរិយាបទមិនសមហេតុផល ដោយក្រុងព្យុងយ៉ាងទៀតហើយ។ លោកគីម បានប្រាប់អ្នកយកព័ត៌មាន ក្នុងស្រុកនៅទីក្រុងសេអ៊ូលថា...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសកូរ៉េខាងជើង នឹងត្រូវ “បង់ថ្លៃ” ប្រសិនបើខ្លួនចាប់ផ្តើមសកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍របស់ អគ្គសេនាធិការចំរុះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងពង្រាយកងទ័ព ទៅកាន់សួនឧស្សាហកម្មអន្តរកូរ៉េមួយនៅក្នុងទីក្រុងព្រំដែន Kaesong ភាគខាងលិច និងតំបន់ទេសចរណ៍ រួមគ្នា Mount Kumgang នៅឆ្នេរសមុទ្រខាងកើត។ កូរ៉េខាងជើង ក៏បានង្យដឹងផងដែរថា...