ហាវ៉ាណា៖ ប្រជាជនគុយបារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រនៅទីក្រុងហាវ៉ាណា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយវេណេស៊ុយអេឡា ហើយបដិសេធនូវអ្វីដែលពួកគេហៅថាការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ដែលកំពុងកើនឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូង។ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានដឹកនាំការជួបជុំនេះ ដែលប្រារព្ធឡើងនៅតាមបណ្តោយផ្លូវធំមួយក្នុងសង្កាត់ Vedado។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងនៃគណបក្សឆ្វេងនិយម គណៈប្រតិភូមកពីប្រទេសមួយចំនួនចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៣ នៃការបោះពុម្ពទ្រឹស្តីនៃគណបក្ស និងចលនាឆ្វេង ព្រមទាំងអ្នកស្រុកក្នុងតំបន់ផងដែរ។ លោក Roberto Morales លេខាធិការអង្គការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា បានថ្កោលទោសនូវអ្វីដែលលោកហៅថា “ផែនការអន្តរាគមនិយម”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ របានអនុញ្ញាតឱ្យបន្តគម្រោងការបន្ធូរបន្ថយពន្ធ សម្រាប់គ្រឿងបន្លាស់រថយន្តដែលត្រូវប្រើប្រាស់ក្នុងរថយន្តផលិតនៅអាមេរិក និងការដំឡើងពន្ធ ២៥ភាគរយលើរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម និងគ្រឿងបន្លាស់របស់ពួកគេ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ដោយមានករណីលើកលែងមួយចំនួន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានឧ្យដឹងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ នឹងត្រូវបានលើកលែងពីពន្ធបន្ថែម។ ការប្រកាសដែលចុះហត្ថលេខាដោយលោក ត្រាំ ក៏បានដាក់ពន្ធ ១០ភាគរយលើរថយន្តក្រុងដែលនាំចូលផងដែរ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលថ្មីនឹងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។ លោក Anutin បានធ្វើការកត់សម្គាល់នេះក្នុងពេលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសថៃ គឺលោក Zhang Jianwei។ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងថៃ-ចិន ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលថ្មីនឹងធ្វើការដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងការរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។ លោក...
មណ្ឌលគិរី៖ ប្រតិភូរបស់ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម ដើម្បីចូលរួមប្រជុំជាមួយភាគីវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ។ កិច្ចប្រជុំនេះភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រឿង មិញឌឿង ស្នងការនគរបាលខេត្តឡឹម ដុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ភាគីទាំងទាំងពីរត្រូវគេរាយការណ៍មកថា បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ខែតុលានិងបានលើកយកនូវ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារមាសរបស់ប្រទេសហ្កាណា ឬGoldBod បានប្រកាសថា យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណជា៨ពាន់លានដុល្លារអាមេរិកត្រូវបានទទួលពីការនាំចេញមាសចាប់តាំងពីខែមករា ដើម្បីបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បាននិយាយថាក្រុមប្រឹក្សា GoldBod និងក្រុមហ៊ុនទីផ្សាររ៉ែដ៏មានតម្លៃ PMMCបានបង្កើតប្រាក់ជាង៨ពាន់លានដុល្លារជារូបិយប័ណ្ណបរទេសពីការនាំចេញមាសខ្នាតតូចរបស់ប្រទេសហ្គាណានៅចន្លោះខែមករាដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៥ ។ ទីភ្នាក់ងាររដ្ឋដែលមានសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងការជួញដូរមាសនៅក្នុងប្រទេសបាននិយាយថា ប្រាក់ចំណូលដែលទទួលបានពីការនាំចេញមាស ៨១ ៧១០ ២៣ គីឡូក្រាមមានតម្លៃ៨,០៦ ពាន់លានដុល្លារពីវិស័យរុករករ៉ែខ្នាតតូច បើធៀបនឹងតួលេខឆ្នាំ២០២៤ដែលមានចំនួន៤,៦១ពាន់លានដុល្លារ។...
បរទេស៖ មន្ត្រីជាង១០០នាក់ឆ្មក់ចូលក្លឹបរាត្រីទីក្រុងបាងកក ធ្វើតេស្តរកសារធាតុញៀន២១នាក់មន្ត្រីប៉ូលីស និងយោធាជាង១០០នាក់មកពីក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លឹបរាត្រីមួយនៅ Ratchaprarop Soi 14 ក្នុងសង្កាត់ Ratchathewi នៃទីក្រុងបាងកក នៅវេលាម៉ោង ៥ ព្រឹកនេះ ថ្ងៃទី ១៨ ខែតុលា រកឃើញអតិថិជនជាជនជាតិថៃ និងបរទេសជាង ១០០នាក់នៅខាងក្នុង។ មន្ត្រីបានបិទរាល់សកម្មភាព ដើម្បីធ្វើតេស្តរកសារធាតុញៀន...
By Dr. Thourn Sinan – Spiritual & Tourism Professional 18-19 October 2025 Anutin’s Thailand: The Politics of Fear Behind a Smile Thailand loves...
ភ្នំពេញ ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូនថ្នាក់ដឹកនាំសហព័ន្ធសហជីព នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជំនួបនេះរៀបចំឡើងជាប្រចាំ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់បាននូវបញ្ហាប្រឈមនានា ជាពិសេសបញ្ហាវិវាទការងារ និងបាតុភាពផ្សេងៗ...
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ តុលា បានឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ច នៃសាធារណរដ្ឋកូរ៉េ ធ្វើការ បណ្តេញជនជាតិកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តល្មើសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៦៤នាក់ ស្រី ៥នាក់...
ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាង ឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថាន ខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO.,...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានប្រកាសថា ខ្លួននឹងចាប់ផ្តើមស្តុកស្បៀងអាហារ និងការផ្គត់ផ្គង់កសិកម្មជាលើកដំ បូងចាប់តាំងពីសង្គ្រាមត្រជាក់ ដោយលើកឡើងពីអ្វីដែលមន្ត្រី ពិពណ៌នាថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសរុស្ស៊ី ។យ៉ាងណាក្តីទីក្រុងមូស្គូបានច្រានចោលការ អះអាងទាំងនេះ ដោយទទូចថាវាមិនបង្កគ្រោះថ្នាក់ដល់ប្រទេស សមាជិករបស់ណាតូ ឬសហភាពអឺរ៉ុបណាមួយឡើយ។ ក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារ កសិកម្មស៊ុយអែតបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើតទុនបម្រុងគ្រាអាសន្ន នៃគ្រាប់ធញ្ញជាតិ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ដើម្បីធានាថាប្រជាពលរដ្ឋមានលទ្ធភាព ទទួលបានអាហារគ្រប់គ្រាន់ក្នុង...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelenksy បានអំពាវនាវឱ្យមានបទឈប់ បាញ់ជាមួយរុស្ស៊ី តាមខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន ។ប្រធានាធិបតីអ៊ុយក្រែន បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក Donald Trump បានចេញការអំពាវនាវស្រដៀងគ្នានេះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមមុននេះបន្តិច។...
ភ្នំពេញ ៖ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជំរុញឱ្យការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចុះសង្កេតការណ៍ឱ្យបានឆាប់ដោយផ្ទាល់ ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ។ ប្រទេសថៃ កាន់តែគឃ្លើន បានប្រើប្រាស់ច្បាប់ព្រៃ មិនគោរពច្បាប់អន្តរជាតិ និងមើលងាយយន្តការអន្តរជាតិ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹង «ចូលទៅសម្លាប់» សមាជិកក្រុម ហាម៉ាស់ បន្ទាប់ពីវីដេអូ មួយបាន លេចចេញឡើង បង្ហាញពីខ្មាន់កាំភ្លើងដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងនឹង ក្រុមនេះ ដែលកំពុងអនុវត្ត ការប្រហារជីវិតជាសាធារណៈនៅតំបន់ហ្គាហ្សា ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងប ទឈប់បាញ់បានចូលជាធរមាន។ លោក ត្រាំ បានសរសេរ...
វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឧ្យដឹងថា បញ្ញាសិប្បនិមិត្ត (AI) អាចបង្កើនផលិតភាព ប៉ុន្តែវាក៏អាចជាប្រភព នៃភាពខុសប្លែកគ្នានៅក្នុងប្រទេស និងនៅទូទាំងប្រទេសផ្សេងទៀតផងដែរ។ ដោយកត់សម្គាល់ថា ការរីកដុះដាល នៃការវិនិយោគ AI កំពុងនាំមកនូវ “សុទិដ្ឋិនិយមមិនគួរឱ្យជឿ” លោកស្រី Georgieva...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ទី ១៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារអភិវឌ្ឍច្រាំង ស្ទឹងត្រើយខាងកើត ស្ថិតនៅចំណុចមុខ វត្តអារាម កែវ សុវណ្ណ ក្នុងក្រុងពោធិ៍សាត់។...
កោះកុង÷ សាច់បង្កក ដូចជា ជង្គង់មាន់ ស្លាបមាន់ ក្ដាម ជិត ១តោន ទើបត្រូវបានដុតកម្ទេចចោលមុននេះ ដោយកាលពីម៉ោង ៣ ទាបភ្លឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងនរគបាលប៉ុស្ត ការពារ ព្រែកកោះយ៉ នៃវរ:នគបាលការពារព្រំដែនជើងទឹកលេខ២៦៩ ខេត្តកោះកុង បានឃាត់ទូក ដឹកសាច់បង្កកពីថៃ...
ប្រទេសថៃ : លោកស្រី nghana Neelapaijit ព្រឹទ្ធសមាជិកថៃ និងជាអ្នកការពារសិទ្អមនុស្ស បានឲ្យដឹងថា បន្ទាប់ ពី លោកស្រី បានរិះគន់ពី រឿងចាក់មេក្រូរំខានដល់អ្នកភូមិខ្មែររួចមក លោកស្រី និងក្រុមគ្រួសារ បានរងការជេរប្រមាថ និងការគម្រាមកំហែង ដល់អាយុជីវិតលោកស្រី ព្រមទាំងក្រុមគ្រួសារ តាមរយះសារគ្រប់ប្រព័ន្ធផ្សព្វផ្សាយ សូម្បីតែ ឪពុក...
ភ្នំពេញ ៖ កម្ពុជា នឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះ ដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាមបណ្ដាច្រកទ្វារព្រំដែន។ នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី គីម ជីណា...
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងកាបរទេសកម្ពុជាបានកោតសរសើរចំពោះលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានប្រឹងប្រែងឱ្យមានសន្តិភាពនៅតំបន់ហ្កាហ្សា៕
វ៉ាស៊ីនតោន៖ លោក ចន បូលតុន (John Bolton) ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ ត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការចោទប្រកាន់លើកទី៣ នៃសត្រូវដ៏ល្បីរបស់លោក ត្រាំ ក្នុងរយៈពេលតិចជាងមួយខែ។ លោក Bolton...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន នឹងបន្តបង្កើនប្រសិទ្ធភាពនីតិវិធីផ្តល់អាជ្ញាប័ណ្ណ និងកាត់បន្ថយពេលវេលាត្រួតពិនិត្យក្នុងការអនុវត្តការត្រួតពិនិត្យការនាំចេញរ៉ែកម្រចុងក្រោយបំផុតរបស់ខ្លួន ហើយនឹងពិចារណាយ៉ាងសកម្មនូវវិធានការសម្របសម្រួល ដើម្បីលើកកម្ពស់ពាណិជ្ជកម្មស្របច្បាប់ប្រកបដោយប្រសិទ្ធភាព។ វិធានការត្រួតពិនិត្យការនាំចេញនាពេលថ្មីៗនេះ គឺជាកិច្ចខិតខំប្រឹងប្រែងធម្មតា ដែលរដ្ឋាភិបាលចិនបានធ្វើ ដើម្បីកែលម្អប្រព័ន្ធត្រួតពិនិត្យការនាំចេញរបស់ប្រទេសចិន ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយមិនត្រូវបានកំណត់គោលដៅលើប្រទេស ឬតំបន់ជាក់លាក់ណាមួយឡើយ នេះបើយោងតាមអ្នកនាំពាក្យក្រសួងលោកស្រី He Yongqian ។ លោកស្រីបានលេីកឡេីងថា “កម្មវិធីទាំងអស់សម្រាប់ការនាំចេញអនុលោមតាមច្បាប់ ដែលមានបំណងសម្រាប់ការប្រើប្រាស់ស៊ីវិលនឹងត្រូវបានអនុម័ត”។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលបានវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ”។ តាមរយៈរបាយការណ៍សិក្ខាសាលាដោយ លោក បាន...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ករណីកម្មករនិយោជិត នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក រួចរាល់ហើយ នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥នេះ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការដោះស្រាយបញ្ចប់រួចរាល់នេះ គឺក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ទុយ...
ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី គីម ជីណា (KIM Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ...
បរទេស៖ ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្តជិត ៦២៥.០០០ គ្រឿងនៅក្នុង សហរដ្ឋអាមេរិក ដោយសារបញ្ហាខ្សែក្រវ៉ាត់សុវត្ថិភាព និងកាមេរ៉ាមើលខាងក្រោយ, នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (NHTSA) កាលពីថ្ងៃសុក្រ។ យោងតាមវែបសាយ Investing.com ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រមូលមកវិញនេះ រួមមានរថយន្ត...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា និងបញ្ហា នៃការតម្លើងថ្ម, នេះបើយោងតាមនិយតករទីផ្សាររបស់ប្រទេសនេះ។ យោងតាមវែបសាយ Techno In Asia ចេញផ្សាយនៅថ្ងៃទី១៧...
បរទេស៖ កងយោធពលខេមរភូមិន្ទថៃ បានបង្ហាញព័ត៌មានលម្អិតអំពីរបងព្រំដែន ជាមួយនឹងកម្ពុជា-ថៃ ដែលមានបន្ទះបេតុង ខ្សែលួស និងផ្លូវល្បាត ដែលមានតម្លៃសាងសង់សរុបប្រមាណ ៨,៦៦លានបាតក្នុង ១គីឡូម៉ែត្រ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបង្ហាញថា តម្លៃសាងសង់របងសរុបគឺ ៧ ៣៦០...
ភ្នំពេញ ៖ កម្ពុជា-កូរ៉េ បានផ្លាស់ប្តូរយោបល់ លើការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ពិសេស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ករណីវិវាទដីធ្លី មានការថយចុះជាលំដាប់ បន្ទាប់ពីមន្ទីររៀបចំដែនដីខេត្ត សម្រេចបាននូវការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានបញ្ចប់ទាំងស្រុង និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ហើយបានចែកជូនដល់ដៃ ប្រជាពលរដ្ឋស្ទើរតែគ្រប់រូបទាំងអស់។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
