កំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់របស់ចិន បញ្ជូនសញ្ញាវិជ្ជមាន សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងបន្តតួនាទីជាក្បាលម៉ាស៊ីន នៃសេដ្ឋកិច្ចសកល
មិត្តហ្វូន ចាប់ដៃគូជាមួយមន្ទីរពេទ្យឈានមុខគេ របស់វៀតណាម ដើម្បីនាំយកសេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់មកកាន់កម្ពុជា
Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់កម្ពុជា ត្រូវការមនុស្សចេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ព្រោះសពា្វវុធ បច្ចេកវិទ្យាសន្តិសុខ និងបច្ចេកវិទ្យាការពារជាតិ ត្រូវការអ្នកចេះដឹង...
បរទេស៖ ប្រទេសអូទ្រីសបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះ Eurofighter Typhoons ទៅហោះស្ទាក់យន្តហោះចារកម្មរបស់កងទ័ពអាកាសអាមេរិក ដែលបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាតនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមលោក Michael...
ភ្នំពេញ ៖ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World...
តេអេរ៉ង់៖ អ៊ីរ៉ង់ នឹងមិនចូលរួមការចរចាជុំទីពីរ ជាមួយសហរដ្ឋអាមេរិកនោះទេ លុះត្រាតែលក្ខខណ្ឌជាមុន ៥ចំណុច ដែលមានគោលបំណងកសាង ទំនុកចិត្តត្រូវបានបំពេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។ ប្រភពព័ត៌មានបានពិពណ៌នា អំពីលក្ខខណ្ឌទាំងនោះថាជា “ការធានាកសាងទំនុកចិត្តអប្បបរមា”...
ប៉េកាំង៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន...
កំពង់ធំ៖ ខណៈចៅប្រុស២នាក់ កំពុងបំពេញភារកិច្ចឈរជើងនៅ សមរភូមិមុខជាំខ្សាន្ត ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពជាតិ មានតែទឹកភ្នែក និងក្តីព្រួយបារម្ភប៉ុណ្ណោះ ដែលនៅសល់សម្រាប់លោកយាយ អៀង សំអាង អាយុ៨៣ឆ្នាំ អតីតគ្រូបង្រៀនម្នាក់ ដែលកំពុងរស់នៅក្នុងភាពទុរគត...
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយផ្តាច់មុខនូវរថយន្ត...
ប៉ុន្មានថ្ងៃជាប់មកនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានរងការរិះគន់និងថ្កោលទោសយ៉ាងខ្លាំងក្លានៅក្នុងប្រទេសជប៉ុននិងអន្តរជាតិ ។ ទាក់ទងនឹងទង្វើរបស់លោកស្រីដែលមិនអាចទទួលបានការគាំទ្រ ដូចជាទទូចជំរុញការធ្វើវិសោធនកម្ម”រដ្ឋធម្មនុញ្ញសន្តិភាព”និងលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោកជាដើម នៅក្នុងប្រទេសជប៉ុនបានផ្ទុះសកម្មភាពបាតុកម្មដោយទ្រង់ទ្រាយធំដែលបណ្តាលឱ្យប្រជាជនជប៉ុនប្រហែល ៥ ម៉ឺននាក់ធ្វើមីទ្ទីងនៅក្រុងតូក្យូដើម្បីប្រឆាំងតវ៉ាករណីនេះ ។ ដោយឡែកប្រទេសជិតខាងដូចជា ចិន រុស្ស៊ីនិងកូរ៉េខាងត្បូងជាដើមបានរិះគន់រដ្ឋាភិបាលជប៉ុនដែលពន្លឿន”ការធ្វើយោធូបនីយកម្មម្តងទៀត” វាបានបង្កជាការគំរាមកំហែងចំពោះស្ថិរភាពនិងសន្តិភាពក្នុងតំបន់ ។ រីកឯការសម្តែងឆាកល្ខោននយោបាយរបស់លោកស្រី Sanae Takaichi ដែលបានលុតជង្គង់និងដាក់គម្រងផ្កានៅសារមន្ទីររំលឹកសង្គ្រាមក្រុងកង់បេរ៉ាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនាពេលថ្មីៗកន្លងទៅនេះបានធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់បន្ថែមទៀតនូវឧបាយកលនយោបាយជាច្រើនរបស់លោកស្រី Sanae Takaichi ។ ការលុតជង្គង់ដោយមានលក្ខណៈជ្រើសរើសរបស់លោកស្រី Sanae Takaichi មិនមែនជាការសុំខមាទោសចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តដោយកងទ័ពជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ នោះទេ ។ ទង្វើបែបនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកដែលប្រកបដោយភាពខុសទំនងរបស់អ្នកនយោបាយជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីកលល្បិចជាច្រើនរបស់ពួកគេផងដែរ ពោលគឺ ស្ថិតក្រោមភាពជាប់គាំងទាំងកិច្ចការជាតិនិងអន្តរជាតិ អ្នកនយោបាយជប៉ុនប៉ុនប៉ងបំភាន់ភ្នែកសាធារណជន លាងសម្អាតឧក្រិដ្ឋកម្មឈ្លានពាន បង្កការបដិបក្ខគ្នាជាក្រុមនិងពន្លឿនការវាតទីយោធា ។ បើមើលពីចិត្តគំនិតរយៈពេលវែងរបស់អ្នកនយោបាយជប៉ុនអាចឃើញថា ក្នុងនាមជាប្រទេសអាស៊ីតែមួយគត់ក្នុងប្រទេស G7 គោលជំហរស្និទ្ធស្នាលជាមួយលោកខាងលិចរបស់ជប៉ុន គឺ មានជាយូរមកហើយ ។ ខណៈពេលធ្វើការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិកនិងបស្ចិមប្រទេស អ្នកនយោបាយជប៉ុនបានបន្ទន់ឥរិយាបទរបស់ខ្លួន ថែមទាំងងាកមកអែបអបឬផ្គាប់ចិត្តអាមេរិកនិងបស្ចិមប្រទេស ។ ពីការទូតអែបអបក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីខែមីនាដល់ការសម្តែងឆាកល្ខោននយោបាយ ដូចជាការលុតជង្គង់នៅប្រទេសអូស្ត្រាលីក្នុងខែឧសភាឆ្នាំនេះ លោកស្រី Sanae Takaichi មានចេតនាដើរតួជាអ្នកគាំទ្រលោកខាងលិចជាប់រហូតមក ។ បើមើលពីភូមិសាស្ត្រនយោបាយអាចឃើញថា កម្លាំងពួកស្តាំនិយមរបស់ជប៉ុនប៉ុនប៉ងចង់ឱ្យសម្រេចបាននូវការវាតទីយោធានិងបំរះខ្លួនចេញពីការរឹតត្បិតពី”រដ្ឋធម្មនុញ្ញសន្តិភាព”តាមរយៈការឃោសនាបំប៉ោងពីការគំរាមកំហែងពីខាងក្រៅ ហេតុនេះហើយ ពួកគេបានព្យាយាមឆ្លៀតឱកាសនៃការឡើងកម្តៅនៃជម្លោះផ្នែកភូមិសាស្ត្រនយោបាយដើម្បីអូសទាញប្រទេសជិតខាង ជាពិសេសគឺប្រទេសលោកខាងលិច បង្កជាការបដិបក្ខគ្នាជាក្រុម ។ ចាប់ពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីររហូតដល់បច្ចុប្បន្ននេះ អ្នកនយោបាយជប៉ុនមិនត្រឹមតែមិនសុំខមាទោសចំពោះប្រជាជននៃប្រទេសរងគ្រោះ ដូចជាចិន កូរ៉េខាងត្បូងនិងកូរ៉េខាងជើងជាដើមប៉ុណ្ណោះទេ ផ្ទុយទៅវិញ អ្នកនយោបាយជប៉ុនជាច្រើនបានដោះសារដោយផ្តេសផ្តាសចំពោះឧក្រិដ្ឋកម្មឈ្លានពានរបស់ខ្លួនផងដែរ ។ ក្នុងបញ្ហាខុសនិងត្រូវដែលពាក់ព័ន្ធដល់ប្រវតិ្តសាស្ត្រឈ្លានពានរបស់ជប៉ុនមួយនេះ ឧបាយកលរបស់លោកស្រី Sanae Takaichi មិនអាចបោកបញ្ឆោតអ្នកផងទាំងពួងនៅលើសកលលោកបានទេ ។ទង្វើលុតជង្គង់របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអូស្ត្រាលីគឺជាការបង្ករឿងចំពោះប្រទេសរងគ្រោះនៃសង្គ្រាមលោកលើកទី ២ នៅអាស៊ីនិងតំបន់ផ្សេងៗកាន់តែច្រើន ។ នៅពីក្រោយការសម្តែងឆាកល្ខោននយោបាយនេះ គឺ ពោរពេញទៅដោយការគិតគូពីផលប្រយោជន៍ផ្ទាល់ខ្លួន វាមិនអាចបិទបាំងមហិច្ឆតារបស់ជប៉ុនដែលចង់ពន្លឿន”ការធ្វើយោធូបនីយកម្មម្តងទៀត”ទេ ហើយក៏បានមិនអាចបិទបាំងការពិតដែលថា ”យោធានិយមបែបថ្មី”របស់ជប៉ុនបាននិងកំពុងបង្កជាការគំរាមកំហែងដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ រហូតដល់ពិភពលោកផងដែរ ។ ប្រទេសរងគ្រោះទាំងអស់ដែលរងទុក្ខវេទនាយ៉ាងខ្លាំងពីការឈ្លានពានរបស់យោធានិយមជប៉ុនគួររក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់និងក្រោកឈរឡើងរួមសាមគ្គីគ្នាដើម្បីពួកដៃគ្នាគាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ក៏ដូចជាដាច់ខាតមិនអនុញ្ញាតឱ្យសោកនាដកម្មក្នុងប្រវត្តិសាស្រ្តកើតឡើងម្តងទៀត ៕
ភ្នំពេញ៖ ទូលព្រះបង្គំជាខ្ញុំ កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត អំពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម...
ភ្នំពេញ ៖ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង បានតម្រូវឱ្យមកបំពេញការងារនៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម...
របៀបរបបសណ្ដាប់ធ្នាប់ របស់ពិភពលោក បាននឹងកំពុងប្រែប្រួល និងផ្លាស់ប្តូរទៅតាមមហិច្ឆតា នៃអំណាចអនុត្តរភាព
Venezuala ក្នុងភូមិសាស្ត្រនយោបាយ នៃមហិច្ឆតារបស់អ្នកកាន់អំណាចសេតវិមាន
Greenland គោលដៅនៃការកាន់កាប់ មានយូរហើយរបស់អាមេរិក!
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
