បរទេស៖ គេហដ្ឋានរបស់អតីត ប្រធានក្រុមប្រឹក្សាពិសេស និងជារដ្ឋបុរសរបស់ថៃ គឺលោក ប្រេម ទីនស៊ូឡានុន នឹងត្រូវប្រគល់ឱ្យកងទ័ព តាមរយៈការិយាល័យព្រះបរមរាជវាំង នៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកយាម បានបង្ហាញអ្នកយកព័ត៌មាន នៅជុំវិញលំនៅដ្ឋាន Si Sao Thewes...
ភ្នំពេញ ៖ មនុស្សប្រុសស្រីពីរនាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តមិនស្គាល់ម៉ាក បើកមកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាម និងបុរសម្នាក់រង របួសធ្ងន់បាក់ជើង ត្រូវបញ្ជូន ទៅមន្ទីរពេទ្យ កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅត្រង់ចំណុចមុខមណ្ឌល សុខភាពក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះទាំងពីរ...
បេរ៉ូត៖ កងទ័ពស៊ីរី និងតួកគី បានបាញ់កាំភ្លើងដ៏សាហាវ កាលពីថ្ងៃអង្គារ ជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបើកការវាយលុក ប្រឆាំងនឹងពួកឃឺដ កាលពីដើមខែតុលា នៅពេលដែលប្រទេសរុស្ស៊ី បានប្រកាសថា កងកម្លាំងឃឺដ បានដកខ្លួនចេញ ពីតំបន់ព្រំដែនសំខាន់ៗ នៅក្នុងប្រទេស ស៊ីរី។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩...
កំពង់ចាម ÷ លោក អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាមបានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់មូលដ្ឋាន មានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ ក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០- ២០ ២២...
ប្រតិភូនៃគណៈកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន ទស្សនកិច្ច កងពលតូចដឹកជញ្ជូនលេខ៩៩ ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានទទួលស្វាគមន៍ឧត្តមសេនីយ៍ទោ រិន យានពីង ប្រធានគណៈប្រតិភូ មជ្ឈមណ្ឌលគាំទ្រភស្តុភារៈចម្រុះ គួយ លីង នៃគណៈកម្មការយោធាមជ្ឈឹម របស់កងទ័ពរំដោះប្រជាជនចិន...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី កំពុងនិរទេសខ្លួន សំងំយកសុខ នៅក្រៅប្រទេស ដែលបានអំពាវនាវឲ្យ សហគមន៍អន្ដរជាតិជួយ នៅពេលចូលស្រុកខ្មែរវិញ គ្រាន់តែជាលេស ដើម្បីយកចិត្ត ប្រជាពលរដ្ឋថា ខ្លួនមកស្រុកខ្មែរ ពិតប្រាកដមែន ។...
ភ្នំពេញ ៖ ស្របជាមួយ នឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងចំណងទំនាក់ទំនងដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរចិន គួបផ្សំសក្តានុពល របស់ខេត្តព្រះសីហនុផងនោះ ភាគីចិនតាមរយៈ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន បានប្ដេជ្ញាជំរុញវិនិយោគិនមកពីហ្វូជាន ចូលមករកស៊ី នៅខេត្តព្រះសីហនុច្រើនថែមទៀត ។...
សេនហ្វ្រេនស៊ីស្កូ៖ កាលនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ១៩៦៩ លោកសាស្ត្រាចារ្យ Leonard Kleinrock និងក្រុមការងារនៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា នៅឡូសអាន់ជឺឡេស បានយកកំព្យូទ័រ ដើម្បីជជែកជាមួយម៉ាស៊ីនមួយ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Silicon Valley យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ព្រឹត្តិការណ៍នេះ បានផ្តល់កំណើតដល់បណ្តាញមួយ ក្រោយមកត្រូវបានគេស្គាល់ថា...
តូក្យូ៖ សារព័ត៌មាន Yomiuri បានរាយការណ៍ថា អាជ្ញាធរពន្ធរបស់ប្រទេសជប៉ុន បានកំណត់អតីតប្រធានក្រុមហ៊ុន Nissan Motor Co Ltd Ltd លោក Carlos Ghosn បានប្រើលុយក្រុមហ៊ុន សម្រាប់ការប្រើប្រាស់ឯកជន ដោយជំរុញករណីរបស់ក្រុមហ៊ុនផលិតរថយន្ត ដែលលោកបានបង្វែរមូលនិធិសាជីវកម្ម សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ កាសែតជប៉ុនដោយមិន ដកស្រង់ប្រភពព័ត៌មានបាននិយាយថា ទីភ្នាក់ងារពន្ធដារជាតិបានរកឃើញថា លោក Ghosn បានប្រើលុយNissan អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបង់ថ្លៃសេវាអ្នកពិគ្រោះយោបល់ ដល់ប្អូនស្រីរបស់លោក សម្រាប់ការងារប្រឌិត និងធ្វើការបរិច្ចាគទៅសាកលវិទ្យាល័យមួយ នៅប្រទេសលីបង់។ អតីតប្រធានក្រុមហ៊ុន Nissan មានសញ្ជាតិលីបង់រូបនេះ លោកកំពុងរង់ចាំការកាត់ក្តី នៅប្រទេសជប៉ុនពីបទចោទប្រកាន់ពីការប្រព្រឹត្តខុសហិរញ្ញវត្ថុ ដែលលោកបដិសេធ។ ក្រុមហ៊ុន Nissan បានកត់ត្រាទឹកប្រាក់ប្រមាណ ១៥០ លានយ៉េន (១,៤ លានដុល្លារ) ជាចំណាយរបស់លេខាធិការ សម្រាប់រយៈពេល ៣ ឆ្នាំគិតត្រឹមខែមីនាឆ្នាំ ២០១៤។ តាមការរាយការណ៍របស់ Yomiuri ថា ទីភ្នាក់ងារនេះបានបញ្ជាឲ្យក្រុមហ៊ុន Nissan បង់ពន្ធលើចំនួនទឹកប្រាក់ បន្ទាប់ពីការវិនិច្ឆ័យការចំណាយគឺសម្រាប់ការប្រើប្រាស់ ឯកជនហើយមិនគួរត្រូវ បានកាត់ជាចំណាយទេ ពីប្រាក់ចំណូលក្រុមហ៊ុន។ កាសែតដដែលបានបន្តថា ខណៈការរកឃើញនេះមិនបានឈានដល់រឿងក្ដីព្រហ្មទណ្ឌវាគាំទ្រការអះអាងរបស់ Nissan ថា លោកGhosn បានប្រើប្រាស់លុយរបស់ ក្រុមហ៊ុនដោយមិនត្រឹមត្រូវ។ មន្ត្រីពន្ធដារបានប្រាប់ថា ទីភ្នាក់ងារនេះមិនអាចធ្វើ អត្ថាធិប្បាយលើករណីបុគ្គលបានទេ។ អ្នកនាំពាក្យក្រុមហ៊ុន Nissan បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តកំពុងពិនិត្យ លើរបាយការណ៍របស់កាសែត។ មេធាវីរបស់Ghosn មិនបានឆ្លើយតបភ្លាមៗចំពោះ សំណើតាមអ៊ីម៉ែលសុំការអត្ថាធិប្បាយទេ៕ ដោយ៖ លី ភីលីព
បរទេស៖ ក្រសួងការបរទេសតួកគី នៅថ្ងៃពុធនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើធ្វើដោយរដ្ឋសភាសហរដ្ឋអាមេរិក គំាទ្រដល់សេចក្តីសម្រេច ដែលនឹងដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ដោយនិយាយថា ការសម្រេចចិត្តនោះ មិនសាកសមនឹងសម្ពន្ធភាពណាតូ រវាងប្រទេសតួកគី និងសហរដ្ឋអាមេរិកនោះទេ។ រដ្ឋសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការបោះឆ្នោតគាំទ្រ៤០៣ទល់នឹង១១សម្លេង ចំពោះសេចក្តីសម្រេច ដែលស្នើឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មនិងកំហិតផ្សេងទៀត លើប្រទេសតួកគី និងមន្ត្រីតួកគី ជុំវិញប្រតិបត្តិការវាយលុក របស់ប្រទេសនេះ ចូលទៅក្នុងប្រទេសស៊ីរីភាគខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បាននិយាយថា ទង្វើរបស់អាមេរិកនេះ គឺមិនសមទៅនឹងកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានាថ្ងៃទី១៧ ខែតុលា ដែលយល់ស្របគ្នា រវាងទីក្រុងអង់ការ៉ានិងទីក្រុងវ៉ាស៊ីនតោន ដើម្បីឲ្យផ្អាកប្រតិបត្តិការ វាយលុករបស់តួកគីនោះទេ ហើយក្រសួងតួកគីក៏បាន អំពាវនាវរដ្ឋបាលអាមរិក ឲ្យចាត់វិធានការជៀសវាងចំណាត់ការ ដែលនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀត ដល់ចំណងមិត្តភាពរវាង ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ ៖ មតិមួយចំនួនលើកឡើងពីករណីលោក កឹម សុខា អតីតមេបក្សប្រឆាំងថា គួរតែទទួលបាន ការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា នាឱកាសបុណ្យអុំទូក អកអំបុក សំពះ ព្រះខែ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាតបថា គ្មានឡើយការលើកលែងទោស ព្រោះលោក កឹម សុខា គ្មានឈ្មោះនៅក្នុងបញ្ជី។ លោក...
តូក្យូ៖ អ្នកស្រាវជ្រាវជនជាតិជប៉ុន បានបង្កើតកម្មវិធីថ្មីមួយសម្រាប់ព្យាករណ៍ពីការ ខូចខាតដល់អាគារខ្ពស់ៗទំនងជាបណ្តាលមកពីចលនាដី រយៈពេលវែងពីការរញ្ជួយដីធំៗ នៅតំបន់ឆ្ងាយដូចជាការ រញ្ជួយដែលវាយប្រហារទីក្រុងតូក្យូ បន្ទាប់ពីមានការរញ្ជួយដី យ៉ាងខ្លាំងនៅភាគឥសាន ប្រទេសជប៉ុនកាលពីឆ្នាំ២០១១ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កម្មវិធីនឹងធ្វើការទស្សន៍ទាយ តាមជាន់ហើយចេញវាមុនពេលចាប់ផ្តើមទ្រេក។ មិនដូចចលនារញ្ជួយដីទូទៅ ដែលធ្វើឲ្យអគាររញ្ជួយនៅជិតចំណុចកណ្តាលទេ ចលនាដីរយៈពេលវែងអាចធ្វើដំណើរ ចម្ងាយឆ្ងាយដោយមិនបាត់បង់កម្លាំង និងបណ្តាលឲ្យអគារខ្ពស់ៗបក់យឺតៗ។ វាត្រូវបានគេស្គាល់ជាទូទៅ បន្ទាប់ពីការរញ្ជួយដី M9.0 នៅខែមីនាឆ្នាំ ២០១១ នៅពេលចលនាដីរយៈពេលវែង បណ្តាលឲ្យរញ្ជួយនៅក្នុង រដ្ឋធានីចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ។ កម្មវិធីសម្រាប់ថេប្លេតប្រើប្រព័ន្ធ Android ព្យាករណ៍ពីភាពធ្ងន់ធ្ងរនៃការខូចខាតជា ៣ប្រភេទ ហើយណែនាំមនុស្សឲ្យជម្លៀស ឬស្នាក់នៅខាងក្នុង។ វាកំពុងស្ថិតក្នុងការសាកល្បង នៅឡើយហើយរំពឹងថា នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅឆ្នាំសារពើពន្ធបន្ទាប់ដែលនឹងចាប់ផ្តើមនៅខែមេសា។ អ្នកអភិវឌ្ឍន៍កម្មវិធីរួមមាន លោកYoshiaki Hisada សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Kogakuin មានបំណងធ្វើការព្រមានទៅកាន់អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះមួយនាទី មុនពេលគ្រោះរញ្ជួយដីកើតឡើងនៅចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រពីអាគារដែលពួកគេស្ថិតនៅ។ លោក Hisada បាននិយាយថា អគារខ្ពស់កម្រទ្រទ្រង់ការខូចខាតដែលនឹងតម្រូវឲ្យ ប្រជាជនជម្លៀសចេញ ទោះបីវារើខ្លាំងក៏ដោយយើង ចង់ឲ្យប្រជាជនវាយតម្លៃស្ថានភាពនេះដោយស្ងប់ស្ងាត់” ៕ ដោយ៖ លី ភីលីព
ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួន។ នេះបើតាមការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩នេះ ដែលដឹកនាំកិច្ចប្រជុំដោយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានោះ មាន៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។ ៣-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចកិច្ចសម្របសម្រួលការ ដឹកជញ្ចូនទំនិញឆ្លងកាត់។ ៤-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ៥-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ផងដែរ។ សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ៕ ដោយ៖ ស សំណាង
ភ្នំពេញ៖ លោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី និងភរិយា នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ បាននិងកំពុងអញ្ជើញ ទស្សនាប្រាសាទបន្ទាយស្រី នាខេត្តសៀមរាប ដោយមានការចូល រួមអមដំណើរពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍...
ភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំ ប្រទេសទាំង៣ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថ្លែងថា ពលករទៅធ្វើការងារនៅក្រៅប្រទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំង៣ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា ស្ដីពី តួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ នៅថ្ងៃទី៣០ ខែតុលា...
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ លឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកដើមឈើ ពេញទំហឹង បណ្តាលឲ្យបាក់ក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវ6A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះ កែក រដ្ឋា...
ភ្នំពេញ៖ អយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានសម្រេចធ្វើការ ចោទប្រកាន់ លើបុគ្គល១១រូប ពាក់ព័ន្ធក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ឱកាសការងារជាង២ម៉ឺន កន្លែងកំពុងរង់ចាំយុវជន ដាក់ពាក្យចូលធ្វើការ ពីក្រុមហ៊ុនធំៗជាង១៥០ក្រុមហ៊ុន។ សម្តេចលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃ៣០ តុលា នេះថា ឱកាសការងារ សម្រាប់យុវជន នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ប្រចាំឆ្នាំ២០១៩» ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា...
មនុស្សមួយចំនួន ធ្លាប់បានគិតថា ការព្យាបាល លើជំងឺឈឺសន្លាក់ នឹងត្រូវចំណាយខ្ពស់ ព្រមទាំងប្រើប្រាស់ពេលវេលាយូរ អាចត្រូវធ្វើការវះកាត់ ទៅតាមសភាពធ្ងន់ឬស្រាល ខណៈមានប្រភេទជំងឺសន្លាក់ខ្លះ ធ្វើការវះកាត់ ដោយគ្រាន់តែអាចបំបាត់ការឈឺចាប់ មួយរយៈពេល តែត្រូវរងសម្ពាធការឈឺចាប់ជាថ្មី ក្រោយពីធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ។ ដោយមើលឃើញពីការវិវឌ្ឍន៍ នៃជំងឺឈឺសន្លាក់ ដែលកំពុងកើតមាន លើប្រជាពលរដ្ឋទូទៅនៅកម្ពុជា គ្លីនិក ចិនថុង ដំបូងគេបង្អស់នៅកម្ពុជា...
បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានសាមគ្គីភាព នៅក្នុងចំណោមក្រុមនយោបាយ របស់ប្រទេសលីបង់ បន្ទាប់ពីលោក Saad al-Hariri បានលាឈប់ពីតំណែង ជានាយករដ្ឋមន្ត្រី នៃប្រទេសលីបង់ ស្របពេលមានការតវ៉ាប្រឆាំង។ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ មន្ត្រីនាំពាក្យ ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Abbas Mousavi បាននិយាយថា...
វាជាការពិតដែលអ្នកមិនអាច ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ឲ្យជាសះស្បើយតែម្ដងបាន ដោយគ្រាន់តែទទួលទានអាហារ ឬផ្លាស់ប្ដូររបបអាហារ ប៉ុន្តែទោះជាយ៉ាងណាអាហារមួយចំនួន មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំង ការរលាកក្នុងរាងកាយ រួមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ និងឆ្អឹង គឺមានមែន! ខាងក្រោមនេះជាប្រភេទ អាហារដ៏ល្អបំផុត ដែលអ្នកគួរទទួលទានដើម្បី ជួយសម្រាលស្ថានភាព ឈឺចាប់នៃជំងឺនេះ៖ ១. ផ្លែម្នាស់៖ មានផ្ទុកសម្បូរទៅដោយសារធាតុ bromelain ជួយកាត់បន្ថយការរលាក ដែលសំខាន់ណាស់សម្រាប់...
បរទេស៖ ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការថ្កោលទោស ការសម្រេចចិត្តរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលរក្សាវត្តមានយោធា នៅជិតទីតាំងប្រេង ក្នុងប្រទេសស៊ីរីភាគឦសាន ដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក បាននិយាយថា ការកេងប្រវ័ញ្ចយកប្រយោជន៍ ពីធនធានណាមួយ នឹងជាទង្វើខុសច្បាប់។ ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ស្ដីពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ខេត្តសៀមរាប ៕
ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែតុលានេះកម្លាំង សង្រ្គោះមិនទាន់ រកឃើញនារី ជនជាតិអង់គ្លេស ដែលបាត់ខ្លួន នៅលើកោះរ៉ុង នៅឡើយទេ ខណ:ប្រតិបត្តិការរុករកកំពុងបន្ត យ៉ាងសស្រាក់សស្រាំ ទាំងផ្លូវទឹកផ្លូវគោក ដោយមានការចូលរួមពីមន្ត្រី ជំនាញ ។ លោក...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋសភា នៃប្រទេសអង់គ្លេស បានបោះឆ្នោតគាំទ្រឲ្យរៀបចំការ បោះឆ្នោតជាតិនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ នៅក្នុងកិច្ចខិតខំប្រឹង ប្រែងមួយ ដើម្បី ឈានដល់ការ ព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀង Brexit។ នាយករដ្ឋមន្ត្រី នៃប្រទេសអង់គ្លេស លោក...
បរទេស៖ កងកម្លាំងរដ្ឋាភិបាលតួកគីនិងស៊ីរី តាមសេចក្តីរាយការណ៍ បានធ្វើការប្រយុទ្ធគ្នានៅថ្ងៃអង្គារ សប្ដាហ៍នេះ សម្រាប់ជាលើកដំបូង ចាប់តាំងពីកងទ័ពតួកគីចាប់ផ្តើមប្រតិបត្តិការវាយលុករបស់ខ្លួន នៅដើមខែនេះ ចូលទៅក្នុងប្រទេសស៊ីរីភាគខាងជើង ដើម្បីបណ្ដេញកងកម្លាំងពួកឃឺដ។ ទីភ្នាក់ងារអង្កេតការសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានរាយការណ៍ថា ការប្រយុទ្ធគ្នានេះ បានកើតមានឡើង នៅក្នុងតំបន់ Al-Asdiyah ស្ថិតនៅជិតទីក្រុង Ras Al-Ayn ហើយតួកគីគឺមានការចូលរួមដោយ កងកម្លាំងដែលកំពុងតែធ្វើការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ យោងតាមសេចក្តីរាយការណ៍ពីកាសែត...
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣០ តុលានេះ...
បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានច្រានចោលសំណើកូរ៉េខាងត្បូងសុំពិភាក្សា ស្តីពីអនាគតនៃបរិវេណអគារទេសចរណ៍រួមគ្នា ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះបានបញ្ជាឲ្យរុះរើចោល។ កាលពីថ្ងៃចន្ទ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងលើផ្នែកចំណងមិត្តភាព ជាមួយកូរ៉េខាងជើងនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានស្នើឲ្យមានកិច្ចពិភាក្សាគ្នាជាមួយ ប្រទេសកូរ៉េខាងជើង ស្តីពីវិធីគ្រប់គ្រងអគារទេសចរណ៍ទាំងនោះ។ ប៉ុន្តែក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះថា មន្ត្រីនៃប្រទេសកូរ៉េខាងជើង បានធ្វើការបដិសេធច្រានចោលនូវគំនិតនោះ និងបាននិយាយថា ពួកគេនឹងត្រឹមតែពិភាក្សាអំពីបញ្ហា តាមរយៈការដោះដូរឯកសារគ្នាតែប៉ុណ្ណោះ៕ ប្រែសម្រួល៖ ប៉ាង កុង
Santiago: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៩ខែតុលានេះបានឲ្យដឹងថា ប្រធានាធិបតីឈីលីលោក Sebastian Pinera កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសប្តូរតំណែងជំនួស រដ្ឋមន្រ្តីចំនួនប្រមាណជា៨ រូបដើម្បីឆ្លើយតបនឹងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលកំពុងបន្ត។ លោក Pinera បានថ្លែងនៅក្នុងពិធីមួយ នៅឯទីស្នាក់ការប្រធានាធិបតីថារដ្ឋាភិបាល របស់យើងបានទទួលស្គាល់ដឹងលឺនិងការស្នើសុំយ៉ាងច្បាស់ របស់ប្រជាជនឈីលី ដើម្បីឲ្យមានសាមគ្គីភាពគ្នាហើយគឺ សមទៅនឹងអ្វីដែលយើងគួរតែ ទទួលបានពីប្រទេសមួយ ដែលមានស្មើភាពគ្នានេះ ។ ក្នុងរដ្ឋមន្ត្រីទាំង៨រូបដែលត្រូវបាន ផ្លាស់ចេញមានដូចចារដ្ឋមហាផ្ទៃរដ្ឋមន្ត្រហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលកិច្ចការងារ ប្រធានាធិបតីរដ្ឋមន្ត្រីសេដ្ឋកិច្ច ការងារធនធានជាតិ និងរដ្ឋមន្ត្រីកីឡាករផងដែរ។ ប្រជាជនប្រមាណ ១,២លាននាក់ បានធ្វើដំណើរតាមដងផ្លូវនៅកណ្តាលទីក្រុង Santiago កាលពីថ្ងៃសុក្របន្ទាប់ពីការធ្វើបាតុកម្មមួយសប្តាហ៍ ប្រឆាំងនឹងប្រាក់សោធន ដែលមានទំហំតិចនិងគុណភាព ទាបនៃប្រព័ន្ធអប់រំព្រមទាំង បញ្ហាសុខាមាលភាពជាពិសេសបញ្ហានៃការចំណាយខ្ពស់ ទៅលើសេវាកម្ម មូលដ្ឋានផងដែរ៕ ប្រែសម្រួល: ស៊ុន លី
ភ្នំពេញ៖ លោក យឹម ស៊ីណន អតីតមេយុវជនរបស់គណបក្សសង្រ្គោះប្រចាំកូរ៉េខាងត្បូងប្រកាសថា មិនលើកម្រាមដៃ៩ ក្នុងការគាំទ្រមាតុភូមិនិវត្តលោក សម រង្ស៊ីនាថ្ងៃ៩ វិច្ឆិកា ខាងមុខ។ ដោយអះអាងថា សុខចិត្តដើរតាមក្រោយរបស់ ក្រុមយុវជនមួយក្រុមទៀតឈ្មោះថា CNRPO។ លោក យឹម ស៊ីណន បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃ២៩ តុលា ថា...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ