ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស យុវជនម្នាក់ ជាប់ពន្ធនាគារ កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទ ជាមួយកុមារីម្នាក់ អាយុ ១៤ ដែលត្រូវជាគូសង្សានឹងគ្នា ប្រព្រឹត្តនៅ ភូមិស្រែជម្រៅ...
ភ្នំពេញ: សាលា ឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទ ជនជាតិចិនតៃវ៉ាន់ ចំនួន ២នាក់ ជាប់ពន្ធនាគារ ក្នងម្នាក់ៗ ពី២៥ ទៅ២៨ឆ្នាំ ជាប់ពាក់ព័ន្ធនឹងកាជួញដូរ និងដឹកជញ្ជូន...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តឲ្យគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារ នាំយកនូវផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រអូទ្រីស មកកាន់កម្ពុជា ។ ក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយលោក Michael Schmeiser លេខាទូតទី១ នៃស្ថានទូតអូទ្រីស ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ ៖ ថ្លែងក្នុងកម្មពិធីទទួល ទានអាហារថ្ងៃត្រង់រៀបចំដោយ លោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រកាសចង់ឃើញអាមេរិក បន្តដើរតួនាទីសំខាន់ នៅក្នុងការចូលរួម ទៅលើចំណុចអាទិភាពមួយចំនួន ដូចជាការងារពាក់ព័ន្ធនិងបរិស្ថាន ការប្រែប្រួលអាកាសធាតុធាតុ ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ១៩ ដែលកន្លងមកនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេសសមាជិកអាស៊ាន...
វីយែន ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃព្រហស្បតិ៍បានកែប្រែការ ព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងនៅឆ្នាំនេះ ដោយលើកឡើងពីការរឹតបន្តឹង ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ និងភាពតានតឹង ភូមិសាស្ត្រនយោបាយ។ សម្ព័ន្ធប្រេងបានឲ្យដឹងនៅក្នុង របាយការណ៍ទីផ្សារ ប្រេងប្រចាំខែរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង ៣,៥ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងការព្យាករណ៍ របស់ខ្លួនដែលមាន ៣,៩ភាគរយកាលពីមួយខែមុន។ អង្គការ OPEC...
ភ្នំពេញ ៖ លោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានបង្ហាញពីគោលបំណង ក្នុងការស្នើឲ្យសភា សហរដ្ឋអាមេរិក ក្លាយជាអ្នកសង្កេតការណ៍ នៅក្នុងអាយប៉ា ដែលជាសភាអន្តរអាស៊ាន ។ នេះគឺជាដំបូងហើយ ដែលសហរដ្ឋអាមេរិក ជាពិសេសសភាអាមេរិក បានដាក់នូវសំណើរខាងលើនេះ។ ការស្នើរនេះ ធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់រៀបចំដោយ លោកស្រី ណានស៊ី ភេឡូស៊ី...
https://www.facebook.com/dapnewsfb/videos/744953443172510 “Build a power station to drive the local economy, protect the environment, benefit the local people and build a harmonious community.”...
តូក្យូ ៖ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន នឹងជួយប្រទេស កំពុងអភិវឌ្ឍន៍ជាមួយ នឹងជំហានប្រឆាំងនឹងមេរោគ របស់ពួកគេជាមួយនឹង ជំនួយដែលមានតម្លៃ ៥ពាន់លានដុល្លារ។ នៅក្នុងសារជាវីដេអូ លោក Kishida បានឲ្យដឹងថា ប្រទេសជប៉ុន នឹងបន្តលើកកម្ពស់ការ ចាក់វ៉ាក់សាំង ដូច្នេះពិភពលោកអាចមើល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញភារកិច្ច បំរើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិ ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនឈរ...
តូក្យូ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានយល់ព្រមជាមួយសមភាគី របស់លោកមក ពីចក្រភពអង់គ្លេស កាណាដា និងបារាំង អំពីសារៈសំខាន់ នៃក្រុមប្រទេសទាំងប្រាំពីរ (G7) ដែលឈរក្នុងឯកភាព ដើម្បីដោះស្រាយការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។ កិច្ចប្រជុំដាច់ដោយឡែក ជាមួយរដ្ឋមន្ត្រីនៅទីក្រុង Weissenhaus ភាគខាងជើងប្រទេសអាល្លឺម៉ង់ លោក Hayashi...
ភ្នំពេញ ៖ នៅក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ា ។ សម្ដេចក៏បានចែករំលែក នូវអ្វីដែលជាការងាររបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា នៅឆ្នាំនេះគឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក ហើយដែលពេលនេះគឺជាវិធីមួយ ដ៏សាកសម ដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នា នៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃភាពជាដៃគូដ៏យូរអង្វែង ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ...
គៀវ ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងធ្វើការចរចា ជាមួយរុស្ស៊ីជុំវិញ ការជម្លៀសទាហាន ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ។ លោកស្រី Vereshchuk បានសរសេរនៅលើ Telegram ឲ្យដឹងថា...
ព្រុចសែល៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា សេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹង ការកើនឡើង ហានិភ័យនៃការជាប់គាំង ដែលបណ្តាលមកពីផលប៉ះពាល់ នៃជម្លោះដែលកំពុងបន្ត រវាងរុស្ស៊ីនិងអ៊ុយក្រែន។ តួលេខថ្មីៗដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុបបានបង្ហាញថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ដែលរួមមានរដ្ឋសមាជិកចំនួន ១៩ នៃសហភាពអឺរ៉ុប បានកើនឡើងជាមធ្យម ០,២ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ប៉ុន្តែជាមួយនឹងតម្លៃកើនឡើងដោយសារតែថ្លៃថាមពល និងអាហារកាន់តែខ្ពស់ – គណៈកម្មការបាននិយាយថា អតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូមានកម្រិតខ្ពស់បំផុត ៧,៥ភាគរយនៅក្នុងខែមេសា...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធអគារសាលប្រជុំថ្មី១ខ្នង ជួសជុលអគារ របង ក្លោងទ្វារ និងទីធ្លាបរិវេណស្នាក់ការគណបក្សប្រជាជកម្ពុជា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ សាលប្រជុំថ្មី...
ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានថ្លែងថា អាស៊ាន គឺស្ថិតនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក-អាស៊ាន ។ ក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន-អាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាចជាមួយ បណ្តាមេដឹកនាំអាស៊ាននៅថ្ងៃ១២ ឧសភា លោក ចូ បៃឌិន មានប្រសាសន៍ថា «រយៈពេល៤៥ឆ្នាំ...
ម៉ូស្គូ ៖ ប្រមុខរដ្ឋបាលយោធា-ស៊ីវិល ក្នុងតំបន់ Poltava លោក Dmytro Lunin បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើរោងចក្រចម្រាញ់ប្រេង ដ៏សំខាន់មួយនៅក្នុងទីក្រុង Kremenchuk ក្នុងតំបន់ Poltava ភាគកណ្តាល របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ។ លោក...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធានតុលាការ និងចៅក្រមចំនួន១១រូប ។ ក្នុងនោះ ព្រះមហាក្សត្រ ក៏ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៥រូបទៀតផងដែរ ៕
បឺលីន៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានឲ្យដឹងក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងសភាជាន់ទាបរបស់ប្រទេសនេះ ដោយលើកឡើងថា ប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងទណ្ឌកម្មថាមពល ដែលដាក់ដោយប្រទេសរុស្ស៊ី។ លោក Habeck បានលើកឡើងថា “យើងបានរៀបចំខ្លួន យើងសម្រាប់ស្ថានភាព” ដោយកត់សម្គាល់ថា ទីផ្សារថាមពលបានផ្តល់ជម្រើសគ្រប់គ្រាន់ និងអាចទូទាត់សង សម្រាប់ការបាត់បង់ឧស្ម័នពីប្រទេសរុស្ស៊ី។ ក្រុងម៉ូស្គូកាលពីថ្ងៃពុធ...
HELSINKI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងម៉ូស្គូបានព្រមានដល់ប្រទេសហ្វាំងឡង់ ថា ខ្លួននឹងប្រឈមមុខនឹង ផលវិបាក ខណៈដែលខ្លួនស្វែងរកការស្នើសុំ សមាជិកភាពអង្គការ NATO “ដោយគ្មានការពន្យាពេល” ហើយអ៊ុយក្រែន វិញបានលើកឡើងថា ខ្លួនបានធ្វើឱ្យខូចខាតដល់កប៉ាល់ដឹកជញ្ជូនរបស់កងទ័ពជើងទឹករុស្ស៊ី នៅឯសមុទ្រខ្មៅ ដែលជាកន្លែងដែលមានការប្រយុទ្ធគ្នាជាថ្មីនៅក្នុង...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣២,៤៥១ករណគ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៧,៧២៧,០៨៦ ករណី។ ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ៣៥៩០៦ករណីកាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន ២៦៧០១ករណី កាលពីមួយសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ...
ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា បានប្រកាសទទួលស្គាល់ ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)។ តាមរយៈអនុម័តផ្តល់វិញ្ញាបនបត្រនេះ ធនាគារអេស៊ីលីដា នឹងប្តេជ្ញាផ្តល់សេវាថែរក្សាសុវត្ថិភាពសាច់ប្រាក់ និងសុវត្ថិភាពមូលបត្រ ជូនវិនិយោគិនប្រកបដោយទំនុកចិត្តខ្ពស់ ។ ក្នុងឱកាសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា...
សេអ៊ូល៖ របាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការព្រួយបារម្ភ អំពីកំណើនការនាំចេញយឺត ការធ្លាក់ចុះនៃការវិនិយោគ និងអតិផរណាខ្ពស់ ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ និងការងារក៏ដោយ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនដែលហៅថា Green Book ថាសេដ្ឋកិច្ចកូរ៉េខាងត្បូងមើលឃើញ ការងើបឡើងវិញជាបន្តបន្ទាប់នៃការងារ និងហានិភ័យកម្រិតមធ្យម សម្រាប់ការប្រើប្រាស់ឯកជន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបើកការជួបជុំមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន)ជាមួយនឹង ការសន្យាថា នឹងចំណាយប្រាក់ចំនួន១៥០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណង ទប់ទល់នឹងឥទ្ធិពល...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាជ្ញាធរមន្ទីរពេទ្យបានឲ្យដឹងថា មនុស្សចំនួន១៣នាក់បានរងរបួស នៅគ្រាដែលមានការផ្ទុះមួយ បានកើតឡើង នៅខាងក្នុងផ្សារមួយកន្លែង នៅក្នុងទីក្រុងខារ៉ាឈី “Karachi“ នៃខេត្ត Sindh ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ លោក Shahid Rasool...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាកាសយានិក២នាក់ បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ នៅរដ្ឋ Chhattisgarh ភាគកណ្តាល នៃប្រទេសឥណ្ឌា ។ ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិ របស់រដ្ឋាភិបាល ក្នុងតំបន់បានធ្លាក់ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Raipur រដ្ឋធានី...
អាមេរិក៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចោទប្រកាន់ជាផ្លូវការ ថាប្រទេសរុស្ស៊ី ជាអ្នកនៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត សំដៅលើបណ្តាញទំនាក់ទំនង ផ្កាយរណប ដែលប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អាជីវកម្ម និងបុគ្គលប្រើប្រាស់រ៉ោតទ័រ ផលិតដោយ Viasat ជាអាជីវកម្មរបស់អាមេរិកផ្តល់ ការតភ្ជាប់អ៊ីនធើណេត...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បានផ្សាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ដោយផ្តល់ការណែនាំ អំពីទំហំដ៏ធ្ងន់ធ្ងរ នៃការផ្ទុះឡើងដំបូង...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់អាមេរិក លោកស្រី Karen Donfried កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសង្កត់ធ្ងន់ថា មកដល់ពេលនេះ គឺមិនដែលមាន សំណួរណាមួយ ដើម្បីបញ្ជាក់ថាតើអាមេរិក នឹងបញ្ជូនអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន នោះទេ ទោះបីជាយ៉ាងណាក្តី លោកស្រីក៏មិនបានធ្វើការថ្លែង ជាសាធារណៈបដិសេធ ឬយល់ព្រម នោះដែរថាភាគី ខាងអាមេរិក ឬអ៊ុយក្រែន...