ហ្សឺណែវ៖ ប្រទេសស្វីស បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្វែងសន្តិភាពកម្រិតខ្ពស់ សម្រាប់អ៊ុយក្រែននៅពាក់កណ្តាលខែមិថុនា ទោះបីជាប្រទេសរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចូលរួមក៏ដោយ ។ រមណីយដ្ឋាន Burgenstock នៅមាត់បឹងនៅជិត Lucerne ត្រូវបានកំណត់ជាកន្លែងសម្រាប់កិច្ចប្រជុំ ដែលបានគ្រោងទុកនៅថ្ងៃទី១៥ ដល់១៦ខែមិថុនា ជាកន្លែងដែលមន្ត្រីរដ្ឋាភិបាល មកពីប្រទេសផ្សេងៗត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគ្នា ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ...
កាលពីថ្ងៃទី ១១ ខែមេសា ក្រសួងការបរទេសចិនបានប្រកាសពី សេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការ ប្រឆាំងតបតវិញចំពោះក្រុមហ៊ុន ប្រព័ន្ធអាកាសចរណ៍អាតូមទូទៅ និងក្រុមហ៊ុនប្រព័ន្ធឌីណាមិកដីគោក ទូទៅរបស់សហរដ្ឋអាមេរិក។ សេចក្តីសម្រេចចិត្តមានដូចខាងក្រោម៖សហរដ្ឋអាមេរិកបន្តលក់សព្វាវុធ ទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយបានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ រួមទាំងបីររវាងចិននិងអាមេរិក ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ យោងតាមមាត្រាទី ៣,ទី៤,ទី៥,ទី៦,ទី៩និងទី១៥នៃ “ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេស នៃសាធារណរដ្ឋប្រជាមានិតចិន”...
នារសៀលថ្ងៃទី១២ ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិន បានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធ នឹងរឿងយោធានាពេលថ្មីៗនេះ។ មានអ្នកយកព័ត៌មានសួរថា៖ យោងតាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹក នៃតំបន់តៃវ៉ាន់ប្រទេសចិនបានទៅទស្សនកិច្ច នៅទីស្នាក់ការទូទៅប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របស់យោធាសហរដ្ឋអាមេរិកនៅកោះហាវ៉ៃ ព្រមនិងចូលរួមសកម្មភាពពាក់ព័ន្ធ នឹងយោធាសហរដ្ឋអាមេរិក។ មានបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយ នៃការអនុវត្តរបស់សហរដ្ឋអាមេរិកនូវ “គំនិតការពារដែនកោះរួមគ្នា”...
ពោធិ៍សាត់៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី នៃ រដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង អបអរសាទរព្រឹត្តការណ៍សង្រ្កាន្តឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤ នៅលើបុរីវប្បធម៌កោះសំពៅមាស លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ក្រើនរំលឹកទៅដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅក្នុងដែនសមត្ថកិច្ច នៃ រដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់សូមកុំភ្លេចខ្លួនចំពោះអភិបាលក្រមទាំង ៥ ចំនុចរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ:១-ងូតទឹក...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល។ តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ឯកឧត្តម សយ សុភា ទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើអនុរដ្ឋលេខធិការនិងលោកជំទាវ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរប្រសើរ ជូនចំពោះ លោក សយ សុភាព ប្រធានសមាគមអ្នកសារពត៌មានកម្ពុជា-ចិន និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមលោកនិងភរិយាព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ជួបតែសុខសុភមង្គល និងប្រកបដោយ...
ភ្នំពេញ ៖ ក្រសួងការងារ អំពាវនាវដល់អតិថិជន និងសាធារណជនយោគយល់ និងអធ្យាស្រ័យ ដល់ការផ្តល់សេវានានា របស់បងប្អូនកម្មករនិយោជិត និងម្ចាស់អាជីវកម្ម ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំប្រពៃណីជាតិ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង លោក ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់អំពូល សឡា (អំពូលប្រើពន្លឺព្រះអាទិត្យ) ចំនួន ១,០០០ ដើម...
ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ កងកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងជាង២ពាន់នាក់ នៅតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងក្នុងពេលប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុកកំណើត និងការលេងកម្សាន្តនានារបស់ពលរដ្ឋនៅទូទាំង១៤ខណ្ឌ ។ អ្នកនាំពាក្យបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ មេសា មុនចូលឆ្នាំមួយថ្ងៃថា ក្នុងចំណោមកងកម្លាំងជាង២ពាន់នាក់នេះ បានដាក់ពង្រាយនៅតាមគោលដៅ៨៤កន្លែង ជាពិសេសនៅច្រកផ្លូវជាតិទាំង៦ដែលចេញពីភ្នំពេញ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសញ្ជាក់ថា ការដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃ នេះ ធ្វើឡើងដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ពលរដ្ឋ ។ ការលើកឡើងរបស់លោក ឃួង ស្រេងនេះ ក្នុងឱកាសជូនដំណើរកម្មករ និងពលរដ្ឋឡើងជិះរថយន្តក្រុងទៅស្រុកកំណើត នៅទីលានប្រជាធិបតេយ្យ ក្បែរស្ពានឬស្សីកែវ នាព្រឹកព្រលឹមថ្ងៃ១២ មេសា។ លោកថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំរបស់ ប្រទេសនេះ លោក គីម ជុងអ៊ុន បាននិយាយក្នុងអំឡុង ពេលដំណើរទស្សនកិច្ច ទៅកាន់សាលាយោធាវរជនថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ កូរ៉េខាងជើង ចាំបាច់ត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធ និងឈ្នះសង្រ្គាម ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” និងបញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន។ លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា “យើងជំរុញឱ្យភាគី សហរដ្ឋអាមេរិក គោរពតាមគោលការណ៍ ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំងបី ជាមួយនឹងសកម្មភាពជាក់ស្តែង” ។...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះថា អាជ្ញាធរនៅក្នុងតំបន់ បានរាយការណ៍មកថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកធ្វើការ វាយលុកដ៏ធំសម្បើមទៅលើកន្លែង ថាមពលនៅក្នុងតំបន់ចំនួន ៥របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ លោក German Galushchenko រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន បានថ្លែងនៅលើបណ្តាញសង្គម...
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក នៅតែរឹងមាំ ជាមួយនឹង អត្រាកំណើននៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់ដែលត្រូវបានព្យាករថា នឹងកើនឡើងដល់៤,៩ភាគរយ នៅក្នុងឆ្នាំ២០២៤និងឆ្នាំ២០២៥ ។ នេះបើយោងតាមរបាយការណ៍ពីទស្សនវិស័យចុងក្រោយរបស់ខ្លួនបានបង្ហាញឲ្យដឹងដូច្នេះ ។ទោះបីជាមានភាពមិនច្បាស់លាស់ នៅក្នុងបរិយាកាសខាងក្រៅ រួមទាំងការកើនឡើងនៃភាពតានតឹង ភូមិសាស្ត្រនយោបាយក៏ដោយ ទស្សនវិស័យ “មានភាពវិជ្ជមានយ៉ាងទូលំទូលាយ” ដែលបានរៀបរាប់ឲ្យដឹង នៅក្នុងរបាយការណ៍ទស្សនវិស័យប្រចាំឆ្នាំ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែមេសានេះថា ក្រសួងពាណិជ្ជកម្ម បានចេញរបាយការណ៍ មួយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសមីយ៉ាន់ម៉ា រកបានប្រាក់ចំណូលជាង ៨,៨ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីការនាំចេញផលិតផល រោងចក្រសម្រាប់ឆ្នាំសារពើពន្ធ២០២៣-២០២៤ ។ ក្រសួងបានឲ្យដឹងថា តួលេខនេះ បានថយចុះ ដែលមានទឹកប្រាក់១០.៩៤ពាន់លានដុល្លារ នៅក្នុងកំណត់ត្រា នៃឆ្នាំសារពើពន្ធ២០២២-២០២៣ពីវិស័យរដ្ឋ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១១ មេសា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Teo Yik Ying សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ សាំងហ្គាពួរ (NUS) និងជាព្រឹទ្ធបុរស នៃ NUS Saw Swee Hock...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមើលឃើញថា ប្រជាពលរដ្ឋកំពុងធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ ដើម្បីទៅស្រុកកំណើតតាមរយៈរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ មេសា សម្ដេចធិបតីលើកឡើងថា «បងប្អូន អ៊ំពូមីង តាយាយ បានកំពុងធ្វើដំណើរ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Farid Bigoli នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងក្រុមការងារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តក្រុមហ៊ុន Roche បន្តកិច្ចសហប្រតិបត្តិការ...
កំពង់ចាម ៖ ក្នុងយុទ្ធនាការជិះកង់ជុំវិញ ភូមិសាស្ត្រខេត្តកំពង់ចាម ៧ ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទទួលថវិការសរុប ចំនួន ៤២១,៨៩៦,៨០០រៀល និង ៨,៩៣៩...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងពិសាអាហារសាមគ្គីរបស់គ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុប ៣,៨១២នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត...
ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ។ យោងតាមបណ្តាញសង្គម នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា សួស្ដីឆ្នាំថ្មី! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតាលោកយាយ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ៣៣,៤៨២នាក់ ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១២២នាក់ និងរងរបួសចំនួន ៥៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,៤៨២នាក់ និងរបួសដល់ ៧៦,០៤៩ នាក់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ខណៈដែលកងទ័ពអ៊ីស្រាអែល រារាំងរថយន្តសង្គ្រោះ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ៕
សេអ៊ូល៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ប្លុកប្រឆាំងសេរីរបស់ប្រទេសកូរ៉េខាងត្បូង បានឈ្នះអាសនៈច្រើនជាង ៣ភាគ៥ នៅក្នុងការបោះឆ្នោតសភា។ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងសេរីដ៏សំខាន់បានយកអាសនៈមណ្ឌលបោះឆ្នោត ដែលប្រកួតប្រជែងដោយផ្ទាល់ចំនួន ១៦១ ខណៈដែលគណបក្សផ្កាយរណបរបស់ខ្លួនទទួលបាន ១៤សន្លឹកតំណាងសមាមាត្រ (PR) ជាមួយនឹង ៩៩,៩៩ភាគរយនៃសន្លឹកឆ្នោតត្រូវបានរាប់។ គណបក្សសាធារណរដ្ឋសេរីអនីតិជន ទទួលបានអាសនៈ PR ចំនួន ១២ ខណៈគណបក្ស New...
ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងក្រុមហ៊ុន Vinci Construction Grands Projets (VCGP) បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ១០៣,៣ លានដុល្លារសម្រាប់ការរចនា និងការសាងសង់រោងចក្រផលិតទឹកស្អាតទី៣នៅបាក់ខែង។ គម្រោងនេះឆ្លើយតបទៅនឹងផែនការមេទីបីកែសម្រួលថ្មីរបស់ PPWSA (២០២២-២០៣០) ដែលប៉ាន់ស្មានទុកមុនថា នៅរាជធានីភ្នំពេញនឹងមានតម្រូវការទឹកស្អាត១,៤លានម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០។...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានចុះផ្សាយ ដោយដកស្រង់សម្តីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានស្នើសុំលាលែងពីតំណែង បន្ទាប់ពីគណបក្សអំណាច ដែលកំពុងកាន់អំណាចបានបរាជ័យក្នុងការបោះឆ្នោតសភា។ លេខាធិការជាន់ខ្ពស់ទាំងអស់របស់ប្រធានាធិបតី រួមទាំងប្រធានបុគ្គលិក និងប្រធានលេខាធិការគោលនយោបាយ បានដាក់ពាក្យលាលែងពីតំណែង លើកលែងតែលេខានៅក្នុងការិយាល័យសន្តិសុខជាតិ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងថា លោកនឹងទទួលយកដោយបន្ទាបខ្លួននូវឆន្ទៈរបស់ប្រជាជន ដែលបានបង្ហាញនៅក្នុងការបោះឆ្នោតសភា...
ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនមុនរបស់ខ្លួន សម្រាប់ប្រទេសវៀតណាម នៅឆ្នាំនេះក្នុងអត្រា ៦ភាគរយ ភាគរយ និង ៦,២ភាគរយនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ រៀងគ្នា។ របាយការណ៍នេះបានបន្តថា ការស្ដារឡើងវិញដែលមានមូលដ្ឋានទូលំទូលាយក្នុងការផលិត និងសេវាកម្មនាំមុខការនាំចេញ ព្រមទាំងដំណើរការប្រកបដោយស្ថិរភាពនៃវិស័យកសិកម្មត្រូវបានគេរំពឹងថានឹងជួយដល់សន្ទុះស្ទុះងើបឡើងវិញរបស់វៀតណាម។ ធនាគារបានឲ្យដឹងថា លំហូរវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស និងការផ្ទេរប្រាក់ ដែលជាអតិរេកពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងការបន្តជំរុញសារពើពន្ធ...
ភ្នំពេញ៖ CAMBODIA BEER នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ ក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងរបស់ខ្លួន។ មួយសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមកដល់ CAMBODIA BEER មិនរំលងទេ គឺធ្វើការប្រគល់រង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីត និងរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿងជូនអតិថិជនមហាសំណាងដែលគាស់ឈ្នះពីក្រវិលកំប៉ុង CAMBODIA...
ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌលើការសង្ស័យថា មានការជាប់ពាក់ព័ន្ធរបស់មន្ត្រីលោកខាងលិចក្នុងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានផ្តួចផ្តើមឡើង បន្ទាប់ពីមានការស្នើសុំពីសមាជិកសភារុស្ស៊ី និងមន្ត្រីដទៃទៀត ដើម្បីស៊ើបអង្កេតការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវករដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ គណៈកម្មាធិការនេះបានឲ្យដឹងថា ខ្លួនបានរកឃើញថាមូលនិធិ ដែលទទួលបានតាមរយៈអង្គការពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនប្រេង និងឧស្ម័ន Burisma Holdings ដែលមានមូលដ្ឋាននៅអ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។ ការស៊ើបអង្កេតកំពុងពិនិត្យមើលប្រភព និងលំហូរនៃមូលនិធិ...
Update: មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការខូចខាតប្រមាណ 27 ពាន់លានដុល្លារ។ គណៈវិនិច្ឆ័យនៅទីក្រុងហូជីមិញ បានច្រានចោលរាល់ទឡ្ហីករណ៍ការពាររបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ធំ Van Thinh Phat ដោយបានរកឃើញថា នាងមានទោសពីបទឆបោកប្រាក់ពីធនាគារ Saigon Commercial Bank ក្នុងរយៈពេលមួយទសវត្សរ៍។...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ