បរទេស៖ ប្រទេសលីទុយអានី នឹងស្នើឲ្យមេដឹកនាំអឺរ៉ុប ជួយប្រឆាំងនឹងសម្ពាធពីចិន ក្រោយគណៈប្រតិភូលីទុយអានី និងអ្នកនៅក្នុងបន្ទុក បានចាកចេញពីប្រទេសចិន ក្នុងដំណើរចាកចេញដ៏រហ័ស និងស្របពេលមានការបដិសេធ ពីទីក្រុងប៉េកាំងថា មិនមានក្តីព្រួយបារម្ភសម្រាប់ សុវត្ថិភាពមន្ត្រីការទូតលីទុយអានីនោះទេ។ ទីប្រឹក្សារបស់ប្រធានាធិបតីលីទុយអានី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈលីទុយអានីថា មេដឹកនាំប្រទេសលីទុយអានី នឹងស្នើសុំឲ្យសមភាគីអឺរ៉ុបនានាជួយ។ លោកស្រី Asta Skaisgiryte បាននិយាយយ៉ាងដូច្នេះថា...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា ហៅកាត់ថា (NCDC) បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបចំនួន៨០នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីការរីករាលដាលនៃជំងឺគ្រុនក្តៅម្យ៉ាងឈ្មោះថា Lassa នៅក្នុងប្រទេសអាហ្វ្រិកមួយនេះដែលមានប្រជាជនច្រើនបំផុតរហូតមកដល់ពេលនេះ ។ សេចក្តីថ្លែងការណ៍របស់ NCDC បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ករណីជំងឺគ្រុនក្តៅ Lassa សរុបចំនួន៤៣៤នាក់ត្រូវបានរាយការណ៍ពីរដ្ឋចំនួន១៧និងតំបន់រដ្ឋធានីសហព័ន្ធក្នុងប្រទេស នៅចន្លោះខែមករាដល់ថ្ងៃទី៨ ខែធ្នូ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការសាមគ្គីរួមគ្នា ស្របពេលដែលមាន ភាពតានតឹងកើនឡើង ជាមួយសហដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច របស់អាមេរិក។ តាមសេចក្តីរាយការណ៍ លោក ស៊ី ជីនពីង បានគាំទ្រដល់ការទាមទាររបស់លោក...
នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជុំវិញបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ បានអញ្ជើញមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ បើតាមហ្វេសប៊ុកក្រសួងការបរទេសខ្មែរ នៅមុននេះបន្តិច បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសថៃ ក៏និងអញ្ជើញធ្វើជាសហប្រធានជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែរក្សាជំហរចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច ខណៈដែលប្រជាជនបារាំងរាប់លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ទោះបីជាមានករណីឆ្លងវីរុសកើនឡើងក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅ ពេលសួរដោយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 និង LCI កាលពីថ្ងៃពុធថាតើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចនាពេលអនាគតឬអត់នោះ លោក...
បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថានឹងបញ្ចេញកញ្ចប់លុយ ប្រមាណជា៩៣ពាន់លានដុល្លារ នៃសមាគមន៍អភិវឌ្ឍអន្តរជាតិឬ IDA ដើម្បីជួយ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ IDA របស់ World Bank ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ដែលមានគោលបំណងសំខាន់ជួយ ដល់បណ្តាប្រទេសក្រីក្រតាមរយៈ ការផ្តល់ជាកញ្ចប់ប្រាក់ជំនួយចាប់ពីការប្រាក់កម្រិតទាបរហូតដល់ គ្មានការប្រាក់ផងសំដៅពង្រីកកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្ស។ គួររំលឹកដែរថាកញ្ចប់ជំនួយលើកទី១៩របស់ IDA...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ទាំង១០ និងដៃគូដទៃទៀត។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២...
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់...
ភនំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សា ក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានលេីកឡេីងថា «នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេស តភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត»។ រាជរដ្ឋាភិបាល គ្រោងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំនិងរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អនាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប។ នេះបេីយោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនូវកិច្ចខិតខំរបស់ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកសម រង្ស៊ី និង គូកន ដែលជា អតីតជាអ្នកតំណាងរាស្ត្រ និង ជាថ្នាក់ដឹកនាំក្រុមឃុំ-សង្កាត់ និង ស្រុក...
ភ្នំពេញ :អង្គភាពប្រឆាំង អំពើពុករលួយ នៅ ថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកសាកសួរ ពាក់ព័ន្ធករណីកាន់កាប់ដីព្រៃលិចទឹកតំបន់៣ នៅស្រុក កំពង់...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ត្រូវបានអង្គសន្និបាត សមាគមកាយឫទ្ធិនារីកម្ពុជា បោះឆ្នោតជ្រើសរើសតែងតាំង ជាអគ្គស្នងការ នៃសមាគម កាយឬទ្ធិកម្ពុជា អណត្តិ ២០២១-២០២៤។ ការបោះឆ្នោតជ្រើសតាំង លោកស្រីបណ្ឌិត ពេជ ចន្ទមុនី្ន ជាអគ្គស្នងការថ្មី...
លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា “៤០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រ ជាការងារសំខាន់របស់ខ្ញុំ ជាប់រហូតមក។” ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក Xi Jinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ៖ អេកូបរិស្ថានដ៏ល្អ អាចនាំមកនូវប្រាក់ចំណូល។ បឹង Chagan ជាបឹងក្នុងតំបន់ដីគោកធំបំផុត នៅខេត្តJilin...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក បានធ្វើការបាញ់ទំលាក់ដ្រូនមួយគ្រឿង ដែលជឿជាក់ថា បានបង្កការគម្រាមកំហែង ទៅដល់ទីតាំងមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងត្បូង ប្រទេសស៊ីរី។ ការបាញ់ទំលាក់ដ្រូននេះ ត្រូវបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពដដែលនេះ ធ្លាប់បានទទួលរងការវាយប្រហារ ដោយដ្រូនជាច្រើនគ្រឿង បូករួមទាំងគ្រាប់រ៉ូកែតផង។ អ្នកនាំពាក្យរបស់យោធាអាមេរិក បាននិយាយថាដ្រូន២គ្រឿង បានធ្វើដំណើរចូលដល់ដែនអាកាស នៃមូលដ្ឋានទ័ពរបស់ខ្លួន ហើយជាលទ្ធផលកងកម្លាំងបានសម្រេចចិត្ត...
ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួនប្រមាណ៣០ម៉ឺនដូសដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ជូនភាគីកម្ពុជា នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។ ការផ្តល់ឲ្យកម្ពុជានេះ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ។ នេះបើយោងតាមការផ្សាយរបស់ផេកស្ថានទូតជប៉ុនប្រចាំកម្ពុជា...
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកដំណើរការ ទីស្នាក់ការអ្នកកាសែត ប្រចាំក្រុងម៉ាណាហ្កា រដ្ឋធានីប្រទេសនីការ៉ាហ្កាជាផ្លូវការ ។ ក្នុងពិធីសម្ពោធបើក តំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងតំណាងគណៈកម្មាធិការ ទូរគមនាគមន៍និងកិច្ចការស៊ីវិល នីការ៉ាហ្កា បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ នេះ...
ថ្ងៃទី ១៥ ខែ ធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ ជាលើកទី ២ នៅឆ្នាំ ២០២១ ជាមួយនឹងលោកប្រធានាធិបតេយ្យហើយ...
លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា តាមប្រព័ន្ធវីដេអូជាមួយលោក ភូទីនប្រធានាធិបតីរុស្ស៊ី នៅទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ ។ លោក Xi Jinping បានថ្លែងថា៖ “ កិច្ចសហប្រតិបត្តិការ ជាក់ស្តែងគ្រប់ជ្រុងជ្រោយ រវាងចិននិងរុស្ស៊ី បានបង្ហាញពីឧត្តមភាពធំៗ ទាំងវិស័យនយោបាយ និង...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីថ្ងៃទី១៦-៣១ ធ្នូ តម្លៃប្រេងឥន្ទនៈនៅកម្ពុជា នឹងធ្លាក់ចុះមកត្រឹម៤១០០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូត៣៧៥០រៀល ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាព លើការសិក្សាគម្រោងផ្លូវរថភ្លើង ល្បឿនលឿនពីប៉ោយប៉ែត មកភ្នំពេញ ពីភ្នំពេញទៅខេត្តព្រះសីហនុ ។ នេះបើតាមការហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលលោកបានចូលប្រជុំ គណៈរដ្ឋមន្ត្រី...
សេអ៊ូល ៖ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងនាំយកវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ឡើងវិញ ចាប់ពីថ្ងៃសៅរ៍នេះ ខណៈដែលករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅតែបន្តកើន ឡើងយ៉ាងខ្លាំង ត្រឹមតែមួយ ខែកន្លះប៉ុណ្ណោះ បន្ទាប់ពីការធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ។ នាយករដ្ឋមន្ត្រីលោក Kim Boo Kyum បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា...
រសៀលថ្ងៃទី១៥ ខែធ្នូ លោកXiJinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំង។ ភាគីទាំង២ បានផ្លាស់ប្តូរ មតិយោបល់អំពី ទំនាក់ទំនង រវាងប្រទេសធំនិងបញ្ហា ប្រជាធិបតេយ្យ ។ លោកXiJinpingបានគូសបញ្ជាក់ថា ប្រជាធិបតេយ្យជាការស្វែងរកដ៏ល្អបរវ និង ជាគុណតម្លៃរួម របស់មនុស្សជាតិទាំងមូល និងជាសិទ្ធិរបស់ប្រជាជន នៃប្រទេសនានា...
រសៀលថ្ងៃទី ១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួប តាមប្រព័ន្ធវីដេអូជាមួយ លោកភូទីន ប្រធានាធិបតីរុស្ស៊ី នៅក្រុងប៉េកាំង ។ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ជាងមួយ ខែទៀត លោកនឹងអញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងចូលរួម...
ភ្នំពេញ៖ លោក មុត ចន្ថា បានចេញមកវាយប្រហារលោក សម រង្ស៊ី ជាថ្មីម្តងទៀតហើយ ក្រោយលោក សម រង្ស៊ី បានបោះពាក្យសំដីមិនសមរម្យ មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានគម្រោងទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីដើរតួជាអ្នកសម្របសម្រួល បញ្ហានៅមីយ៉ាន់ម៉ា ដើម្បីឲ្យគ្រប់អាស៊ានជើង១០ ក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំ២០២២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក សម...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។ យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។ តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕
ភ្នំពេញ៖ ស្របពេលដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ឈានជើងចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតការរួបរួម ទប់ទល់នឹងចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គេក្រឡេកឃើញអតីតមន្ត្រីចារកម្មរុស្ស៊ី លោក Nikolai Patrushev ទស្សនកិច្ចនៅកម្ពុជា នឹងបានចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។ ដោយឡែកកាលពីសប្ដាហ៍មុន...