ភ្នំពេញ ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់រថយន្ត ដឹកទំនិញលើសទម្ងន់ ចំនួន២៥៥គ្រឿង និងពិន័យជាង៥៣២,៨០០,០០០ រៀល ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក John Kerry កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តគាំទ្រការប្រកួតប្រជែង តំណែងប្រធានាធិបតី របស់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ។ លោក John Kerry បានសរសេរ តាមបណ្តាញសង្គមថា “ដំបូងខ្ញុំមិនគាំទ្រលោក Joe នោះទេ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានពិនិត្យឡើងវិញ នូវការវិវឌ្ឍន៍ដែលកំពុងកើតឡើង នៅឧបទ្វីបកូរ៉េ និងប្តេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីជំរុញឱ្យមានការចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ឆ្ពោះទៅមុខ។ នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលលទ្ធផល នៃកិច្ចប្រជុំកំពូលពិសេស...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៩ក្រោមប្រធានបទ “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ ៤.០” នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ពិតជាមានសារសំខាន់ស្របទៅនឹងនិន្នាការសកល ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយដែល កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជនដែលការពារដោយច្បាប់ ។ យោងតាមសារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជាចេញផ្សាយថ្ងៃទី៥ ធ្នូ បានឲ្យដឹងថាវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០១៩ ពិតជាមានសារសំខាន់ ស្របទៅនឹង និន្នាការសកល ដែលកំពុងបញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីឲ្យអ្នកសារព័ត៌មានកម្ពុជាបានសិក្សាស្វែងយល់ និងចែករំលែកចំណេះដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិ នៃការវិវត្តបច្ចេកវិទ្យាទំនើបផ្នែកប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។ សម្ដេចបន្ដថា “គោលដៅជំរុញការ ធ្វើឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារ ឲ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត និងបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យដើរទាន់ការវិវត្ត នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប។ ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជន ដែលត្រូវបានការពារដោយច្បាប់រដ្ឋ សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា”។ សម្តេចបន្ថែមថា ក្រៅពីបញ្ហាប្រឈមទៅ នឹងព័ត៌មានក្លែងក្លាយដែលសកលលោក កំពុងព្រួយបារម្ភ ស្ថាប័នសារព័ត៌មានកម្ពុជា ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹងថែមទៀត ទាំងសមត្ថភាពយល់ដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ផលិតព័ត៌មានការរក្សាទុកទិន្នន័យនិងបញ្ជូនព័ត៌មានទាំង សមត្ថភាពវិភាគព័ត៌មាន ក្នុងនិងក្រៅប្រទេសឲ្យបាន ស៊ីជម្រៅកម្រិតអន្តរជាតិ និងការចែករំលែកព័ត៌មាន បានរហ័សទាន់សភាពការណ៍ ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ដែលអាចទុកចិត្ត បានព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឲ្យបានសមស្របទាន់សភាពការណ៍វិវត្តនៃបច្ចេកវិទ្យាជីឌីថល ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារ លើវិស័យព័ត៌មាន រវាងសារព័ត៌មានប្រពៃណីជាមួយសារព័ត៌មានសម័យថ្មី ក៏ដូចជាការប្រកួតប្រជែងរវាងវិស័យសារព័ត៌មានសម័យថ្មី ជាមួយបណ្តាញផ្សព្វផ្សាយសង្គម ដែលកំពុងដណ្តើម ទីផ្សារនាពេលបច្ចុប្បន្ន ៕ ដោយ៖ អេង ប៊ូឆេង
កំពង់ចាម ÷ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោក សាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា ជាគ្រូពេទ្យត្រូវតែខិតខំ បង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីធ្វើការពិនិត្យ និងព្យា បាលជំងឺដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្រលើក ទី១០...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ការប្រារព្ធពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ នឹងជាកាលានុវត្តភាព ដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យទីក្រុងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ស្របនឹងពាក្យស្លោក “ឆ្នេរសមុទ្រកម្ពុជា ៖ តារារៈនាទិនិរតី” ព្រមទាំងបង្កើន ស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ...
ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី បានត្រលប់មករួមដៃគ្នា ជាមួយក្រុមហ៊ុនCP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិត ផល ចំណីសត្វ ដែលល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធី ពិសេសមួយ ជូនដល់អតិថិជន ។ ការផ្តល់ជូននោះ កាន់តែធំដែលមានរង្វាន់ជាច្រើន ដូចជា ម៉ូតូHonda Dream2020 ទូរស័ព្ទOppo A9 ទូរទស្សន៍32អ៊ីង និងរង្វាន់ជាច្រើនទៀត...
បរទេស៖ កាសែត Wall Street Journal បានទម្លាយព័ត៌មានមុននេះ ដោយដកស្រង់ប្រភពព័ត៌មានថា ក្រសួងការពារជាតិអាមេរិក កំពុងពិចារណាក្នុងការអនុញ្ញាតឱ្យ មានការដាក់ពង្រាយកងទ័ពចំនួន ១៤.០០០ នាក់បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ា រួមជាមួយផ្នែករឹងយោធាផ្សេងៗ (សព្វាវុធ) ដើម្បីរារាំងការគំរាមកំហែង អ៊ីរ៉ង់នៅក្នុងតំបន់ តែដែលក្រោយមកព័ត៌មាននេះ ត្រូវបានបដិសេធដោយ អ្នកនាំពាក្យក្រសួងការពារជាតិ ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ចំណូលដែលសប្បុរសជន ចូលរួមដើម្បីធ្វើទំនើបកម្ម មន្ទីរពេទ្យកាល់ម៉ែតមានចំនួន ៧០,១៩១,៩៩៤ដុល្លារ និងប្រាក់រៀលចំនួន ៣២,១១០,០០០រៀល ។ នេះបើតាមការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ សម្តេចបន្តថា បើគិតទាំងថវិកា ៣០លានដុល្លារ របស់រាជរដ្ឋាភិបាល គឺចំនួនទឹកប្រាក់ឡើងដល់ជាង...
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ ប្រហែលជាបានសម្លាប់ពលរដ្ឋជាង ១.០០០នាក់ ចាប់តាំងពីការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល បានផ្ទុះឡើង នៅពាក់កណ្តាលខែវិច្ឆិកា ដោយសារការដំឡើងថ្លៃសាំងភ្លាមៗ មិនអាចទទួលយកបាន ដោយហៅថា ជាវិបត្ដិនយោបាយមិនធ្លាប់មានរយៈពេល ៤០ឆ្នាំរបស់ខ្លួន។ អ្នកតំណាងពិសេស សម្រាប់អ៊ីរ៉ង់លោក Brian Hook បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា...
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានចុះទៅសម្របសម្រួល និងណែនាំដល់នាយក សាលាវេស្ទើនអន្តរជាតិ ឲ្យសិស្សានុសិស្សឈប់សម្រាក ដោយសារធ្វើរោងការបិទផ្លូវ គឺត្រូវចូលរៀនវិញជាធម្មតា ។ បើតាមការអះអាងពីរដ្ឋបាលខណ្ឌ គឺមិនមានការបិទផ្លូវទៀតនោះទេ គឺសិស្សានុសិស្សចូលរៀនជាធម្មតាវិញ ដោយគ្មានការខកខានឡើយ។ ការចុះអន្តរាគមន៍នេះ ក្រោយពីរដ្ឋបាលខណ្ឌចំការមន ទទួលបានព័ត៌មានពាក់ព័ន្ធ...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានកំណត់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់សំខាន់ ២ផ្សេងទៀត ។ លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយកិច្ចប្រជុំអចិន្ត្រៃយ៍ថា...
បន្ទាយមានជ័យ៖ រថយន្តតូរីស ដឹកសាច់ជ្រូក និងគ្រឿងក្នុងជាង កន្លះតោន ត្រូវបានកម្លាំងការិយាល័យគយ ឃាត់ទុកកាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៥ ស្ថិតក្នុង ភូមិ/សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញខូចគុណភាព ។ មន្ត្រីគយនិងរដ្ឋាករ បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្តសង្ស័យ ហើយមន្ត្រីជំនាញបានធ្វើការឆែកឆេរ...
តាមការគ្រោងទុក សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នឹងធ្វើការបោះឆ្នោត ជ្រើសរើសប្រធានសមាគម សម្រាប់អាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នៅសណ្ឋាគារ Raffles Le Royal ចាប់ពីម៉ោង ២-៥ រសៀល ដោយការចូលរួមនេះ បើកសម្រាប់តែសមាជិក CREA ប៉ុណ្ណោះ និងមិនត្រូវបានបង់ប្រាក់ឡើយ...
ភ្នំពេញ៖ ក្រោយពីគម្រោងសាងសង់ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ឆ្នេរមាស ឆ្នេរប្រាក់ ដែលត្រូវបានសិក្សា និងកំណត់រួមគ្នាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Chen Yuan ប្រធានសមាគមទំនាក់ទំនង មិត្តភាពអន្តរជាតិចិន កាលពីខែមេសារួចមក វិនិយោគិនចិន នឹងចាប់ផ្តើមសាងសង់ មជ្ឈមណ្ឌលសន្និសិទអន្តរជាតិ ឆ្នេរមាស ឆ្នេរប្រាក់ នៅឆ្នេររាមខេត្តព្រះសីហនុ...
បរទេស: CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែធ្នូបានសរសេរថា កងកម្លាំងកងទ័ពជើងទឹកអាមេរិក បានប្រកាសថា ខ្លួនទើបតែបានទទួលបានរង្វាន់ ដ៏ធំមួយពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តាមរយៈកញ្ចប់ប្រាក់ដល់ទៅ ២២ពាន់លានដុល្លារ ក្នុងការបញ្ជាទិញនាវាមុជទឹក ប្រយុទ្ធបច្ចេកទំនើបចុងក្រោយបំផុត ចំនួនដល់ទៅ ៩គ្រឿង។ កិច្ចសន្យាដ៏ធំសម្រាប់នាវាមុជទឹក វាយប្រហារប្រភេទ vigirna class ដែលដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានធ្វើឡើងក្នុងរយៈពេល តែប៉ុន្មានខែប៉ុណ្ណោះ...
វ៉ាស៊ីនតោន៖ លោក Siegfried S. Hecker អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអាមេរិក ដ៏ល្បីល្បាញបានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្រាប់ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចអន្តរកូរ៉េ និងធ្វើឱ្យមានការរីកចម្រើន នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនិស្តមួយនេះ។ លោក Siegfried S. Hecker ដែលត្រូវបានគេស្គាល់ថា មានបទពិសោធផ្ទាល់ជាមួយ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង...
ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជាលោក ព្រាប កុល បានសម្តែងការអបអរសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាល បានបញ្ចេញថវិកាចំនួន ៥០លានដុល្លារបន្ថែមទៀត ឲ្យធនាគារអភិវឌ្ឍន៍ជនបទ ទិញស្រូវពីប្រជាកសិករ ខណៈស្រូវបច្ចុប្បន្នមានការធ្លាក់ថ្លៃ ។ លោក ព្រាប កុល លើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ថា ជំនោរខែកក្តិកបានបក់ធ្លាក់លុយ ៥០លានដុល្លារ...
ភ្នំពេញ៖ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្នមានអ្នកវិនិយោគ និងទេសចរចិនមកធ្វើការ ក៏ដូចជាមកបណ្ដាក់ទុនបើកក្រុមហ៊ុន នៅខេត្តព្រះសីហនុច្រើនជាងគេ ដោយឈរលំដាប់លេខ១ ក្នុងចំនួនអ្នកវិនិយោគបរទេស ។ ក្នុងជំនួបជាមួយលោក HAN DONGTAI ប្រធានគណៈកម្មការ ប្រឹក្សានយោបាយក្រុងស៊ិនយ៉ាង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩...
តាងនាមជាសាចញ្ញាតិ ខ្ញុំបាទឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទំងន់ ដោយឧបាសិកា ណាំ រ៉ន ត្រូវជាម្តាយក្មេក បានទទួលមរណភាព នៅព្រឹកថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ដើម្បីប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រមូលទិញស្រូវពីកសិករ យកមកស្តុកទុក ដើម្បីកិនកែច្នៃ សម្រាបនាំចេញ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់...
ក្រុមហ៊ុនស្មាតហ្វូនយក្ស លំដាប់លេខ២ បានបញ្ចេញអាវុធសំងាត់ ថ្មីមួយទៀត របស់ខ្លួនគឺ Huawei Y9s ដែលមានតម្លៃត្រឹមតែ ២៥៩ប៉ុណ្ណោះ ដើម្បីវាយលុកទីផ្សារ ស្មាតហ្វូនកម្ពុជា។ Huawei Y9s គឺចាប់ផ្ដើមទទួលការកុម៉្មង់ ចាប់ពីថ្ងៃនេះទៅ សម្រាប់អ្នកដែល បានកុម្ម៉ង់ទុក នឹងទទួលបានស្មាតហ្វូន នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ២០១៩...
សេធ៊ូល៖ ជំនួយការជិតស្និទ្ធ របស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលហៅលោកថា ជាបុរសរ៉ូកែតជាថ្មីម្តងទៀត ដោយថាវាតំណាង ឱ្យបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុត។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយ លោក Choe Son Hu បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ ផលិតផលក្លែងក្លាយ ១២មុខ ប្រមាណជាង ១០០តោន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបានដុតបំផ្លាញចោល ក្រោមអធិបតីភាពលោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ ផលិតផលក្លែងក្លាយ ១២មុខរួមមាន៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបកសុងបារីចំរុះ, បារី ចំរុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍សំភារៈបំរើឲ្យការផលិតបារី...
សេអ៊ូល៖ អ្នកចរចាកំពូលរបស់កូរ៉េខាងត្បូង ក្នុងការពិភាក្សាចែករំលែក ចំណាយការពារជាតិជាមួយសហរដ្ឋអាមេរិក បានលេីកឡេីងថាសម្ព័ន្ធមិត្ត បានបរាជ័យក្នុងការ បង្កើតលទ្ធផលជាក់ស្តែងនៅក្នុងការចរចារនៅសប្តាហ៍នេះ ដោយសារតែតម្រូវការរបស់ ទីក្រុងវ៉ាស៊ីនតោនស ម្រាប់ការកើនឡើងយ៉ាងខ្លាំង នៃចំណែកទីក្រុងសេអ៊ូល នៅតែមិនផ្លាស់ប្តូរ។ លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាលើកទី ៤ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារនិងថ្ងៃពុធ ស្តីពីវិធីចែករំលែកតម្លៃនៃការឈរជើងរបស់កងទ័ពអាមេរិកដែលមានកម្លាំង ២៨.៥០០នាក់នៅក្រោមកិច្ចព្រមព្រៀង...
ក្នុងនាម ជាអ្នកផ្តល់សេវាអ៊ីនធើណិត លំដាប់ខ្ពស់នៅកម្ពុជា ក្រុមហ៊ុន SINGMENG បានចូលរួមចែករំលែក នូវក្តីស្រលាញ់ចំពោះ អ្នកស្រលាញ់ការអានគ្រប់ៗគ្នា។ ហេតុដូចនេះហើយ បានជាក្រុមហ៊ុន SINGMENG បន្តស្វះស្វែងរកគ្រប់វិធី ដើម្បីផ្គត់ផ្គង់សេវារបស់ខ្លួន សំដៅលើកកម្ពស់ លើការចែករំលែកចំណេះដឹង និងការអភិវឌ្ឍលើគ្រប់វិស័យ នៅកម្ពុជាតាមរយះការអាន។ ជាក់ស្តែង នៅក្នុងក្រុមហ៊ុន SINGMENG ក៍មានបណ្ណាល័យសម្រាប់ ឱ្យបុគ្គលិកគ្រប់គ្នា...
គណៈគ្រប់គ្រង និងបុគ្គលិក នៃគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក ឧកញ៉ា អ៊ុល ចំណាន ក្នុងឱកាសដែលលោក ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្កាប់ផ្តល់គោរមងារជា...
វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក មិនដែលដកជម្រេីសយោធាចេញពីតុនៅពេល ដែលទាក់ទងជាមួយកូរ៉េខាងជើង និងបានបង្ហាញការអត់ធ្មត់មិនឆ្លើយតបរាល់ការបង្កហេតុ របស់កូរ៉េខាងជើងនោះទេ។ លោក Heino Klinck ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ អាស៊ីបូព៌ាក៏បានព្រមានផងដែរថា ខណៈមន្ទីរប៉ង់តាហ្គោនបានផ្តល់កន្លែង សម្រាប់ក្រសួងការបរទេសប្រើការទូត ដើម្បីរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលប្រហែលជាមិនមាននោះទេ។ ការអត្ថាធិប្បាយបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានគំរាមចាត់វិធានការដែលត្រូវគ្នាភ្លាមៗប្រសិនបើ សហរដ្ឋអាមេរិកប្រើកម្លាំង យោធាប្រឆាំងនឹងខ្លួន...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើដំណើរ...
ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃ app ទន្លេសាបនឹងជួយឲ្យកសិករ អាចស្វែងរក អតិថិជននិងអ្នកផ្គត់ផ្គង់ ដើម្បីលក់ផលិតផលកសិកម្មរបស់ខ្លួន ជាច្រើនប្រភេទ លើទីផ្សារ អនឡាញ ដ៏ធំទូលាយ។ ផ្សារអនឡាញ សម្រាប់កសិផលខ្មែរ គឺសំដៅដល់ការលក់ដូរ តាមប្រព័ន្ធអនឡាញ កម្មវិធីទូរសព្ទ ត្រូវបានប្រកាស ដាក់ដំណើរការជាផ្លូវការ សម្រាប់ជួយរកទីផ្សារ ផលិតផលកសិកម្ម របស់កសិករកម្ពុជា និងផ្ដល់ព័ត៌មាន...