បរទេស៖ ប្រទេសចិន កំពុងតែពិចារណា បិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងវូហាន នេះបើយោងតាមអ្នកដឹងដោយផ្ទាល់ ពីបញ្ហានោះ នៅថ្ងៃពុធនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយប្រាប់ប្រទេសចិន ឲ្យបិទស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងហ៊ូស្តុន។ នៅពេលភ្លាមៗនេះ ក្រសួងការបរទេសចិន នៅមិនទាន់ឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ ប៉ុន្តែនាព្រឹកថ្ងៃពុធនេះ ក្នុងសន្និសីទកាសែតមួយ បានធ្វើការព្រមាន ចំពោះភាពអាចមានការសងសឹកវិញ ជុំវិញការសម្រេចចិត្ត...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង នឹងធ្វើសន្និសីទជាតិ ស្តីពីអតីតយុទ្ធជនសង្គ្រាម ដើម្បីអបអរខួបលើកទី ៦៧ នៃការបញ្ចប់ នៃសង្គ្រាមកូរ៉េ នៅឆ្នាំ ១៩៥០-៥៣ ។ សង្គ្រាមកូរ៉េ បានបញ្ចប់ ដោយបទឈប់បាញ់ ដែលបានចុះហត្ថលេខា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបន្សល់ទុកសង្គ្រាមបច្ចេកទេស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវថែរក្សាសុខភាព កុំឆ្លងជំងឺកូវីដ-១៩ព្រោះ ជំងឺនេះមិនទាន់មានថ្នាំព្យាបាល នៅឡើយទេ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានសរសេរថា «ទោះបីកម្ពុជាយើង មានអត្រាឆ្លងកូវីដ-១៩ទាប...
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ» ។ សន្និសីទនេះ ធ្វើឡើង សម្រាប់បណ្តារាជធានីខេត្ត ចាប់តាំងពីថ្ងៃ ១៨ ខែមិនា ឆ្នាំ២០២០ ក្នុងការបង្ហាញ សមិទ្ធផលរបស់ខ្លួន។
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមរិក នឹងធ្វើសមយុទ្ធយោធាចំនួន ពីរ នៅតំបន់ដែនទឹកអាស៊ី នាសប្ដាហ៍នេះ ដោយមានការចូលរួមពីប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា។ សមយុទ្ធនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលការប្រជែងគ្នា ផ្នែកយោធារវាងសហរដ្ឋអាមេរិកនិងចិន កំពុងតែកើនកម្តៅខ្លាំងឡើង និងក្រោយប៉ុន្មានថ្ងៃបន្ទាប់ សហរដ្ឋអាមេរិកបាននិយាយប្រាប់ថា ការអះអាងកម្មសិទ្ធិ នៅក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនស្របច្បាប់នោះឡើយ។...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បាននិយាយថា ប្រទេសវៀតណាមនិងចិន គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា ជំនួសឱ្យភាពស្មុគស្មាញ និងការពង្រីកជម្លោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី ១២...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានលើកឡើងថា លោកមិនបានចេញបញ្ជាឱ្យ ដកកងទ័ពចេញពី ប្រទេសកូរ៉េខាងត្បូងនោះទេ ប៉ុន្តែនឹងបន្តពិនិត្យមើល ការកែសម្រួលការដាក់ពង្រាយ នៅទូទាំងពិភពលោក ។ ការកត់សម្គាល់របស់ Esper បន្ទាប់ពីមានសេចក្តីរាយការណ៍មួយថា មន្ទីរប៉ង់តាហ្គោន បានបង្ហាញជំរើសដល់សេតវិមាន ដើម្បីកាត់បន្ថយកម្រិត កងទ័ពនៅកូរ៉េខាងត្បូង នៅខែមីនា ។...
ដោយមើលឃើញ ពីការជាប់គាំង ជាមួយជំងឺរាតត្បាត កូវីដ១៩នាពេលនេះ គម្រោងដីឡូតិ៍ ខាដារិន ជាប់ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីចំនួន ១២ ដែលឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់ ៣៩៦នាក់ និងមិនទាន់មានអ្នកស្លាប់ នៅឡើយទេតាំងពីពេលមុន ។ ករណីចុងក្រោយ គឺជាពលរដ្ឋវៀតណាម ដែលថ្មីៗនេះបានធ្វើដំណើរ ត្រឡប់ពីប្រទេសរុស្ស៊ី ។...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា យោធាអេហ្ស៊ីប បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា កងកម្លំាងបានសម្លាប់ ក្រុមភេរវករចំនួន ១៨នាក់ ខណៈដែលកងកម្លាំងរបស់ខ្លួន បានធ្វើការបោសសម្អាត ទ្រង់ទ្រាយធំទៅលើក្រុមភេវករ នៅខាងក្រៅមូលដ្ឋានយោធា នៅខេត្តស៊ីណៃខាងជើង ។ នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយបានដាក់ថា សមាជិករបស់យោធា នៃកងកម្លាំងបានគ្រប់គ្រង ស្ថានការណ៍ក្នុងការបោសសម្អាត ភេរវករដែលបានវាយប្រហារ...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២២៥,៩៦៤នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១៣១,០៧៥នាក់ អ្នកស្លាប់សរុបចំនួន៖ ៦,៥១៩នាក់ ។ គិតត្រឹមយប់ថ្ងៃទី២២...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញលិខិត មួយច្បាប់បញ្ជាឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយករណីសំណើរ សុំអន្តរាគមន៍កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ ៧,៤ ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វិធានការរបស់ក្រសួងមហាផ្ទៃ ធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលមានឈ្មោះចេង សុណាត...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានរៀបចំកិច្ចជំនួបពិភាក្សាក្នា ជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីស្វែងយល់ពី ស្ថានភាពបច្ចុប្បន្ន នៅក្នុងវិស័យកសិកម្ម និងកាលានុវត្តភាពក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាកែច្នៃធាតុចូលកសិកម្ម និងបច្ចេកវិទ្យាក្រោយពេលប្រមូលផល ក្នុងការជំរុញផលិតកម្មកសិកម្មប្រកបដោយភាពប្រកួតប្រជែង...
បរទេស៖ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) នៅថ្ងៃពុធ បានអនុម័ត យល់ព្រមចំពោះការពង្រីកស្ថានភាព អាសន្នទូទាំងប្រទេស រយៈពេលមួយខែទៀត រហូតដល់ថ្ងៃទី ៣១ ខែសីហា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អ្នកនាំពាក្យរបស់ CCSA លោក...
បរទេស៖ និពន្ធនាយករបស់កាសែត Global Times បានអះអាងនៅមុននេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យទីក្រុងប៉េកាំង បិទកុងស៊ុល មួយក្នុងចំណោមការិយាល័យចំនួន ៥ របស់ខ្លួននៅក្នុងប្រទេសនេះ ជាពិសេសគឺទីតាំងមួយ ស្ថិតនៅក្នុងទីក្រុង Houston រដ្ឋ Texas ។ ក្រោយមកក្រសួងការបរទេសចិន បានបញ្ជាក់ពីរបាយការណ៍នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២២...
បរទេស៖ជនផ្តាច់ខ្លួនរត់ចោល ប្រទេសកូរ៉េខាងជើងដ៏ល្បីឈ្មោះមួយរូប ដែលនាពេលថ្មីៗនេះ ទើបបានជាប់ឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភា បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងព្យុងយ៉ាង ទើបទទួលប្រាក់ជាង៩២០លានដុល្លារ នៅក្នុងកម្ចីសេដ្ឋកិច្ចពីទីក្រុងសេអ៊ូល ដោយលើឡើងពីទិន្នន័យរដ្ឋាភិបាលផ្លូវការ។ លោក Thae Yong-ho ជាអតីតមន្ត្រីការទូតកូរ៉េខាងជើង ដែលហោះហើរចេញពីស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ២០១៦ បាននិយាយថា ទីក្រុងសេអ៊ូលបានចាប់ផ្តើមផ្តល់កម្ចីឲ្យប្រទេសកូរ៉េខាងជើង ក្រោយឆ្នាំ២០០០ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jung បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង...
បច្ចុប្បន្នភាព ប្រទេសជាច្រើន នៅលើពិភពលោក ជាពិសេស គឺប្រទេស ដែលមានប្រព័ន្ធសុខាភិបាលទំនើប មានវិទ្យាសាស្ត្រជឿនលឿន និងមានបច្ចេកវិទ្យា ទាន់សម័យ កំពុងប្រឹងប្រែងប្រកួតប្រជែងគ្នា យ៉ាងខ្លាំង ក្នុងការស្រាវជ្រាវ រកវ៉ាក់សាំង សម្រាប់ការពារវីរុសCovid-19 ។ វីរុសCovid-19 បានផ្ទុះឡើងនៅទីក្រុង អ៊ូនហាន នៃខេត្ត ហ៊ូប៉ី ប្រទេសចិន និងត្រូវបានប្រកាសជាផ្លូវការ...
ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានរំលឹកពីការបរាជ័យ នៃយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង របស់ ក្រុមប្រឆាំង ព្រោះ ទីបំផុតប្រជាពលរដ្ឋមានដេកផ្ទះឯណា គឺពួកគាត់នាំគ្នា ទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំទៅវិញ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ គ.ជ.ប។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុងតូក្យូ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនំាឲ្យអ្នកឆ្លងជំងឺបន្ថែមទៀត នៅរដ្ឋធានីនេះជិត១ម៉ឺននាក់ ខណៈដែលទីក្រុងនេះ កំពុងបន្តទប់ទល់ នឹងការឆ្លងជំងឺដែលកើនឡើង ។ ក្នុងរយៈពេល៤ថ្ងៃ ហើយនាចុងសប្តាហ៍ នៅក្នុងប្រទេស ដែលមានអ្នកធ្វើដំណើរក្នុងស្រុក ត្រូវបានគេរំពឹងថា ការឆ្លងជំងឺ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៩៩នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៤៨.៤៣៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺមាន៣នាក់មកពីខាងក្រៅ និង៩នាក់នៅក្នុងសហគមន៍ និងអ្នកនៅសេសស់មានពាក់ព័ន្ធនឹងការស្នាក់នៅដែលជាពលករបរទេស ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន២១៣នាក់ បានចាកចេញពីមន្ទីរពេទ្យ...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានឲ្យដឹង កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្ស៣០នាក់បានស្លាប់ ក្នុងនោះរាប់បញ្ចូលទាំងស្ត្រី២នាក់ និង១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងឧប្បត្តិហេតុនៃអំពើហិង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់ពីយប់ថ្ងៃចន្ទ ។ បុគ្គលិកម្នាក់ ក្នុងចំណោមក្រុមការងារ នៅក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកមួយបានស្លាប់ និងអ្នកផ្សេងទៀតរងរបួស បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកច្នៃ ដែលបានគេគប់ចូលតាមទ្វារ...
(ភ្នំពេញ) ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០៖ មិនមែនឱ្យតែម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែដូចគ្នា និងគ្រាន់តែអាចបោកខោអាវបានដូចគ្នានោះទេ! ថ្ងៃនេះ សាមសុង សូមណែនាំ ម៉ាស៊ីនបោកសម្លៀកបំពាក់ Add-Wash ស៊េរីថ្មីចុងក្រោយបំផុតម៉ូឌែលWW90K54E0UW/ST ដែលបំពាក់មុខងារថ្មីៗ ទំនើបយ៉ាងច្រើនសម្បូរបែប និងមានសារៈសំខាន់បំផុតសម្រាប់ធានាជូននូវផាសុកភាពមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសាររបស់លោកអ្នក! ឥឡូវនេះ សាមសុង នឹងបង្ហាញជូននូវមុខងារមួយចំនួនដែលបំពាក់លើ ម៉ាស៊ីនបោក Add-Wash ម៉ូឌែល WW90K54E0UW/ST នេះដោយអាចផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលកាន់តែច្រើនជូនលោកអ្នកដូចជា៖ * Steam Cycles នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ដែលមុខងារនេះល្អបំផុតសម្រាប់៖ • Baby Care សម្លៀកបំពាក់ក្មេង មុខងារនេះគឺមានភាពឆ្លាតវៃបំផុតក្នុងការបោកសម្អាត និងថែរក្សាសម្លៀកបំពាក់កូនៗជាទីស្រឡាញ់បានស្អាតល្អ ដោយសម្លាប់អស់មេរោគ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ និងមិនធ្វើឱ្យមានប្រតិកម្មស្បែកកូនរបស់លោកអ្នក! • Bedding មុខងារនេះមានសមត្ថភាពអាចបោកសម្ភារៈបន្ទប់គេងដូចជា៖ កម្រាលពូក ស្រោមខ្នើយឱ្យមានអនាម័យស្អាតល្អ មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។ល។ ងាយៗ…ដើម្បីប្រើប្រាស់នូវមុខងារទាំងអស់នេះលោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោមជាការស្រេច! * របៀបប្រើ៖ 1. ចុចប៊ូតុងបើកភ្លើង (Power on) 2. មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ (អាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដងនៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោកជាដើម……) 3. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានចូលរួមជាមួយប្រទេសអេស្ប៉ាញ នៅក្នុងសមយុទ្ធប្រឆាំងចោរសមុទ្រ ក្បែរតំបន់ឆ្នេររបស់ប្រទេសសូម៉ាលី ស្របពេលមានភាពតានតឹង កំពុងតែប្រព្រឹត្តទៅ ជុំវិញបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហាពាណិជ្ជកម្ម។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា យោធារបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា សមយុទ្ធ ឈ្មោះប្រតិបត្តិការអាត្លង់តានោះ គឺដឹកនាំដោយកងទ័ពជើងទឹក សហភាពអឺរ៉ុបប្រចាំនៅសូម៉ាលី និងបានកើតមានឡើងនៅសប្ដាហ៍មុន។...
បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានព្រមានក្រុមបាតុករវ័យក្មេង ប្រឆាំងនឹងការរំលោភលើរបបរាជានិយម និងបានជំរុញពួកគេ ឱ្យនាំយកការព្រួយបារម្ភរបស់ពួកគេ ដាក់ទៅសភាវិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នៅពេលសួរ អំពីការតវ៉ារបស់និស្សិត នៅថ្ងៃសៅរ៍និងថ្ងៃច័ន្ទថា...
ញូដេលី៖ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក Rajiv Gandhi ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលដឹកនាំ ដោយក្រុមបំបែកខ្លួនសកម្មប្រយុទ្ធ ដែលមានឈ្មោះថា Liberation Tigers of Tamil Eelam (LTTE) នៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ១៩៩១ នៅឯការប្រជុំបោះឆ្នោតមួយ...
ក្រុមសាសនាមួយដែលមានមូលដ្ឋាន នៅប្រទេសកូរ៉េខាងត្បូង គឺមានឈ្មោះថា ព្រះវិហារសាសនាគ្រឹស្ទស៊ីនឆន់ជី នោះក៏បាន មានប្រសាសន៍ថា សមាជិកព្រះវិហារជាង៤០០០នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សុខចិត្តផ្តល់អំណោយជា ប្លាស្មារបស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍ក្នុងការព្យាបាលថ្មី។ នៅពេលជំងឺកូវីដ-១៩(COVID-19) ត្រូវបានអូសបន្លាយ (បានបន្តរីករាលដាលទៅជា) ដែលជា ‹ជំងឺរាតត្បាតទូទាំងពិភពលោក› ប្រទេសនិមួយៗ ក៏កំពុងធ្វើ ការស្រាវជ្រាវដើម្បីបង្កើតវ៉ាក់សាំង និងការព្យាបាលដើម្បីព្យាបាលវីរុស។ ក្នុងស្ថានភាពនេះប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានគេ...
បរទេស៖ កន្លងមកចិនបានគំរាម ដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនផលិតអាមេរិក Lockheed Martin ជុំវិញកិច្ចព្រមព្រៀង លក់អាវុធចុងក្រោយ របស់អាមេរិកជាមួយ កោះតៃវ៉ាន់។ សហរដ្ឋអាមេរិក បានយល់ព្រមផ្តល់កញ្ចប់ ការបញ្ជាក់ឡើងវិញចំនួន ៦២០លានដុល្លារដល់កោះតៃវ៉ាន់ផងដែរ សម្រាប់មីស៊ីលការពារ ដែនអាកាស Patriot Advanced Capability-3 ។ យោងតាមសារព័ត៌មាន Sputnik...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ១ឆ្នាំ នៅឆ្នាំ២០២៥ មន្ដ្រីពន្ធនាគារ ចុះអនុវត្តឆែកឆេរស្វែងរកនាំចូលវត្ថុសម្ភារហាមឃាត់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស÷ ទាហានឆ្មាំជាតិពីរនាក់ត្រូវបានបាញ់ប្រហារនៅថ្ងៃពុធនៅជិតសេតវិមាន ដែលមន្ត្រីបានពិពណ៌នាថា ជាការវាយឆ្មក់គោលដៅ ហើយជនសង្ស័យត្រូវបានឃុំខ្លួនបន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើងក្នុងអំឡុងពេលបាញ់ប្រហារនោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនសង្ស័យថាជា Rahmanullah...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
